抖阴社区

???3: ??????????????????????

Start from the beginning
                                    

     "ឡានស្អីពិបាកជិះយ៉ាងនេះចាញ់ឡានក្រុងដាច់" ក្អួតផងរអ៊ូរក្នុងចិត្តផងថាឡានគេមិនល្អដល់ឡានក្រុងដែលខ្លួនជិះ ជិះឡានក្រុងអត់ពុលមកពុលអាឡានស្អីគេនេះទៅវិញពុលចងឮងាប់ហើយ

     "ផឹកទឹកសិនទៅ" នាយចុះមកហុចដបទឹកឲ្យនាយតូចគេផឹក

     "អរគុណ" ថេយ៉ុងទទួលទឹកទាំងភ្លេចខ្លួននិយាយពាក្យអរគុណចេញមក

     "ឯងនិយាយបាន!?" នាយក្រាស់ចាប់បានពីការអរគុណមុននឹងក្ដាប់មាត់ខឹងទៅកាន់ក្មេងកំពូលបោកថាគេថ្ងង់(ថ្ងង់តើ><) ពេលឃើញគេមិនស្ដាប់ អារម្មណ៍នឹងការស្រែករបស់កូននាយកាន់តែឆេះឆួលលើសដើម តាំងពីដើមមកគ្មានអ្នកណាបោកនាយទេ ហើយនេះស្អីគេចាញ់បោកក្មេងនោះហ៎..?

     "អូយ!" ថេយ៉ុងស្រាប់តែស្រែកថ្ងូរឡើងពេលមានដៃចាប់ប្របាច់.កដៃគេមួយទំហឹងភ្លាមៗ

     "ឯងកុហកយើង?" នាយសង្កាត់កម្លាំងដៃកាន់តែខ្លាំងខឹងនឹងគេដែលហ៊ានកុហកខ្លួនទោះជានាយប្រឹងនិយាយក៏ថេយ៉ុងគេមិនឮដែរ

     "ឈប់ទៅឈឺណាស់..ហ្ហឹកហុឺ ខ្ញុំថ្ងង់ពិតមែនមិនបានកុហក" ទឹកភ្នែក ជ្រាបចេញពីរង្វង់ភ្នែកថេយ៉ុងស្រែកឡើងទាំងក្ដីឈឺចាប់កាលបើត្រូវមនុស្សមាឌធំច្របាច់មួយទំហឹងពេលនេះទើបគេនឹកឃើញខ្លួននិយាយ

     " មនុស្សកុហកក្មេងទេតែចូលចិត្តកុហកទៅហើយ" នាយមិនបានអាណិតរឹតតែខឹងពេលគេមិនព្រមនិយាយថាពិត

     "ខ្ញុំមិនបានកុហកខ្ញុំស្ដាប់មិនឮមែន!! ខ្ញុំថ្ងង់ៗខ្ញុំថ្ងង់ត្រចៀកខ្ញុំស្ដាប់មិនឮ តែខ្ញុំអាចនិយាយបាន" ថេយ៉ុងប្រឹងរើតែមិនឈ្នះនឹងកម្លាំងដែលចាប់នោះតើបស្រែកខ្លាំងៗទាំងទឹកភ្នែករហាមដាមដោយសន្សឹម

     "ហឹស!នៅបន្តកុហកទៀតទៅ...ព្រូស! ផាំង!" នាយខាំធ្មេញទាំងញ័រសាច់ហើយក៏រុញខ្លួនគេឲ្យដួលទៅលើដីមុននឹងឡើងឡានបិទទ្វារផាំងស្រែកឲ្យតាកុងបើកចេញទៅដោយមិនបានខ្វល់អ្នកដែលដួលនោះ

     "អាចោរខ្វាក់ឆ្គួតប្រាប់ហើយថាថ្ងង់ស្ដាប់មិនឮគេនិយាយហើយនូវរុញគេទៀត" ថេយ៉ិងក្រោកឡើងទាំងឈឺចំណែកដីក៏របកស្បែកចេញឈាមរឹមៗព្រោះតែកកិតនឹងដុំថ្មៗតូចៗ។

     "ឈប់ឡាន!!"

ងុឺត! សំឡេងស្រែកឮត្រហឹងពីនាយកំលោះចិត្តក្ដៅស្រែកឲ្យឈប់ ឡានត្រូវបានឈប់ភ្លាមៗមិនឲ្យចាំយូរទាំងតាកុងមិនហ៊ានសួរ។

     "វាកើតស្អីឯង!បានជានៅគិតពីអាក្មេងបោកប្រាសនោះទៀត" គេពិតជាមិនយល់ហើយអាខួរក្បាលនេះនូវតែគិតដល់ទឹកមុខកំសក់ទឹកភ្នែកពីក្មេងបោកប្រាស់

#10នាទីក្រោយ

     "លោកម្ចាស់តើពេលណាយើងទៅ?" តាកុងកាន់ស្រដីចោទសួរលោកម្ចាស់ដែលនៅអង្គុយធ្វើមុខងាប់មិនគិតតហារមាត់ប្រាប់ថាទៅឬអត់

     "ស្ងាត់មាត់ទៅ!"នាយសម្លុតដោយសំឡេងកាច តាកុងឡានពេលឮ ដូច្នេះក៏ស្ងាត់បិទមាត់ឈឹងនៅអង្គុយត្រង់ខ្លួនវិញ នាយងាកមើលតាមកញ្ចក់ឡានក៏ឃើញក្មេងមុខស្លក់ៗកំពុងតែដើរគើមៗមក ដើរមកដល់ឡានក៏គេដើរហួសទៅមិនបានខ្វល់ពីឡានកំពុងតែចតនោះទេ

     "ស៊ីផ្លេទៅ"

     "បាទ!"

ទីត!ទីត! តាកុងឡានចុះសុីផ្លេជាច្រើនដងតែអ្នកកំពុងដើរធ្វើដូចមិនបានឮសោះដោយអត់មិនបានឃើញគេមិនខ្វល់នាយក៏លោមុខទៅចុកសុីផ្លេ បន្ថែមទៀតតែអ្នកកំពុងតែដើរនៅតែមិនខ្វល់

     "សឺត..." នាយសង្គ្រឺតតាមជើងធ្មេញនឹកឆេះដុំពេលក្មេងមយខស្លេកមិនបានខ្វល់ពីសំឡេង(អាគ្នាថ្ងង់ហើយនៅសុីផ្លេៗគិតថាគេឮហី..?😒) ដោយសារតែសុីហើយគេមិនខ្វល់មិនរវល់ទើបគេបើកទ្វារឡានបិទវិញ ផាំង ដោយការសម្លឹងមើលពីកូនចៅទាំងចម្ងល់ក្នុងចិត្ត ចង់សួរថាចៅហ្វាយនាយកើតអីគេមិនខ្វល់ដូងទ្រុងខឹងសម្រាមេស..។ នាយដើរតាំងៗទៅកញ្ឆក់ដៃនាយតូចឲ្យងាកមកវិញមុននឹងសួរទៅគេផាំងៗ

     "ឯងមិនឮយើងនិយាយទេហាស៎?" ថេយ៉ុងមើលមុខនាយថ្លែមិនដឹងគេនិយាយអីតែតាមមើលទឹកមុខដូចជាកំពុងតែខឹង(ខឹងកូនឯងហ្នឹងហៃកូន)

     "យើង_សួរ_ឯង_ថ្លង់_មែន_ទេ?" នាយនិយាយមួយឃ្លាៗហើបមាត់យឺតៗទើបថេយ៉ុងគេចាប់បាន

     "ខ្ញុំថ្ងង់ស្ដាប់មិនឮ!" ម្ដងនេះថេយ៉ុងឈប់និយាយជាសំឡេងតែគេធ្វើកាយវិកា

     "មោទៅជាមួយយើង ចាំយើងជូនទៅ" នាយសម្រួលអារម្មណ៍ឲ្យត្រជាក់ទើបគេហើបមាត់និយាយមួយៗឲ្យគេមើលមាត់

     "ខ្ញុំមិនទៅជាមួយលោកឯងទេ!" ថេយ៉ុងគ្រលាស់ដៃនាយចេញមុននឹងសម្លុកមុខនាយនៅកាយវិកាខ្លាំងៗថាគេមិនចង់ទៅទេ

 Love Tae???????????????????(???)Where stories live. Discover now