抖阴社区

????

817 155 5
                                    

ភរិយាខេវីស៍ស្ទីន
ភាគ ១

គេឱនខ្សិបដាក់ត្រចៀក ឲ្យនាយតូចក្តៅមិនស្ទើរ មនុស្សកំពុងខឹង គ្មានអារម្មណ៍ទេ រឹតតែមិនចង់ឲ្យគេមកប៉ះ តែគេ នៅតែមានះ ឱបរឹត ឈ្មុសឈ្មុល ដេញថើបថ្ពាល់ឡើងក្រហមអស់ មនុស្សឌឺទាល់តែត្រូវខ្លះ ឲ្យស្គាល់ថ្នាំខ្លាំង។
ផឹប!
មាឌល្អិតតូចតែមួយ ត្រូវគេចាប់បោះទៅលើពូក នាយតូច ស្ទុះងើបស្រវេស្រវារកផ្លូវចុះ ខណៈអ្នកម្ខាងទៀតឡើងទ្រោបពីលើរាងកាយ លុតជង្គង់ទាំងសងខាង ទើបច្រត់ដៃឃាំងមិនឲ្យគេចទៅណារួច។
«ចុះចេញ» ថេយ៉ុង លើកដៃច្រានទ្រូង
«សឺត...សឺត...មិនចេញ»ថើបថ្ពាល់ពីរខ្សឺតជាការព្រមាន រួចងើបមកតបមុខមាំ គេមិនចេះថ្នមក្មេងណាឌឺៗ
«...»ថេយ៉ុង មិនមាត់ មុខស្មើ ងាកមុខចេញ មិនចង់ឃើញ
«ស្អែកបងទិញផ្កាឲ្យអូន ដាក់ឲ្យពេញគូទឡាន»
«មិនយក»
«ចឹងទិញហាងផ្កាគេផ្តាច់មុខតែម្តងទៅ ចាំបងនាំអូនទៅ»គ្មានអ្វីដែល ជុងហ្គុក ខេវីស៍ស្ទីន ញញើតនឹងបោះលុយទិញរបស់ដែល នាយតូច ចង់បាន តែលើកនេះហាក់ដូចជាពិបាកបន្តិចហើយ បើប៉ះក៏មិនឲ្យប៉ះ និយាយសម្រួលក៏មិនសម្រួល ឬត្រូវឲ្យគេប្រើវិធីចុងក្រោយនោះ?
«...»ថេយ៉ុង នៅតែងាកមុខចេញ ដូចជ្រេញខ្លាំង ជ្រេញមែន មកធ្វើសម្តីផ្អែមដាក់ ទាំងដែលទើបតែទិញផ្កាឲ្យស្រី អ្នកណាមិនខឹង?
«ឥឡូវអូនចង់យ៉ាងម៉េច ប្រាប់មក»អសមត្ថភាពលួង គេយកដៃច្បិចចង្ការតូចឲ្យងាកបែរមកប្រសព្វនឹងកែវភ្នែកគេ ថេយ៉ុង ភ្នែករឹងដាក់ ក្នុងទ្រូងក្តៅងំមិនទាន់សាបជាតិខឹង ទាំងខាំធ្មេញក្នក់ក្នាញ់នឹងចរិកខិលខូចរបស់គេ។
«ឈប់ខឹងណា ខឹងចឹងមិនគួរឲ្យស្រលាញ់សោះ»ស្របសម្តី ជុងហ្គុក ប្រុងចាប់ប្រអប់ដៃស្រឡូនតូចមកថើប តែត្រូវម្ចាស់គេរលាស់ចេញវិញ ប្រាប់ហើយថា ប៉ះមិនបាន គឺមិនបាន។
«ថេយ៍...»មុខកាច សម្តីខ្លាំង ប៉ុនណា ក៏ត្រូវប្រែអស់ ហើយប្តូរមកលួងលោម នាយតូច ឲ្យទាល់តែបាន
«នោះសាឡុង ដេកទៅ»ថេយ៉ុង ងាកមុខទៅមើលសាឡុងហើយប្រាប់ ឲ្យគេដឹងទីដឹងកន្លែងត្រូវគេង
«កុំរឹងដាក់បងពេក»
«ម៉េចក៏បាន រឿងខ្ញុំ»
អស់ជម្រើសហើយ គេដេញឲ្យទៅ ក៏ត្រូវតែទៅ ព្រមក្រោកចេញ ហើយធ្វើតាមសម្តី នាយតូច
«សាឡុងពិបាកគេងណាស់អូន»ជុងហ្គុក ដើរទៅដល់សាឡុង គេឈរច្រត់ចង្កេះ រអ៊ូរទាំ ទឹកមុខស្អុយប៉ែ
«មិនស្រួលដូចរបស់ឲ្យស្រីទេ»នាយតូច អង្គុយលើពូក សម្លក់មុខគេថ្មែរ អត់ភ្លេចសោះរឿងគេធ្វើដាក់យ៉ាងម៉េច
«រម្លឹកតកូនតចៅទៅ»ប្រុសកំលោះ ស្មុគខួរ ដែលនាយតូច រម្លឹងពាក្យដដែលៗ ទាំងហួសចិត្ត ហួសថ្លែង មានតែមួយនេះ បើមានពីរសម្លាប់ចោលមួយ!
ថារួចគេក៏ដើរចេញពីសាឡុង ចង់ទៅណាក៏មិនដឹង ស្រាប់តែ រាងតូច ប្រញាប់សម្រូតចុះពីពូក ស្ទុះវឹងរត់ទៅឈរពាំងពីមុខ ហើយគំហកសួរ
«ទៅណា?»
«ទៅគេងនៅបន្ទប់ទទួលភ្ញៀវ»គេមិនចង់ឃើញយើងហើយ នៅធ្វើអីទៀត?
«មិនឲ្យចេញពីបន្ទប់នេះទេ»ខឹងគេ ដេញគេ មិនឲ្យគេប៉ះពាល់ តែពេលគេចេញមែន នៅតែមិនសុខចិត្ត ជុងហ្គុក បានត្រឹមបែរខ្នង យកដៃញីសក់ទាំងល្វីងខួរ ព្រោះមិនដឹងថាត្រូវធ្វើបែបណាទើបត្រូវចិត្ត ភ្លេចខ្លួនក៏លួចរអ៊ូតិចៗ
«១នាទី ១០០អារម្មណ៍»
«បន្ទប់នេះមិនមែនសណ្ឋាគា ដែលចង់ចេញ ចេញ ចង់ចូល ចូល បានទេ»ថេយ៉ុង ឈរឱបដៃពើតទ្រូងដាក់ ទោះគេមិនឃើញ គេដើរត្រុយទៅសាឡុងវិញ ហើយដាក់បង្គុយ ទាំងញ័រសាច់ ធ្វើអី នាយតូច មិនបាន
«ខ្សែកនឹងយកអត់?បើមិនយក បងលក់ថៅកែពេជ្រវិញ»សួរទាំងមិនមើលមុខ ស្រាប់តែមាឌល្អិត ដើរទៅកញ្ឆក់ប្រអប់ខ្សែកដែលនៅលើតុមកកាន់ឱប មិននិយាយអ្វីទាំងអស់ បើកប្រអប់ ទាញខ្សែកមកពាក់ខ្លួនឯង ឆ្លុះកញ្ចក់ផ្អៀងផ្អងមើលមួយឆ្ងាញ់ ទើបសម្រូតខ្លួនឡើងពូក ទាញភួយដណ្តប់ខ្លួន សម្ងំៗ តែមិនទាន់គេង ជុងហ្គុក តាមសម្លឹងឫកពា នាយតូច ទាំងលួចគ្រវីក្បាលហួសចិត្ត នៅខឹង នៅចិត្តខ្លាំង តែរបស់គេឲ្យក៏នៅតែយកដដែល។
យប់បន្តិច
ជុងហ្គុក ត្រឡប់មកពីងូតទឹកវិញ ស្លៀកត្រឹមកន្សែងពោះគោពណ៌ស ប៉ះប្រេះៗជាប់ចង្កេះ រាងកាយនៅសើមតំណក់ទឹកតិចៗ លួចក្រឡេកទៅ មាឌល្អិត ដែលគេងបែរខ្នងដាក់គេ ប្រហែលជាគេងលក់បាត់ហើយទើបស្ងាត់ គេបោះជំហ៊ានថ្នមៗ ចូលទៅជិត លបមើលឃើញថាបិទភ្នែក គិតថាគេងលក់ហើយ ក៏លបលួចសម្រូតខ្លួនឡើងលើពូកជាមួយ ផ្តេកខ្នងថ្នមៗ គេងក្បែរ លូកដៃទាញកាយតូចឲ្យបែរមករកទ្រូង ម្ចាស់រាងកាយគេងលក់ពីពេលណាក៏មិនដឹង។
ជុងហ្គុក ខាំបបូរមាត់ក្នាញ់ពេញដើមទ្រូង ស្របពេលយកម្រាមដៃអង្អែលថ្ពាល់អ្នកគេងលង់លក់ ថើរៗ ហើយដកដង្ហើមវែងៗបែបធូរចិត្ត
«ទីបំផុតខ្លាដេកហើយ ព្រលឹងព្រលះបួនដប់ចូលមកក្នុងខ្លួនវិញមក»

????????????????Where stories live. Discover now