抖阴社区

???38:??????????????????????? ????????????

Start from the beginning
                                    

     "កូនអាចគិតសារថ្មីបានណា.." ម៉ាក់ថេយ៍

     "កូនគិតច្បាស់ហើយអ្នកម៉ាក់" បើកូន អះអាងទៅហើយគាត់ក៏មិនដឹងថានិយាយបែបណាទៀតដែរហើយវាជាការ សម្រេចចិត្តរបស់គេទៅហើយ

     "លោកប៉ាខ្ញុំសុំពឹងរឿងមួយបានទេ?" នាយតូចងើបមុខឡើងស្រដីសុំរឿងមួយពីគាត់ លោកលោសិនងក់ក្បាលនថេយ៉ុងក៏ស្រដីឡើង

     "ខ្ញុំចង់សុំឲ្យលោកប៉ាទៅសេុីបពីប្រវត្តិរូបរបស់គេ សុំបែបលំអិត"

     "បានចាំប៉ាឲ្យគេទៅសេុីបឲ្យ"

     "ចាំជួបគ្នាឆាប់ៗជុងគុក បងត្រូវតែរឹងមាំណា"  ថេយ៉ុងបន្លឺឡើងក្នុងចិត្តនឹកគិតដល់បុរសជាគូស្នេហ៍ មិនដឹងថាគេយ៉ាងម៉េចយ៉ាងម៉ាទៅហើយទេ

    ក្រឡេកមកមើលអ្នកនៅឯកូរ៉េពេលនេះកំពុងតែអង្គុយពិបាកចិត្តនឹកមនុស្សម្នាក់ដែលបានទៅឆ្ងាយ នាយអង្គុយលើរទេះដៃលើកអង្អែលលើស៊ុមរូបថតថេយ៉ុងកែវភ្នែកឡើងក្រហម បញ្ជាក់ពីថាខំទប់ទឹកភ្នែកកុំឲ្យវាស្រក់តាមតែចិត្តចង់ តែចុងក្រោយវានូវតែស្រក់បានដដែល ច្រើនខែហើយដែលគេចេញទៅ ទុកឲ្យមនុស្សម្នាក់នេះរស់នូវរងទុក្ខវេទនាគ្មានថ្ងៃណារីករាយ

     "បងនឹកអូន នឹកអូនណាស់ តើអូនយ៉ាងម៉េចហើយរងារទេ?ឱកោទេ?" នាយអង្អែលបណ្ដើរស្រក់ទឹកភ្នែកដណ្ដើរ  កំពុងតែយំសុខៗសំឡេងក៏លាន់ឮឡើងព្រោះមានអ្នកកំពុងតែគោទ្វារនាយ

តុក!តុក

     "មានការអី!!?" នាយស្រែកសួរទៅអ្នកដែលបានគោះនោះ

     "លោកម្ចាស់ដែនសានមកលោកម្ចាស់"

     "ដឹងហើយ" តបហើយអ្នកបម្រើក៏ចុះទៅខាងក្រោមមុន ចំណែកនាយរៀបចំទុកដាក់រូបថតឲ្យស្រួលបួលមុននឹងចុះទៅក្រោម( ជុងគុកបានឲ្យគេធ្វើ ជណ្តើរយន្តដែលអាចចុះឡើងបានដោយចេះលើរទេះ)

     "លោកតាមានការអី?"មកដល់ក្រោមភ្លាមនាយក៏ស្រដីទាំងគ្មានទឹកដមអមដោយទឹកមុខរាបស្មើមិនខ្ចីរាក់ទាក់ដល់គាត់សូម្បីតែបន្តិច នាយងាកទៅម្ខាងមានក្មេងស្រីកំពុងតែឈរជិតគាត់ទាំងឱនមុខចុះ លួចខ្លបខ្លាចនឹងរូបនាយពេលត្រូវក្រដែភ្នែកពិឃាតសម្លុកសម្លឹងឥតព្រិចរបស់នាយធំ

 Love Tae???????????????????(???)Where stories live. Discover now