"ជេម..."
"បាទ..បងធ្វើឲអូនភ្ញាក់ឬ"នាយក្រាស់និយាយទងដើរទៅអង្គុយជិតនាយតូចមុននិងសួរ
"អត់ទេ...អូនភ្ញាក់ដោយខ្លួនឯង""នេះប្តូរសព្វនាមផងហេស សឺត"នាយនិយាយទាំងនឹកស្មានមិនដល់ ហើយក៏ទៅថើបថ្ពាល់គេមួយខ្សឺត
"យ៉ាងមិច....ចង់ឲហៅដូចពីមុនមែនទេ""មិនមែនចឹងទេ គ្រាន់តែភ្ញាក់ផ្អើលប៉ុណ្ណោះ...នេះអូនញ៉ាំអីឬនៅហ៉ឹម"នាយក្រាស់សួរបង្វែរដានចឹងទេអៀនទៀតលូវហើយ
"នៅទេ ឥឡូវកំពុងឃ្លាន"នាយតូចនិយាយទាំងយកដៃស្ទាប់ពោះរបស់ខ្លួនព្រោះថាពោះឡើងស្វិតអស់ហើយ
"នេះ...ញ៉ាំទេបងឲហ្វីនទិញមកឲ""Aww មានខេកទៀតនៀគ"នាយតូចនិយាយទាំងបើកប្រអប់ខេកញ៉ាំ
"ជេម ..ញ៉ាំទេ"នាយតូចនិយាយទាំងយកស្លាបព្រាដួសយកខេកមកបញ្ចុកជេម
"អូនញ៉ាំចុះ"
"ជេម.....ចង់ទៅដែល"នាយតូចកំពុងតែរំអុកចង់ឲជេមនាំខ្លួនទៅដែលព្រោះថាអផ្សុកណាស់
"បង ទៅកាស៉ីណូ ណាមួយកន្លែងនោះមិនសមនិងអូនព្រោះវា មិនមែនកន្លែងក្មេងលេងទេណា""តែអូន ចង់ទៅ សន្យាមិនបង្ករឿងទេណា"នាយតូចនិយាយទាំងធ្វើភ្នែកធ្មិចបើកៗ និងអោបចង្កេះនាយក្រាស់យ៉ាងជាប់ គេជាមនុស្សចង់ស្គាល់កន្លែងភ្លែកៗណាស់ បើបានទៅមិនដឹងសប្បាយយ៉ាងណាទេ គ្រាន់តែគិតក៏រំភើបដែល (ហត់ចិត្តនិងកាហ្វូត)
"អូខេ តែសន្យាហើយណាមិនបង្ករឿងឡើយ""បាទ អូនដឹងហើយ"នាយតូចនិយាយហើយក៏រត់សំដៅឡើងឡានមុន ទើបនាយក្រាស់ដើរចូលឡានតាមក្រោយដោយពួកគេអង្គុយបាំងខាងក្រោយដែលមានវាំងននបាំងមិនឲអ្នកខាងមុខឃើញឬឯហ្វីនជាអ្នកបើក នាយហ្វីនឆ្ងល់ទៀតហី មិចបានចាហ្វាយនាំក្មេងមកពីណាមិនដឹងចូលឡាន តែបើកឡានបណ្តើរគិតបណ្តើរក៏ដល់កាស៉ីណូល្មម
នាយក្រាស់និងរាងស្តើងចុះពីលើឡានដើរចូលទៅក្នុងកាស៉ីណូបាត់សល់តែហ្វីន
"ឬក៏~~ក្មេងម្នាក់នោះជាមនុស្សសំខាន់របស់ចាហ្វាយ ហៅគ្នាសិទ្ធតែបងអូនទៀត ថាហើយថា ចឹងតើបានចាហ្វាមិនសូវនៅក្រុមហ៊ុន"កំពូលឆ្ងល់ម៉ង
នាយក្រាស់និងហ្វូតដើរចូលមកដល់ក្នុងកាស៉ីណូ នាយតូចភ្ញាក់ផ្អើលដែលបានឃើញមានមនុស្សច្រើនជុំៗគ្នា ច្រើនវង់ដោយនាំគ្នាលេងល្បែង អ្នកខ្លះលេងចាញ់ក៏មុខមិនស្រស់អ្នកខ្លះទៀតលេងឈ្នះមុខក៏ញញឹម ហើយមានគ្រប់វ័យទាំងមនុស្សចាស់ក្មេងស្រីប្រុស នាយតូចមានអារម្មណ៍ថាខ្លាចព្រោះមានក្រសែភ្នែកជាច្រើនសម្លឹងមើលមកគេដូចជាគេនិងអេលានយ៉ាងចឹង

YOU ARE READING
?????????????????? | Paragon Delcha-Vector [END]
Short StoryIt's hard to forget someone~~!!!!