抖阴社区

Ep5.??????

126 17 0
                                    

ម៉ោង6ព្រឹក
"Nai ព្រឹកហើយភ្ញាក់ឡើងមកបងធ្វើអាហារពេលព្រឹកអោយអូនរួចហើយ"   

skyដាស់naniបណ្ដើរដើរទៅបើកវាំងនងក្នុងបន្ទប់បណ្ដើរដើម្បីអោយមានពន្លឺចាំងចូលក្នុងបន្ទប់ បន្ទាប់ពីបើកហើយរួចរាល់នាយក៏ដើរទៅថើបរាងតូចមួយខ្សឺតយ៉ាងវែងអោយគេក្រោកឡើង នេះប្រុងគេងដល់ថ្ងៃចាំងគូទឬយ៉ាងមិចនឹងគេថើបហើយនៅមិនព្រមងើបទៀត

"អត់ទេskyអូនសុំគេងបន្តិចទៀត ងងុយណាស់.."

និយាយរួចnaniក៏ទាញភួយយកមកក្រោបមុខនឹងគេងបន្តរដោយមិនខ្វល់ពីវត្តមានអ្នកនៅជិតខ្លួន

"ល្អបើអូនមិនងើបទេ បងនឹងបឺតមាត់អូនរហូតទាល់តែអូនប្រុងងើប"

គេនិយាយមែនមិនមែននិយាយលេងទេគេប្រុងនឹងអោនទៅបឺតមាត់naniមែនទែនទៅហើយតែnaniក៏ងើបឡើងដូចសរសៃទាញ ទើបធ្វើអោយskyទប់សំណើចមិនបានក៏សើចចេញមក

"បងសើចស្អី? ល្អសើចណាស់ហេស?"
"គ្មានទេបងមិនបានសើចអូនទេ បងសើចអ្ន
កនៅម្ដុំនេះប៉ុណ្ណោះគ្រាន់តែថាបឺតមាត់ក៏ងើបក្រេសតែម្ដង"

skyនិយាយបណ្ដើរសើចតិចៗបណ្ដើរនឹងលោដៃទៅទាញnaniយកមកអោបនៅជិតខ្លួនដូចខ្លាចបាត់បង់ណាស់ចឹង

"ធ្វើអីនឹងអូនមិនទាន់ងូតទឹកទេស្អុយខ្លួនណាស់កុំអោបបែបនេះ"
"អ្នកណាថា?ប្រពន្ធបងទោះមិនងូតទឹក10ថ្ងៃក៏នៅតែក្រអូប"  

នាយមិនត្រឹមតែនិយាយទេនៅថើបថ្ពាល់naniទាំងសងខាងទាំងគ្រឺតខ្នាញ់បើសិនជានាយលេបទុកបានគេលេបទុកមិនអោយអ្នកណាឃើញនោះទេ

"ពន្លើសពេកហើយគ្នានមនុស្សណាដែលមិនងូតទឹកហើយនៅក្រអូបទៀតទេ លែងអូនទៅអូនទៅងូតទឹក"
"ថើបបងសិនមកបានបងព្រមលែងអូន"

ដោយខ្ជិលសាំញ៉ាំច្រើនnaniក៏ងើយមិខទៅថើបថ្ពាល់គេមួយខ្សឺតតែអ្នកណាទៅដឹងថាskyលេងខូចបែរថ្ពាល់ចេញទើបធ្វើអោយnaniថើបចំមាត់នាយតែម្ដង
ដោយអារម្មណ៍ដឹងថាអ្វីដែលខ្លួនថើបមិនមែនជាថ្ពាល់ក៏បើកភ្នែកមកមើលធ្វើអោយរាងតូចរាងគាំងបន្តិច ទើបដកមាត់ចេញ

"ប្រុសចង្រៃបងលេងខូចខ្ញុំ" 

មិនត្រឹមតែនិយាយទេរាងតូចនៅលើកដៃវៃskyមួុយដៃថែមទៀត តែគេវៃញ៉ោះប៉ុណ្ដោះ ចំណែកskyវិញក៏អង្គុយសើចទាំងគ្រឺតខ្នាញ់នឹងចរឹករបស់រាងតូចជាខ្លាំង កុំតែរាងតូចហាមទេកុំអីពេលនេះគេសឹងតែចាប់រាងតូចសុីបាត់ទៅហើយដោយសារខ្នាញ់ពេក(🌚)
បន្ទាប់ពីងូតទឹកញ៉ាំអាហារពេលព្រឹកហើយពួកគេក៏ចំណាយពេលវេលាជាមួយគ្នាដើរតាមឆ្នេរសមុទ្រ ប្រឡែងគ្នាលេង ព្រមទាំងធ្វើម្ហូបជាមួយគ្នាទៀតផង ពួកគេបន្តរនៅក្បែរ គ្នាបែបនេះរហូតដល់ម៉ោង5ល្ងាច

???????????Where stories live. Discover now