#ភូមិគ្រឹះGF
#ក្នុងបន្ទប់"តើខ្ញុំកើតអីដែលលោកគ្រូពេទ្យ"ហ្វត
ហ្វតសួរឡើងស្របពេលដែលលោកគ្រូពេទ្យប្រមូលរបស់របរពេទ្យរបស់គាត់ទុកវិញព្រោះពិនិត្យរួចហើយតែគាត់មិនទាន់ប្រាប់ចម្លើយ។ពេលលឺហ្វតសួរគាត់ក៏ងាកមកវិញទាំងញញឹម
"អបអរសាទរផងអ្នកប្រុសមានកូនកន្លះខែហើយ"លោកគ្រូពេទ្យ
"វាជាការពិតមែនទេខ្ញុំមិនបានយល់សុបិនទេឬលោកគ្រូពេទ្យ"ហ្វត
ដឹងទេថាគេរំភើបយ៉ាងណាពេលបានលឺបែបនេះ។វាជាការពិតគេមិនបានសុបិនទេ ហ្វតញញឹលើកដៃស្ទាបពោះសប្បាយចិត្តជាងពេលណាណាទាំងអស់
"អ្នកប្រុសមិនបានយល់សុបិនទេគ្រប់យ៉ាងជាការពិត"លោកគ្រូពេទ្យ
"លោកគ្រូពេទ្យហេតុអីបានជាខ្ញុំមិនចាញ់កូនដូចគេចឹង"ហ្វត
"រឿងនេះយើងមិនអាចដឹងមុនបានទេអ្នកប្រុសអ្នកខ្លះក៏ចាញ់ឯអ្នកខ្លះទៀតក៏មិនចាញ់រហូតដល់សំរាល ឯអ្នកខ្លះទៀតប្ដីជាអ្នកចាញ់ជំនួស"លោកគ្រូពេទ្យ
"ខ្ញុំយល់ហើយ"ហ្វត
"អ្នកប្រុសកំុភ្លេចទៅបន្ទីរពេទ្យផងព្រោះត្រូវតាមដានកូនក្នុងផ្ទៃ ចឹងខ្ញុំសំុលាអ្នកប្រុសទៅវិញហើយ"លោកគ្រូពេទ្យ
"បាទចាំខ្ញុំទៅ"ហ្វត
ហ្វតក៏បានឲ្យអ្នកបម្រើជួនដំណើរលោកគ្រូពេទ្យ។ហ្វតបានខលទៅប្រាប់អ្នកម៉ាក់លោកប៉ាគេទាំងសងខាងនឹងមិត្តៗរបស់គេ ក្រោយពីរដឹងដំណឹងនេះហើយគ្រប់គ្នាសប្បាយចិត្តណាស់ជាពិសេសហ្វតញញឹមមិនឈប់។ហ្វតប្រាប់មនុស្សគ្រប់គ្នាដែលស្និតស្នាលជាមួយខ្លួនតែលោកប្ដីនៅអ៊ីតាលីបែកជាមិនប្រាប់ទៅវិញ
#យប់ឡើង
ហ្វតងូតទឹកស្លៀកពាក់រួចទើបចុះទៅញុំាបាយក្រោយពីរញុំារួចហ្វូតក៏ប្រញាប់ឡើងមកបន្ទប់វិញ ព្រោះគេទុក្ខយូរមិនបានទេគេចង់ប្រាប់ជេមតាំងតែពីរដឹងដំណឹងភ្លាមៗមកម្ល៉េះតែចិត្តមួយគិតថាជេមរវល់ការងារទើបបានជាមិនហ៊ានខលទៅ
ទឺត ទឺត ទឺត
ហ្វតលើកទូរស័ព្ទចូលទៅប្ដីទាំងញញឹមភ័យផងអរផងមិនដឹងថាត្រូវប្រាប់នាយពីរណាទៅណាទេ។មិនយូរជេមក៏ទទួលថែមទាំងបើវីដេអូខលទៀតផង

YOU ARE READING
???????????????????-Husband and wife
Adventure??????????????? ????????? ?????????????????? ?? ???????????????????????????????????????? ?????????