抖阴社区

episode two: "?????????????????!!"

455 37 0
                                    


++ពេលព្រឹក

តុក ~ តុក

«មីនហេ ឆាប់ចុះមកញុំាបាយកូន ប្រញាប់ទៅរៀនណា» រាងតូចស្រឡូនស្រឡៅកុំគោះទ្វារស្រែកហៅកូនប្រុស ជាទីស្រលាញ់ដើម្បីស្រស់ស្រូបអាហារ។

ក្រាក~

«តោះ appa អូនឃ្លានហើយ អូនក៏ងូតទឹកស្លៀកពាក់ ហើយដែលស្អាតទេ appa ហិហិ» ក្មេងតូចមីនហេ និយាយទៅកាន់ appa ទាំងញញឹមចេញថ្ពាល់ខួចប៉ោងៗគ្នាញ់ណាស់ (សូម្បីតែថ្ពាល់ខួចក៏កាត់រកឪគេដែល-,-)

«អ្ហា៎! ឆ្លាតម៉្លេះកូនប្រុស ហើយឈប់ខឹង appa ហើយហ្ន៎កូន appa សុំទោសកាលពីយប់មិញផងណា ជុប៎» រាងតូចលុតជង្គង់បន្ទាបខ្លួនអង្គុយចុះបន្តិចដើម្បីងាយស្រួលនិយាយជាមួយកូនប្រុសបណ្ដូលចិត្ត

«អត់ទេ អូនអត់បានខឹងទេគ្រាន់ងរហ្នឹង អូនអត់ខឹង appa ទេ អូនស្រលាញ់ appa សឹងអីហើយ» ក្មេងប្រុសតូចឆ្លាតសែនឆ្លាតខំប្រឹងនិយាយ ទោះបីនិយាយពុំទាន់ច្បាស់ដូចមនុស្សធំក្ដីមីនហេព្យាយាមនិយាយបណ្ដើរលូកដៃមកអង្អែលថ្ពាល់ក្រពុំរបស់នាមជាប៉ាតូចបណ្ដើរទាំងសើចស្ញេញ

«អ្ហា៎ៗ តោះចឹងយើងចុះទៅក្រោមញុំាបាយណាកូន រួច appa នឹងជូនកូនទៅសាលាណា៎ កែវភ្នែករបស់ appa» មាឌតូចជេគនិយាយចប់ក៏រហ័សទម្លាក់ច្រមុះខ្ពស់ស្រួចរលោងស្រិលឱនមកថើបថ្ងាសកូនមួយខ្សឺតពោរពេញទៅដោយក្តីស្រលាញ់ពេញបេះដូង។

_________


++ភូមិគ្រឹះ ផាក

«សុងហ៊ុន ចង់ឯងទៅណា?» លោក ផាក ដែលអង្គុយអានកាសែត នៅលើសាឡុងក៏ចោទសួរភ្លាមពេលដែលឃើញកូនប្រុស មិនដឹងជាទៅណាទេតែងខ្លួនសមសួនប្លែកដល់ហើយ

«ក្រែងប៉ាចង់អោយខ្ញុំគ្រប់គ្រងក្រុមហ៊ុនជំនួសនោះអី ប៉ាគិតថាខ្ញុំស្លៀកពាក់បែបនេះទៅក្លឹបជួបស្រីទាំងព្រឹក?!» រាងក្រាស់ចុះពីលើកាំជណ្ដើរដោយដំណើរមាំទាំដើរបណ្ដើរនាយសង្ហារក៏តបទៅកាន់អ្នកជាឪពុកទាំងកំពុងញាប់ដៃកិបឡេវអាវដោយត្រកងអាវក្រហ្សេពណ៌ខ្មៅជាប់ដៃខាងស្ដាំរបស់គេ។

«ហុឹស! អាកូនចំឡើយនិយាយជាមួយយើងអោយស្រួលបួលផងបានទេ យើងឪឯងណាស់មិនមែនមិត្តឯងទេ» លោក ផាក តបទាំងឱបដៃចូលគ្នាឈរមើលឫកពាររបស់កូនប្រុសតែមួយគ្រាប់របស់លោកទាំងជ្រួញចិញ្ចើម

?????????????????? (delay)Where stories live. Discover now