抖阴社区

???22: ??????????

Start from the beginning
                                    

     "ហូ~~~~" ប្រុសៗនាំគ្នាស្រែកហូឡើងពេលថេយ៉ុងឡើងទៅនឹងចាប់បង្គោលរាំក្រវីខ្លួនមើលហើយសែនទាក់ទាញ។

     ជុងគុកក្រោយពេលចប់ការងារហើយនាយនិងនាយកៃក៏បានប្រញាប់ចុះមកក្រោមវិញទុកឲ្យក្មេងកំពូលខ្លាចយូរមិនបានទេ មិនដឹងថាពេលនេះយ៉ាងម៉េចទៅហើយ ចុះមកដល់នាយវេភ្នែកសម្លឹងមើលទៅនាយតួចតែដូចមិនឃើញសោះទើបនាយឲ្យជួយរកមើលដែរ ក្រសែភ្នែករបស់នាយក៏ប្រទាក់ភ្នែកនឹងថេយ៉ុង លក្ខណៈនាយឃើញដូចជាអាវគេពាក់លើខ្លួននាយសម្លឹងមើលយូរៗក៏ដូចជាថេយ៉ុងពិតមែន។

     "ទៅមួយភ្លែតនេះដល់ថ្នាក់ឡើងរាំហ៎?" នាយខាំថ្គាមគ្រឺតៗឡើង ទៅបាត់មួយសន្ទុះមកវិញឡើងរាំក្រវីឲ្យប្រុសៗមកមើលគេទៅកើត នាយស្ទុះស្ទាដើរញាប់ជើងចូលទៅក្នុងវង់

     "ថេយ៍!ចុះមក!"នាយចូលមកដល់ក៏ចូលទៅទាញដៃគេនិយាយឲ្យចុះតែក្មេងខ្លះមិនស្ដាប់បែរជាក្រលាស់ដៃនាយចេញរាំតទៅវិញ

     " ថេយ៍....ពិតជាយ៉ាប់មែន" នាយឡើងទៅទាញគេឲ្យចុះមកតែក្មេងអីរឹងយ៉ាងនេះទាញមកតែគេវៃនាយស្រែកចង់រាំត អត់មិនបាននាយចាប់លើគេលីឡើង

     "ឯណាស្ទេរី ហេតុអីក៏បណ្ដាលឲ្យគេផឹកស្រាស្រវឹងដូចជ្រូកពុលយ៉ាងនេះ?" នាយចេញមកពីក្នុងវង់និយាយសួរទៅនាយកៃ

     "នោះលោកម្ចាស់!" នាយមិនតបច្រើនទេតែលើកដៃចង្អុលទៅស្ទេរីដែលដេកសន្លប់នោះ

     "យ៉ាប់មែនឲ្យមើលមកដេកសន្លប់ទៅកើត" នាយក្រវីក្បាលសិមដើរចេញទៅលើស្មានមានក្មេងស្រវីងពុលស្រាលើស្មានាយ

     "ចង់នាំគេទៅណា....?"

     "នាំទៅរំលោភទេដឹង?"

     "ស្រួលអត់?"

     "ម៉េចនឹងដឹងថាស្រួលឬអត់ បើមិនទាន់រំលោះផង" ចង់តែវ៉ៃគូទឲ្យហើមគូទទេលោកអើយ....មនុស្សពេលស្រាចូលខ្លួនប្ដូរចរិតហ្មងហី?

     "រំលោភទៅខ្ញុំឲ្យរំលោភ ហិហិ" ថេយ៉ុងសើចឡើង ចង់ដឹងមានតែរំលោភថាស្រួលឬអត់  តែសម្ដីគេនិយាយវាកាន់តែធ្វើឲ្យនាយកំលោះខឹងឡើង ស្រវឹងអីក៏យ៉ាប់និយាយពាក្យអីក៏ចេញដែរដឹងខ្លួនទេ រំលោភៗឲ្យពេញមាត់

     "រំលោភមនុស្សស្រវឹងខ្ជិលណាស់" ចូលមកដល់ក្នុងឡាននាយក៏ទម្លាក់គេថ្នមៗនិយាយតបតទៅមនុស្សស្រវឹង

     "ចេញឡានទៅ" ថាហើយឡានក៏រំកិលទៅមុខ ដោយកៃនិងស្ទេរីពួកគេចេញឡានមួយផ្សេងទៀត

     "ហេតុអី?ឬគេមិនទាក់ទាញប្រុសស្អាត?" ស្រវឹងឡើងបើកភ្នែកមិនរួច សូម្បីតែនាយក៏គេមិនចាំដែរ

     "គេងទៅ!" នាយចាប់ទាញអាវដែលនាយតូចទាញទម្លាក់ចេញដាក់ឲ្យគេគេងតែមើលមនុស្សនេះមិនព្រមនៅស្ងៀមៗទេដូចដង្កូវ

     "ឆ្គួតស្លាប់ហើយអញ់" នាយសឹងតែបោកក្បាលឲ្យស្លាប់ទេ ចាប់មិនឈ្នះសោះម៉េចក៏ថេយ៉ុងគេស្រវឹងយ៉ាប់យ៉ាងនឹងនាយសន្យាថានឹងមិនឲ្យគេស្រវឹងជាលើកទីពីរគេនាយហត់ចាប់គេណាស់ មិនដឹងថាទៅដល់ផ្ទះយ៉ាងម៉េចទៀតទេ នេះនៅលើឡានគេលូកលាន់នាយយ៉ាងនឹងហើយ ចាប់កូមប្រុសនាយផងអង្អែលទ្រូងផង ម្តងៗនាយទប់មិនចង់ជាប់ទៅហើយ។

_____________
60ផ្កាយ សម្រាប់ភាគបន្ត😊 ធ្លាក់ពេកដាក់ចឹងម្ដង តែអត់បានអត់មានភាគតទេ

 Love Tae???????????????????(???)Where stories live. Discover now