#មួយអាទិត្យក្រោយមក
"មានធ្លាក់ព្រិលហើយបងគួរតែស្លៀកឲ្យជិតៗពេលទៅធ្វើការ" នាយតូចលើកកន្សែងដែលខ្លួនបានដេរជាកន្សែងបង់.កឲ្យនាយក្រាស់ក៏មិនភ្លេចស្រដីប្រាប់ជាមួយការបារម្ភ មេឃធ្លាក់ព្រិលបើស្លៀកតែមួយជាន់ពីរជាន់ដោយមិនមានអ្វីរុំខ្លួនអាចធ្វើឲ្យត្រជាក់បាន
"ត្រឹមតែ15°មិនអាចធ្វើឲ្យបងរងារបានទេ" នាយឱបចង្កេះមួយក្ដាប់តែពេលប៉ះហើយ នាយមានអារម្មណ៍ថាពោះគេដូចជាធំជាងមុនភ្លែក តែក៏មិនជាចាប់អារម្មណ៍ច្រើនដែរ
"អូនដឹងថាបងមិនរងារតែក៏ពាក់ឲ្យកក់ក្ដៅដែរ"
"បាទព្រះនាងតូចបង..."
"ហាសហា បងហៅអូនព្រះនាង?" នាយតូចពេលឮហៅគេព្រះនាងតូច
"សឺត...ព្រះរាជបុត្ររបស់បង" កុំចេញក្រៅបើចង់បានអីខលប្រាប់បងឮប្រាប់ឲ្យអ្នកបម្រើទិញឲ្យហាមទៅដោយខ្លួនឯង ព្រោះមេឃកំពុងតែធ្លាក់ព្រិល"
"បាទអូនដឹងហើយ" នាយតូចជំទើតជើងងើបមុខថើបមាត់មួយខ្សឺតសឹមពួកគេចុះទៅក្រោមនាយតូចជូនដំណើរនាយចេញទៅធ្វើការ រីឯមេឃក៏បន្តធ្លាក់ព្រិលសក្បុសពីខាងលើធ្លាក់មកផែនដីទាំងមូល គ្រប់យ៉ាងទាំងមូលពោលពេញទៅដោយព្រិលពណ៌សគ្រប់ទីកន្លែង ដំបូងផ្ទះក្របដោយព្រិលថេយ៉ុងឱបដៃបែរខ្នងដើរចូលទៅក្នុងវិញ គេមិនចូលចិត្តពេលព្រិលធ្លាក់ទេ។
#បន្ទប់ទឹក
"ហេតុអីក៏ប៉ះប៉ោងយ៉ាងនេះ?" គេសម្លឹងមើលទៅពោះតាមកញ្ចក់គេទើបតែចាប់ អារម្មណ៍ថាពោះគេធំជាងមុនឆ្ងាយ អារម្មណ៍ក៏ខុសប្លែកពីមុនច្រើនដូចគ្នា ពេលខ្លះក៏មួម៉ៅទោះរឿងតិចតួចក៏ដោយថ្ងៃខ្លះរករឿងជុងគុកឲ្យគេថ្នាក់ថ្នមថេយ៉ុងក្រវាត់គំនិតទាំងប៉ុន្មានចោលរួចងូតទឹកសម្អាតខ្លួន។
_________
"យ៉ុងម៉េចហើយបង?" ជីមីនដើរចូលមកអង្គុយទល់មុខនាយចោទសួរទៅស្វាមីពីរឿងតាមស្វែងរកប្អូន
"ហឹម...មិនបានដំណឹងអ្វីសោះ" នាយដកដង្ហើមធំ សង្ឃឹមថាអាចរកប្អូនឃើញឆាប់ៗ
"កុំគិតច្រើនអីបងនឹងរកប្អូនបងឃើញវិញមិនខាត" នាយតូចចាប់ដៃនាយអង្អែលផ្ដាល់កម្លាំងចិត្តឲ្យនាយ

YOU ARE READING
Love Tae???????????????????(???)
Random?????????????????????????????????????? ??????????????????????????????????????????????????????????... ?????5.30.24?? ??????10.4.2024
???34: ??? ????????~~~~????!
Start from the beginning