抖阴社区

??????????

974 67 0
                                    

ភាគទី២


ស្អែកឡើង
វាជាទម្លាប់ទៅហើយដែល ថេយ៉ុងមកសាលាតាំងពីព្រឹកហើយគេក៏មិនគិតថាមាននរណាមកមុនខ្លួន ប៉ុន្តែនេះវាប្លែកដែលថ្ងៃនេះគេមកដល់សាលាក៏ជួបជាមួយរាងតូចដែលកំពុងឱនងើបៗទំនងរកអ្វីម៉្យាង ឫកពារបស់នាយតូចអន្ទះអន្ទែងធ្វើឲ្យគេទប់ចិត្តលែងឈប់សម្លឹងមើលនាយនិងប្ដូរជាដើរចូលថ្នាក់ដើម្បីសួរនាំនាយតូចទាំងសង្ស័យ។

« កំពុងរកអីនឹង ជុងហ្គុក ?»
« ថេយ៉ុង !?» ជុងហ្គុក រៀងភ្ញាក់បន្តិចពេលសុខៗមានគេមកឈរពីក្រោយសួរនាំខ្លួនទាំងចាប់អារម្មណ៍ ដូច្នេះដើម្បីបង្វែរចំណាប់អារម្មណ៍របស់គេទើបនាយគ្រវីក្បាលសឹងដាច់ក្បាលរួចបដិសេធភ្លាមៗ « ខ្ញុំមិនបានរកអ្វីទេ » ពេលប្រកែកចប់នាយតូចក៏ដើរចូលតុអង្គុយរបស់ខ្លួនវិញ ខណៈដែលភ្នែកនៅតែក្រឡេកចុះឡើងមើលឆ្វេងស្ដាំមិនឈប់សោះ ប៉ុន្តែនាយបែរជានិនដឹងថាមានគេកំពុងចាប់អារម្មណ៍រូបខ្លួនឡើយ។

« ឯងកំពុងរករបស់នេះមែនទេ ?» ថេយ៉ុង លើកកាន់កូនដង្កៀបដែលខ្លួនរើសបានកាលពីម្សិលមិញឡើងមក ធ្វើឲ្យអ្នកដែលតាមរកវាពេញមួយព្រឹកត្រេកអររហូតរលីងរលោងទឹកភ្នែក។
« បាទ ! ខ្ញុំអាចយកវាវិញបានទេ ?» នាយតូចងើយមើលគេទាំងកែវភ្នែកថ្លាឈ្វង់ ដៃក៏មិនដឹងថាគួរលើកឡើងឬធ្វើអ្វីឲ្យសម ព្រោះចាំបានថាកាលពីម្សិលខ្លួននាយបានធ្វើរឿងគ្មានសុជីវធម៌ខ្លាំងទៅលើគេ ដូច្នេះទើបបានត្រឹមតែក្ដាប់ដៃជាប់ក្រោមតុរង់ចាំចម្លើយឆ្លើយតបរបស់គេ ធ្វើឲ្យគេភាំងបដិសេធមិនបានថាពេលនេះនាយតូចមើលទៅគួរឲ្យចង់ថ្នាក់ថ្នម។

« វាមិនមែនជារបស់ខ្ញុំស្រាប់ទៅហើយ ដើមឡើយក៏រើសទុកឲ្យម្ចាស់វាវិញដូចគ្នា » គេញញឹមនឹងហុចវាឲ្យនាយតូចធ្វើឲ្យនាយចាំងភ្នែកជាមួយពន្លឺចែងចាំងចេញពីស្នាមញញឹមរបស់គេ។
« អរគុណ » នាយតូចញញឹមតបនិងស្រវាយកកូនដង្កៀបមកឱបជាប់ទ្រូងពេញក្ដីស្រលាញ់ធ្វើឲ្យអ្នកម្លោះនៅចំពឡមុខតាមមើលនាយយ៉ាងភ្លេចខ្លួន។
វាជាលើកទី១ដែលគេឃើញនាយតូចញញឹមយ៉ាងមានក្ដីសុខបែបនេះ ពេលឃើញក៏យល់ថានាយតូចក៏មិនបានទៅកំណាញ់ខ្លួនអីណាស់ណាដែរ។
« ឯងមើលទៅថ្នាក់ថ្នមដង្កៀបមួយនេះណាស់ » ថេយ៉ុង សួរនាំដើម្បីព្យាយាមបបួលនាំនាយតូចនិយាយលេងឲ្យបានច្រើន។

?Smile ??????????????(???)Where stories live. Discover now