"អា...ក៏បាន"
"ហិហិ តោះអាអូនជេមយ៉ាង" ជេតថេដឹកដៃប្អូនប្រុសរត់ទៅរកអ្នកលក់ការ៉េម
"លោកតាបាទអូនសុំការ៉េមមួយដើមបាទ" កំលោះតូចញញឹមលិបភ្នែកប្រាប់ដល់លោកតាលក់ការ៉េម
"ចាំបន្តិចកំលោះតូច តើកំលោះតូចយកប៉ុន្មានដើមដែរចាំតាដាក់ឲ្យ"
"អូនយកពីរបាទ" គាត់ឱបសម្លឹងមើលទៅឃើញពេលងើបមុខឡើងមកក៏ឃើញមនុស្សម្នាក់សម្លឹងមើលមកគាត់ដូចគ្នា
"ប៉ា!!"
"ថេយ៉ុង!" លោកគីមសម្លឹងមើលទៅកូនប្រុសទាំងក្ដីនឹករលឹកតាំងពីគាត់ជាប់គុករហូតដល់ចេញមកវិញគាត់មិនដែលបានឃើញកូនទៀតនោះទេ តាំងពីចេញមកវិញគាត់កែប្រែគ្រប់យ៉ាងទាំងអស់ធ្វើជាមនុស្សល្អមកវិញប្រឹងធ្វើការរកលុយចិញ្ចឹមជីវិត
"ប៉ាចង់ទៅណា?" នាយតូចរហ័សចាប់ដៃគាត់ជាប់កែវភ្នែករលីងរលោងចង់យំ
"ប៉ាមិនចង់ជួបខ្ញុំទេឬ?បានជាប៉ាចង់ចាក់ចេញ?"
"ប៉ាមិនសមជាប៉ាកូនទេ ប៉ាធ្វើបាបកូន ទើបប៉ាមិនចង់ឲ្យឃើញមុខប៉ា" គាត់ស្រក់ទឹកភ្នែកតែមិនឲ្យកូនឃើញឡើយ គាត់ខុសហើយ ដូច្នេះទើបគាត់មិនចង់ឲ្យគេឃើញមុខគាត់
"ហ្ហឹក ហឹក អត់ទេប៉ាកូនបំភ្លេចរឿងកាលពីមុនអស់ទៅហើយ កូននឹកប៉ា..." នាយតូចស្រវាឱបចង្កេះផ្អិបមុខទៅនឹងខ្នងក្រាស់របស់គាត់យំសស្រាក់ចំណែកកូនៗនឹងនាយក្រាស់បានត្រឹមតែឈរមើលទាំងមិនហើរស្ដី
"ប៉ាសូមទោសកូន ប៉ាមិនល្អ ហឹក" គាត់បែរមកឱបកូនយំ
"កូនស្រឡាញ់ប៉ាណាស់ទោះជាពេលនោះប៉ាមិនខ្វល់ពីកូនក៏កូនមិនថាអីដែរ"
"ប៉ាសូមទោសៗ" មួយសន្ទុះក្រោយពីយំហើយថេយ៉ុងក៏បានណែនាំគាត់ឲ្យស្គាល់នាយកក្រាស់ថាជាអ្នកណា
"គាត់ជាស្វាមីរបស់កូនចំណេកនេះជាកូនរបស់ខ្ញុំជាមួយនឹងគាត់ "
"ជំរាបសួរលោកប៉ាក្មេក"
"ជំរាបសួរលោកតា" ក្មេងៗទាំងបីនិយាយដំណាលគ្នាឱន គោរពដូចទៅនឹងឪពុករបស់កូន

YOU ARE READING
Love Tae???????????????????(???)
Random?????????????????????????????????????? ??????????????????????????????????????????????????????????... ?????5.30.24?? ??????10.4.2024
???:??????
Start from the beginning