ភរិយាខេវីស៍ស្ទីន
ភាគ ៣«នំនាងលក់ថ្លៃប៉ុន្មាន ខ្ញុំជួយពពាយនាយឲ្យ ក្រែងលក់ដាច់...លោកប៉ានាងមានមោទនភាពស្លាប់ហើយ ពេលឃើញកូនចេះបង្កើតមុខរបរថោកទាបបែបនេះ ហិស៎»
ត្បិតមួយឃ្លានេះរៀងចុកឆ្អឹកបន្តិច ជូស៊ី នៅតែខំលើកស្នាមញញិម ទាំងក្នុងទ្រូងក្តៅងំដូចយកដុំភ្លើងមកផ្ទប់ស្កត់ នាងក្តាប់ដៃ សម្លក់ផែនខ្នង នាយតូច ដែលដើរឆាល់ទៅ ហាក់មិនខ្វល់ពីអ្នកណាទាំងអស់។
ជុងហ្គុក ទើបតែដើរផុតពីតុនោះ ទៅសម្ងំអង្គុយក្នុងភូមិគ្រឹះរបស់លោកប៉ាគេ ក្នុងផ្ទះស្ងាត់ជ្រាប ព្រោះសមាជិកគ្រួសារ រួមទាំងអ្នកបម្រើ ចេញទៅក្រៅមើលការខុសត្រូវនៅខាងក្រៅអស់។
កំលោះសង្ហារ ដាក់បង្គុយ ផ្អែកខ្នងនិងសាឡុង សន្ធឹងប្រឡោះជើងទូលាយ តាមបែបមនុស្សប្រុសអង្គុយ គេដកបារីជក់តាមទម្លាប់ ជក់បង្ហុយផ្សែងពេញទ្រលោម ខ្វល់អី បើគ្មានអ្នកណានៅផង។
សុខៗ ស្រាប់តែក្រឡេកឃើញ នាយតូច កំពុងតែដើរចូលមក ជាមួុយទឹកមុខរាបស្មើ គ្មានអារម្មណ៍លេងសើច មុខកាច គួរឲ្យញញើត។
«ចង់ទៅវិញ»ថេយ៉ុង ឈរឱបដៃ បោះសម្តីបីម៉ាត់កំបុត មិនដឹងថាចង់ទៅណាឲ្យប្រាកដ ធ្វើឲ្យអ្នកស្តាប់ចងចិញ្ចើមដាក់
«ទៅណា?»
«មកពីកន្លែងណា ទៅកន្លែងហ្នឹងវិញ»នាយតូច តបដោយសំឡេងរាបស្មើ ព្យាយាមធ្វើចិត្តឲ្យតនរជាក់ជាមួយ
«ទើបតែមកដល់មុននេះសោះ»ជុងហ្គុក ចាប់ផ្តើមឃ្នើសចិត្ត មនុស្សទើបតែចុះចេញពីឡាន ម៉ាស៊ីនឡានមិនទាន់ត្រជាក់បន្តិចផង ទារទៅផ្ទះវិញ មានបញ្ហាអី?
«នៅធ្វើអី?ចង់នៅឲ្យមីស្រីហ្នឹងលូកស្ទាបឬយ៉ាងម៉េច?»សំណួរនាំភ្លើងស្រាប់តែបន្លឺឡើង ធ្វើឲ្យអ្នកស្តាប់ ចងចិញ្ចើមកាន់តែតឹងជាងមុន
«មានស្រីណាហ៊ានមកលូកស្ទាប?អូនកុំរករឿងបងខុសទំនងពេកបានទេ»ជុងហ្គុក សួរត្បកទាំងលួចគិតក្នុងចិត្ត...បើកាចម្លឹងៗ អ្នកណាប៉ះបានទៅ?
«...»ថេយ៉ុង ស្ងាត់មួយភ្លែត តែភ្នែកជ្រឹមសម្លឹងមុខគេទាំងញ័រសាច់
«អូនកើតអី?សុខៗមករករឿងបង»
«ឃើញច្បាស់ៗផ្ទាល់ភ្នែក អង្គុយឲ្យស្រីលូកស្ទាបអង្អែលភ្លៅ»រូបភាពនៅដិតដាបជាប់ក្នុងកែវភ្នែកនៅឡើយ ចាំមើលថាតើគេឆ្លើយបែបណា?
«បងក៏ក្រោកចេញហើយតើ អូនចង់បានបែបម៉េច?»
«នាងជាកូនធម៌លោកប៉ាបង?»
«ហ្ហឹម៎»គេគ្រហឹមតប ភ្នែកសម្លឹងចំៗមិនងាករេ ខ្លាចនាយតូចគិតគេនិយាយកុហក
«ត្រូវជាស្អីនឹងបង?»
«អ្នកដទៃសុទ្ធសាធ»
«...»ស្ងាត់! ស្ងាត់ម្តងទៀត ព្រោះចម្លើយហាក់មិនបានធ្វើឲ្យស្ងប់ចិត្ត មិនអស់ចិត្តបន្តិចសោះ ផ្ទុយទៅវិញ ហាក់ដូចជាចម្លើយឌឺដង ដឹងច្បាស់ ព្រោះគេប្រើសំឡេងខ្លាំង មិនសុភាពទេ
«បងកំពុងតែលាក់បាំងអូនរឿងអ្វីមែនទេ ប្រាប់មក»ថេយ៉ុង បោះសំណួរឲ្យ រាងក្រាស់ ទ្រាំអង្គុយស្ងៀមលែងកើត ហើយស្ទុះទៅចាប់កញ្ឆក់កដៃ ទាញម្ចាស់រាងកាយតូចច្រឡឹង ឲ្យមកអង្គុយពីលើភ្លៅសាច់ដុំរបស់គេ ដៃគេតែម្ខាង ឱបចង្កេះ នាយតូច ជាប់ស្អិតមិនឲ្យរបូតចេញពីរង្វង់ដៃ ខណៈដៃម្ខាងទៀត ក្រសោបរង្វង់មុខតូចច្រឡឹង ឲ្យផ្ងើយឡើង រួចទម្លាក់បបូរមាត់មានមន្តស្នេហ៍សង្គ្រប់ថើបមិនថ្នាក់ថ្នម ក្រញិចថើបដោយអារម្មណ៍គ្រឺតក្នាញ់ ថេយ៉ុង អន្ទះអន្ទែង ដៃតូចៗស្រវាខ្ញាំអាវគេ ពេលបបូរមាត់ត្រូវញីញក់ ជញ្ជក់ ខាំត្របាក់ហាក់ដូចខ្លាដាច់ចំណី គេថើបទាល់តែឮសំឡេងដង្ហក់តិចៗទើបដកបបូរមាត់ចេញ។
«មាត់នេះរករឿងបងមិនឈប់»ជុងហ្គុក យកម្រាមដៃស្ទាបបបូរមាត់តូចច្រមិច ដែលនៅស្ងៀមៗដូចត្រូវគេសណ្តំ តែកែវភ្នែកនៅតែកាចដាក់គេ ថែមទាំងសម្រូតខ្លួនចុះចេញពីភ្លៅ តែត្រូវបង្អាក់ដោយដៃមាំចាប់ឱបចង្កេះមកវិញ នាយតូច ខឹងមិនទាន់បាត់ គ្មានអារម្មណ៍រំភើប ហើយងាកមុខចេញ ស្រាប់តែក្រឡេកឃើញ ជូស៊ី កំពុងតែដើរចូលមកក្នុងផ្ទះ បំណងចង់ធ្វើអីក៏មិនដឹង ថេយ៉ុង ស្រាប់តែប្រែចិត្ត បែរទៅរក ជុងហ្គុកវិញ ហើយចាប់ក្រសោបរង្វង់មុខគេឲ្យប្រសព្វកែវភ្នែក និងនិយាយឮៗបំណងឲ្យនាងនោះស្តាប់៖
«បងជារបស់អូន ជាអនាគតប្តីអូនតែម្នាក់គត់ ស្រីណាហ៊ានដណ្តើមបងពីអូន អូនមិនទុកមុខឲ្យវាដាច់ខាត»
«ជុងហ្គុក...» ជូស៊ី ធ្វើមិនឮអ្វីទាំងអស់ ថែមបន្ទន់សំឡេងហៅឈ្មោះប្រុសកំលោះនៅនឹងមុខ ថេយ៉ុង អ្នកណាមិនដឹងទេ តែនេះគឺ ថេយ៉ុង...
ផាច់///
«ស្រីមុខក្រាស់»

YOU ARE READING
????????????????
RomanceTrailer ????????? ????????????????? ?????????????????????????? ??????????????????? ????????????????? ????????????????????????????????????? ????????????????????????? ????????????????????????????????? ????????????????? ??????????????????????? ????????...