抖阴社区

Part15: ????????????? ???????!

Start from the beginning
                                    

Skip

ងឺត!!!
សម្លេងចាប់ហ្វ្រាំងបានបញ្ឃប់ឡាននៅពីមុខក្រុមហ៊ុនមួយកន្លែងដែលគ្រប់គ្នាស្គាល់ច្បាស់ថាជារបស់ត្រកូលTawan Vihokratana ។រាងតូចច្រឡឹង ដៃជើងស្រឡូនស្រឡៅដូចជាមនុស្សស្រី ស្លៀកខោអាប៊យ អាវដៃខ្លីពណ៍ខ្មៅនិងអាវក្រៅពណ៍ក្រហមសាច់ចាក់ មើលទៅស្រស់ស្អាតសមហ្នឹងរូបរាងរបស់គេបោះជំហានចុះពីលើឡាន ដើរតម្រង់ចូលទៅក្នុងក្រុមហ៊ុន ខណ:ដៃមានកាន់ឯកសារ ។ ជំហានរបស់គេធើ្វឲគ្រប់គ្នាងាករេភ្នែកចាប់អារម្មណ៍យ៉ាងខ្លាំងទោះបីជាឧស្សាហ៍បានជួបញឹកតែព្រោះភាពស្រស់សង្ហា ស្អាតគ្មានកន្លែងទាស់ ដៃជើងស្រឡូនល្អគ្មានអ្វីផ្ទឹម បានសម្លឹងហើយមិនអាចដកភ្នែកចេញបានឡើយ។
" ខ្យល់ទិសខាងណា! បក់ឯងមករកយើងដល់ក្រុមហ៊ុន? " បើកទ្វារមិនទាន់ចូលមកដល់ខាងក្នុងផង សម្តីឡក់ឡឺរបស់ម្ចាស់បន្ទប់ក៏ជាមិត្តខ្លួនបន្លឺឡើងភ្លេត ខណ:ដែលដៃរបស់គេកំពុងរៀបចំឯកសារ
" គ្មានទេ! យើងបើកឡានមក " នាយកម្លោះ និយាយស្របនិងដៃបិទទ្វារ រួចដើរមកដាក់បង្អុយនិងសាឡុងដែលមានស្រាប់នៅក្នុងបន្ទប់
" មនុស្សដូចឯងនេះហេស៎ គ្មាន? អៃដាំង " ជេម៍ លើកចិញ្ចើមសួរឡើង មិត្តគេនេះឬដែលគ្មានស្អីអូសទាញមក ចេះមករកគេដល់កន្លែងនោះ។ ដាំង ភូផាតជីរ: ជាមិត្តស្និទ្ធស្នាលរបស់នាយក្រាស់នៅមហាវិទ្យាល័យ ចរិតខុសគ្នាឆ្ងាយដូចមេឃនិងដីអីុច៊ឹង ដាំងលេងសើចច្រើន និយាយច្រើន ចិត្តល្អចំពោះគ្រប់គ្នាលើកលែងតែសត្រូវ មានស្នាមញញឹមដ៏ស្រស់ តែទាស់បន្តិចព្រាននារី។
" គ្មានខ្យល់បក់ តែមានរឿង វាសំខាន់ទៀតផង  "
" និយាយមក "
" យប់នេះ! ទៅក្លឹបឬអត់? "
" អាដាំង! " ជេម៍ គ្រហឹមហៅឈ្មោះមិត្តបន្តិច នេះឬដែលហៅថារឿង ហើយរឿងសំខាន់របស់នាយកម្លោះនោះ និយាយមកមិនអាណិតចិត្តគ្នាអ្នកខំស្តាប់មិនដកដង្ហើមសោះ។
" បាទ " ឮមិត្តហៅ ក៏តបយ៉ាងសុភាពសមរម្សបកវិញ ( កំពូលមិត្ត🌚)
" បើគ្មានស្អីទេ ក៏អញ្ជើញត្រឡប់ទៅវិញ យើងមិនទំនេរលេងជាមួយឯងទេ អៃដាំង " មិនថាតែមាត់ ជេម៍លើកដៃចង្អុលបើកទ្វារដែលមិត្តខ្លួនបើកចូលមកមុននេះ ចូលតាមណាក៏ចេញទៅវិញតាមហ្នឹង
" ស្អីឯង! ថ្ងៃនេះយើងលេងតិចតួចក៏មិនបាន"
"...." ស្ងាត់! មួយថ្ងៃនេះមានតែអ្នកមានធើ្វឲមួរម៉ៅ អារម្មណ៍មិនល្អ មិនចង់លេង មិនចង់និយាយ កុំមកតាប៉ែ
" អឺឈប់លេងក៏បាន! រឿងដែលឯងអោយសើុបនេះយើងរកបាន " ឃើញថាមិត្ត ទឹកមុខមិត្តមិនល្អ ក៏ព្រមនិយាយប្រាប់ដែលធើ្វឲគេមករកនាយដល់កន្លែងតែម្តងទាំងមុខក្រញូវ ខណ:គេក៏ក្រោកដើរយកឯកសារដែលគេយកមកប្រគល់អោយមិត្ត។
" អរគុណ " ជេម៍! ទទួលយកពីដៃមិត្ត មកបើកមើលឃើញថាជាប្រវត្ថិរូបមនុស្សប្រុសម្នាក់ ជាសម្លឹងមើលដោយការយកចិត្តទុកដាក់បំផុត  តែយើងក៏មិនដឹងថាគេសើុបពីមនុស្សម្នាក់នោះដើម្បីអ្វីដែល
.
.
.
.
.
.
.
.
.To be Continues!!!

??????????????????????????Where stories live. Discover now