តាមពាក្យសុំរបស់ថេយ៉ុងក្រោយពីចប់ការងារហើយនាយក៏បានបន្តនាំនាយតូចទៅដើរលេងសិនចាំត្រឡប់ទៅផ្ទះតាមក្រោយ មកដល់ផ្សារទំនើបភ្លាមនាយត្រូវបានថេយ៉ុងអូសដៃទៅទិញរបស់ញ៉ាំជាច្រើន ចំណែកឯអង្គរក្សក៏ដើរតាមពីក្រោយជាច្រើនអ្នកចាំតាមការពារសុវត្ថិភាព។
"ជុងអូនចង់ញ៉ាំមួយនោះ" ចង្អុលទៅទាំងសើចលិបភ្នែកដាក់នាយសង្ហារហើយក៏អូសដៃនាយចូលទៅក្នុងហាងការ៉េម
"អ្នកទាំងពីត្រូវការញ៉ាំអ្វីដែរ?" អ្នករត់តុចូលមកចាំកត់ ថេយ៉ុងយកដៃប៉ះចង្កាតិចៗក្នុងទឹកមុខក្រមិចក្រមើមបូករួមមនឹងបបូរមាត់តូចៗហើយប៉ោងៗមើលហើយកាន់តែគួរឲ្យស្រឡាញ់
"បងយកមួយណា?" នាយតូចងើបមកសួរនាយកំលោះតែនាយក្រវីក្បាលនាយមិនចូលចិត្តរបស់ផ្អែមៗទេ
"អញ្ចឹងខ្ញុំយកមួយនេះសុំចានធំផងបាទ" នាយតូចងើបមុខឡើងប្រាប់ទៅនាងហើយក៏សើចស្ញេញដាក់នាងឲ្យនាងអត់នឹងញញឹមមិនបានតាមគេនាយក្រាស់ពេលឃើញអញ្ចឹងក៏ចងចិញ្ចឹមឡើងខ្ពស់ពេលឃើញគេទៅញញឹមដាក់នាង
"ចា៎សបាន សូមរង់ចាំបន្តិច" ថាហើយនាងក៏ដើរចេញទៅទើបនាយតូចងាកមកមើលកំលោះមុខងាប់កំពុងតែអន់ចិត្តអន់ថ្លើមជាមួយអ្នកអង្គុយទល់មុខខ្លួនជាខ្លាំង
"បងកើតអី?" នាយតូចងាកទៅឃើញមុខស្អុយៗរបស់នាយទើបគេស្រដីសួរឡើងជាមួយចម្ងល់មិញនេះនូវញញឹមស្រស់សោះ
"មិនដឹងទេ" នាយងាកមុខចេញធ្វើជាមិនដឹងមើលមិនដឹងទេឬថាគេកំពុងងរ?
"បងកើតអី...អូនមិនសួរបងម្ដងទៀតទេបើបងមិនឆ្លើយ" នាយតូចប្រើសំលេងកាចដាក់ធ្វើមុខមាំគួរឲ្យខ្លាដាក់បាយកំលោះពេលត្រូវអ្នកម្ខាងទៀតមិនរវល់ជាមួយ តែមិននិយាយប្រាប់គេតែគេនឹងខឹងហើយចាំមើលទៅ
"អូនញញឹមដាក់នាង..." ចេញហើយច្បាស់ណាស់ថាអន់ចិត្ត មនុស្សប្រុសអីអន់ចិត្តរឿងតូចតែមួយ
"ឬឲ្យអូនធ្វើមុខយក្យដាក់គាត់? ងរអូនហ៎...ប្រុសចាស់កុំងរអីគេសុំទោសណាៗ" នាយតូចដើរចេញពីកៅអីចូលទៅអង្គុយតុតែមួយជាមួយនាយហើយក៏ចាប់ក្រសោបមុខនាយឡើងនិយាយលួងលោម មកប្រុសចាស់អីពូកែងរងក់ថ្នាក់នេះមិនដែលជួបប្រទះទេលោកអើយ

YOU ARE READING
Love Tae???????????????????(???)
Random?????????????????????????????????????? ??????????????????????????????????????????????????????????... ?????5.30.24?? ??????10.4.2024