Jaeyun:មិនបាច់នោះទេ យកឥវ៉ាន់ទៅដាក់ភូមិគ្រឹះខ្ញុំផ្ទាល់ទៅ!!
អ្នកបម្រើ:ចាស!!
Jaeyun ក៏បានដើរទៅសម្ដៅទៅកាន់ភូមិគ្រឹះរបស់ខ្លួនទៅ តែពេលដែលគេដើរកាត់នៅមាត់បង្អួចភូមិគ្រឹះធំនោះ គេបានឃើញហុីសឹងជាមួយនិងអ្នកស្រីmisooបានកំពុងអោបគ្នាយ៉ាងជិតស្និទ្ធបំផុត ដោយហុីសឹងហាក់កំពុងលួងអ្នកស្រីmisooរឿងអ្វីមួយ ដោយអង្អែលក្បាលអ្នកស្រីថើរៗនិងអោបអ្នកស្រីលួងលោម jaeyunគេគ្រាន់តែឃើញបែបនេះក៏ដើរហួសទៅបាត់ទៅ ដោយខ្ចិលខ្វល់ផងដែរ ព្រោះនៅនឹកឃើញពាក្យសម្តីរបស់ហុីសឹងនិយាយនោះគេមិនទាន់បាត់ក្តៅនោះទេ
ចំណែកឯហុីសឹងក៏បានលួងលោមmisooរហូតដល់គេងលង់លក់រួចហើយក៏ដើរមកមើលទេសភាពនិងខាងក្រៅគន់មើលព្រះចន្ទពីចម្ងាយ ជាមួយនិងអ្នកបម្រើដើរតាមគេគ្រប់ជំហាន
ហុីសឹង:និយាយចឹងភរិយាយើងគេមកវិញហើយហេស៎?
អ្នកបម្រើ:ហាក៎ ក្រែងអ្នកស្រីmisooមកជាមួយលោកប្រុសយូរហើយតាស៎?
ហុីសឹង:យើងនិយាយពីជេយ៉ុន!!
អ្នកបម្រើ:អូ៎ គាត់មករៀងមួយសន្ទុះធំដែលហើយទាន!
ហុីសឹង:អឹម!!
អ្នកបម្រើ:អ្នកប្រុសមិនគិតទៅរកគាត់ទេហេស៎?
ហុីសឹង:ខ្ចិលណាស់ យើងហត់ពេញមួយព្រឹកហើយ ណាមួយយើងចង់ចំណាយពេលជាមួយmisooលើកចុងក្រោយតាមដែលនាងសុំអង្វរយើង!! ផ្តាំឯងមើលថែជេយ៉ុនឲយើងផង!
អ្នកបម្រើ:បាទ ទានម្ចាស់!!
(និយាយរួចហុីសឹងក៏គន់មើលព្រះចន្ទត រហូតដល់អាធ្រាត្រយប់ជ្រៅទើបគេចូលទៅក្នុងផ្ទះវិញទៅ)
រយះពេល2ឆ្នាំដែលហុីសឹងមិនដែលមករកជេយ៉ុននោះទេ បានត្រឹមតែជួបមុខជេយ៉ុននិងនិយាយគ្នាបន្តិចបន្តួចហើយ រួចហើយក៏ត្រឡប់ទៅភូមិគ្រឹះរៀងៗខ្លួន ជេយ៉ុនវិញក៏មិនសូវម្ញិកម្ញក់ដាក់ហុីសឹងអីដញចមុនដែរ រយះពេល2ឆ្នាំមកនេះទើបយើងដឹងថាអ្នកស្រីmisooមានជំងឺមហារីកដែលមិនអាចមើលជាបានឡើយ រហូតធ្វើឲនាងធ្លាក់ខ្លួនឈឺ ជ្រុះសក់ គ្មានកម្លាំងកំហែង រហូតដល់ផុតទុក្ខលាចាកលោកបាត់ទៅ ធ្វើឲហុីសឹងក្រៀមក្រំជាខ្លាំង អនុស្សាវរីយ៍ខ្លួននិងភរិយាដើមពិតជាច្រើនណាស់ ច្រើនរហូតដល់មិនអាចបំភ្លេចនោះទេ ពេលដែលខ្លួនមានរឿងឬមានទុក្ខនាងតែងតែជួយមកនិយាយនិងលើកទឹកចិត្តដល់ខ្លួនជានិច្ច តែពេលដែលនាងមានទុក្ខខ្លួនមិនអាចជួយអីនាងបាននោះទេ ហុីសឹងបានត្រឹមកើតទុក្ខលួចសម្រក់ទឹកភ្នែកស្ងាត់ៗតែម្នាក់ឯង ព្រោះអាណិតភរិយា នៅក្នុងភូមិគ្រឹះរៀបចំពិធីបុណ្យសពនិងមានអ្នកមានមុខមាត់ជាច្រើនក៏បានចូលរួមផងដែរ រីឯជេយ៉ុនវិញគេក៏មានអារម្មណ៍ថាដឹងខុសក៏អុជធូបសុំខមាទោសពីអ្នកស្រី និងបួងសួងឲអ្នកស្រីបានទៅកាន់សុគតិភពផងដែរ ជេយ៉ុនគេមើលដឹងថាហុីសឹងក្រៀមក្រំខ្លាំងណាស់ លោកមិនមាត់មិនករ លោកស្រងូតស្រងាត់ខ្លាំង ទឹកមុខក្រៀមក្រំគ្រប់ពេលនិងអង្គុយសម្លឹងរូបថតរបស់អ្នកស្រីmisooទៀតផង
ជេយ៉ុន:អ្នកស្រីឃើញទេ? ហុីសឹងស្រឡាញ់អ្នកស្រីណាស់! បើសិនជាអ្នកស្រីនៅរស់អ្នកស្រីប្រាកដជាដឹងថាគេស្រឡាញ់អ្នកស្រីណាស់ គ្រាន់តែគេរវល់ការងារមិនសូវមានពេលឲអ្នកស្រី អ្នកស្រីសុំទោសណា៎!បើសិនជាគ្មានខ្ញុំអ្នកស្រីក៏មិនចាំបាច់គេងខ្វល់ខ្វាយនឹកគិតពីហុីសឹងដែលបាត់បង់ក្តីស្រឡាញ់ទៅលើអ្នកស្រីហើយ!(និយាយបានប៉ុណ្ណេះទឹកភ្នែកជេយ៉ុនក៏ហូរស្រក់ចុះមកព្រោះគេមានអារម្មណ៍ថាខុសខ្លាំងណាស់ទៅលើអ្នកស្រីmisoo)
ការបញ្ចុះសពក៏បានមកដល់ ហុីសឹងក៏បានលួចនិយាយខ្សឹបៗតែម្នាក់ឯងក៏អាចធ្វើឲឮដល់ជេយ៉ុនបន្តិចផងដែរ
ហុីសឹង:សុំអូនទៅនៅកន្លែងទ្រនំថ្មីរបស់អូនចុះណា៎ បងនៅទីនេះគឺមានសេចក្តីសុខនោះហើយ មិនបាច់ត្រូវការអ្នកលើកទឹកចិត្តដូចមុននោះទេ ដូច្នេះសុំអូនកុំបារម្ភអីណា៎ ភរិយាជាទីស្រឡាញ់របស់បង!បងស្រឡាញ់អូន!(និយាយបានប៉ុណ្ណេះហុីសឹងក៏បានត្រឹមញញឹមលាmisooជាលើកចុងក្រោយ)
ពេលវេលាពិតជាដើរលឿនណាស់1ខែកន្លងផុតទៅបន្ទាប់ពីបុណ្យសពអ្នកស្រីmisooរួច ភូមិគ្រឹះអ្នកស្រីmisooក៏រៀងស្ងាត់ផងដែរព្រោះម្ចាស់លែងនៅទីនេះទៀតហើយ ប៉ុន្តែក៏មានអ្នកបម្រើចេញចូលសម្អាតរាល់ថ្ងៃព្រោះជាបញ្ជារបស់លោកម្ចាស់ធំ(heeseung)
យប់អាធ្រាតស្ងាត់ជ្រងំក៏បានមកដល់រាងតូចជេយ៉ុនកំពុងអង្គុយតុបតែងខ្លួនមុខកញ្ចក់ ពាក់រ៉ូបដូចធម្មតាគឺរ៉ូបខ្លីបញ្ចេញសាច់សរខ្ចីនេះឯង រួចហើយក៏លាបប្រេងក្រអូបនៅលើស្បែករបស់ខ្លួនឲកាន់តែឈ្ងុយតាមទម្លាប់របស់គេ បន្ទាប់ពីរៀបរយខ្លួនរួចរាល់ជេយ៉ុនក៏ឡើងទៅលើពូកបិទភ្លើងគេងនិងបើកតែពន្លឺភ្លើងព្រាលៗពណ៌ពងមាន់តែប៉ុណ្ណោះ តែមិនទាន់និងគេងស្រួលបួលផងក៏មានដៃមាំមួយលូកមកអោបចង្កេះរាងតូចផងដែរ!!
(មិនបាច់ទាយក៏ដឹងដែរថាណាគេហ៎)
TO BE CONTINUED......

YOU ARE READING
?????????? (ramyeonz)
Romance??(?????????? ???????????????????????? ?????????????????????????????)
??????????(heejake) ep2
Start from the beginning