抖阴社区

                                    

     "កូនរបស់ម៉ាមី សឺតៗ"

     "បងដាក់ឈ្មោះឲ្យកូនឬនៅ?"

     "បងដាក់ហើយឈ្មោះកូនហើយថា ចន ជេមយ៉ាង"

     "ជេមយ៉ាងតូចរបស់ម៉ាមី គេងលក់ស្រួលណាស់កូន ហើយចុះកូនៗហ៎ទៅណាអស់ហើយ?"

ក្រាក!

     ថេយ៉ុងងាកទៅមើលសំឡេងទ្វារក៏ឃើញកូនៗកំពុងតែរត់មកកាន់ដៃគ្នាទាំងញញឹមស្រែកហីម៉ាមីៗជាប់មាត់

     "ម៉ាមី...ម៉ាមី..."

     "កូនតិចៗកុំស្រែកឮពេកប្អូនកំពុងគេង" ជុងគុកលើបីកូនប្រុសទាំងពីជាប់ចង្កេះប្រាប់ឲ្យពួកគេស្ងាត់កុំស្រែកឮៗខ្លាចថាប្អូនភ្ញាក់ហើយយំ

     "បាទដេរឌី...កុំមាត់អាបងអាអូនគេង" ក្មេងតូចលើកដៃដាក់មាត់ធ្វើមាត់ស្រួចៗសម្ដីប្រាប់ទៅបងភ្លោះទាំងដែលអ្នកស្រែកខ្លាំងៗជាខ្លួនឯងសោះ អាបងគ្មាននៅស្ងៀមសោះហ្នឹង។

     "ចុះលោកតាលោកយាយនោះកូន?"

     "លោកតាលោកយាយនៅខាងក្រៅបាទតិចទៀតទើបគាត់មក" ជេតថេត្រូវជាប្អូនក៏ស្រដីប្រាប់អ្នកជាឪពុកទាំងនិយាយមិនសូវច្បាស់លាស់ តែក៏អាចស្ដាប់បានស្ដាប់យល់

     "ដេតឌីអូនចង់មើលអាអូនបាទ" ជុងគុកដាក់កូនៗឲ្យពួកគេអង្គុយលើកៅអីដោយមាននាយឈរពីក្រោយចាប់ពួកគេកុំឲ្យធ្លាក់

     "ម៉ាមី....បាទ អាអូនឈ្មោះទៅអី ហិហិ " កំលោះតូចជេតថេចោទសួរចង់ដឹងពីឈ្មោះប្អូនទាំងដៃលូនទៅចុចថ្ពាល់ប្អូនលេងយ៉ាងសប្បាយ

     "ឈ្មោះជេមយ៉ាងកូន"

     "អាអូនឈ្មោះពីរោះណាស់ ជេមយ៉ាងបស់អាបងឆាប់ធំណាមករត់លេងមួយអាបងនិងអាបងជេកហ្គូណា..."

#2ឆ្នាំក្រោយមក

     "កុំរត់កូនប្រយ័ត្នដួល..." នាយតូចស្រែកទាំងភ័យពេលឃើញកូនទាំងបីរត់ដេញចាប់គ្មានក្នុងសួនកម្សាន្ត

     "មេឃចាប់ផ្ដើមចុះត្រជាក់ហើយអូនគួរតែពាក់អាវណាក្រាស់ពេលនេះអូនក៏ដឹងថាអូនកំពុងតែពោះធំ.." នាយក្រាស់ដើរចូលមកទាំងទម្លាក់អាវក្រាស់ពាក់ឲ្យនាយតូចពីក្រោយ ខ្លាចថាគេនឹងឈឺព្រោះមេឃក៏វាចុះត្រជាក់ហើយ

 Love Tae???????????????????(???)Where stories live. Discover now