抖阴社区

                                    

     "អូនមិនដឹងថាកូនម្ដងនេះជាស្រីឬក៏ប្រុសទេ" នាយតូចពេបមាត់រលីងរលោង មិនដឹងថាជាស្រីឬក៏ប្រុសនេះគេតាមយកកូនស្រីតែមិនបានសោះកូនប្រុសឡើងបីនាក់ទៅហើយបើកូនប្រុសម្នាក់ទៀត គឺចប់មិនខាតទេ ពេទ្យប្រាប់ថាមិនអាចយកបានទៀតទេព្រោះតែគេវាកាត់មិនមែន សម្រាលដូចមនុស្សស្រីបាន បើនៅតែបន្តខ្លាចថាពិបាកព្រោះវាកាត់ជាប់រហូតមួយនេះទៀតបីម្ដងហើយបើពីឆ្នាំវះកាត់ម្ដង។

     "ចាំបងទៅមើលគ្រូឲ្យ" ថេយ៉ុងផ្ទុះសំណើចឡើងនេះប្ដីគេជឿលើរឿងអស់ហ្នឹងដែរ?មិនគួរឲ្យជឿ

     "បងជឿរឿងអស់ហ្នឹងដែរ?"

     "បងជឿបងក៏ធ្លាប់ឃើញខ្មោចដែរ ប្រហែលជាកូនមិនចាំទេកាលពីមុន ថ្ងៃដែលអូនមករស់នៅផ្ទះបងដំបូងៗអូនត្រូវបានខ្មោចដែលនៅខាងក្រោយផ្ទះបងហៅនាំទៅ តែបងមិនចង់និយាយទេ ព្រោះជាពាក្យមិនល្អពេលនេះអូនក៏កំពុងតែមានកូន"

     "ម៉េចក៏អូនមិនចាំ?"

     "បងទៅមើលកូនសិនអូនអង្គុយត្រង់នឹងហើយ"ជុងគុកមិនឆ្លើយបែរជាក្រោកទៅមើលកូនៗដែលលេងក្បែរនោះ

     "តោះៗទៅផ្ទះវិញរសៀលហើយកូន"

     "អូនអត់ទាន់លេងអស់ចិត្តផង"

     "ចាំស្អែកដេតឌីនាំមកលេងទៀត តែឥឡូវដល់ម៉ោងទៅផ្ទះហើយ" នាយចូលទៅបីជេមយ៉ាងដោយមានកូនៗទាំងពីដើរពីមុនសំដៅទៅអ្នកជាម្ដាយ។

     "តោះ!!"

     "ម៉ាមីអូនចង់ញ៉ាំការ៉េម" កំលោះតូចអាយុជិតប្រាំឆ្នាំឈប់ទ្រឹងនៅមួយកន្លែងស្រដីប្រាប់អ្នកជាម្ដាយទាំងដៃចង្អុលទៅការ៉េមដែលលក់មិនឆ្ងាយពីពួកគេ

     "មិនអាចញ៉ាំបានទេកូន មេឃកំពុងតែត្រជាក់បើកូនឈឺគិតយ៉ាងម៉េចទៅ" នាយតូចស្រដីទៅកាន់កូនទាំងសំឡេងស្រទន់ពីរោះមិនតំឡើងដាក់កូន

     "តែអូនចង់ញ៉ាំម៉ាមី ហ្ហឹក ហឹក "

     "ម៉ាមី...ទិញឲ្យអាបងទៅអាបងក្បាលហឹង(រឹង)ណាស់យំឡាប់លូវហៃ" កំលោះតូចជេមយ៉ាងចាប់អង្រួនដៃម្ដាយទាំងនិយាយមិនស្ដាប់ប្រាប់ឲ្យគាត់ទិញការ៉េមឲ្យទៅព្រោះអាបងជេតថេនឹងក្បាលរឹងណាស់តែមិនបានអីយំពេញនឹង ម៉ាបងប្អូនមានតែកំលោះតូចនឹងហើយរករឿងជាងគេជាងឯងហើយក៏រពិសជាងគេដែរ

 Love Tae???????????????????(???)Where stories live. Discover now