抖阴社区

???17:??????????????????????????????

Start from the beginning
                                    

     "អ្នកណាឲ្យនាងមក?" នាយមិនខ្វល់ពេលនេះនាយចង់ដឹង ហេតុអីនាងមកទីនេះ ឥឡូវនាងកំពុងតែធ្វើឲ្យថេយ៍ខឹងនាយហើយ

     " ហេតុអីអូនមកមិនបាន?ហើយអាម្នាក់មិញនេះវាជាអ្នកណា?"

     "កុំហៅគេបែបនេះម្ដងទៀតឲ្យសោះ កុំធ្វើឲ្យយើងខឹង" នាយលូកដៃច្របាច់មាត់នាងខ្លាំងៗនិយាយដោយសង្កត់សំឡេងធ្ងន់ភ្នែកសម្លុកនាងសិងតែអាចដុតនាងបានទៅហើយ ជុងគុកក្រវាសនាងចេញហើយក៏ឡើងទៅខាងលើទុកឲ្យស្រីក្រមុំដើរក្ដាប់ដៃខឹងតែម្នាក់ឯង

     "មកពីឯងម្នាក់គត់អាក្មេងឆ្គួត"

     "រឿងល្អមើលកំពុងតែចាប់ផ្ដើមហើយតើ..."

     "លោកឈរមើលអី?" ស្ទេរីមកដឹងមកពីអាទេចូលមកទះស្មាននាយកៃមួយដៃឲ្យនាយសង្ហារភ្ញាក់ក្រញាញ់ប្រលីងហោះចេញអស់ពីខ្លួន

     "មើលស្រីស្អាត..."នាយញញឹមឡើងធ្វើមុខព្រានដាក់ស្ទេរី

     "មើលតទៅចឹង!!" ស្ទេរីស្រែកដាក់ត្រចៀកនាយមួយទំហឹងហើយក៏ដើរញាប់ជើងចេញទៅបាត់

     "តែនូវចេញអូនស្ទេរីរបសើបងទេ អូនសម្លាញ់ចាំបងផងកុំខឹងអីពៅបងមិនចេះលួងទេ"

     "អាឆ្គួតកុំមកតាមយើងទៅមើលនាងទៅ" ស្ទេរីឈប់ងក់ងាកមកស្រែកដាក់នាយវិញ ខឹងណាស់ៗទប់មិនជាប់ទេ។

     ងាកមកខាងលើឯណេះវិញពេលនេះនាយកំលោះមាឌធំកំពុងតែដើរតាមលួងក្មេងតូចពេញបន្ទប់និយាយអីក៏គេមិនតបតដល់ពេលតបបែរជាគេធ្វើកាយវិការ តើឥ្យគេយល់យ៉ាងម៉េចថាម្ចាស់បេះដូងចង់និយាយអី។

     "និយាយជាមួយបងមួយម៉ាត់ទៅ...ណាៗ" នាយដើរទៅឱបចង្កេះពីក្រោយបន្លឺឡើងស្រាលៗឲ្យអ្នកម្ខាងទើបបានដឹង

     "មិននិយាយទេ" ថេយ៉ុងចាប់បេះដៃនាយចេញឈរទល់មុខនាយវិការឡើងបើក្រឡេកមកមើលមុខវិញ មើលក៏ដឹងថាអន់ចិត្តខ្លាំងដែរ

     "កុំធ្វើអញ្ចឹងអី បងនិងនាងមិនត្រូវជាអ្វីនឹងគ្នាទេបងហ៊ានស្បថបាន បងគ្មានចិត្តស្រឡាញ់នាងឡើយ ចិត្តបេះដូងបងមានតែរូបអូនម្នាក់ ជឿចិត្តបងទៅ..." នាយចាប់ទាញឲ្យរាងកាយតូចច្រឡឹងផ្អឹបនាយដើមទ្រូងពោលឡើងយ៉ាងផ្អែមល្ហែមទៅកាន់នាយតូចឲ្យបានដឹងពីចិត្ត នាយឱនមិខចុះសន្សឹមៗឱបទៅរកបបូរមាត់ក្រហមព្រឿងៗរលាងនោះយឺតៗ បន្តិចក្រោយបបូរមាត់ក៏បានប៉ះគ្នាថេយ៉ុងតូចលើកដៃស្រោប.កនាយជាប់បិទភ្នែកតបតស្នាមថើបយ៉ាងផ្អែមល្ហែម

 Love Tae???????????????????(???)Where stories live. Discover now