抖阴社区

Episode 3

684 54 0
                                    

"ចាំស្អែកបងមកយកណា"
"មិនបាច់ ..ខ្ញុំអាចជិះឡានទៅដោយខ្លួនឯង"
"តែបងចង់ជូន"
"តែខ្ញុំមិនចង់ឲជូន...មិនមានការងារធ្វើទេឬយ៉ាងមិច"
"មានតើ...តែអូនសំខាន់ជាងបេប៊ី"
"ហ៉ើយ...ឈប់និយាយទៅខ្ញុំចូលផ្ទះហើយ"និយាយហើយនាយតូចក៏ប្រញាប់រត់ចូលផ្ទះបាត់ចឹងទេអៀនថ្ពាល់ក្រហមគេឃើញឡូវហើយ
"ស្អែក បងមកយកណាអូនតូច"ស្រែកដាក់គេពីចំងាយហើយតាំងមកអង្គុយញញឹមក្នុងឡាន បានមួយសន្ទុះក៏ចេញ
ឡានទៅភូមិគ្រឹះវិញ

កាត់មកនាយតូចដែលរត់មកដល់បន្ទប់ហើយក៏មកអង្គុយអៀនថ្ពាល់ក្រហមស្រាល
"ឡប់មែន ..........មិនត្រូវជាអីនិងគ្នាផងមកហៅគេបេប៊ី......ហ៉ើយអៃហ្វូតហេតុអ្វីត្រូវអៀននិងអាលោកឆ្កួតនោះដែលហា"អស់ពីអង្គុយអៀនហើយក៏កាន់កន្សែងចូលបន្ទប់ទឹក បន្ទាប់ពីចេញមកវិញហើយក៏ទម្លាក់ខ្លួនគេងលើពូកទន់ៗ ប្រហែលមួយសន្ទុះនាយតូចក៏គេលក់បាត់

+The morning 🌅

តឺត...តឺត ...តឺត ព្រះអាទិត្យចាប់ផ្តើមរះចាំចូលភ្នែកកម្លោះតូចដែលគេងត្រម៉ក់តែក៏បានទូរស័ព្វជួយដាស់ឲភ្ញាក់មិនចឹងទេថ្ងៃត្រង់ទើបភ្ញាក់

ភ្នែកមូលស្អាតចាប់ផ្តើមបើកតិចៗឲសាំនិងពន្លឺដែលចាំចូលមក ហើយក៏ស្រវ៉ាចាប់ទូរស័ព្ទមកមើលម៉ោងក៏ឃើញថាទើបតែម៉ោង7កន្លះទេ ទើបងើបដើរតម្រង់ទៅបន្ទប់ទឹក បន្ទាប់ពីចេញពីបន្ទប់ទឹកហើយក៏ដើរទៅរើសមើលសម្លៀកបំពាក់ហើយក៏អង្គុយលាបលេលើស្បែកថ្មមៗ

នាយតូចដើរចេញពីក្នុងផ្ទះបម្រុងនិងបើកទ្វារឡានរបស់ខ្លួនទៅហើយតែក៏ក្រឡែកឃើញឡានខ្មៅទំនើបមួយគ្រឿងនៅខាងក្រៅរបងផ្ទះរបស់ខ្លួន ទើបដើរចេញទៅមើលខ្លាចថាអ្នកណាមករកអី
តែដល់បើកទ្វារបងហើយក៏

"ណែ មកធ្វើអីហាស"បើកទ្វារមកក៏ឃើញកម្លោះជេមីណាយ៍ឈរផ្អែកឡានយ៉ាងសង្ហារ
"មកយក អូននោះអី"

"មិនទៅជាមួយទេវ៉ើយ.."និយាយក៏បម្រុងនិងដើរទៅរកឡានរបស់ខ្លួនវិញតែក៏

"អាយយយយយ៎...អាឆ្កួតលែងទៅ"នាយតូចមាឌល្អិតត្រូវកម្លោះសង្ហារជេមីណាយ៍ចាប់ដាក់ឡាន
ជេមីណាយ៍បិទទ្វាររបងហើយក៏ចូលក្នុងឡានបើកចេញតម្រង់ផ្លូវទៅហាងរបស់ហ្វូត

??????????????????  | Paragon Delcha-Vector [END]Where stories live. Discover now