抖阴社区

???????????????????

558 46 0
                                    

ភាគទី៨

« មកនេះ !» ស៊ីនឌី ទើសភ្នែកពេកព្រោះឃើញមុខរបស់នាយតូចក៏ហើមគួរសម ណាមួយសក់ក្បាលក៏រញេរញ៉ៃខ្លាំងជ្រុលទើបនាងធ្វើមុខក្រញូវទៅអូសដៃនាយតូចឲ្យអង្គុយចុះ
« នៅឲ្យស្ងៀម !» ពេល ស៊ីនឌី ជួបនាយកាលពីព្រឹកមិញ ជុងហ្គុក ក៏មិនបានរក្សាគម្លាតពីគ្នាណាស់ណា ហើយឥឡូវថែមទាំងអង្គុយស្ងៀមយ៉ាងស្ដាប់បង្គាប់នាងទៀត ធ្វើឲ្យលោកគ្រូពេទ្យ ហូស៊ុក សើចលែងសម។
ថេយ៉ុង ក៏ចម្លែកចិត្តព្រោះមិនធ្លាប់បានឃើញ ជុងហ្គុក និង ស៊ីនឌី ដែលជាមិត្តខ្លួនត្រូវគ្នាបែបនេះប៉ុន្តែគេក៏សប្បាយចិត្តពេលឃើញ ស៊ីនឌី ដូចជាចាប់ផ្ដើមចូលចិត្ត ជុងហ្គុក បណ្ដើរៗហើយ។ ម៉្យាងទៀតគេក៏ពេញចិត្តដែលឃើញថា ជុងហ្គុក ព្រមបើកចិត្តទទួលយកអ្នកដទៃបណ្ដើរៗដូចគ្នាហើយ។

« កុំខឹងគេអី ! ជុងហ្គុក គ្រាន់តែមិនទម្លាប់នឹងមនុស្សប្លែកមុខប៉ុណ្ណោះ » ថេយ៉ុង ប្រាប់លោកគ្រូពេទ្យខណៈគិតដល់ថ្ងៃដែលគេបញ្ជូនដំណឹងថានាយតូចសន្លប់នៅសាលា គេក៏ឃើញមានឡានពេទ្យនិងគ្រូពេទ្យប្រចាំកាយរបស់នាយមកភ្លាម មើលទៅនាយជាមនុស្សឧស្សាហ៍ឈឺគួរសមដែរ។
បើមិនអញ្ចឹងប្រហែលគ្មានពេទ្យផ្ទាល់ខ្លួនបែបនេះ ម៉្យាងបើគ្មានពេទ្យផ្ទាល់ខ្លួនគេក៏ស្រមៃមិនចេញថារូបរាងខ្លាចគេខ្លាចឯងមិនព្រមឲ្យគេប៉ះបែបនេះ រយើឲ្យគ្រូពេទ្យមើលជំងឺនាយយ៉ាងមិចទៅ ??
« អ្ហឹម ខ្ញុំដឹងហើយ ! ទោះបីឈឺចាប់បន្តិចបន្តួចដែលត្រូវបានបដិសេធ ប៉ុន្តែមើលទៅគេគួរឲ្យចាប់អារម្មណ៍ » គ្រូពេទ្យ ហូស៊ុក សើចរួចលើកដៃរុញវ៉ែនតាឡើងលើ មុននឹងក្រឡេកសួរទៅអ្នកកម្លោះវិញម្ដងទៀត។
« ឯងសម្រេចចិត្តថាវះកាត់ឬ ថេយ៉ុង ?»
« បាទ !»
« ហេតុអីសុខៗក៏សម្រេចចិត្តភ្លាមៗបែបនេះ ? ដំបូងខំបញ្ចុះបញ្ចូលយ៉ាងណាក៏ឯងនឹងមិនទៅដែរ » មិនតែប៉ុណ្ណោះទេ ថេយ៉ុង ថែមទាំងធ្លាប់និយាយថាគេមិនដឹងរស់នៅយូរធ្វើស្អីទៀតផង ស្រាប់តែព្រឹកមិញក៏និយាយថាខ្លួនមកចង់វះកាត់អីឯណា វិលខួរអស់។

« ប្រហែលជាចិត្តចង់ចាប់ផ្ដើមរស់នៅឲ្យយូរទៀតទេដឹង ?» ថេយ៉ុង ញឹមៗនិងក្រឡេកមើលនាយតូចដែលត្រូវ ស៊ីនឌី ជួយលាងរបួសឲ្យរួចរាល់។
មុខមាត់មោកៗនិងកែវភ្នឺកស្មោះត្រង់របស់ ជុងហ្គុក ធ្វើឲ្យគេញញឹម ពេលនាយធ្លោយងាកប្រសប់ភ្នែកនឹងគេទើបគេភាំងងាកគេចមិនចង់ទាន់ ហើយក៏ក្លាយជាការសម្លឹងមើលគ្នាយ៉ាងយូរដោយភាពភ្លេចខ្លួនដូចគ្នា។
បើមិនដោយសារសម្លេង ស៊ីនឌី ស្រែកប្រាប់ ជុងហ្គុក ថារួចរាល់ ម៉្លេះពួកគេប្រហែលជាអាចសម្លឹងគ្នាយ៉ាងយូរជាងនេះក៏ថាបានដែរ។
« បានហើយ !» ស៊ីនឌី
« អ្ហឹម ? អ្ហ៎---អរគុណ » ជុងហ្គុក អរគុណរាងស្ដើងនៅចំពោះមុខម្ដងទៀតធ្វើឲ្យនាងដកដង្ហើមធំទាំងធុញទ្រាន់ ហើយក៏ងាកមុខចេញមិនចង់មើលភ្នែករបស់ ជុងហ្គុក ដែលវាមានពន្លឺជះដូចក្មេងមិនដឹងខ្យល់អី។
វាក៏ធ្វើឲ្យនាងមានអារម្មណ៍ដឹងខុសចម្លែកជាពិសេសពេលឃើញស្នាមក្រហមលើថ្ពាល់ដែលមាននាងជាដើមហេតុដែលធ្វើឲ្យគ្រប់គ្នាស្អប់រអើមនាយតូចម្នាក់នេះ។

?Smile ??????????????(???)Where stories live. Discover now