ភាគទី16 ថេហ៍មិនកុហកប៉ាទេមែនទេ?
រថយន្តសេរីទំនើបបើកចាកចេញពីផេនហោស៍ឆ្លោះទៅកាន់ទីតាំងដែលពួកគេចង់ទៅ។ ចំណាយពេលកន្លះម៉ោងថេហ្យុងបានមកដល់វីឡាដែលជុងហ្គុកទិញអោយនោះ។
ថេហ្យុង ស្ពាយការបូបចំហៀងបែមកអរគុណដាន់នីតាមទម្លាប់ដែលគេធ្លាប់ធ្វើទោះបីជាដាន់នីប្រាប់ច្រើនដងមកហើយក៏ដោយក៏គេមិនស្ដាប់ដែរ ណាមួយដាន់នីអាយុបងខ្លួនច្រើនណាស់ សុជាធម៌ត្រូវតែមានក្នុងខ្លួនស្រាប់ហើយ។
" នាយអាចទៅធ្វើការវិញបាន ទៅកន្លែងផ្សេងទៀតខ្ញុំជិះតាក់សុីក៏បានដែរ "
" មិនបានទេអ្នកប្រុសចៅហ្វាយបញ្ជារមកអោយតាមអ្នកប្រុសគ្រប់កន្លែងដើម្បីសុវត្ថិភាព "
" ខ្ញុំមិនមែនជាអ្នកល្បីមកពីណាទេកុំការពារខ្ញុំពេកអី "
" ពេលនេះមិនមែនបន្តិចទៀតអាចហ្នឹងល្បីក៏ថាបានព្រោះអ្នកប្រុសជាប់ឈ្មោះមនុស្សរបស់ ហ្វ្រកឃ័ររីស៍ "
" ត្រឹមជាមនុស្សកំណាន់មានអ្វីអស្ចារ្យទៅ? "ថេហ្យុង អស់សំណើចតិចៗគេត្រឹមជាមនុស្សកំណាន់មានអ្វីអស្ចារ្យដល់ថ្នាក់អោយគ្រប់គ្នាយកទៅនិយាយរហូតដល់ល្បីឈ្មោះនោះ?
" អ្នកប្រុសកុំគិតច្រើនអីល្អជាង រឿងខ្លះចៅហ្វាយមិននិយាយច្រើន ប៉ុន្តែកាយវិការរបស់គាត់ខុសប្លែកច្រើនខ្ញុំអាចមើលដឹង "
" ..... "ថេហ្យុង នៅស្ងៀមគេកំពុងគិតកាយវិការនាយមួយរយៈនេះខុសប្លែកពីមុនច្រើនដែរ តែគេមិនសន្និដ្ឋានបានឡើយថានាយធ្វើព្រោះអាណិតខ្លួនឬក៏ស្រលាញ់នោះឡើយ។
" អ្នកប្រុសចូលទៅខាងក្នុងចុះ ខ្ញុំរងចាំអ្នកប្រុសនៅទីនេះ "ដាន់នី ឃើញថេហ្យុងភ្លឹកៗទើបនិយាយបង្វែរឿងវិញ កុំអោយគេគិតច្រើន។
" អូខេ "នាយតូចញញឹមឡើងវិញប្រញាប់ដើរចូលទៅខាងក្នុង។
" លោកប៉ា ជំរាបសួរ "ចូលមកដល់ខាងក្នុងឃើញឪពុកអង្គុយលើសាឡុតមើលទូរទស្សន៍ចាក់បញ្ចាំងពត៍មាន ប៉ុន្តែមិនដឹងថាពត៍មានអ្វីឡើយទឹកមុខគាត់ក៏ពុំសូវល្អប៉ុន្មានដែរ។
" ថេហ៍មកហើយឬកូន "លោកគីម ប្រញាប់ចុចបិតទូរទស្សន៍បែសម្លឹងទៅកាន់កូនប្រុសដោយក្ដីនឹករលឹកបាត់គេមួយខែពេញទៅហើយ មិនដឹងថាកូនធ្វើការលំបាកឬស្រួលហើយ ពត៍មានមុននេះគាត់បានឃើញគេនិយាយពីអ្នកមានអំណាច ប៉ុន្តែក្នុងទូរទស្សន៍មុននេះបង្ហាញរូបថេហ្យុងមកជាមួយថែមទាំងនិយាយថាកូនប្រុសគាត់ទាក់ទងជាមួយហ្នឹងមនុស្សប្រុសមានអំណាចរូបនោះ គាត់មិនបានជឿឡើយរងចាំចេញពីមាត់កូនប្រុសរបស់សិន។
" បាទ លោកប៉ាស្រស់បោះណាស់ "ថេហ្យុងចូលមកអង្គុយជិតគាត់អោបគាត់យ៉ាងណែន។
" គ្រប់គ្នាមើលថែប៉ាបានល្អ ម៉ាក់ឯងក៏បានធូច្រើនដែរតាំងពីវៈកាត់រួចរាល់មក "
" ខ្ញុំមិនទាន់បានទៅមើលគាត់នៅឡើយពិតជានឹកគាត់ខ្លាំងណាស់ "
" ថេហ៍ប៉ាសួរកូនមួយបានទេ? "
" សួបានណាលោកប៉ា "
" កូនធ្វើការងារអ្វីហឹមរាល់ថ្ងៃនេះ "
" គឺ.. "
" កុំកុហកប៉ាអោយសោះណាថេហ៍ ប៉ាមិនចង់ស្ដាប់លឺពាក្យកុហកចេញពីមាត់កូនប្រុសល្អរបស់ប៉ាឡើយ "លោកគីម និយាយមួយឃ្លានេះធ្វើអោយថេហ្យុងបុកពោះផឹបៗ។
" កូន..កូនធ្វើការងារក្នុងក្រុមហ៊ុនមួយកន្លែងណាប៉ា "គេនៅតែកុហកគាត់គេគ្មានជម្រើសពិតមែន គេមិនអាចប្រាប់គាត់តាមត្រង់បានឡើយ រឿងទាំងនេះបើសិនជាអាចលាក់គាត់បានមួយជីវិតគេសុខចិត្តលាក់វា មិនចង់អោយគាត់មកខូចចិត្តជាមួយគេឡើយ។
" ចុះផ្ទះមួយនេះហ្នឹងអ្នកបម្រើ លុយព្យាបាលម្ដាយរបស់កូន-កូនបានវាមកពីណាថេហ៍? "គាត់សង្ស័យណាស់កូនគាត់ធ្វើការអ្វីទើបដល់ថ្នាក់មានលុយទិញផ្ទះមានលុយព្យាបាលម្ដាយ គ្រប់គ្នានិយាយមិនល្អពីកូនគាត់ គាត់មិនចង់លឺវាបែបនេះឡើយម្សិលមិញនេះបងថ្លៃរបស់គាត់បានមកដល់ទីនេះ និយាយថាថេហ្យុងមានអ្វីគ្រប់យ៉ាងដោយសារតែលក់កូនអោយពពួកអ្នកមាន ថ្ងៃនេះឃើញពត៍មានបែបនោះគាត់រិតែសង្ស័យលើសដើម។
" ផ្ទះនេះមិនមែនរបស់កូនទិញទេប៉ាវាជាផ្ទះចៅហ្វាយប៉ុណ្ណោះ គាត់អាណិតកូនឃើញរស់នៅកន្លែងតូចគាត់អោយពួកយើងរស់នៅមួយរយៈគាត់ចិត្តល្អខ្លាំងណាស់ លុយព្យាបាលម៉ាក់ក៏គាត់អោយកូនខ្ចីដែរ ដោយខណ្ឌដោះដូរកូនត្រូវធ្វើការសងគាត់រយៈពេលពីឆ្នាំ "ថេហ្យុង ពាក្យមកនិយាយកុហកគាត់ទឹកមុខសម្ដែងសមខ្លាំងណាស់ ក្នុងចិត្តគេលួចសូមទោសគាត់ស្ងាត់ៗដែលនិយាយកុហកគាត់ម្ដងហើយម្ដងទៀត។
" ថេហ៍មិនកុហកប៉ាទេមែនទេ? "គាត់លឺហើយធូទ្រូង លួចអាណិតកូនខ្លោចចិត្ត។
" បាទកូនអត់កុហកប៉ាឡើយ "
" ចុះពត៍មានមួយនេះ "គាត់នៅតែមិនអស់ចិត្តរឿងពត៍មានមួយនេះ ចង់សួរថេហ្យុងអោយបានច្បាស់មុនហ្នឹងគាត់លែងជឿពត៍មានឆ្កួតឡប់មួយនេះ។
ថេហ្យុងបានឃើញពត៍មានទាំងនោះហើយភ្ញាក់ផ្អើលបើកភ្នែកធំៗ រួចក៏ក្រឡេកមើលខោអាវខ្លួនឯងស្លៀក ក្នុងនោះពិតជាគេពិតមែន ថេហ្យុងសម្រួលអារម្មណ៍រួចក៏និយាយបកស្រាយអោយគាត់បានដឹង។
" ប៉ាកុំយល់ច្រឡំអីកូនអត់បានទាក់ទងជាមួយនរណាឡើយ ពិតណាស់ថេហ៍បានសម្រាកនៅផេនហោស៍មួយរបស់គាត់ព្រោះនៅជិតកន្លែងការងារ "
" ចៅហ្វាយកូនចិត្តល្អខ្លាំងណាស់ "
" មែ..មែនហើយប៉ា អូ៎ចុះឯណាលោកយាយនោះ "ថេហ្យុង បង្វែរឿងនិយាយចិញបើនៅតែនិយាយវាទៀតគេខ្លាចតែបែកធ្លាយអស់រឿងទាំងប៉ុន្មានដែលគេខំលាក់មកជាងមួយខែមកនេះ។
" លោកយាយកូននៅផ្ទះបាយធ្វើនំជាមួយអ្នកបម្រើ "
" កូនទៅរកលោកយាយបន្តិចសិន បន្តិចទៀតត្រូវទៅរកម៉ាក់ "
" ទៅចុះ "
" បាទ "
ថេហ្យុងដើរចូលទៅចង្រានបាយ លោកគីមអង្គុយនៅកន្លែងដដែលរឿងមុននេះគាត់នៅតែមិនអស់ចិត្ត គាត់មិនទាន់ជឿថេហ្យុងទាំងស្រុងឡើយ តែគាត់ពុំអាចធ្វើអ្វីបាន បានត្រឹមនៅស្ងៀមៗបែបនេះគាត់ពិតជាខឹងហ្នឹងខ្លួនឯងខ្លាំងណាស់។
ចូលលេងជាមួយលោកយាយគីមបានមួយសន្ទុះដែរ ថេហ្យុងក៏បានចាកចេញទៅវិញឆ្លោះទៅមន្ទីរពេទ្យបន្តវានៅមិនឆ្ងាយពីនេះប៉ុន្មានដែរ។ ថេហ្យុងមកមើលម៉ាក់គេរហូតដល់ម៉ោង៩ទើបត្រឡប់ទៅផេនហោស៍វិញ គេមិនអាចនៅយូរជាងនេះព្រោះត្រូវធ្វើម្ហូបសម្រាប់ជុងហ្គុក ហើយក៏មានរឿងខ្លះចង់សុំនាយបន្ថែមដែរ។
មកដល់ផេនហោស៍វិញម៉ោង១០ល្មម ថេហ្យុងមិនទាន់បានចូលរៀបចំម្ហូបទេគេអង្គុយទាញទូរស័ព្ទមកឆែកមើលពត៍មានចុចចូលមើលខមិនរាប់រាយខេនៅទាំងយកចិត្តទុកដាក់។
និមត្តិខ្លះមើលហើយធ្វើអោយគេញញឹមឡើងយ៉ាងស្រស់ និមត្តិខ្លះទៀតមើលហើយមុខស្រពោនព្រោះតែពួកគេបានជេស្ដីមើលងាយគេខ្លាំងណាស់ និមត្តិល្អៗមានតិចបុំផុត និមត្តិរិសគុណមានច្រើនសន្ធឹករហូតដល់គេលែងចង់មើលបន្តទៀត។
______
YOU ARE READING
???????????????????(??????????)
Action???????'???????????'??????????????????????????????????????! ????????????????????????????????????????????????????????????????? ?????????????????????????????????????????!! Jeon Jungkook Kim Taehyung
