抖阴社区

                                    

     "គួរឲ្យស្រឡាញ់ណាស់ចៅរបស់តា"

     "ខ្ញុំក៏ចង់ប្រាប់លោកប៉ាដែរ ពេលនេះខ្ញុំកំពុងតែពពោះកូនទៅបួនហើយ" នាយតូចញញឹមអៀនថ្ពាលក្រហមព្រោះតែខ្មាសអៀននឹងគាត់ដែលមានកូនច្រើនពីរឆ្នាំកូនមួយ

     "កូនតាមយកកូនស្រីមែនទេ?" មើលក៏ដឹងដែរបើកូនប្រយសដល់ទៅបីទៅហើយ

     "បាទលោកប៉ាតាមយកកូនស្រី"

     "ប៉ះជូនពរឲ្យកូនបានកូនស្រីណា"

     "ប៉ាតើប៉ាអាចទៅនៅជាមួយពួកយើងបានទេ" នាយតូចចាប់ដៃគាត់និយាយសុំឲ្យគាត់ទៅនៅជាមួយគេ

     "អត់ទេ..ប៉ាអាចនៅម្នាក់ឯងបាន ប៉ាមិនចង់នាំការលំបាកដល់កូនទេ កាលពីមុនប៉ាក៏ធ្វើខុសលើកកូន"

     "បើលោកប៉ានិយាយទៅហើយវាជាការសម្រេចចិត្តរបស់លោកប៉ា បងមានលុយទេ?" ជុងគុកហុចកាបូបឲ្យនាយតូចថេយ៉ុងបើកកាបូបដកលុយជាច្រើនឲ្យទៅគាត់

     "យកលុយនេះទៅលោកប៉ា បើខ្វះខាតអីអាចមករកខ្ញុំបាន ប៉ាខលទៅលេខនេះទៅបើសិនវាបាត់ប៉ាទៅក្រុមហ៊ុមធំជាងគេនៅកណ្ដាលក្រុងសេអ៊ូលនេះបើរកមុនឃើញសួរគេថា តើក្រុមហ៊ុនចន ជុងគុកឯណាគេនឹងប្រាប់ប៉ាហើយ"

     "លុយច្រើនណាស់កូន នេះក៏ជាលុយប្ដីកូនដែរ ប៉ាយកមិនសមទេជាលុយប្ដីកូនរកមកឲ្យប៉ាម៉េខនឹងសមទៅ"

     "កុំនិយាយអញ្ចឹងអី គាត់មិនថាអីទេ ប៉ាយកទៅ"

     "បានៗប៉ាយកក៏បាន" អស់ជម្រើសគាត់ក៏ព្រមទទួលយកលុយ

     "ចៅៗចាំតាឲ្យការ៉េមមិនយកលុយទេណា"

     "ហិហិ បាទលោកតា...."

     ពេលវេលារំកិលទៅមុខឥតឈប់ពេលវេលាដែលថេយ៉ុងទន្ទឹមរង់ចាំក៏បានមកដល់ពេលនេះគេកំពុងតែស្ថិតនៅបន្ទប់វះកាត់ម្ដងទៀតហើយ ក្នុងចិត្តគេក៏ភ័យខ្លះដែរ ខ្លាចថាជាកូនប្រុសទៀត

     "សូមកូនស្រីម៉ាក់មករកម៉ាក់មកណា..." ថេយ៉ុងគិតក្នុងចិត្តបន់ស្រន់បួងសួងសុំលើកនេះជាកូនស្រី

ង៉ា~~~ង៉ា

     "ជាកូនស្រីលោកគ្រូពេទ្យ" ពេទ្យស្រីប្រាប់ដល់ពេទ្យប្រុសថាកូនកើតមកជាកូនស្រី ថេយ៉ុងឮហើយសឹងតែយំ ក្ដីប្រាថ្នាគេបានសម្រេចហើយ

 Love Tae???????????????????(???)Where stories live. Discover now