抖阴社区

episode nine "???????????"

281 42 8
                                    

ព្រឹកថ្ងៃថ្មី

បន្ទាប់ពីជូនកូនប្រុសរបស់ខ្លួនទៅសាលារៀនសុងហ៊ុននិងជេយុនក៏ឆ្លៀតពេលចូលភោជនីយដ្ឋានមួយកន្លែងដើម្បីស្រស់ស្រូបអាហារពេលព្រឹក ណាមួយសុងហ៊ុនចង់ឆ្លៀតពេលខ្លះដើម្បីនៅក្បែររាងតូចឱ្យបានច្រើនដើម្បីឱ្យពួកគេកាន់តែស្និតស្នាលជាឱកាសឆាប់ត្រូវរូវគ្នាវិញ។
ក្រោយពីស្រស់ស្រូបអាហារពេលព្រឹករួចពួកគេក៏បន្តធ្វើដំណើរមកកាន់ក្រុមហ៊ុនរបស់ខ្លួនដោយជេយុនក៏ពុំសូវជាមាត់.កហាស្ដីអ្វីណាស់ណាដែរដឹងត្រឹមថារាល់ទង្វើដែលរាងក្រាស់បានធ្វើគឺធ្វើឱ្យគេហាក់មានក្ដីសុខតែម្ដង។

++PARK GROUP
<<ម៉ោងប្រាំបីនាទីព្រឹក

ជំហ៊ានជើងស្រឡូនរបស់រាងតូចជេយុនកំពុងតែដើរបោះជំហ៊ានមួយៗយ៉ាងជឿជាក់ដើរសម្ដៅមកក្នុងបន្ទប់អូហ្វីសរបស់ខ្លួនដោយមាននរៈសង្ហារកំពុងតែបោះជំហ៊ានមាំវែងៗដើរតាមពីក្រោយជេយុនដូចគ្នា។

«អរុណសួស្ដីចៅហ្វាយនិងចៅហ្វាយតូច» គ្រាន់តែមកដល់ខាងមុខអូហ្វីសភ្លាមអ្នកជាជំនួយការហាក់ដឹងមុននាយកម្លោះរហ័ដដើរមកទល់នឹងមុខរួចក៏ឱនគំនាបនិងនិយាយពាក្យគួរសមទៅកាន់ចៅហ្វាយខ្លួនដោយក្ដីគោរព

«អេ្ហហ៍! លីដូកើតអីថ្ងៃនេះ? ចៅហ្វាយតូចអី? ក្ដៅខ្លួនឬ?» ក្រោយលីដូនិយាយចប់ភ្លាមជេយុនហាក់ភ្ញាក់ព្រឺតព្រោះរាល់ដងគេហៅតែឈ្មោះគ្នានិយាយគ្នាស្មើៗធម្មតាព្រោះគេមានអាយុស្រករគ្នាអីបែបនេះ ចម្លែកអីថ្ងៃនេះបែរជាមកប្ដូរសព្វមានអីណាអ្នកណាមិនប្លែកនោះ?!

«អ..គឺ-»
«លីដូថ្ងៃស្អែកត្រូវមានណាត់ជាមួយដៃគូភាគហ៊ុនថ្មីដែរទេ?» មិនចាំឱ្យលីដូបានឆ្លើយតបទៅកាន់រាងតូចនោះទេ សុងហ៊ុនក៏សួរឡើងកាត់ពាក្យសម្ដីរបស់ជំនិតខ្លួនទាំងរក្សាទឹកមុខមាំជាប់ផ្ទៃមុខ ចំណែកឯជេយុនក៏ងាកមុខទៅសម្លក់សុងហ៊ុនភ្លាមព្រោះគេមានបំណងមិនឱ្យលីដូនិយាយមកកាន់ខ្លួនច្បាស់ណាស់!

«អរបាទ មែនហើយ ខ្ញុំបម្រុងនឹងប្រាប់ចៅហ្វាយល្មម»
«គេមានប្រាប់អ្វីខ្លះទេ? ពេលវេលាណាត់?» សុងហ៊ុន ដែលកំពុងឈរនៅខាងស្ដាំជេយុនទល់មុខនឹងលីដូនាយសង្ហារសួរឡើងទាំងមុខស្មើចែសព្រោះគេហាក់កំពុងគិតដល់បុគ្គលនោះចេះតែចង់ជួបមុខ ខណៈជេយុនសម្លឹងមុខសុងហ៊ុនភ្លឹសៗទាំងចម្លែកចិត្តព្រោះរាងក្រាស់ហាក់ពាក់មុខមាំមិនសូម្បីញញឹមសោះមានរឿងអីពាក់ព័ន្ធនឹងដៃគូសហការថ្មីឬ?!

?????????????????? (delay)Where stories live. Discover now