抖阴社区

???39: ?????????????????

Start from the beginning
                                    

     "មិនដល់ថ្នាក់នឹងទេអ៊ំស្រី" ថេយ៉ុងថ្ពាល់ក្រហមឡើងព្រឿងៗពេលត្រូវគាត់ឮលើកសរសើរពីសម្រស់របស់គេ

     "អ៊ំស្រីនាំអ្នកប្រុសតូចអ៊ំទៅខាងលើផង ខ្ញុំទៅធ្វើម្ហូបសិន" ថាចប់ជីមីនក៏ដើរចេញទៅធ្វើម្ហូបដោយទុកឲ្យអ៊ំស្រីគាត់នាំនាយតូចឡើងទៅបន្ទប់សម្រក ថេយ៉ុងដើរតាមអ៊ំស្រីឡើងទៅជាន់ខាងលើ

     "មិនអីទេទុកឲ្យខ្ញុំជាអ្នកធ្វើខ្លួនឯង" ថេយ៉ុងចូលទៅឃាតអ្នកបម្រើស្រីពេលឃើញនាងចង់រៀបចំសម្លៀកបំពាក់ឲ្យគេ

     "អរ .ចា៎ស"

     "បើត្រូវអ្វីអាចប្រាប់អ៊ំបានណាអ្នកប្រុសតូច" ថេយ៉ិងញញឹមតបទៅគាត់ហើយឱន គោរពអរគុណចំណេកគាត់ក៏ចេញទៅជាន់ក្រោមដោយទុកឲ្យនាយតូចគេនៅម្នាក់ឯង

     "ហ្ហើយ...ហត់ណាស់ ក្ដៅក៏ក្ដៅ គួរតែងូតទឹកល្អជាង" ថេយ៉ុងក្រោកដើរទៅបើកទូរឃើញហើយក៏ទាញវាចូលទៅសម្អាតខ្លួន  ក្រោយរួចរាល់គេក៏ចុះទៅក្រោម

     "បងថ្លៃធ្វីអីហ្នឹង?" ថេយ៉ិងដើរចូលមកក្នុងផ្ទះបាយចោទសួរទៅជីមីន ឃើញគេញាប់ដៃញាប់ជើងណាស់

     "បងកំពុងតែធ្វើម្ហូប"

     "ចឹងចាំខ្ញុំជួយបងថ្លៃធ្វើ" ថេយ៉ុងមូៗដៃអាវឡើងដល់កែងដៃសឹមចូលទៅជួយធ្វើម្ហូបបងថ្លៃ រីឯអ្នកបម្រើស្រីៗក៏គ្មានអ្នកណាចូលទៅជួយដែរ ព្រោះជាការបញ្ជារបស់អ្នកប្រុសរបស់ខ្លួនមិនឲ្យពួកនាងជួយ

ល្ងាចប្រហែលម៉ោង5 ទំរាំតែហើយវាក៏ល្ងាចល្មម ដោយដឹងថាថ្ងៃនេះប្ដូនកំពូលខូចមកនាយក៏រហ័សមកផ្ទះទោះជាជុងគុកនាយឃាត់ថាចង់ញ៉ាំបាយជុំគ្នាក៏នាយបដិសេធប្រាប់ថាប្អូនពៅគេមកពីអាល្លឺម៉ង់។

     សំឡេងបើកបរចូលមកបរិវេណផ្ទះឲ្យអ្នកនៅក្នុងផ្ទះរញ័សរត់ចេញមកយ៉ាងលឿនស្លេវទាំងត្រហេបត្រហប។

     "យ៉ា....អាក្បាលខូចរត់លឿនម្លេះ!!" នាយជាបងស្រែកឡើងពេលឃើញប្អូនរត់សំដៅមករកខ្លួនទាំងញាប់ជើងមិនគិតថាអាចនឹងដួលនោះទេ ផឹប!! ខ្លួននាយត្រូវក្មេងកំហូចហក់មកឱបពេញៗក្នុងដៃ

     "នឹកបងប្រុសណាស់ អត់ទៅលេងគេសោះ" ថាកុំឲ្យនៅជិតបងមិនបានទេ ចរិតក្បាលខូចដឹងតែចេញមកហើយ

 Love Tae???????????????????(???)Where stories live. Discover now