抖阴社区

                                    

«លោកប៉ាអ្នកម៉ាក់ពួកកូនមកពីរៀនវិញហើយ»កម្លោះតូចឈ្មោះគីម ថេយ៉ុនមានរូបកាយស្រដៀងទៅហ្នឹងមនុស្សស្រី កែវភ្នែកមូលៗថ្លាៗ ថ្ពាល់ផ្កាឈូកស្រាលៗ បបូរមាត់ពណ៍ក្រហមតិចៗគួរឲ្យចង់ថើបថ្នាក់ថ្មម នាយជាកូនច្បងក្នុងគ្រួសារ មានអត្តចរិតស្លូតបូតគួរឲ្យស្រទ្បាញ់ ចំណែកប្អូនភ្លោះរបស់គេក៏មិនខុសគ្នាប៉ុន្នានដែលខុសត្រង់នាយកាចឆ្នាស់ឆ្នើមបន្តិចគេមានឈ្មោះថាគីម ថេយ៉ុងពួកគេនៅជាសិស្សវិទ្យាល័យនៅទ្បើយទេព្រោះអាយុទើបតែ18ឆ្នាំ

«ពួកកូនមកហើយ ឆាប់ទៅប្ដួរខោអាវហើយប្រញាប់មកញ៊ាំបាយ»អ្នកស្រីគីមដែលត្រូវជាម្ដាយក៏ស្រដីទ្បើងពេលឃើញកូនៗដើរចូលមកក្នុងផ្ទះ

«លោកប៉ាទៅណាហើយម៉ាក់»ថេយ៉ុងងាកឆ្វេង ស្ដាំរកអ្នកជាឪពុក

«ម៉ាក់មិនដឹងទេកូន បើប៉ាឯងមិនសូវនៅផ្ទះផង»អ្នកស្រីគីម

«ថេយ៉ុងមកទៅប្ដូរខោអាវកុំឲ្យម៉ាក់ចាំយូរ»ថេយ៉ុនស្រដីទ្បើងទាំងទាញអ្នកជាប្អូនឲ្យទ្បើងទៅតាមខ្លួន

«អត់ទេ ញ៊ាំហើយចាំប្ដូរក៏បាន»ថេយ៉ុងក្រាញ់នរនាទៅមកធ្វើមុខគួរឲ្យក្នាញ់ដាក់អ្នកជាបងដើម្បីកុំឲ្យគេទាញខ្លួនទៅបាន

ទីត....ទីត(សំទ្បេងកំប្លេរទ្បាន»

«អ្នកណាមកហ្នឹង»ថេយ៉ុងងើបមុខអើតទៅមើលមុខផ្ទះបន្ដិចព្រោះផ្ទះគ្នានរបងណាមួយទ្វាក៏មិនទាន់បានបិទទៀត

«លោកមករកអ្នកណា»ថេយ៉ុនដើរទៅសួរពេលឃើញមានមនុស្សប្លែកមកឈរមុខមកផ្ទះខ្លួន

«ចុះមក»បេន ទាញដៃលោកគីមឲ្យចុះពីទ្បានពេលគាត់រុញរាមិនព្រមចុះពីលើទ្បាន

«ថេយ៉ុន កូនថេយ៉ុងនៅផ្ទះទេ»លោកគីមសួរកូនប្រុសតិចៗទាំងមិនចង់បើកមាត់

«ប្អូននៅក្នុងតើប៉ា ពួកគេជានរណាហ្នឹងប៉ា»ថេយ៉ុនឆ្លើយជាមួយអ្នកជាឪពុកហើយក៏សួរបមទៅវិញទាំងមិនយល់ថាហេតុអ្វីឪពុកខ្លួនចេញពីទ្បានពួកគេបែបនេះ

«ចូលក្នុងសិនទៅកូន»លោកគីមទាញដៃកូនប្រុសដើរចូលក្នុងទាំងមានមនុស្សប៉ុន្មានអ្នកដើរពីក្រោយ

???????????????????-Exclusive ownership(?????)Where stories live. Discover now