#REDCARD
#EP4
សូមអានដោយប្រើវិចារណញាណ
__________________________________កាលពីភាគមិនឃើញថាហ្វតបានចាប់អារម្មណ៌លើសកម្មភាពរបស់ជេមីណាយព្រោះជេមីណាយតែងតែចូលគេងក្រោយគេ។ ក្នុងយប់នោះហ្វតមិនបានគេងឡើយ គេនៅអង្គុយតាមដានសកម្មភាពរបស់ជេមចង់ដឹងថាបន្ទាប់ពីគ្រប់គ្នាគេងអស់ជេមនិងធ្វើអីបន្ត។
តាមធម្មតាជេមតែងតែទៅអង្គុយក្រោមដើមអសោកយប់នេះក៏ដូចគ្នា។ បន្តិចជេមបានងើបចេញពីបង់ហើយក៏ដើរតាមថ្នាក់រៀននីមួយៗដែលកំពុងតែបើកភ្លើងចោល។ គ្រាន់តែជេមដើរកាត់ក៏ភ្លើងទាំងអស់បានបិទដោយខ្លួនឯងដែរ។ សកម្មភាពទាំងនេះក៏មិនផុតពីក្រសែភ្នែករបស់ហ្វតដូចគ្នា ទោះជាស្លុតចិត្តនិងភ័យកម្រិតណាក៏ហ្វតនៅតែជំនះចិត្តដើរតាមជេមីណាយ
ដើរតាមមិនបានប៉ុន្មានផងស្រាប់តែបាត់ជេមីណាយឈឹងមិនដឹងជាទៅណា ទើបធ្វើអោយហ្វតបុកពោះនិងឈានជើងបកមកក្រោយវិញ
ផឹប! ខ្នងរបស់ហ្វតបានបុកនិងទ្រូងហាប់ណែនមួយធ្វើអោយហ្វតកាន់តែភ័យលើសដើម មិនហ៊ានងាកព្រោះថាបើជាជេមក៏ធ្ងន់ក មិនមែនជេមរឹតតែធ្ងន់កទៀត
«មកធ្វើអី?»សម្លេងរឹងបានបន្លឺឡើងធ្វើអោយហ្វតស្រាលខ្លួនអស់ និងសម្រេចចិត្តងាកយឺតៗទៅរកប្រភពសម្លេង
«អាយ!!!!»
ព្រូស!!
ស្រែកតែមួយអឹសហ្វូតក៏សន្លប់បាត់មាត់ឈឹង ព្រោះអ្វីដែលគេឃើញគឺបុរសខ្ពស់ម្នាក់ ដែលឈរកាច់ក កាច់ដៃ សម្លឹងមកខ្លួន ដោយធ្លាក់អណ្ដាតមកសឹងតែដល់ដី
ប៉ុន្តែតាមការពិតទៅ បុរសនោះគ្រាន់តែជាជេមីណាយដែលត្រូវខ្មោចបំពាន់អោយមើលឃើញក្នុងសភាពដូចខាងលើ។ ឃើញហ្វតសន្លប់ដោយស្រែកបែបនេះជេមក៏ឆ្ងល់
«ធ្ងន់ធ្ងរហើយតើនេះ!» ជេមមិនគិតច្រើនទៀតក៏លើកហ្វតទៅដាក់នៅជ្រុងម្ខាង ហើយក៏យកទឹកមកជះលើហ្វតមួយទំហឹងតែម្ដងគ្នាឈ្លក់ទឹកចង់ស្លាប់

YOU ARE READING
RED CARD
Science Fiction???????????????????????????????? ???????????????????????????????????????????????????????????????????????