#3ថ្ងៃក្រោយ
#នៅក្នុងភូមិគ្រឹះណារ៉ាសភីតុ...តុ...តុ....
"ហ្វូត ហ្វូត"
ព្រឹកឡើងមិនទាន់ ក៏បានលឺសំឡេងពីនាក់នៅខាងលើ លឺឡើងពេញភូមិគ្រឹះ។ដែលមួយព្រឹកនេះមិនមាននរណាចុះមកក្រោមសូមបីតែបន្ទិច។អ្នកស្រីផានៅក្នុង សម្លៀកបំពាក់ដល់ថ្លៃថ្នូរមួយតែ...បែកជាមកឈរនៅមុខបន្ទប់កូនប្រុសតែមួយគត់របស់ត្រកូលណារ៉ាសភី ដែលពេលនេះគាត់កំពុងតែឈរស្រែកហៅកូនប្រុសគាត់ឲក្រោក។មិនដឹងថាថ្ងៃនេះមានអ្វី ពិសេសទេបានជាម៉ោង6មិនទាន់គាត់រៀបចំខ្លួនឡើងស្អាត់ ថែមទាំងមកហៅកូនឲក្រោករៀបចំខ្លួនទៀត
"ហ្វូត ក្រោកបានហើយ"អ្នកស្រីផា
ហៅមួយព្រឹកហើយកូនគាត់នៅតែមិនទាន់ក្រោកមកបើកទ្វារឬឆ្លើយតបនឹងគាត់សោះ។ដោយសារតែហ្វូត ចាក់សោពីរខាងក្នុងទើបគាត់មិនអាចចូលទៅបាន បានទ្រឹមតែឈរហៅនឹងគុសទ្វារពីរខាងក្រៅទៅតែប៉ុណ្ណោះ។ពេលនោះលោកសុងដែលឈរជិតនោះឃើញ ប្រពន្ធឈរស្រែកហៅកូនប្រុសមួយថ្ងៃហើយតែមិនឃើញកូនប្រុសចេញមកទៀតគាត់ក៏និយាយឡើងថា....
"បានហើយអូនឈប់ហៅទៅ នេះសោចាក់ចូលទៅ"លោកសុង
គ្រាន់តែប្ដីបង្ហាញសោភ្លាមលោកស្រីផាខឹងឡើងក្រហមមុខ។នេះមកឈរមើមួយថ្ងៃហើយ បើមានសោចាក់ចូលមិចក៏មិនប្រាប់សុខចិត្តឈរមើលមិនមាត់មិនកសោះ គួរឲខឹងណាស់។ឯលោកសុងវិញគ្រាន់តែឃើញប្រពន្ធខឹងឡើងក្រហមមុខបែបនេះ គាត់ក៏រាងភ័យដែលនឹងហា៎។លោកស្រីផាមិននិយាយច្រើនគាត់ក៏ចាប់យកសោ ពីរដៃរបស់ប្ដីរួចក៏ចាក់ចូលក្នុងបន្ទប់កូនប្រុសរបស់គាត់។ពេលចូលទៅដល់ភ្លាមក្លិន ក្រអូបបានហោះមកប៉ះច្រមុះរបស់គាត់ភ្លាមធ្វើកំហឹងទាំងប៉ុន្មានត្រូវបានបាតអស់ តែបើមើលទៅលើគ្រែក៏បានបង្ហាញឲឃើញកូនប្រុសគាត់កំពុងតែ..គេងយ៉ាងសុខស្រួលដូចគ្មានរឿងអ្វីចឹង ដែលធ្វើឲគាត់ចាប់ផ្ដើមខឹងទៀតហើយ
"ហ្វូត ក្រោកឡើង!!!!!!!!"អ្នកស្រីផា
គាត់ស្រេកមួយទំហឹងដែលធ្វើឲលោកសុងដែលឈរ ជិតនោះត្រូវយកដៃមកបិទត្រចៀកភ្លាមៗ។ឯហ្វូតវិញពេលបានលឺសំឡេងស្រេក ដាស់បែបនេះក៏ស្ទុះក្រោកមកភ្លាមៗតែម្ដង មនុស្សមិនទាន់អស់ងងុយផងមកដលស្រេកដាក់បែបនេះធ្វើឲហ្វូតក៏អង្គុយលើពូកទាំងមើភ្នែកឡេងឡង់ៗ

YOU ARE READING
???????????????????-Husband and wife
Adventure??????????????? ????????? ?????????????????? ?? ???????????????????????????????????????? ?????????