抖阴社区

?????? : ??????????

123 27 1
                                    

មិនប៉ុន្មានម៉ោង ក្រោយពីពាក្យសម្ដីទទួលខុសត្រូវរបស់ជុងហ្គុក វីលៀម ហើយ មេធាវីប្រចាំគ្រួសារក៏បានមកដល់យ៉ាងរហ័សតាមការហៅរបស់ស្កាលែត ត្បិតអង្ករក្លាយជាបាយ ទោះបីជាណាមអ៊ុន មកវិញ ក៏មិនអាចឃាត់អ្វីបានដែរ។
"សុីញេទៅថេយ៍ ឯងនៅគិតអ្វីទៀត?" ស្កាលែត ដាស់តឿនថេហ្យុង ពេលឃើញគេថ្នាក់មិនហ៊ានសូម្បីតែចាប់កាន់ប៊ិច លោកអាចមើលដឹងពីភាពភ័យខ្លាច តក់ស្លុតរបស់គេ ប៉ុន្តែគ្រប់យ៉ាងគេត្រូវតែទទួល ជាពិសេសទទួលយក ចន ជុងហ្គុក វីលៀម ធ្វើជាស្វាមី។
រាងតូច កាន់ប៊ិចថ្នមៗ សុីញេ ទាំងញ័រដៃ រួចរាល់ក៏សម្លឹងទៅជុងហ្គុក ដែលសម្លឹងមកខ្លួនទាំងមិនពេញចិត្ដ។
"អបអសាទរផង ពេលនេះអ្នកទាំងពីរ ក្លាយជាគូរស្វាមីភរិយានឹងគ្នា ចាប់ពីវេលានេះតទៅ" មេធាវី
"ថេយ៍! ឯងមករស់នៅទីនេះជាមួយជុងហ្គុកមក ចាំយើងអោយគេរៀបចំបន្ទប់អោយ!" ស្កាលែត បង្គាប់ទៅ ថេហ្យុង ខណៈជុងហ្គុក ស្រាប់តែប្រកែកឡើងភ្លាម!
"មិនបាន!"
"ហេតុអី គេក្លាយជាប្រពន្ធឯងហើយ ប្រុងអោយគេទៅនៅខាងក្រៅបានយ៉ាងម៉េច?"
"ខ្ញុំមិនបានថា អោយគេទៅនៅខាងក្រៅ?"
"....."
"ខ្ញុំនឹងយកគេទៅវិមានផ្ទាល់ខ្លួនរបស់ខ្ញុំ នរណាក៏កុំសង្ឃឹមថាបានកេងប្រយោជន៍ពីគេសូម្បីតែមួយសរសៃសក់" នាយធំ សម្លឹងទៅអ្នកស្រី ម៉ារេអូ ចំៗ សូម្បីតែថេហ្យុងក៏ភ្ញាក់ផ្អើលនឹងពាក្យសម្ដីលោកពូខ្លាំងណាស់ដែរ។
"បងឃាត់ឯងមិនដែលបានស្រាប់ហើយ!វីលៀម " ពិតណាស់ ត្បិតតែស្កាលែតមានឈ្មោះជាមេគ្រួសារ ប៉ុន្តែអំណាចនៅចាញ់ជុងហ្គុកនៅឡើយ ព្រោះលោកប៉ាប្រគល់អំណាចជាមេម៉ាហ្វៀ ជំនួញសង្គមងងឹត អោយជុងហ្គុកទាំងស្រុង។

"ឆាប់ទៅ" ជុងហ្គុកក្រោកឈរអស់កម្ពស់ តឿនថេហ្យុង អោយប្រញាប់មកតាមខ្លួន ។
មកដល់ខាងក្រៅក៏ឃើញកូនចៅជុងហ្គុកជិត១០នាក់ រៀបចំឡានខ្មៅរលើប ចាំទទួលរួចជាស្រេច។
"ព..ពូហ្គុក តើពួកយើងទៅណា?" អាល្អិត ចង់ភ័យ ចិត្តគិតដល់ម្ដាយដែលបាត់ខ្លួន ខ្លាចថាជុងហ្គុកនាំគេចាកចេញពីនេះ ពិតមែន។
"រដ្ឋតិចសាស់!"
"អត..អត់ទេ ខ្ញុំ..ខ្ញុំនៅមិនទាន់បានជួបម៉ែនៅឡើយ ពូហ្គុកកុំនាំខ្ញុំទៅអីបានទេ?" រាងតូច អង្រួនដៃមាំតិចៗ ជាហេតុធ្វើឲ្យ កូនចៅជុងហ្គុកនៅក្បែរនោះសម្លឹងមុខគ្នាទាំងទឹកមុខប្លែកៗ ព្រោះមិនដឹងថាថេហ្យុងជាអ្នកណា?
"យើងមិនខ្វល់ ពេលនេះឯងជាប្រពន្ធយើង ត្រូវទៅតាមយើងគ្រប់ទីកន្លែង! មិនថាយើងទៅដល់ជើងមេឃក៏ដោយ"
"តែ...."
"ឆាប់ឡើងឡានទៅ កុំអោយយើងចាប់ឯងបោះចូលទាន់!" លឺសម្ដីគម្រាមរបស់អ្នកជាពូផង ជាប្ដីផងដូច្នេះ ថេហ្យុងបានត្រឹមលេបទឹកភ្នែក ចូលទៅក្នុងឡាន ទាំងមិនហ៊ានហារស្ដីមួយម៉ាត់។
នៅតាមផ្លូវ ស្ងាត់ស្ងៀម ថេហ្យុងអង្គុយអែបនឹងកញ្ចក់ឡាន សម្លឹងទៅទិដ្ឋភាពនៅខាងក្រៅ កំពុងធ្វើដំណើរទៅកាន់រដ្ឋមួយទៀត ដែលគេពុំធ្លាប់បានទៅ ជារដ្ឋតិចសាស់ដែលគេល្បីថា សម្បូរទៅដោយ អ្នកជំនួញ និង ពួកអ្នកមាន បងធំបងតូច អ្វីបែបនោះបំផុត។
"អ្ហឹក!" សុខៗក៏ឆ្លេចទឹកភ្នែកចេញមក ប្រឹងជូតចេញពីថ្ពាល់ខ្លាចថា ត្រូវជុងហ្គុកស្ដីអោយ។
"មកណេះ" សម្ដីធ្ងន់កណ្ដុក បបួលអោយថេហ្យុង ងាកមុខមកមើល ទាំងឆ្ងល់ ក៏ខិតទៅជិតនាយតិចៗ បង្ហាញទឹកមុខឆ្ងល់ៗដាក់នាយ។
ផឹប!
រាងកាយតូចត្រូវដៃពោរពេញដោយសាក់ ចាប់ចង្កេះលើកដាក់លើភ្លៅ មួយរំពេច ជាហេតុអោយថេហ្យុងផ្លាត់ដៃ រហ័សអោបករពូយ៉ាងលឿន។
"ព..ពូធ្វើអី? ខ្ញុំ..."
"នៅអោយស្ងៀម យើងមិនចូលចិត្តនិយាយជាមួយឯងច្រើនទេ" នាយអោបចង្កេះគេជាប់ ប្រាប់គេអោយនៅស្ងៀម តើនាយកំពុងគិតអ្វី? គេជាមនុស្ស មានសាច់មានឈាម គេចេះខ្លាច ចេះភ័យ ចេះអន់ចិត្ដ ហេតុអ្វីបានជា ពូនៅតែមើលងាយគេ?
ពាក្យទាំងប៉ុន្មាន បានត្រឹមកប់ក្នុងចិត្ដ រហូតទាល់តែអាល្អិតទន់ចិត្តលក់នៅលើទ្រូងរបស់ជុងហ្គុក ស្ងាត់មាត់ឈឹង។
ធ្វើដំណើរប្រហែលជា២ម៉ោង ពេលនេះពួកគេក៏បានឈានមកដល់រដ្ឋតិចសាស់ របស់សហរដ្ឋអាមេរិក ដែលពោរពេញទៅដោយការអភិវឌ្ឍន៍ច្នៃប្រឌិតនិងរសនិយម សុីវីល័យខ្លាំង។

[????????????????] - If I Protect You Where stories live. Discover now