抖阴社区

part 4

228 39 4
                                    

រឿងកម្មសិទ្ធិសាឡាវ៉ាត់
ភាគទី4
«គ្រូពេទ្យ នៅក្មេង ស្រស់ស្អាត បែបនេះ ??តើមានម្ចាស់បេះដូងហើយឬនៅ ??»គេសួរត្រង់ៗមិនចេះកាច់កុងអូសក្រឡាច្រើនឡើយ។បំណាច់ជាបានជួបហើយ មិចនឹងអាចបណ្ដោយឲ្យរបូតចេញពីដៃបានទៅ!!
«ថាម៉េច ??....មុននេះលោកចង់សួរខ្ញុំពីអី្វ ??»ពេទ្យស្អាតសួរបញ្ជាក់ម្ដងទៀតក្រែងល៎ថាមុននេះខ្លួនស្ដាប់ច្រឡំ។
ឯអ្នកកម្លោះឃើញលោកគ្រូពេទ្យសួរមកខ្លួនរបៀបគាំងៗដូច្នេះ ទើបរហ័សក្រោកចេញពីលើគ្រែពេទ្យ នឹងទាញអាវមកស៊កវិញ រួចដើរទៅកៀកគេមុននឹងស្រដីឡើងថា÷
«ធ្វើសង្សាខ្ញុំ តើបានទេ ??»ឮបែបនេះ កាន់តែធ្វើឲ្យពេទ្យស្អាតភ្លឹកលើសដើម។កែវភ្នែកមុតស្រួចសម្លឹងមើលទៅនាយមិនព្រិច ក្នុងខួរក្បាលលោតពោរពេញទៅដោយសញ្ញាសួរ ព្រោះមិននឹកស្មានថាប្រុសម្នាក់នេះហ៊ាននិយាយពាក្យអស់នេះមកកាន់ខ្លួនឡើយ ទាំងដែលពួកគេទាំង2ទើបតែជួបគ្នាមិនដល់2ម៉ោងផងហ្នឹង។
«គឺថា........»
«អ្នកប្រុសតូច...លោកម្ចាស់កំពុងរង់ចាំនៅខាងក្រៅបាទ»មិនទាន់ទាំងបានឆ្លើយផង អង្គរក្សរបស់លោកបា៉ខ្លួនក៏មកហៅគេបាត់ទៅហើយ។មិនបង្អង់យូររាងតូចរូបនេះបានដោះអាវពេទ្យចេញនឹងមិនភ្លេចលានាយកម្លោះឡើយ។
«ខ្ញុំលាហើយ កុំភ្លេចញុាំថ្នាំ ហើយលាងរបួសចេញផង»
«ឈប់សិន....!!!»គេរហ័សដៃស្រវ៉ាចាប់ដៃតូចជាប់មិនឲ្យទៅ។
«មានការអីទៀតមែនទេលោក ??»រាងតូចសួរទាំងឆ្ងល់។
«អាទិត្យក្រោយតើខ្ញុំអាចណាត់ជួបគ្រូពេទ្យញុាំបាយបានទេ ??»ស្កាយ
«គឺថា.....»
«អ្នកប្រុសតូច...រួចឬនៅទាន៎ ??»
«ឯសំណើរមុននេះ ពេទ្យស្អាតយកទៅដេកគិតសិនក៏បាន សង្ឃឹមថាអាទិត្យខ្ញុំហ្នឹងទទួលបានចម្លើយដ៏ល្អមួយណា៎!!»រកតែម្ចាស់សមីខ្លួនមិនទាន់ហាស្ដីអ្វីផង គេក៏ប្រាប់ថារង់ចាំចម្លើយបាត់ទៅហើយ បែបនេះក៏ធ្វើឲ្យរាងតូចប្រកែកមិនបាននឹងត្រូវឆ្លើយយល់ព្រមដើម្បីប្រញាប់ចាកចេញជៀសវាងលោកបា៉ខ្លួនរង់ចាំយូរជាងនេះ។
«បាទ»ត្រឹមតែឆ្លើយពាក្យបាទមួយម៉ាត់រួចក៏ចាកចេញទៅ វាក៏អាចធ្វើឲ្យនាយសង្ហារូបនេះញញឹមរីកថ្លើមបានដែល។
មើលទៅគេចាប់អារម្មណ៍ពេទ្យស្អាតនេះខ្លាំងដល់ហើយ ប្រហែលត្រូវគ្រូពេទ្យដាក់ស្នេហ៍ហើយទេដឹងនៀក!!!ក្រោយពីពេទ្យស្អាតចេញផុតគេរហ័សដើរទៅមើលផ្លាកឈ្មោះព្រោះតែមុននេះរវល់និយាយរឿងផ្សេងមិនបានសួរឈ្មោះអ្វីសោះឡើយ។
«ណានី ឌីសាកវ៉ាត់!!!!!»
---------
&ព្រឹកថ្ងៃថ្មី
ប្រាវ!!!!!!!!!!
«ពួកអាចង្រៃយ៍ !! គ្រាន់តែមនុស្សម្នាក់ក៏ពួកឯងចាត់ការមិនបាន ចំជាបំបង់បាយពិតមែន!!»លោករដ្ឋមន្ត្រី ក្រវាសកែវបែកប្រាវ ទឹកមុខមាំមានអំណាច ថែមទាំងជេរប្រទិចពួកកូនចៅខ្លាំងៗទៀតផង។

You've reached the end of published parts.

? Last updated: May 02 ?

Add this story to your Library to get notified about new parts!

?????????????????????Where stories live. Discover now