抖阴社区

???34: ??? ????????~~~~????!

Start from the beginning
                                    

"បងក៏សង្ឃឹមដូច្នេះដែរ បងពិតជាមិនចង់ឃើញម៉ាក់គាត់យំនឹកប្អូនទៀតទេ"

"អូននឹងឲ្យគេជួយរកប្អូនបងបន្ថែមទៀត វាកាន់តែលឿនរកឃើញប្អូនបង"

___________

"កៃរៀបចំឡានទៅយប់នេះយើងនាំថេយ៍ទៅដើរលេងខាងក្រៅ" ជុងគុកដើរមកប្រាប់កៃ ថ្ងៃនេះមេឃធ្លាក់ព្រិលតិចផង នាយចង់នាំគេចេញដើរលេងខ្លះកុំឲ្យនៅតែផ្ទះពេញ

"បាទ" នាយកែញញឹមចុងមាត់តិចៗវាជាឱកាសដ៏ល្អដ៏ល្អរបស់នាយហើយ ជុងគុកចេញទៅផុតទើបកៃនាយដើរទៅរកឡានដែលត្រៀមនោះ

ម៉ោងជា7ពួកគេក៏រៀបចំរួចរាល់ម្នាក់ៗស្លៀកដូចទីងមោងម្នាក់ៗពាក់អាវក្រាស់ៗតែក៏ស្អាតម្យ៉ាងថ្វីមេឃត្រជាក់បន្តិច

"ជុង...អូនថាជិះឡានផ្សេងទៅហី?" ថេយ៉ុងធ្វើមុខមិនស្រស់ដាក់នាយពេលឃើញឡានបរចូលមកចំពោះមុខពួកគេ គេដូចជាមិនទុកចិត្តឡាននេះនោះទេ ព្រោះតែពេលរសៀលនោះគេឃើញនាយកៃធ្វើខ្លួនគួរឲ្យសង្ឃឹមណាស់

"មិនអីទេយើងឡាននេះហើយ" ថេយ៉ុងឈប់និយាយតែក្នុងចិត្តក៏ភ័យ ព្រោះគេចាប់ផ្តើមសង្ស័យលើនាយកៃបន្តិចៗហើយទាំងរឿងនិយាយទូរស័ព្ទកាលលើកមុន។

ក្រឡេកមកមើលជីមីនឯណេះវិញពេលនេះគេក៏កំពុងតែប្រញាប់ផ្ដាល់ដំណឹងពីរឿងប្អូនប្រុសរបស់ប្ដីគេហើយ ថារកឃើញហើយថាឯនៅឯណា

"យ៉ុង!អូនរកឃើញប្អូនបងហើយ!!"

"ពិតមែន!!ពេលនេះហើប្អូនបងនៅឯណាទៅ?"

ក្រោយពីបានដំណឹងធ្លាប់ទាំងយ៉ុងហ្គីនិងជីមីនម្នាក់ៗប្រញាប់ប្រញាល់ស្លៀកពាក់ទៅរកប្អូនទៅដល់ផ្ទះនោះ។ តែពេលចេញមកអ្នកសេុីបក៏បានប្រាប់ថាប្អូននាយជិះឡានចេញមកក្រៅទៅហើយ។

"ស្អាតណាស់...."ថេយ៉ុងលូកដៃចេញទៅត្រដាងដៃព្រិលក៏ធ្លាក់មកប៉ះនឹងបាតដៃនាយតូច តេក៏ត្រូវនាយក្រាស់ចាប់ទាញមករហ័សយកដៃគេមកញីផ្លុំ

"ដៃអូនត្រជាក់អស់ហើយកុំយកដៃចេញក្រៅអី" នាយតូចនាយតូចយកមកឱបដៃក្រសោបដៃរលោងចាប់មើលចោះបារម្ភពីគេណាស់ ខ្លាចតែគេត្រជាក់ បើអញ្ចឹញនាំគេដើរលេងធ្វើអីមិនឲ្យផ្ទះមិនស្រួលជាង? តែរំពេចនោះសំឡេងស្រែកពីតាកុងឡានក៏ស្រែកឡើងមក

"លោកម្ចាស់ឡានដាច់ហ្រ្វាំង!! ធ្វើយ៉ាងម៉េចទៅ?" គ្រាន់តែឮថេយ៉ុងមុខប្រែជាស្លេក

"បើកភ្លើងឡានសុីភ្លេគេទៅធ្វើយ៉ាងម៉េចក៏បាន" តាកុងឡានធ្វើតាមសម្ដី ឡានក៏មិនបានបើកយឺតដែរ ផ្លូវក៏មានព្រិលទៀត

"ហឹម..ហឹក.ជុង ប្រយ័ត្ន~~~ បាំង!!!" ថេយ៉ុងស្រែកសឹងតែបែកសំឡេងថេយ៉ុងស្ទុះឱបនាយជាប់ពេលឡានធំមួយបើកមកពីផ្លូវម្ខាងក្នុង ល្បឿនលឿនស្លេវមកបុកឡានពួកគេពេញទំហឹងឲ្យខ្ទាតទៅម្ខាងទាំង សភាពមើលមិនយល់មិនដឹងថាអ្នកក្នុងឡានស្លាប់ឬរស់

"ថេយ៍...." នាយបើកភ្នែកសម្លឹងមើលរកថេយ៍តែមិនឃើញឡានក៏កៀបជើងនាយជាប់ចំណែកថេយ៉ុងមិនដឹងទៅដល់ទៅណាឡើយ ត្របកភ្នែកចាប់ផ្តើមសន្សឹមៗបិទភ្នែកបន្តិចម្ដងៗរហូតដល់មើលមិនឃើញអ្វីងងឹតសូន្យឈឹង

_____________
ភ្លាវអត់ អេតមីនគិតថាភ្លាវ ព្រោះសាច់រឿងកាត់ ខ្លះ😭

 Love Tae???????????????????(???)Where stories live. Discover now