抖阴社区

                                    

"ប៉ាហ្វូតទៅមើលទំនេញនិងណា ចឹងប៉ុនឹងសិនហើយmommyមានអ្នកជំងឺត្រូវវះកាត់ណា"
"Bye bye na mommy "ថារួចក៏ចុចបាត់ហើយ

End call

///////////

"ជម្រាបចាហ្វាយ~~ទំនេញនៅកំពង់ផែរៀបចំអស់ហើយទាន"
"អឹម~~ចេញទៅវិញចុះ.."

"បាទ ចាហ្វាយ"នាយហ្វីនបន្ទាប់ពីរៀបរាប់ការងាររួចហើយក៏បើកទ្វារចេញទៅបាត់

"ហ៉ើយ...."នាយក្រាស់ដកដង្ហើមធំមុននិងជ្រុបមុខនិងតុកធ្វើការរបស់ខ្លួនព្រមតែអស់កម្លាំង គេធ្វើការពេញមួយថ្ងៃមិនទាន់បានបាយចូលពោះឡើយសព្វដងនាយផឹកតែកាហ្វេប៉ុណ្តោះ នាយជ្រុបមុខនិងតុកប្រហែលមួយសន្ទុះក៏គេងលក់

ក្រាក៎~~~~

"ជេម.~~~.awww"សម្លេងស្រួយស្រឹបបន្លឺឡើងខណ:ម្ចាស់របស់វាបើកទ្វារចូលមករួចក៏ឃើញថាជេមគេងលក់

"អង្គុយចាំគេវិញល្អជាង..."ថាហើយក៏ដាក់ខ្លួនអង្គុយលើសាឡុងក្បែរនោះអង្គុយគងទាក់ខ្លាចុចទូរស័ព្ទ តាមពិតគ្នាមិនមានបំណងមករកនាយក្រាស់ទេតែក៏នឹកឃើញថាអផ្សុកណាមួយនៅហាងមិនដឹងធ្វើអ្វីទើបមករកម៉ងទៅ

នាយក្រាស់ភ្ញាក់មកវិញរកនិងចេញទៅក្រៅទៅហើយតែក៏ក្រលាស់ភ្នែកឃើញមនុស្សគេងនៅលើសាឡុងទើបដើរទៅមើល

"នេះ~~មកតាំងពីពេលណានៀគ..កូនខ្លា"នាយនិយាយហើយក៏លើកបីនាយតូចដើរចូលបន្ទប់មួយទៀតដែលនៅក្រោយកៅអីធ្វើការរបស់គេ ចូលមកដល់បន្ទប់ដែលមានរចនាម៉ូដយ៉ាងប្រណីត ដែលក្នុងបន្ទប់ជាបន្ទប់គេងរបស់នាយ ប៉ុន្តែនាយមិនដែលមកគេងឡើយ នាយគ្រាន់តែចូលមកសម្អាត និងទុកឯកសារសំខាន់ៗនៅទីនេះ ក្រៅពីនាយនិងហ្វីនមិនមានអ្នកណាអាចចូលបន្ទប់នេះបានឡើយនាយតូចជាមនុស្សដំបូង..។

ដាក់ហ្វូតគេងលើគ្រែហើយក៏ដណ្តប់ភួយឲបានត្រឹមត្រូវ រួចក៏ខលទៅនាយហ្វីន បន្ទាប់ពីបិទទូរស័ព្ទហើយក៏មកគេងមើលមុខដល់ស្រស់ផូផង់របស់នាយតូច នាយក៏គិតក្នុងចិត្តហេតុអ្វីក៏នាយតូចស្អាតយ៉ាងនេះ ទម្រង់មុខពងក្រពើ មាត់ពណ៌ស៉ីជម្ពូ ចិញ្ចើមក្រាស់ខ្មៅ សក់ទង់ដែករលាស់រលោង បើនិយាយពីដងខ្លួនវិញនាយបរិយាយមិនអស់ឡើយ ដោយសារនាយតូចស្អាតខ្លាំងតែម្តង នេះគេធ្វើបុណ្យដល់ឬក៏យ៉ាងមិចនៀគ

តុកៗៗ~~

"ចូលមក.."នាយនិយាយទាំងងើបឈរទាញអាវមានរបៀបវិញ
"នេះចាហ្វាយ...ខេកនិងនំទាន...នេះចាហ្វាយចេះហូបដែលហេស មិនដែលដឹងសោះ"នាយហ្វីននិយាយទាំងឆ្ងល់ គេនៅបម្រើជេមីណាយ៍តាំងពីតូចមិនដែលដឹងសោះជេមីណាយ៍ចេះហូបរបស់ផ្អែមដែល

"ចេះដឹងម្លេះ...កាត់លុយទៀតល្អទេ"នាយក្រាស់និយាយទាំងយកខេកនិងនំពីដៃកូនចៅរបស់ខ្លួន
"មិនមែនចឹងទេចាហ្វាយ...ឈប់ចេះដឹងរឿងចាហ្វាយហើយទាន"នាយហ្វីននិយាយទាំងខំអើតចូលក្នុងបន្ទប់ព្រោះឃើញស្បែកជើងពណ៍ផ្កាឈូកនៅក្បែរទ្វារ រួចក៏ឆ្ងល់ទៀតហាស

តែមិនហ៊ានសួរខ្លាចចាហ្វាយកាត់លុយ
"គោរពលា ទាន"ថាហើយក៏បិទទ្វារវិញប៉ុន្តែក៏ឆ្លៀតរអ៊ូងូវៗ
"ចាហ្វាយចេះពាក់ស្បែកជើងពណ៍បែបនេះដែលហេស..ចាហ្វាយឥឡូវភ្លែកណាស់នៀគ"នាយហ្វីននិយាយទាំងអស់សំណើច រួចក៏ដើរចេញពីបន្ទប់ធ្វើការរបស់នាយក្រាស់ព្រោះខ្លួនមានការងារត្រូវធ្វើ

"ជេម...."

To be Continued

??????????????????  | Paragon Delcha-Vector [END]Where stories live. Discover now