抖阴社区

???22: ??????????

Start from the beginning
                                    

     "ជូ!" ក្រោយអង្គុយបានបន្តិចនាងក៏ហៅអ្នករត់តុជាមនុស្សស្រីនោះបក់ដៃនាយហៅឲ្យចូលមករកនាង

     "ត្រូវការអីមែនទេស្ទេរី?" នាងដើរមកជាមួយ  ថាសក្នុងដៃដាក់ភេសជ្ជៈជាមួយស្រា

     "អ្នកប្រុសតូចត្រូវការអ្វីដែរ?" នាងងាកមកសួរចង់ដឹងថាគេចង់ផឹកអីដែរ ដើម្បីឲ្យនាងយកឲ្យ

     "ខ្ញុំសុំមើលបន្តិចបានទេ?" ជូនាងដើរទៅដាក់ថាសលើតុរលោងនោះឲ្យនាយតូចរើមើលដែលអីគេចង់បាន

     "បងស្រីអានេះជាអីដែរ?" ថេយ៉ុងចង្អុលទៅកែវស្រាក្រហមទំពាំងបាយជូឃើញវាពណ៌ស្អាតទើបគេសួរឡើង

     "វាជាស្រាទំពាំងបាយជូរអ្នកប្រុស" នាងញញឹមតបទៅនាងតូចវិញ

     "ខ្ញុំអាចសាកភ្លក់បានទេ?"

     "ចា៎សបាន" ឮដូច្នេះហើយថេយ៉ុងមិនបង្អង់យូរទេគេលើកកែវស្រាឡើងយកមកក្រេបជញ្ជក់វាតិចៗ ពេលអណ្តាតទទួលដឹងរសជាតិនៃស្រាហើយថេយ៉ុងជញ្ជាក់មាត់តិចៗងក់ក្បាលដូចអ្នកមាន ជំនាញរឿងភ្លក់រសជាតិស្រាមកពីណាអញ្ចឹង

     "ខ្ញុំសុំយកមួយនេះបងស្រី ខ្ញុំសុំមួយដងមក រសជាតិខ្ញុំចូលចិត្ត" ថេយ៉ុងងើបលើកដៃសុំមួយដងក្រោយដឹងថាវាផឹកហើយឆ្ងាញ់ជាប់ចិត្តគេ

     "ចា៎សសូមចាំបន្តិចអ្នកប្រុស" តបហើយនាងដើរចេញទៅយកស្រាឲ្យនាយតូច ចំណែកស្ទេរីនាងក៏មិនបានហាមដូចគ្នាដូចដឹងស្រាប់ ថាលោកម្ចាស់នាងប្រាប់ថាបើគេចង់បានអីក៏តាមចិត្តគេ ជូនាងដើរមកវិញជាមួយស្រាមួយដប ថេយ៉ុងនិយាយពីញញឹមខ្ជិបបិទមាត់មិនជិតទេ គេប្រញាប់ទាញដបស្រាយកមកចាក់ចូលកែវខ្លួននៅចាក់ឲ្យស្ទេរីនាងផឹកជាមួយគេផងដែរ។

     មួយសន្ទុះធំក្រោយមកផឹកអស់មួយដបធំថេយ៉ុងគេក៏បានឡើងទៅរាំជាមួយស្ទេរីចូលមកដល់ក្នុងវង់ភ្លាម នាយតូចមនុស្សធ្លាប់តែស្លូតៗខ្លាចៗប្រែជា ក្លាហានរាំក្នុងចំណោមមនុស្សប្រយសជាច្រើនដោយមិនគិតអ្វីឬខ្លាចដូចដំបូងៗពេលជាតិសូរាចូលខ្លួន។

     ថេយ៉ុងចាក់ក្បាច់យ៉ាងទន់ភ្លន់តាមចង្វាក់ភ្លេងដៃជើងទន់ដូចចាហួសប្រុសៗនាំគ្នាចូលទៅ ចោមរោមរុំគេជុំជិតពេលថេយ៉ុងគេរាំប៉ះប្រុសៗម្នាក់ៗដូចជាអត់ឃ្លានមកពីជាតិណាយ៉ាងអញ្ចឹងចូលមករាំប៉ះពាលរាងកាយស្ទាបអង្អែលដៃជើងស្រឡូនក្មេងតូចស្រវឹងផងមានទៅដឹងអីឯណា ពេលនេះគេចង់រាំលេង សប្បាយ ចំណែកឯស្ទើររីនាងសន្លប់នៅឯសាឡុងបានហើយពេលរាំបានបន្តិច នាងមិនមែនជាមនុស្សចេះផឹកអីទេ ផឹកតែបន្តិចគឺសន្លប់ដូចគេដាក់ថ្នាំសន្លប់

 Love Tae???????????????????(???)Where stories live. Discover now