抖阴社区

???44: ??????????????????

Start from the beginning
                                    

     "អានរកចាប់ជាតិ អារោគចិត្ត!!"

     "ជេរបានណាស់អូនស្អាត មកដេកជាមួយបងទៅចាំបងចញ្ចឹមអូនមិនឲ្យពិបាកទេ"

     "ទៅរកម៉ែឯងទៅ!"

     "លេងជេរម៉ែ!ត្រជាក់មិនចង់ៗបានធម៌ក្ដៅមែនទេ" នាយក្ដៅត្រចៀលងំពេលឮគេជេរម៉ែ

     "បើឯងរត់ទៅឥឡូវយើងទុកជីវិតឲ្យ"

     "ដៃជើងតូចៗធ្វើអីបងកើតដែរ បើថាដេកថ្ងូរក្រោមទ្រូងបងមិនល្អជាង" និយាយចប់មិនទាន់មួយកុំដាប់ដៃចំមុខនាយភ្លាម

     "ភើយ!" វាស្ដោះទឹកមាត់ចេញទាំងលើកដៃប៉ះមុខលាយដោយឈាម

     "យើងនិយាយហើយតែឯងចង់បែបនេះដោយខ្លួនឯង " ថេយ៉ុងរត់សំដៅចូលទៅវ៉ៃវាមិនព្រមដកដៃឡើង ឌឹប!ឌឹប សំឡេងប៉ះទង្គិចទៅវិញទៅមកខ្លួនវាពេលនេះពោលពេញទៅដោយឈាមមានរបួសពេញមុខដោយសារស្នាមដៃនាយតូច

     "លោកបង!!" កូនចៅវារត់ចូលមកពេលឮសំឡេងវ៉ៃគ្នា ចូលមកដល់ចំពេលថេយ៉ុងជាន់ទ្រូងវាចាប់ក្បាលមូលមួយជុំទាំងញញឹមមើលទៅវានោះ

     "ធ្វើម៉េចទៅវាងាប់បាត់ហើយ?យើងមិនបានតាំងចិត្តទេ អស់ទោសផងណា.." ថេយ៉ុងធ្វើជានិយាយកំសត់លាយឡំការភ្ញាក់ផ្អើលក្រោយពីជ្រុលដៃកាច់.កមេវាស្លាប់ភ្លាម boy1វាឃើញ ដូច្នេះក៏ភ័យខ្លួនងាកបំណងថារត់ទៅក្រៅតែក៏មានកូនកាំបិតហោះចាក់ទំលុះទ្រូងដេកដួលស្លាប់ក្នុងថ្លុកឈាម នេះមែនទេក្លារីស នាងបញ្ជួនឲ្យមកសម្លាប់គេ អន់ណាស់!!

    "ក្លារីសនាងសន្ដានឆ្កែចរិតនាងមិនផ្លាស់ប្តូរសោះ" ថេយ៉ុងខាំបបូរមាត់ខឹងនឹងនាងដែលមិនព្រមចោលចរិតក្រពើនូវតែចង់បានរបស់ដែលមិនអាចទៅរួច

     "អាឡូបងប្រុស ឆាប់ឲ្យដូហុននិងគ្នីគ្នាពីរបីនាក់ទៀតមកកន្លែងដែលខ្ញុំផ្ញើទីតាំងឲ្យផង កុំភ្លេចយកឡានខ្ញុំមកផង" និយាយចប់ទម្លាក់ទូរស័ព្ទចុះបើកឡានចេញទៅបាត់ បន្សល់នូវសាកសព។

     "វី!!" គ្រាន់តែឮសំឡេងឡានបើកចូលមកក៏អាវស្មានដឹងថាជាអ្នកណាដែរ ដឹងទេគេបារម្ភប៉ុណ្ណឹង

     "វីទើបតែមកពីណាដឹងទេខ្ញុំបារម្ភណាស់ នេះមុខទៅត្រូវនឹងអ្វីមកនឹង?" ឃើញមុខថេយ៉ុងស្នាមលើមុខនាយសួរគេ

 Love Tae???????????????????(???)Where stories live. Discover now