抖阴社区

EPISODE 5

400 74 27
                                    

#REDCARD
#EP5
សូមអានដោយប្រើវិចារណញាណ
________________________________________

រំលឹកកាលពីភាគមុនគឺលោកគ្រូធីបានអោយជេមគេងកំដរហ្វតហើយក៏មានជាការទាស់សម្ដីគ្នាបន្តិចផងដែរ តែចុងក្រោយក៏នៅតែធ្វើតាមគ្រូដដែល។ ពួកគេទាំងពីរអង្គុយធ្វើកិច្ចការផ្ទះរួចទើបទៅរកកន្លែងគេងទាំងអស់គ្នា។ ពួកគេដេកមួយចំហៀងម្នាក់ ភ្នែកក៏សំឡក់គ្នាមិនឈប់ ហើយក៏សម្ងំដេករៀងខ្លួន។

ត្រឹបៗៗ

សម្លេងជើងមនុស្សដើរជុំវិញអន្តេរ ដោយមានអូសដែកឮសូរគ្រឺតៗ នាំអោយមានការស្រគៀត្រចៀកជាខ្លាំង។ ជេមនិងហ្វតបានឮដូចគ្នាហើយក៏ងាកមកសម្លឹងមុខគ្នាភ្លឹសៗ បន្ទាប់មកទើបម្នាក់រំកិលខ្លួនមកជិតគ្នា ហេតុការណ៌តន់ហន់មិនអាចខ្នើតបានទៀតទេ

«ឯងគិតថាជាអ្វី?»ជេមសួរទៅកាន់ហ្វត

«យើងថាបើមិនមែនមនុស្សគឺខ្មោច តែយើងថាខ្មោចច្រើនជាង»

«ខួរហែងគិតតែរឿងនិង យើងថាមិនមែនខ្មោចទេ មួយរយះនេះចោរចេញច្រើនណាស់ ចេញទៅមើលល្អដែរទេ?តែយើងថាឯងមិនហ៊ានទេ» ជេមនិយាយឌឺទៅកាន់ហ្វត ទាំងដែលដឹងថាហ្វតជាមនុស្សចូលចិត្តឈ្នះ

«ម៉ោ យើងដែលខ្លាចពីកាល?ម៉ាសម្បត្តិត្រឹមចោរសោះ» ថាហើយក៏ងើបឡើងច្រត់ចង្កេះយ៉ាងជឿជាក់ ជេមក៏ញញឹមសមចិត្ត

កំពូលសិស្សឯកទាំងពីរក៏ទាញដំបងនិងពិលម្នាក់មួយ ទៅក្រោយអន្តេរយឺតៗ ក្រឡឹងជុំវិញអន្តេរតែមិនបានឃើញអ្វីឡើយ

ប្រាវ!!! សម្លឹងធ្លាក់របស់បានបន្លឺឡើងនៅអគារជាន់ទី3 ទំនងចេញពីបន្ទប់សិល្ប:ទើបពួកគេទាំងពីរប្រញាប់រត់យ៉ាងក្លាហាន ទៅកាន់ជាន់លើ។ ទម្រាំតែរត់ដល់ជាន់លើសឹងតែដាច់ខ្យល់ទៅហើយម្នាក់ៗ ដល់មុខបន្ទប់សិល្បះក៏ដើរលបៗទៅក្បែរនោះ ឃើញថាបន្ទប់នោះគឺបើក។

ជេមប្រមូលភាពក្លាហានដើរចូលទៅមុនហ្វូត តែតាមពិតក្នុងខ្លួនភ័យញ័រដូចតែគ្នាទេ

RED CARDWhere stories live. Discover now