抖阴社区

?????????? (heejake) ep1

261 31 6
                                    

ក្នុងឆ្នាំ1980
ក្រាក!! សម្លេងបើកទ្វារចូលដោយកាយមាំមាឌហាប់ណែន ដៃប៉ោងសរសៃ ពាក់អាវក្រាស្សេមើលទៅទំនងជាអ្នកមានមុខមាត់មិនធម្មតាបានចូលមករកភរិយាចុងរបស់ខ្លួន

Heeseung:jakeតើអូនកើតអីឬអត់ អ៊ំម៉ែដោះមកប្រាប់បងថាអូនមិនស្រួលខ្លួន!! តើអូនមានអ្វីមែនទេ?
(រាងហាប់ណែនសង្ហារនិយាយស្តីទៅកាន់omegaតូចដែលមានរាងស្រឡូនគេងនៅលើគ្រែអមជាមួយនិងរ៉ូបខ្លីលិចគល់ភ្លៅ សាច់សរម៉ត់ ខ្នងរលោងដូចប្រេងស្រម៉ោចវាលជ្រុះគ្មានស្នាម សក់ខ្លីខើចត្រឹមករ ដែលកំពុងគេងបែរខ្នងដាក់គេ មើលទៅហាក់ដូចជាអាក់អន់ស្រពន់ចិត្តនិងអ្នកនៅខាងមុខខ្លួន)

Heeseung:បើអូនមិនស្រួលខ្លួនបងនិងឲគេទៅហៅគ្រូពេទ្យឲណា៎!

(កុំអីលោកប្តី.....)

រាងតូចបែរខ្នងមកវិញរួចរហ័សងើបលូកទៅចាប់ដៃស្វាមីរបស់ខ្លួនមករកខ្លួនវិញ

Heeseung:នេះក្រែងអូនឈឺមិនចឹងបងក៏ទៅហៅគ្រូពេទ្យឲអូននោះអី?

Jaeyun:លោកប្តី អូនឈឺ អូនឈឺណាស់ អូនចុកចាប់ពេញឱរាព្រោះតែបងមិនមករកអូនពេញមួយយប់ អូនមានអារម្មណ៍ថាបងលែងស្រឡាញ់អូនដូចមុនហើយ!!(ពិតណាស់omegaដែលកំពុងតែម្ញិកម្ញក់ដាក់ប្តីរបស់ខ្លួននេះមានឈ្មោះថា sim jaeyunជាមនុស្សដែលមានចិត្តពិសពុលកាចសាហាវ និងជាមនុស្សដែលឈ្នានីសគេឯងស្ទើរគ្រប់ៗគ្នា តាំងពីគេក្លាយជាភរិយារបស់lee heeseung មកគេចាប់ផ្តើម មានអំនួតនិងមានចរឹកកាចហួសប្រមាណ ដែលធ្វើឲអ្នកបម្រើក្នុងផ្ទះពេលខ្លះស្ទើរតែទ្រាំលែងបាន នេះបើគង់តែបានប្រាក់ខែខ្ពស់កុំអីពួកគេលាឈប់អស់ហើយ  jaeyunជាមនុស្សដែលតែងតែដណ្តើមក្តីស្រឡាញ់ពីប្រពន្ធដើមរបស់heeseungរហូត គេតែងតែចង់បានheeseungមកជារបស់គេតែម្នាក់ ផ្តាច់ការនិយាយរួមមិនចង់ឲអ្នកណាប៉ះheeseungក្រៅពីគេនោះទេ មើលតែមិញនេះទៅដឹងហើយគ្រាន់តែheeseungអត់មករកមួយថ្ងៃឆេះដុំរកល្បិចឲគេមកទាល់តែបាន heeseungវិញក៏តែងតែផ្គាប់ចិត្តjaeyunមិនឲគេខកចិត្តម្តងណាឡើយ តែងតែធ្វើតាមអ្វីដែលjaeyunចង់បានជានិច្ច)

Heeseung:ឲបងសុំទោសដោយសារតែmisoo(ប្រពន្ធដើមhs)គេមិនស្រួលខ្លួនពេញមួយយប់ ទើបបងត្រូវទៅមើលថែគេ!!(Jaeyunគ្រាន់តែឮបែបនេះក៏ចាប់ផ្តើមឆេះឆួលក្នុងចិត្តតែក៏ត្រូវរំសាយកំហឹងវិញព្រោះheeseungនៅនិងមុខខ្លួន មិនអាចឲគេដឹងពីចរឹកពិតរបស់ខ្លួនឡើយ)

?????????? (ramyeonz)Where stories live. Discover now