抖阴社区

                                    

សម្លេងកាំភ្លើងពីគ្រាប់មិញនេះដែលនាយគ្រីសបាញ់ក៏ត្រូវខ្នងពីក្រោយរបស់នាយតូច ឯជេមវិញពេលដឹងថាហ្វូតត្រូវគ្រាប់កាំភ្លើងក៏ប្រញ៉ាប់ងើបមកត្រកងបីនាយតូចដាក់លើភ្លៅ
"ហ្វូត....អូនមិនអីទេត្រូវអត់ បងនាំអូនទៅពេទ្យណា កុំគេងអីឮអត់.."នាយក្រាស់ភាំងស្មារតី និយាយអ្វីមិនចង់ចេញ នេះមនុស្សដែលខ្លួនស្រលាញ់ស្មើជីវិតក៏មកជួបអ្វីបែបនេះ

"ជេមម~~~~ហ៉ឹម...អូន....អូនហត់ហើយអូនទៅមុខលែងរួចហើយ មិនបាច់នាំអូនទៅពេទ្យទេណា"នាយតូចពេលនេះបើកភ្នែកមិនចង់រួចឡើយ
"ហ្វូត បើអូនហត់អាចសម្រាកបានណា តែ..តែសម្រាកហើយត្រូវងើបមកនិយាយជាមួយបងវិញណា"

"ហ្អឹម~~~អូនមិនអាចទេ....អូនអស់និស្ស័យនិងជេមហើយណា.....បើ...បើសិនជាអូនលែងនៅលើលោកជេមត្រូវរៀនទម្លាប់.....រស់នៅម្នាក់ឯងណា កុំឧស្សាហ៍ធ្វើការយប់ជ្រៅពេក បើសិនឈឺបានអ្នកណាមើលថែហា...ហើយត្រូវញ៉ាំរបស់ដែលបំប៉នដល់សុខភាពឮទេ ជេមយកចិញ្ចៀនដែលអូនពាក់គូរជាមួយជេមយកទៅរក្សាទុក ហើយត្រូវពាក់លើរង្វង់ដៃមនុស្សស្រីណាដែលមើលថែជេម និងស្រឡាញ់ជេមឲ្យដូចអូនណា......ហើយមិនបាច់ចងចាំអូនទេណា....កាងជួយមើលប៉ាម៉ាក់យើងផងណា ហើយភីប៉នកុំភ្លេចមើលថែមិត្តទាំងពីររបស់ខ្ញុំផង ហើយឯងដែលហ្វីនមើលថែចាហ្វាយឯងផងឮទេ.......ជេមអូនស្រឡាញ់បងស្រឡាញ់លើសពីអ្វីទាំងអស់ក្នុងជីវិតអូន..មើលថែសុខភាពផងណាជេមមមម~~~~"នាយតូចបានផ្តែផ្តាំជេមជាច្រើនរួចក៏ដោះចិញ្ចៀនដែលខ្លួននិងជេមទៅទិញនៅថ្ងៃនោះឲជេមវិញ រួចហ្វូតក៏លាចាកលោកបាត់ទៅ
ពេលនេះ មនុស្សនៅដែលនៅជុំវិញនាយតូចកំពុងតែស្ងៀមស្ងាត់ម្នាក់ៗឈឺចិត្តមិនស្ទើទេជាពិសេសជេមហើយនិងកាង
"ចាងហ្វាយ....ក្រោកមកនិយាយជាមួយខ្ញុំបានទេ
ចាហ្វាយថានាំខ្ញុំទៅដើរលេងនោះអី
ហេតុអ្វីទៅចាហ្វាយ ខ្ញុំចង់ដើរលេងជាមួយចាហ្វាយណា ហ្អឹកៗៗ"នាយកាងពេលនេះក៏មិនចាញ់ជេមដែលខូចចិត្តខ្លាំងដូចគ្នា ចំពោះការបាត់បងពេលនេះ


+Tomorrow!

ពេលនេះនៅក្នុងវត្តមួយកន្លែង ម្នាក់ៗពាក់
ឯកសណ្ឋានពណ៏ខ្មៅគ្រប់គ្នាកំពុងតែឈរមើលកន្លែងកបសព

"អាហ្វូតហ្អឹកៗ ហែងចិត្តដាច់មេសហា អញអត់ទាន់បានឃើញហែងពាក់ឈុតរៀបការទេណា ហែងថាចាំឲអញនិងអាវីនជាអ្នកផាត់មុខឲ្យនោះអីហ្ហឹកៗៗ"ភូវីនកំពុងតែយំនៅមុខផ្នូររបស់ហ្វូត ហេតុអ្វីហ្វូតមិត្តរបស់គេអាយុខ្លីយ៉ាងនេះមិនទាន់បានសម្រេចបំណងខ្លួនឯងផងក៏ទៅចោលបាត់ ភូវីនយំឡើងខ្សោះខ្លួនទៅហើយតែក៏មានប៉នជួយទ្រ ឯវីននីវិញគេយំឡើងសន្លប់ហើយ

ងាកមកមើលប៉ាម៉ាក់របស់ហ្វូតវិញក៏មិនខុសគ្នាដែលម្នាក់ៗសឹងតែទន់ខ្លួនទៅហើយបើអ្នកស្រីបែលវិញគាត់សន្លប់ឡើង2ដងហើយនេះកូនសំណព្វចិត្តរបស់គាត់ណា គាត់ស្រឡាញ់ស្មើកែវភ្នែកទាំងគូរណា បែកគ្នារាប់ឆ្នាំទើបតែបានជួប ក៏មកត្រូវបែបនេះគាត់ទទួលយកមិនបានទេចំពោះរឿងមួយនេះ!

មកមើលជេមីណាយ៍បុរសរឹងមាំឈាមត្រជាក់នេះវិញ ទឹកភ្នែកកូនប្រុសដែលមិនដែលឲ្យអ្នកណាឃើញហើយក៏មិនដែលស្រក់ពេលនេះវាស្រក់មកហើយដោយសារមនុស្សដែលខ្លួនស្រឡាញ់នេះឯងនាយឈឺចិត្តណាស់បេះដូងសឹងតែប្រេះទៅហើយ ពេលនេះនាយកំពុងអង្គុយនិងដីយំ

នៅមុខផ្នូររបស់ហ្វូត នាយនិយាយអ្វីមិនចេញឡើយបានត្រឹមតែហូរទឹកភ្នែកមិនឈប់ សូម្បីតែភ្ញៀវដែលមកចូលរួមរំលែកទុក្ខក៏ទុកទឹកភ្នែកមិនបានដែល ម្នាក់ៗសុទ្ធតែអណិតហ្វូតមិនគួរមនុស្សល្អដូចជាហ្វូតត្រូវមកជួបរឿងបែបនេះ។ សម្រាប់ការស្លាប់របស់ហ្វូតមិនមាននរណាទម្លាក់កំហុសឲជេមឡើយមានតែជេមខ្លួនឯងដែលថាមកពីខ្លួនទើបហ្វូតត្រូវស្លាប់ ព្រោះថារឿងទាំងអស់មកពីគ្រីសដែលមានចិត្តលោភលន់ អាក្រក់ព្រៃផ្សៃ នាយត្រូវតុលាផ្តនទានទោសឲជាប់គុកមួយជីវិតព្រោះថានាយក៏ធ្លាប់សម្លាប់មនុស្សមកពីមុនដែល។

TO be Continued

??????????????????  | Paragon Delcha-Vector [END]Where stories live. Discover now