抖阴社区

EP19 ??????????????

Start from the beginning
                                    

"នេះយកអូនតូចហ្វតហ្វតមកដែលតើបានជាជិតនឹងយឺត"ប៊ុន

ហ្វតញញឹមតែជេមវិញមុខគ្មានរីកជាមួយទេ។ដាក់ខ្លួនអង្គុយរួចទើមនិយាយទាំងមុខមិនរីក

"ការងារមិននិយាយមកនិយាយអីតែរឿងអត់ប្រយោជន៍នឹងចង់ងាប់ហេស៎"ជេមមីណាយ៍

"ម៉ែណានេះរកសម្លាប់អញ់"ប៊ុន

"ចុះអាណាឲហែងហៅប្រពន្ធវាចឹងធើស្អី"ប៉ុន

"អាញ់ច្រឡំមិត្ត"ប៊ុន

"និយាយអីក៏និយាយមកកុំតាប៉ែអញ់ប្រញាប់"ជេមមីណាយ៍

ពួកគេក៏ឈប់លេងរួចក៏និយាយសាច់ការ បើហ្វតវិញបានទ្រឹមតែអង្គុយស្ដាប់គេម៉ក់ៗ។ថ្ងៃនេះមានតែប៊ុន ប៉ុន នឹងជេមមីណាយ៍ទេគ្នាគេប៉ុន្មានអ្នកទៀតមិនដឹងទៅណាអស់ទេ។ក្រោយពីរនិយាយរួវជេមមីណាយ៍ក៏ជួនហ្វតដើរមើនឹងទិញរបស់ប្រើប្រាស់ពិតមែនដើរសុខៗជេមមីណាយ៍ក៏ប្រទាក់ភ្នែកនឹងនាយវីននីដែលកំពុងតែបណ្ដើរស្រីស្នេហ៍ទីពីរទើបនាំហ្វតចូលទៅ រាក់ទាក់បន្ទិច(សាវ៉ាមិនធម្មតាទេកម្លោះម្នាក់នេះ)

"មិនឃើញទៅតាមកាណាត់នេះក៏រវល់បណ្ដើរស្រីសោះ"ជេមមីណាយ៍

"អៅនេះមកដែលហ"វីននី

"នេះហ្វតមែនទេ"មីនត្រា

មីនត្រាដែលជាស្រីស្នេហ៍របស់នាយវីននីក៏ និយាយឡើងទាំងអ្នកផ្អើលព្រោះថានាងមិនដែល បានឃើញហ្វតពីរមុននោះទេហ្វតក៏តបទៅនាងទាំងធម្មតា

"បាទមែនហើយខ្ញុំហ្វតអ្នកនាងស្គាល់ខ្ញុំដែលឬ"ហ្វត

"អ្នកណាមិនស្គាល់ហ្វូតនោះជាអ្នកមានហើយថែមទាំងបានប្ដីជាអ្នកមានអំណាចថែមទៀតផង"មីនត្រា

"បាទសសើរពេកហើយតែគួរឲស្ដាយដែលខ្ញុំមិនស្គាល់អ្នកនាង"ហ្វត

ហ្វតនិយាយទាំងញញឹបែបមិនចង់។គ្រាប់គ្នាស្ងាត់ជាពិសេសមីនត្រានាងចាប់ផ្ដើមមានអារម្មណ៍ថាមិនស្រួល តែនាយវីននីដឹងច្បាស់ជាងគេឲនាយក៏រាងភ័យដែលព្រោះ កាលនៅសមុទ្រនាយបានឲហ្វតជួយរឿងមួយតែក៏មិនដឹងថាជារឿងអ្វី

"បើលោកនៅតែមិនកែទោះជាមានមនុស្ស100នាក់ទៀតមកជួយក៏គ្មានបានផលដែល"ហ្វត

ហ្វតនិយាយឲវីននីរួចក៏ដើរចេញទៅ ដែលធ្វើឲជេមចាប់ផ្ដើមឆ្ងល់ព្រោះមិនដឹងថាមានរឿងអ្វីតែក៏ដើរទៅតាមហ្វតដែល

"បែកការទល់តែបាន"វីននី

"បងនិយាយអីនឹង"មីនត្រា

"គ្មានទេចង់ទៅណាក៏ទៅៗអស់ អារម្មណ៍ហើយចង្រៃមែន"វីននី

និយាយរួចនាយកដើរទៅបាតរកតែមីនត្រានិយាយមិនទាន់។ងាកមកហ្វតវិញមិននិយាយអ្វីសូមបីតែមួយមាត់ទោះជាជេមខំសួរយ៉ាងណាក៏ដោយ

"នេះចង់ទៅណាទៀតសួរក៏មិននិយាយ"ជេមមីណាយ៍

"ហើយលោកដើរតាមខ្ញុំធ្វើអី"ហ្វត

"មកជាមួយគ្នាឲដើរផ្សេងគ្នាយ៉ាងមិច"ជេមមីណាយ៍

"បើលោកដើរវាក៏កើតនឹងហើយ"ហ្វត

"មិនចង់ ប្ដីនឹងធ្វើជាប្ដីល្អជួនប្រពន្ធទិញរបស់ប្រើមក"ជេមមីណាយ៍

និយាយរួចក៏ចាប់អូសដៃហ្វតទៅយ៉ាងលឿនមិនឲហ្វតប្រកែកទាន់ មកដល់ហាងទំនើបមួយកន្លែងជាហាងដែលល្បីនឹងជាហាងដែលលក់តែរបស់ថ្លៃអ្វីដែលពិសេសនោះគឺមានគ្រប់យ៉ាង ខោអាវ ការបូប ស្បែកជើង ពួកគេក៏ដើរចូលទៅខាងក្នុង

"រៀបចំឲប្រពន្ធរបស់យើងឲល្អ ទិញអ្វីដែលអូនចង់ណាអូនសម្លាញ់"ជេមមីណាយ៍

ហ្វតមានជាការជ្រេញជាខ្លាំង មើមុខនាយដោយការជ្រេញ។បុគ្គលិកប្រហែលជា10នាក់ ក៏មកស្វាគមន៍នឹងជួនហ្វតដើរទិញរបស់ក្នុងហាង ឯជេមវិញក៏អង្គុយនិយាយរឿងតិចតួចជាមួយម្ចាស់ហាងនឹងមើសកម្មភាពរបស់ហ្វតដែលត្រូវបានអ្នកបុគ្កលិកណែនាំនេះណែនាំនោះមិនឈប់

1ម៉ោងក្រោយមកហ្វតប្រមូលសឹងតែអស់ពីរហាង បុគ្គលិកកាន់ឡើងទាន់ខ្លួនយកមកកន្លែងគិតលុយ បើមើមកម្ចាស់ហាងដែលអង្គុយជាមួយជេមមីណាយ៍វិញ ញញឹមញញែមតែម្ដងមិនងាយទេបានអ្នកមានអំណាចនាំប្រពន្ធមកទិញសឹងតែអស់ពីហាង

"នេះកាត"ជេមមីណាយ៍

ជេមហុចកាតខ្មៅឲម្ចាស់ហាង រួចក៏ដើរទៅម្ខាងខលហៅអ្នកបម្រើឲមកជួយយកឡានមួយដឹកមិនអស់ទេដឹង












???????????????????-Husband and wifeWhere stories live. Discover now