抖阴社区

                                    

"ជេម...ខ្លាច"នាយតូចនិយាយទាំងអោបដៃនាយក្រាស់ជាប់មុននិងនិយាយទាំងមុខរកយំ
"កុំខ្លាច....បងនៅទីហើយ"នាយក្រាស់និយាយហើយក៏ដើរចូលទៅបន្ទប់ធ្វើការរបស់នាយដោយមានក្មេងអោបដៃគេឡើងជាប់ដើរតាម
"ជេម ទីនេះគួរឲខ្លាចណាស់"នាយនិយាយទាំងដើរមករកនាយក្រាស់ដែលកំពុងអង្គុយធ្វើការ
"បងប្រាប់ហើយ ថាមិនមែនកន្លែងក្មេងគួរលេងទេ"
"អ្ហឹក....អ្ហឹក.."នាយតូចរកយំព្រោះថានាយក្រាស់ថាឲខ្លួន ចរឹកក្មេងតែប៉ុនឹង
"ហឺ.. .."នាយក្រាស់ទះភ្លៅតិចបញ្ជាក់ថាឲហ្វូតមកអង្គុយនៅត្រង់នេះ ឯហ្វូតក៏ដើរទៅអង្គុយមែនថែមទាំងលើកដៃដាក់លើស្មាថែមទៀត
"ហេតុអ្វីចាំបាច់យំ~~~បងមិនទាន់បានធ្វើអីឯណា"នាយក្រាស់និយាយទាំងលើកដៃជូតទឹកភ្នែកឲនាយតូចព្រោះថាមិនទាន់បានធ្វើអីផងយំបាត់ទៅហើយនិង
"ជេម..ថា..អ្ហឹក..ឲអូនធ្វើអី..អ្ហឹក~"
នាយតូចនិយាយទាំងដង្ហក់ហើយក៏ហឺតសំបោហីតហត
"បងមិនបានថា... គ្រាន់តែប្រាប់..."
"តែ..អូនមិនចូលចិត្ត"នាយតូចនិយាយហើយក៏ជ្រុបមុខនិងកជេមីណាយ៍
"Ok បងខុស បងសុំទោសដែលថាឲអូន..បាត់យំ.."
នាយក្រាស់និយាយទាំងអង្អែលក្បាលគេថ្មមៗ
ប្រហែលមួយសន្ទុះនាយតូចក៏គេងលក់លើស្មា.ជេមីណាយ៍ដោយដៃក៏អោបកគេជាប់មិនលែង បើ.ជេមីណាយ៍វិញដៃម្ខាងចុចកុំព្យូទ័រដៃម្ខាងទៀតទះគូទនាយតូចតិចៗថ្មមៗដូចកំពុងឲទារកគេងយ៉ាងចឹង
នាយក្រាស់ធ្វើការរហូតដល់ម៉ោងប្រហែល8ទៅហើយឬឯនាយតូចក៏ភ្ញាក់តាំងពីយូរដូចគ្នា តែមិនចពីលើភ្លៅ.ជេមីណាយ៍សោះនៅអង្គុយអោបកគេហើយក៏មើលការងារដែលនាយក្រាស់កំពុងចុច មិនដឹងការងារអីទេរញេ៉រញ៉ៃនាយតូចមើលមិនយល់សោះ
"ជេម..នេះជាអ្វីមើលទៅដូចជាផ្ទះល្វេងយ៉ាងចឹង"
នាយតូចនិយាយហើយក៏ចង្អុលទៅកន្លែងដែលជេមកំពុងធ្វើនោះ
"វាជា..ផ្ទះល្វេងដែលនៅជិតព្រំដែន បងកំពុងសាងសង់វាបាន50%ហើយ"
"ពិតមែនហេស...មើលទៅធំដល់ហើយនៀគ"
"យ៉ាងមិចចង់ទៅមើលឬ"
"ចុះជេម...ឲអូនទៅឬអត់"
"សម្រាប់អូនក៏បានជានិច្ចណា"នាយនិយាយទាំងថើបថ្ពាល់ក្រពុំទាំងសងខាងរបស់នាយតូច

//////////////

បន្ទាប់ពីធ្វើការរួចក៏នាំនាយតូចត្រឡប់មកភូមិគ្រឹះវិញ ប៉ុន្មានថ្ងៃនេះមិនសូវនៅផ្ទះទេដោយសារ.ជេមីណាយ៍បង្ខំឲនៅជាមួយនាយរហូត ទើបត្រូវហៅកាងឲទៅដេកយាមផ្ទះព្រោះបើទុកចោលវាក៏ស្ងាត់ អ្នកបំរើមានប៉ុន្តែហ្វូតបានឲពួកគាត់ទៅលេងស្រុកអស់ហើយ បើកាងវិញឲទៅនៅអាមេរិកជាមួយប៉ាម៉ាក់ខ្លួនក៏មិនទៅចឹងនៅផ្ទះនាយតូចទៅណាមួយកាងនិងនាយតូចដូចបងប្អូនយ៉ាងចឹង ។

"ជេម...."នាយតូចនិយាយហើយក៏ងើបឈរលើពូកត្រដាងដៃដាក់អ្នកដែលទើបតែចេញពីបន្ទប់ទឹកមានតែកន្សែងជាប់ល្វេងក្រោមប៉ុណ្តោះ នាយក្រាស់ឃើញដូច្នោះក៏ដើរទៅអោបនិងចាប់ច្រកគាវពីមុខមុននិងដាក់ខ្លួនអង្គុយលើពូក ដោយជើងនាយតូចក៏ទៅពាក់និងចង្កេះនាយក្រាស់យ៉ាងស្អិត
"យ៉ាងមិចមែនទេនៀគ ហ៉ឹម"នាយនិយាយទាំងអោបរឹតកាយតូចមុននិងថើបមាត់គេមួយប៉ក់
"ស្អែក..អូនទៅលេងប៉ាម៉ាក់អូនហើយ ប្រហែលជា4ថ្ងៃឯណោះនៅអាមេរិក"នាយតូចនិយាយទាំងមុខរកយំគេអត់ចង់ទៅទេតែធ្វើយ៉ាងមិចបើមិនសូវទំនេរផង
"ហេតុអ្វី...ចាំបាច់យំ ក្រែងទៅលេងប៉ាម៉ាក់អូនមិនចឹង
"តែអូននឹកជេម...ណាពេលអូនទៅជេមនឹកអូនឬអត់ហឹម"
"នឹកខ្លាំង ណាស់បាទ ឆាប់គេងទៅស្អែកត្រូវទៅអាមេរិកមិនចឹង"

នាយក្រាស់ដាក់ឲនាយតូចគេងមុននិងដណ្តប់ភួយឲបានត្រឹមត្រូវទើបងើបទៅស្លៀកខោអាវព្រោះថាគេងទាំងចឹងមិនកើតទេរងារណាស់

+New day 🌅

"ជេម..ពេលអូនទៅចាំនឹកអូនផងណា"នាយតូចកំពុងតែផ្តែផ្តាំនាយក្រាស់មិនដឹងថាផ្តែផ្តាំអ្វីខ្លះទេ
ព្រោះថាជិតដល់ពេលឡើងយន្តហោះហើយ
ចឹងត្រូវផ្តែផ្តាំ ឲ ហើយ

"បាទ...មិនភ្លេចទេ បើគួរឲស្រឡាញ់យ៉ាងនេះនោះ"
បន្ទាប់ពីអោបលាគ្នាហើយជេមក៏ថើបថ្ពាល់ទាំងសងខាងដែលក្រហមព្រៀងៗនោះ

"ហ៉ើយ...វាមិនគិតថានិងលាមិត្តវាពីរនាក់នេះដែលនៅចំពោះមុខទេឬ "វីននីនិយាយទាំងអន់ចិត្តខំមកជូនដំណើរបែរជាទៅសាសងគ្នាជាមួយសង្សារឯណោះទៅវិញ
"មែន~~វាមានប្តីវាក៏ភ្លេចមិត្តម្នាក់នេះដែលខំដាក់ថ្នាំឲ-អុស មិនមែនទេគឺមើលថែដូចទារក"ភូវីននិយាយទាំងភ្លេចខ្លួនប៉ុន្តែក៏ត្រូវក្រឡាស់ពាក្យមកវិញបែកការលូវហី
"Aww~~អាវីន អាភូយើងទៅហើយចាំទៅដល់នោះយើងនិងទិញផ្ញើរណា"នាយតូចនិយាយទាំងអោបមិត្តខ្លួនទាំងពីរជាប់
"ចាហ្វាយ....យន្តហោះជិតចេញហើយ"នាយកាងនិយាយហើយក៏កាន់វ៉ាលីដើរឡើងទៅមុនបាត់
បន្ទាប់មកហ្វូតដើរទៅតាមក្រោយ

ចំណាយពេលរៀងយូរគ្រាន់ក៏មកដល់ទឹកដីអាមេរិកដែលជាស្រុកកំណើតរបស់ខ្លួន កាលពីហ្វូតនៅតូចគឺហ្វូតរស់នៅទឹកដីអាមេរិករហូតដល់រៀនទី11ហ្វូតក៏ផ្ទេរមករៀននៅប្រទេសថៃដោយសារប៉ាម៉ាក់របស់ហ្វូតត្រូវមកចាត់ចែងរឿងការងារនៅទីនោះ។

"Mommy បាទ"ហ្វូតរត់ចូលទៅអោបអ្នកដែលអង្គុយនៅលើសាឡុងពិនិត្យការងារ
"Aww មកទាំងពីពេលណានៀគ ហេតុអ្វីមិនប្រាប់មុន និងបានម៉ាក់ទៅទទួល"អ្នកស្រីបែលនិយាយាហើយក៏ថើបថ្ពាល់ក្រពុំមួយគូរនោះ

To be Continued

??????????????????  | Paragon Delcha-Vector [END]Where stories live. Discover now