抖阴社区

???37: ?????????????

Start from the beginning
                                    

     "លោកម្ចាស់ខ្ញុំថាលោកម្ចាស់គួរតែចូលក្នុងហើយព្រិលធ្លាក់ខ្លាំងណាស់" កៃដើរចូលមកក្នុងទឹកមុខមិនស្រស់ ទឹកមុខបញ្ជាក់ពីការខូចចិត្តនិងពិបាកចិត្ត

    "ឯងទៅមុនទៅយើងចង់នៅបន្ទិចសិន" ជុងគុកស្រដីប្រាប់ទាំងមិនងាកមើលទោះជាព្រិលធ្លាក់ ត្រជាក់ចង់កក់ក៏នាយមិនអាច ទទួលអារម្មណ៍ថាត្រជាក់ដែរ

     "បាទ...."កៃដើរចេញទៅស្នាមញញឹមក៏លេចឡើងលើផ្ទៃមុខនាយញញឹមចុងមាត់កាលបើឃើញចៅប្រុសលោកដែនសានឈឺចាប់ជិតស្លាប់ នាយគ្មានបំណងថានឹងចង់សម្លាប់ថេយ៉ុងឡើយ តែឲ្យធ្វើយ៉ាងម៉េចបើគេជាអ្នករង់នោះ

     "បងឯកោណាស់ថេយ៍ បងនឹកអូន ហឹក..ហឹក នឹកអូនចង់ឆ្គួតទៅហើយអូនដឹងទេ"

_________

     "បងតើពេលណាកូនដឹងខ្លួនទៅនេះមួយខែហើយណា?" គាត់ងាកមុខសួរទៅប្ដី មួយខែហើយដែលថេយ៉ុងមិនទាន់ដឹងខ្លួនតើឲ្យគាត់ចាំយូរដល់ពេលណាទៀតទៅ

     "បងក៏មិនដឹងដែរអូន"

     "ហឹក អ្ហឹក ឆាប់ដឹងខ្លួនមកកូនម៉ាក់..."គាត់ចាប់ដៃកូនក្រសោបឡើងថើបដៃកូនដៃលើអង្អែលក្បាលកូនតិចៗ ក្នុងចិត្តសង្ឃឹមថាកូននឹងដឹងខ្លួនឆាប់ៗ។

     ព្រិលសក្បុសចាប់ផ្តើមរលាយទៅជាទឹក ម្ដងបន្តិចៗខែរងារក៏បានកន្លងផុតទៅរដូវផ្ការីងក៏ហាន់ចូលមកដល់ ផ្កាសាគូរ៉ារីចសរសាយពេញផ្ទៃប្រទេសផ្កាពណ៌ផ្កាឈូករំលេចឡើងតាមដងផ្លូវគ្រប់ទីកន្លែងដែលមានវា ខ្យល់អាកាសបក់ផាយផាត់ច្រមុះស្រូបស្រង់ក្លិនក្រអូប ឡានស៊េរីទំនើបបរលើដងផ្លូវធំ នាយកំលោះសង្ហារស្ថិតក្នុងសម្លៀកបំពាក់ប្រណីតថ្លៃថ្នូរកំពុងតែអង្គុយសម្លឹងមើលទៅដងផ្លូវក្នុងចិត្តរលឹកពីមនុស្សម្នាក់ដែលនូវសែនឆ្ងាយគ្មាមថ្ងៃនឹងត្រឡប់។

     "ហុឹម" សំឡេងដកដង្ហើមធំចេញពីនាយកំលោះថ្វីបើ ពេលវេលាកន្លងផុតទៅជាច្រើនខែ តែចិត្តឈឺនាយនូវតែដូចដើម។

     មកដល់ក្រុមហ៊ុនទឹកមុខនឹងធឹងបង្ហាញលើមុខនាយកំលោះពិការ ពេលនេះនាយនៅតែជិះរទេះដូចដើម ហេតុផលព្រោះតែនាយមិនព្រមទទួលយកការព្យាបាលពីគ្រូពេទ្យ

 Love Tae???????????????????(???)Where stories live. Discover now