抖阴社区

Ep10. ???????? ? ???????

181 26 14
                                    

ម៉ោង9ព្រឹក

រាងតូចបើកភ្នែកឡើងទាំងក្នុងចិត្តបន់អោយគ្រប់យ៉ាងពីយប់មិញត្រឹមជាការយល់សុបិន្តតែគេនៅតែមិនអាចកុហកខ្លួនឯងបានដដែល ទឹកហូរមកដោយភាពស្ងៀមស្ងាត់សម្លឹងមើលរាងកាយបរិសុទ្ធដែលត្រូវគេបំផ្លាញត្រឹមតែមួយយប់ ស្នាមជាំ មានពាសពេញខ្លួនប្រាណដៃក៏កំរើកមិនរួចមាត់ក៏បែក តើគេបានធ្វើអ្វីខុសដល់ថ្នាក់លើកលែងអោយមិនបានមែនទេ?ហេតុអីចាប់បាច់ព្រៃផ្សៃដាក់គេដល់ថ្នាក់នេះ?

គេក៏ជាមនុស្សដែរ រាងកាយស្ពឹកស្រពន់កំរើកខ្លួនសឹងមិនរួចរាងតូចក៏យកដៃឆ្វេងដែលមិនឈឺបំម្រុងច្រត់ទប់លំនឹងតែគេក៏មានអារម្មណ៍ថាហេតុអីដៃគេធ្ងន់ខុសធម្មតា? ដោយហេតុបែបនេះរាងតូចក៏ងាកទៅមើលឃើញថាដៃរបស់ខ្លួនមានជាប់ច្រវ៉ាក់ មិនគិតថាហួសហេតុទេមែនទេ? បានជាដាក់ច្រវ៉ាក់ធ្វើមើលតែអ្នកទោសទៅហើយគិតថាគេអាចនឹងលួចរត់បានឬ បើពេលនេះកម្លាំងក្រោកដើរគេមិនមែនផង

"ហ្ហឹក..លោកប៉ា...បងប្រុស....ខ្ញុំឈឺណាស់...ហ្ហឹកៗមកជួយខ្ញុំផង"

រាងតូចយំនិយាយម្នាក់ឯងទាំងឈឺចាប់ជាពន់ពេកគេចង់ចាកចេញពីទីនេះ ត្រឹមតែយប់ទីមួយសោះគេស្ទើរតែសម្លាប់រាងតូចទៅហើយចុះទម្រាំតរទៅមុខទៀត?

"ទោះជាចង់ហៅទេវតាមកជួយក៏ជួយឯងមិនបានដែរ កុំសង្ឃឹមថាឯងអាចចេញពីយើង ដរាបណាយើងមិនទាន់ឆ្អែត"

រាងក្រាស់ដើរចូលមកជាមួយថាសអាហារយកមកដាក់នៅលើតុអោយរាងតូច

"អោយខ្ញុំត្រឡប់ទៅវិញផ្ទះខ្ញុំវិញទៅ សូមអង្វរ ខ្ញុំគ្មានអីអោយលោកបំផ្លាញទៀតទេ បើលោកមិនស្រឡាញ់ខ្ញុំទេដោះលែងខ្ញុំទៅ"

គេបំផ្លាញរាងតូចអស់ហើយ រាងកាយដែលល្អស្អាត ត្រូវញាំញីក្នុងដៃគេ បេះដូងដែលមានក្ដីស្រឡាញ់អោយគេនោះក៏ត្រូវគេបំផ្លាញថែមទៀត តើគេនៅចង់បានអីទៀតទើបគ្រប់គ្រាន់?

"អ្នកណាថាយើងស្រឡាញ់ឯង? យើងមិនបានស្រឡាញ់ឯងទេ សូម្បីបន្ដិចបើមនុស្សដែលយើងស្រឡាញ់យើងនឹងផ្ដល់តម្លៃអោយ យើងមិនប៉ះពាល់រាងកាយគេទេ"

???????????Where stories live. Discover now