抖阴社区

?????? : ??????!

219 25 5
                                    

ថ្ងៃថ្មី
ថេហ្យុង ក្រោយពីបាន ចាក់សោរទ្វារផ្ទះរួចរាល់ ទើបប្រញាប់យកអាហារទៅអោយម្ដាយនៅឯមន្ទីរពេទ្យ ជាធម្មតាតាមទម្លាប់។ ខណៈ ចម្លែកតែថ្ងៃនេះ ចូលទៅដល់ គេពុំបានឃើញអ្នកស្រីគីម នៅក្នុងបន្ទប់ដូចជារាល់ដងនោះទេ ។
«អត់ទោសអ្នកគ្រូពេទ្យ!តើម៉ាក់របស់ខ្ញុំទៅណាបាត់ហើយ?» មុខអាល្អិតស្លន់ៗ ស្កាក់សួរអ្នកគ្រូពេទ្យប្រចាំការនៅទីនេះ។
«មុននេះ មានអ្នកនាំជម្ងឺចាកចេញទៅហើយ!»
«អ្នក...អ្នកណា? ហេតុអី?»
«ខ្ញុំក៏មិនដឹងដែរ តែគេអះអាងថាជាស្វាមីអ្នកស្រីគីម អ្នកស្រីគីមក៏បានសុីញ៉េលើក្រដាសបញ្ជាក់ពីការចាកចេញដូចគ្នា!»អ្នកគ្រូញញឹមបន្តិច ស្រដីបានប៉ុណ្ណេះ ទើបទៅបន្តការងាររបស់ខ្លួនវិញ ទុកអោយអាល្អិត ឈរធ្វើមុខឆ្ងល់ម្នាក់ឯង ព្រោះតែមិនដឹងថាអ្នកជាម្ដាយបាត់ទៅណា?
@ភោជនីយដ្ឋាន
"តើគាត់អាចទៅណាទៀត ក្រៅពីផ្ទះនោះ?" រាងតូចធ្វើការបណ្ដើរ រិះគិតបណ្ដើរ ហាក់មិនមានព្រលឹងស្មារតីនៅក្នុងខ្លួនសោះឡើយ ជាហេតុធ្វើឲ្យអ្នករួមការងារដទៃទៀត នាំគ្នាឆ្ងល់ជាខ្លាំង ត្បិតក្នុងចំណោមពួកគេ មានតែថេហ្យុងទេ ដែលតែងតែខិតខំបំពេញការងារចំណាប់ចំណួនបានល្អជាងគេ ប៉ុន្តែថ្ងៃនេះគេកើតអ្វី?
«ថេហ្យុង!»
«.....»
«ថេយ៍???»មេការ ហៅម្ដងមិនលឺ ហៅម្ដងទៀត ក្នុងសម្លេងដែលលឺជាងនេះ ជាហេតុធ្វើឲ្យរាងតូចកន្រ្តាក់ភ្ញាក់ពីការគិតមកវិញ ទាំងស្លន់ស្លោ។
«បា..បាទ!!»
«ឯងកើតអី? មិនស្រួលខ្លួនមែនទេ បើមិនស្រួលអាច ដាក់ច្បាប់សម្រាកបាន កុំធ្វើការទាំងអារម្មណ៍មិននៅក្នុងខ្លួនបែបនេះ ព្រោះវាអាចប៉ះពាល់ដល់ការងារ ឯងក៏ដឹង!?»
«ខ្ញុំសុំទោស! ខ្ញុំមិនអីទេមេការ ខ្ញុំអាចធ្វើការទៀតបាន»ថេហ្យុង ប្រញាប់អោនសុំទោស យ៉ាងណាគេក៏មិនចង់ដាក់ច្បាប់ឈប់សម្រាក ខ្លាចថាមិនអាចទទួលបានប្រាក់លើកទឹកចិត្ដ បុគ្គលិកឆ្នើម ព្រោះតែខ្លួនកំពុងខ្វះខាតខ្លាំង។
«ហ្ហឹម...ប្រុងប្រយ័ត្នបន្តិចទៅ!» មេការងក់ក្បាល ទះស្មារតូចតិចៗ រួចក៏ដើរត្រលប់ទៅវិញ។
លុះមកដល់ក្បាលល្ងាចបន្តិច ទើបថេហ្យុងចេញពីកន្លែងធ្វើការ និងបន្តទៅមួយកន្លែងទៀត នោះគឺធ្វើការក្នុងម៉ាត ដូចជារាល់ដង។
«ថេយ៍!»
«បាទ?» អាល្អិតងើយមុខ ពីកន្លែងគិតលុយ ខណៈសុខៗស្រាប់តែថៅកែម៉ាត ដើរមករកគេដូច្នេះ។
«ថ្ងៃនេះ ឯងអាចសម្រាកបាន មុននេះ ស្កាលែត បានទាក់ទងមកយើង សុំអោយឯងឈប់សម្រាកមួយថ្ងៃ ទៅផ្ទះរបស់គេឥលូវនេះ» លឺថៅកែនិយាយបែបនេះ ក្នុងចិត្តក៏លួចគិតប្រហែលជាម៉ាក់របស់ខ្លួននៅទីនោះមិនខាន ទើបស្កាលែត ទាក់ទងមកម្ចាស់ម៉ាត ព្រោះដឹងថាគេជាប់រវល់ធ្វើការនៅទីនេះ ។

[????????????????] - If I Protect You Where stories live. Discover now