ភាគទី01 : ជុងហ្គុក ហ្វ្រេកឃ័ររីស៍
ជុងហ្គុក ហ្វ្រេកឃ័ររីស៍!!
គ្រាន់តែលឺឈ្មោះក៏អាចធ្វើអោយគ្រប់គ្នាខ្លាចរអា៎ ជុងហ្គុក ហ្វ្រេកឃ័ររីស៍ ជាម៉ាហ្វៀមានអំណាចបំផុតស្ថិតនៅក្នុងប្រទេសអង់គ្លេសដែលនរណាៗក៏កោតខ្លាចហ្នឹងអំណាចសាយភាយរបស់នាយមិនត្រឹមតែនៅអង់គ្លេសប្រទេសផ្សេងៗម៉ាហ្វៀដូចគ្នាក៏កោតខ្លាចចំពោះកម្លោះរូបនេះដែរ។ ហេតុអ្វីក៏ពួកគេខ្លាចនាយម្លេស៎? ព្រោះតែទឹកមុខមាំស្មើកំណាច មិននិយាយលេងសើចថាសម្លាប់គឺសម្លាប់ ឈាមត្រជាក់ចិត្តឆៅសម្លាប់មនុស្សដូចជាស្រមោច សូម្បីតែនារយករដ្ឋមន្រ្តីក៏មិនហ៊ានក្អកចំពោះនាយកម្លោះរូបនេះដែរ។
ឆ្នាំនេះស្ថិតក្នុងវ័យសាមសិបឆ្នាំគត់ ត្បិតតែអាយុចូលដល់ក្បាលលេខបីក៏ពិតមែនប៉ុន្តែរូបសម្រស់មិនចេញក្មេងចំនាន់ក្រោយឡើយ រាងកាយសាច់ដុំហាប់ណែនដែលនារីគ្រប់រូបប្រាថ្នាចង់ស្ទាបអង្អែល កម្ពស់1.90cm ស័ក្កិសមហ្នឹងរូបរាងសង្ហារមានអំណាច។ រាល់ថ្ងៃពុំទាន់មានគូអនាគតនៅឡើយព្រោះមិនចូលចិត្តជាប់ចំណងជាមួយនរណានាំតែទើសដៃទើសជើង បានត្រឹមយកស្រីកំណាន់មកកំដរមួយពេលៗ ពេលនាយស្ត្រេសពីការងារប៉ុណ្ណោះ។
ជុងហ្គុក ហ្វ្រេកឃ័ររីស៍ ជាអ្នកប្រុសទីបីក្នុងគ្រួសារដែលមានបងប្អូនចំនួនបួននាក់ ប៉ុន្តែបងប្អូនរបស់នាយសុទ្ធតែជាមនុស្សស្រីទាំងអស់មានប្រុសតែនាយម្នាក់សម្រាប់ស្នងត្រកូលហ្វ្រេកឃ័ររីស៍ ថែមទាំងជាកូនប្រុសសំណព្វរបស់ម៉ាដាម ឡូរ៉ា ហ្វ្រេកឃ័ររីស៍ ដែលត្រូវជាម្ដាយបង្កើត។
ផេនហោស៍
ក្នុងបន្ទប់ផេតហោស៍តម្លែរាប់លានដុល្លារការរចនាម៉ូតទាន់សម័យ បន្ទប់ធំទូលាយមានមួយគ្រប់សព្វគ្មានខ្វះចន្លោះ តុទូគ្រឿងសង្ហារឹមផ្សេងៗសឹងតែពណ៍ខ្មៅទាំងអស់គ្មានពណ៍ផ្សេងមកលាយឡំជាមួយឡើយព្រោះម្ចាស់វាជាមនុស្សដែលចូលចិត្តខ្មៅជាងពណ៍ណាៗទាំងអស់។
បុរសមានអំណាចអង្គុយលើសាឡុង ស្លៀកខោចង្កេះកៅស៊ូពណ៍ខ្មៅប្រលែងល្វែងខាងលើចោល បង្ហុយផ្សែងបារីហុយទ្រឡោមពេញបន្ទប់ ត្បិតតែមានស្រាក្រហមនៅលើតុផឹកកំដរអារម្មណ៍ស្ត្រេសពីការងារ។
រីង!!រីង!!
ស្នូរសម្លេងទូរស័ព្ទសេរីទំនើបបន្លឺឡើង ដៃមាំមានស្នាមសាក់បញ្ជាក់ពីអំណាចលើកវាយកមើលរួចក៏ចុចទទួលយកផ្អឹមនឹងត្រចៀក។
" ជុងហ្គុក ហ្វ្រេកឃ័ររីស៍និយាយ! "
< ហីយ៉ាយើងទាក់ទងទៅឯងច្រើនដងហើយរវល់ធ្វើស្អីទើបមិនព្រមទទួល? >
ទទួលភ្លាមសម្លេងមហាមិត្តរះអោយមួយខ្សែដល់ថ្នាក់ត្រូវដកទូរស័ព្ទចេញពីត្រចៀកមិនចង់ស្ដាប់ ស្ដាប់ហើយគ្មានបានផលដដែល ខ្ជិល!
" ...... "
< ឯងលឺយើងនិយាយដែរទេ ជុងហ្គុក ហ្វ្រេកឃ័ររីស៍? >
" មានអ្វីក៏ឆាប់និយាយមក កុំតាប៉ែច្រើន "មិនចូលចិត្តតាប៉ែច្រើន មានរឿងអ្វីចង់និយាយក៏និយាយសអោយលឿនបើមិនចង់ទាក់ទងលែងបាន។
< មានចំណីថ្មីចង់ណែនាំយ៉ាងមិចចង់សាកទេ? បើចង់មកឥលូវនេះមក >
" បន្តិចទៀតយើងទៅដល់ "បញ្ចប់ពាក្យសម្ដីកម្លោះម៉ាហ្វៀចុចបិតដោយមិនរងចាំស្ដាប់អ្នកម្ខាងទៀតនិយាយ។
ជុងហ្គុក បន្តជក់បារីមួយដើមបញ្ចប់រួចក៏យកវាចុចចោលលើចានកញ្ចក់ថ្លាក្រោកឈរអស់កម្ពស់ ទាញកន្សែងដើរចូលទៅក្នុងបន្ទប់ទឹកសម្អាតខ្លូនទៅរករបស់កាត់ស្ត្រេសនាយប់នេះ។
សាមសិបនាទីក្រោយ ទ្វាបន្ទប់ផេនហោស៍រំកិលបើកឡើងដោយស្នាដៃជុងហ្គុកផ្ទាល់។ ដំណើរដ៏អង់អាចស័ក្កិសមហ្នឹងឈុតគ្រ័រហ្សេពណ៍ខ្មៅមួយតួរខ្លួន ក្រវ៉ាត់កក្រឡាក្រូពណ៍ក្រហមក្រម៉ៅលាយខ្មៅ សក់ទម្លាក់បាំងថ្ងាសម្ខាងលើកឡើងម្ខាង បបូរមាត់មានចុះក្រវិលចិញ្ចើមក៏មានចុះដូចគ្នា ក្រឡេកទៅមើលខ្នងដៃខាងស្ដាប់មានស្នាមសាក់រូបនាគខ្មៅបញ្ជាក់អំពីបក្សម៉ាហ្វៀរបស់នាយ ក៏ដូចជាមានកន្លាស់អាវខ្ទាស់ជាប់អាវ វាក៏មានរូបនាគពណ៍ខ្មៅភ្នែកក្រហមដូចគ្រាប់ឈាម។
" ចៅហ្វាយ ទៅណាមែនទេ? "ហានខឺ ប៊ែលលី ជាជំនិតដៃស្ដាំរបស់ ជុងហ្គុក ភាពសង្ហារកម្ពស់ក៏មិនចេញចៅហ្វាយនាយប៉ុន្មានដែរ។
" ទៅក្លឹប ហ្គង់ហ្វៃ "
" បាទចៅហ្វាយ "ហានខឺ ប្រញាប់ប្រញាល់ទាក់ទងអោយ ដាន់នី ដែលជាប្អូនប្រុសត្រូវជាជំនិតដៃឆ្វេងរបស់ជុងហ្គុកដូចគ្នា អោយត្រៀមរថយន្តហ្នឹងកូនចៅខ្លះសម្រាប់តាមការពារសុវត្ថិភាពម្ចាស់។
ចូលជណ្ដើរយន្តចុះមកដល់ខាងក្រោមឡានជាច្រើនគ្រឿងរងចាំរួចជាស្រេច នាយកម្លោះដើរចូលទៅក្នុងរថយន្តយ៉ាងស្ងៀមស្ងាត់កូនចៅមិនហ៊ាននិយាយនៅរក្សាភាពស្ងៀមស្ងាត់រហូតដល់បើកឡានចាកចេញពីផេនហោស៍។
YOU ARE READING
???????????????????(??????????)
Action???????'???????????'??????????????????????????????????????! ????????????????????????????????????????????????????????????????? ?????????????????????????????????????????!! Jeon Jungkook Kim Taehyung
