抖阴社区

part 1

259 33 7
                                    

រឿងកម្មសិទ្ធិសាឡាវ៉ាត់
ភាគទី1
នៅក្នុងភូមិគ្រឹះប្រណិតដ៏ធំមួយ កំពុងតែមានរៀបចំកម្មវិធីឡើងគគ្រិកគគ្រេងរង់ចាំទទួលម្ចាស់ភូមិគ្រឹះត្រឡប់មកពីប្រទេសចិន។កម្មវិធីមួយនេះត្រូវបានរៀបចំឡើងដោយ ស្រីស្រស់ម្នាក់ឈ្មោះ ឈើរី ជាប្អូនជីដូនមួយរបស់នាយនេះឯង។
នាងតូចស្ថិតក្នុងឈុតរ៉ូបពណ៍ក្រហម លេចលើ លេចក្រោម បញ្ចេញសាច់ដ៏ខ្ចីល្ហក់ ធ្វើឲ្យអ្នកដែលចូលរួមនៅទីនេះសម្លឹងមើលមិនចង់ជ្រុះគ្រាប់ភ្នែកអស់ហើយ។
មិនយូរប៉ុន្មានឡានស៊េរីទំនើបក៏បានបើកចូលមក អ្នកបម្រើម្នាក់ឃើញបែបនេះក៏រហ័សទៅខ្សឹបកញ្ញាឈើរីភ្លាម។នាងក្រមុំឮហើយក៏ញញឹមបន្តិចមុននឹងដាក់កែវស្រាចុះរួចដើរចេញទៅក្រៅទាំងសប្បាយចិត្ត។
«លោកម្ចាស់ !! សូមអញ្ជើញទាន៎ »អ្នកជាជំនិត ពោលឡើងទាំងអោនលំទោន ប្រុសសង្ហារម្នាក់នេះមានឈ្មោះថាហាសែល ជាជំនិតដៃស្ដាំរបស់ម្ចាស់ប្រុស សាឡាវ៉ាត់នេះផ្ទាល់។
អ្នកជាម្ចាស់ឮកូនចៅនិយាយចប់ក៏រហ័សចុះមកក្រោម ទឹកមុខមាំសម្លឹងមើលទៅក្នុងភូមិគ្រឹះខ្លួនទាំងស្ងៀមស្ងាត់ជាទីបំផុត។
«អឹប !!បងស្កាយ !!អូនពិតជានឹកបងខ្លាំងណាស់»ឈរឲ្យត្រូវខ្យល់មិនទាន់បាន5នាទីស្រួលបួលផង នាយក៏ត្រូវនាងក្រមុំជាប្អូនជីដូនមួយរត់មកអោបឡើងជាប់ដូចតុកែអញ្ចឹង ។មិនបានប៉ុន្មានផងនាយក៏ទាញដៃនាងចេញហើយនិយាយឡើង÷
«កុំធ្វើខ្លួនបែបនេះ បងមិនចូលចិត្ត។ហើយកម្មវិធីឆ្កួតៗរបស់ឯងនេះ គួរតែបញ្ឈប់ភ្លាមទៅ»នាយសង្ហារនិយាយបែបនេះមិនមែននាយស្អប់ប្អូនឡើយ តែនាយជាមនុស្សស្ងៀមស្ងាត់ ចូលចិត្តអ្វីបែបស្ងប់ស្ងាត់ រឹតតែមិនចូលចិត្តឲ្យក្នុងភូមិគ្រឹះរបស់ខ្លួនមានមនុស្សមករញ៉េរញ៉ៃបែបនេះទេ។
«តែបងស្កាយ អូន-----»ឈើរី រកឆ្លើយតបមិនទាន់ គេបោះជំហ៊ានជើងវែងៗចូលទៅខាងក្នុងបាត់ទៅហើយ។ឯជំនិតឯណេះវិញក៏ចំជាល្អទៀតគឺថាចាប់នាងជាប់មិនឲ្យទៅតាមតែម្ដង។
«លែងយើង !! លែងយើងភ្លាម អាកញ្ចះគេ អ្ហាយ!!!!!!»
«មិនលែងដាច់ខាត»
«អ្ហាយ!!!!!!»
_________
គ្រាន់តែបោះជំហានជើងចូលទៅដល់ក្នុងភូមិគ្រឹះភ្លាម គេគ្រប់គ្នាក៏ងាកមកមើលកម្លោះយើងព្រោងព្រាត ប៉ុន្តែមើលមិនមែនចម្លែកទេគឺមើលដោយការភ័យខ្លាចនេះឯង កែវភ្នែកខ្មៅនិលដូចស្ទាំង មុខស្មើរមាំ សម្លឹងមើលទៅពួកគេគ្មានព្រិចភ្នែកឡើយ បញ្ជាក់ថាគ្រប់យ៉ាងក្រោយមានវត្តមានរបស់នាយវានឹងរលាយត្រឹមតែ1នាទីបន្ទាប់នេះហើយ។
«លោកម្ចាស់ ទើបមកដល់ចូលអង្គុយលេងសិនទៅ»បុរសម្នាក់ សក់ជ្រុះស្ទើរអស់ពីក្បាល វ័យប្រហែលជា50សិបប្លាយ ខំញញឹមញញែមដើរមកទាក់រាក់ស្វាគមន៍កម្លោះយើង ធ្វើដូចជាខ្លួនជាម្ចាស់នៅទីនេះអញ្ចឹង។
នាយសង្ហាឮលោករដ្ឋមន្ត្រីវ័យចំណាស់ខំអែបអបខ្លួនបែបនេះក៏និយាយឡើងទៅកាន់គាតើវិញថា÷
«មិនចាំបាច់ឲ្យលោករដ្ឋមន្រ្តីអញ្ជើញឡើយ ព្រោះទីនេះជាកន្លែងរបស់ខ្ញុំ ។ណាមួយលោកក៏ចាស់ល្មមនឹងចូលនិវត្តន៍ដែលហើយ គួរណាតែយកពេលវេលាទៅធ្វើបុណ្យវិញប្រសើរជាងនៅប្រឹងអែបអបខ្ញុំបែបនេះ។»ស្កាយ
ទឹកមុខលោករដ្ឋមន្រ្តីផ្លាស់ប្ដូរមួយរំពេច ក្រោយឮនាយគេឌឺដងផ្លែផ្កាឲ្យបែបនេះ។តែថាគាត់ចាស់សមនឹងចូលនិវត្តន៍ហើយគួរណាធ្វើបុណ្យសន្សំកុសលហើយកុំនៅឡើយធ្វើអាក្រក់អែបអបគេធ្វើអីទៀត។
«ល្មមៗបានហើយ យ៉ាងណាយើងក៏ចាស់ជាងឯងដែល គួរប្រើសម្ដីឲ្យសមរម្យផងទៅ»គាត់លើកដៃចង្អុលមុខកម្លោះសង្ហារទាំងខឹងច្រឡោត មិនខ្វល់ថាគ្រប់គ្នាដែលនៅទីនេះមើលមកឃើញពេញៗភ្នែកឡើយ។
«ក៏...ពាក្យមុននេះសមរម្យបំផុតហើយ»នាយតបទាំងញញឹមឌឺ។
ឯលោករដ្ឋមន្ត្រីបានត្រឹមតែចង្អុលមុខនាយ មើលក៏ដឹងថាខឹងឡើងចង់ចេញផ្សែងទៅហើយតែខំទប់ព្រោះធ្វើអីនាយមិនកើត។
«ទៅវិញ»លោករដ្ឋមន្រ្តី។
«បញ្ចប់ពិធីត្រឹមនេះ គ្រប់គ្នាអាចទៅវិញបានហើយ»នាយពោលធម្មតាៗប្រាប់ទៅគ្រប់គ្នា។ឮបែបនេះហើយភ្ញៀវដែលមកចូលរួមក៏ត្រឡប់ទៅវិញអស់ចំណែកម៉ែដោះបានត្រឹមតែឈរមើលមុខកូនមិនចំព្រោះខ្លួនគាត់ក៏ជាអ្នករៀបចំវាឡើងជាមួយឈើរីដែល។
នាងក្រមុំឈើរី ឃើញស្កាយស្ងាត់បែបនេះក៏ដើរទៅអង្គុយលើភ្លៅនាយហើយពោលឡើង÷
«នេះបង ខឹងអូនមែនទេ ??»នាងប្រើសម្លេងស្រទន់សួរទៅស្កាយ ដៃទំនេរក៏ឈ្លៀតអោបករនាយជាប់ទៀតផង។
«ចុះចេញ !!!!»
«បងឆ្លើយនឹងសំណួររី សិនមក!!»ឈើរី
«មិនឮយើងប្រាប់នាងឲ្យចុះទេហ្ហេស៎ ??»ម្ដងនេះនាយគំហកខ្លាំងៗ ទើបនាងព្រមចុះទាំងភ័យ នេះមិនមែនតែនាងភ័យឡើយសូម្បីតែម៉ែដោះនឹងអ្នកបម្រើផ្សេងទៀតក៏ភ័យដែលនឹងសម្លេងនាយគំហកមុននេះ។
ឃើញគ្រប់គ្នាស្ងាត់នាយក៏បន្ត÷
«ថ្ងៃក្រោយ បើគ្មានបញ្ជារពីខ្ញុំទេ ទីនេះនឹងគ្មានការរៀបចំអ្វីទាំងអស់»នាយពោលដោយទឹកមុខស្មើៗ។
«បាទ / ចាស៎ លោកម្ចាស់»
បន្ទាប់ពីរៀបចំគ្រប់យ៉ាងរួចរាល់ហើយគ្រប់គ្នាក៏ទៅសម្រាកអស់ ឈើរីក៏ត្រូវបានហាសែលជូនទៅផ្ទះវិញ ចំណែកនាយក៏ឡើងទៅបន្ទប់ដូចគ្នា។

រីករាយក្នុងការអាន💖

?????????????????????Where stories live. Discover now