ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដ...

By YxMinYxMin

104K 2.6K 6

គេបោកនាង ធ្វើជាស្រឡាញ់នាងទាំងដែលការពិតគេធ្វើព្រោះតែវាជាផ្នែកមួយ នៃផែនការសងសឹករបស់គេប៉ុណ្ណោះ.. - ជីមីន វីគ្រីស... More

ា០១
ា០២
ា០៣
ា០៤
ា០៥
ា០៦
ា០៧
ា០៨
ា០៩+១០
ា១១+១២
ា១៣+១៤
ា១៥+១៦+១៧
ា១៨+១ᷳ+២០
ា២១+២២
ា២៣+២៤
ា២៥
ា២៦+២៧
ា២៨+២ᷳ
ា៣០+៣១+៣២
ា៣៣+៣៤
ា៣៥
ា៣៦+៣៧
ា៣៨+៣ᷳ
ា៤០+៤១
ា៤២
ា៤៣+៤៤
ា៤៥+៤៦
ា៤៧+៤
ា៤៩+៥០
ា៥០+៥១
ា៥២+៥៣
ា៥៤
ា៥៥
ា៥៦
ា៥៧
ា៥៨
ា៥៩
ា៦០
ា៦១+៦២
ា៦៣
ា៦៤+៦៥
ា៦៦
ា៦៧+៦
ា៦៩
ា៧០+៧១
ា៧២
ា៧៣+៧៤
ា៧៥
ា៧៦+៧៧
ា៧៨
ា៧៩+៨០
ា១
ា២
ា៣+៨៤
ា៥+៨៦
ា៧+៨
ា៩+៩០
ាᷳ១
ាᷳ២
ាᷳ៣+៩៤
ាᷳ៥+៩៦
ាᷳ៧
ាᷳ៨
ាᷳ៩
ា១០០
ា១០១
ា១០២
ា១០៣+១០៤
ា១០៥+១០៦+១០៧
ា១០
ា១០ᷳ
ា១១០
ា១១១+១១២
ា១១៣
ា១១៤
ា១១៥
ា១១៦
ា១១៧
ា១១
ា១១ᷳ
ា១២០
ា១២១+១២២
ា១២៣+១២៤
ា១២៥
ា១២៦+១២៧
ា១២+១២៩
ា១៣១+១៣២
ាបប់

ា១៣០

1.1K 23 0
By YxMinYxMin

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី១៣០

(1.8Kឡាច៎សម្រាប់ភាគបន្ត)

៥ឆ្នាំកន្លងផុតទៅ..
រយៈពេលត្រឹមមួយប៉ព្រិចក៏កន្លងដល់ទៅ៥ឆ្នាំទៅហើយ ឆ្នាំនេះវីនហ្សែនក៏មានអាយុ១០ឆ្នាំជាងទៅហើយ គេក៏បានធំរូបធំរាងជាងមុនតាមពេលវេលា ផ្ទៃមុខស្រស់ប្រិមប្រិយរបស់ក្មេងប្រុសដែលនៅអង្គុយចាំឡាននៅឯចំណតខាងមុខសាលាឯណោះ ក្មេងស្រីៗដែលនៅឈរនៅចំណតឡានក្បែរនោះក៏នាំគ្នាសំឡឹងមើលទៅកម្លោះតូចរបស់យើង មិនតែប៉ុណ្ណឹងនៅឆ្លៀតលើកទូរសព្ទ័មកថតផ្ដិតយករូបភាពគេទុកទៀត មិនមែនមកពីគេស្អាតសង្ហាតែមួយមុខឡើយ បូកផ្សំមកពីគេជាកូនប្រុសរបស់អ្នកជំនួញស្រីវ័យក្មេងម្នាក់ផងដែរ។
"វីន..វីនកូន?" ស្របពេលនោះក៏មានសំឡេងរបស់ស្ត្រីជាម្ដាយបន្លឺឡើងនាំអារម្មណ៍ប្រុសតូចយើងដែលកំពុងតែអង្គុយដោតកាសជាប់នឹងត្រចៀកឯណោះអោយងាកសំឡឹងទៅមើលរួចក៏ក្រោកមួយអស់កម្ពស់ព្រមនឹងស្នាមញញឹមតែម្ដង។
"អ្នកម៉ាក់" វីនហ្សេនបន្លឺហៅឈ្មោះម្ដាយព្រមនឹងដំណើរបោះជំហានទៅរកម្ដាយភ្លាម វ៉ាយ៍លេតក៏លាដៃអោបក្រសោបកូនប្រុសដែលមានរូបរាងធំខ្ពស់ជាងនាងទៅទៀតទាំងដែលគេទើបតែធំសោះ។
"ថ្ងៃនេះម៉ាក់មកទទួលយឺតព្រោះការងារនៅហាង-"
"មិនអីទេម៉ាក់កូនយល់ណា៎ តោះពួកយើងទៅ" វ៉ាយ៍លេតក៏ញញឹមរួចលូកដៃកាន់ប៉ះស្មាកូនប្រុសរួចក៏ងាកមើលទៅក្រមុំៗដែលតាមសំឡឹងមើលកូនប្រុសរបស់នាងឯណោះ រួចនាងក៏ញញឹមហាក់មានមោទនភាពតែម្ដង។
"ការពិតទៅកូនប្រុសម៉ាក់នៅសាលាមានប្រជាប្រិយភាពដល់ហើយ មានគេលួចថតជាប់រហូតណ៎" វ៉ាយ៍លេតក៏ផ្ដើមនិយាយញ៉ោះកូនប្រុសតិចៗ តែមើលទៅវីនហ្សែនហាក់បីដូចជាមិនពេញចិត្តទាល់តែសោះ។
"ស្អែកកូននឹងឲ្យពួកនាងលុបចោលហើយម៉ាក់" គ្រាន់តែដាក់ខ្លួនអង្គុយក្នុងឡានភ្លាម វីនហ្សែនក៏និយាយប្រាប់ទៅកាន់ម្ដាយភ្លាមជាមួយទឹកមុខបែបមួរម៉ៅក្នុងចិត្ត វ៉ាយ៍លេតដែលនៅអង្គុយកន្លែងតៃកុងក្បែរកូនឯណោះក៏សួរនាំភ្លាមទាំងបារម្ភនឹងងឿងឆ្ងល់។
"មានរឿងអីមែនទេកូន? មើលទៅកូនដូចជាមិនសប្បាយចិត្តទាល់តែសោះវីន?" នាងក៏លូកដៃវែកសក់កូនប្រុសបន្តិចរួចសួរនាំទៅកាន់គេយ៉ាងផ្អែមល្ហែម វីនហ្សែនក៏ងាកសំឡឹងមើលម្ដាយរួចក៏ឈោងខ្លួនទៅអោបម្ដាយដែលអង្គុយបាំងម្ខាងឯណោះហាក់ដូចជាព្យាយាមសុំការយល់ចិត្តអ៊ីចឹងដែរ។
"កូនបែរជាមានអារម្មណ៍ថាឯកោខុសពីធម្មតា ប្រៀបបីដូចជារងា..រងាចម្លែកណាម៉ាក់" គ្រាន់តែបានលឺកូននិយាយភ្លាមក៏ហាក់បីដូចជាប្រាប់ដល់នាងភ្លាមថាកូនចង់សម្ដៅទៅលើអ្វី កែវភ្នែកស្រទន់ងាកសំឡឹងមើលទៅកាតរបស់កូនប្រុសដែលមានបង្ហាញពីថ្ងៃខែឆ្នាំកំណើតរបស់គេឯណោះក៏បានអោយដឹងថានៅសល់មួយថ្ងៃទៀតគឺដល់ថ្ងៃកំណើតរបស់គេហើយ បានន័យថាគេខានបានធ្វើខួបជាមួយលោកប៉ាគេជិត៥ឆ្នាំទៅហើយ គេនឹកដល់លោកប៉ារបស់គេវាមិនមែនជារឿងចម្លែកដែរ។
"វីន..កូន"
"អត់អីទេម៉ាក់! ម៉ាក់បើកឡានចេញទៅតែម្ដងទៅណាអាលបានទៅដល់ផ្ទះនឹងបានកូនគេងមួយស្របក់ផងណា៎" វីនហ្សែនក៏ក្រោកចេញពីការអោបម្ដាយរួចនាំខ្លួនអង្គុយត្រង់ភ្លឹងសំឡឹងមើលទៅផ្លូវខាងមុខឯណោះ វ៉ាយ៍លេតក៏កាន់ដៃកូនទាំងបារម្ភ។
"កូនមិនអីពិតមែនណាម៉ាក់ តោះ" វីនហ្សែនកាន់ដៃម៉ាក់របស់គេវិញរួចពោលជាមួយនឹងស្នាមញញឹមដែលនាំអោយម្ដាយបានធូរស្រាលចិត្តខ្សាកៗតែម្ដង នាងក៏ងក់ក្បាលរួចបើកឡានចេញពីទីនោះ។
នៅតាមផ្លូវក៏មានបដាផ្សាយពាណិជ្ជកម្មជាច្រើនដែលមានរូបភាពរបស់ម្ដាយរបស់វីនហ្សែនហើយវាក៏ជាទិដ្ឋភាពដែលគេតែងតែចង់ឃើញជារៀងរាល់ពេលចេញពីសាលាដែរ។
"ម៉ាក់តែងតែស្អាតជានិច្ច ចឹងតើបានជាលោកតានិយាយថាម៉ាក់កូនសម្រស់ស្អាតដូចទេពធីតា ជះក្លិនកេរ្តិ៍ឈ្មោះក្រអូបសាយដូចជាផ្កានោះ" វីនហ្សែនពោលពាក្យសម្ដីលេបខាយទៅកាន់ម្ដាយដែលរាល់ពាក្យសម្ដីរបស់នាងតែងតែធ្វើអោយម្ដាយលេចចេញស្នាមញញឹមមិនដឹងខ្លួនគ្រប់ពេលតែម្ដង។
"តែនៅចាញ់ជំនាន់ៗក្រោយទេណាកូន កូនមើលបងលូសុីអីទៅ ទោះបីជាចូលធ្វើការងារក្នុងជួរទ័ពហើយក៏នៅតែស្រស់ស្អាតដដែល កូនប្រហែលជាបានឃើញបងស្រីផុសក្នុងអាយជីហើយពិតទេ?"
"ពិតមែនហើយម៉ាក់ គ្រាន់តែថាបងលូសុីពេលនេះមិនចេះលេងសើចដូចជាកាលពីមុនសោះ កូនចង់ដឹងណាស់ថាបងលូសុីគាត់មានរឿងអីទៅកាលពីមួយរយៈកន្លងនោះ?" វីនហ្សែនក៏និយាយឡើងព្រមជាមួយនឹងចម្ងល់តែម្ដង វ៉ាយ៍លេតក៏បានត្រឹមងាកសំឡឹងមើលកូនរួចព្រលែងខ្យល់ដង្ហើមធំនាំអោយស្ថានការណ៍កាន់តែតានតឹង។
"កុំគិតពីរឿងនឹងអីកូន វាមានរឿងជាច្រើនដែលកូនមិនយល់ណាវីន មោះគិតរឿងយើងវិញណា៎វីនចង់ញ៊ាំអីដែរទេ?" វ៉ាយ៍ក៏នាំអារម្មណ៍កូនអោយមកគិតរឿងល្អៗវិញ វីនហ្សែនក៏សំឡឹងមើលទៅខាងក្រៅរួចព្រលែងខ្យល់ដង្ហើមធំជាថ្មី។
"វីនហា៎" វ៉ាយ៍លេតក៏ឧទានហៅឈ្មោះកូនដែលនាំអោយគេព្រលែងខ្យល់ដង្ហើមស្រាលរួចងាកមើលមកម្ដាយ មុននឹងនឹកគិតឃើញដល់កន្លែងមួយដែលគេចង់ទៅតែម្ដង។
...
ឡានស្ព័រទំនើបឈប់នៅខាងមុខសាលារៀនចាស់ដែលវីនហ្សែនធ្លាប់រៀន ម្ចាស់កាយខ្ពស់បោះជំហានចូលទៅកាន់កន្លែងអង្គុយដែលគេនឹងលោកប៉ារបស់គេធ្លាប់បានអង្គុយជាមួយនឹងគ្នាកាលគេនៅរៀនទីនេះ ហើយអ្វីដែលធ្វើឲ្យគេចងចាំមិនភ្លេចនោះគឺជាថ្ងៃខួបកំណើតដ៏សែនមានន័យមួយនោះ។
វីនហ្សែនទម្លាក់ខ្លួនអង្គុយចុះនៅកន្លែងដដែលរបស់គេ ចំណែកឯវ៉ាយ៍ក៏អង្គុយកន្លែងចាស់ដែលជីមីនតែងតែអង្គុយដែលនាំអោយវីនកាន់តែស្រងេះស្រងោចចិត្តថែមទៀត។
"វីនចង់ឲ្យពេលថយក្រោយណាស់ម៉ាក់ វីនចង់ជួបប៉ា ចង់បានប៉ាមកអបអរខួបនឹងទិញតុក្កតាតូចនោះឲ្យវីនទៀតណាស់ ហ៊ឹម" វីនហ្សែននិយាយស្របនឹងដៃទាញយកកូនតុក្កតាចាស់រិចរិលដែលលោកប៉ាធ្លាប់បានអោយនោះជាប់នឹងដៃ វ៉ាយ៍ក៏បានត្រឹមសំឡឹងមើលទៅកូនប្រុសរួចលើកដៃអង្អែលក្បាលគេតិចព្រមនឹងភាពស្រងេះស្រងោចដូចគ្នាដែរ វីនហ្សែនក៏ចូលមករកម្ដាយនឹងអោបម្ដាយព្រមនឹងទឹកមុខក្រៀមក្រោះជាប់លើផ្ទៃមុខតែម្ដង។
"វីនគ្រាន់តែសង្ឃឹមថាឆ្នាំនេះវីននឹងបានជួបប៉ា វីននឹកដល់លោកប៉ាណាស់ម៉ាក់ វីនចង់ជួបប៉ាខ្លាំង ហ៊ឹក"

អរគុណសម្រាប់ការអាន.

Continue Reading

You'll Also Like

135K 4.5K 88
រយដែលា្វំȟȞ្រប់ស្វមដ៏ខ្ព់ស់ដចាេ
41.7K 790 85
ឈុតខ្លី វាមិនមែនជាភ្លើងគំនុំ ក៏មិនមែនជាការចងកំហឹង ត្រូវតែព្យាបាទសងសឹក តែអាចហៅបានម្យ៉ាងថាជាការ ចង់ឈ្នះ កម្សួលចិត្តខឹងពីអតីតកាល នៅពេលក្មេងនរកម្នាក់ដែលប...
30.5K 540 26
ស្រលាញ់ គ្នាដោយមិនបានព្រៀងទុក ក្តីស្រលាញ់កេីតចេញពីការស្អប់
53.6K 738 31
ខ្សែររឿងជីវិតនិយាយពីក្មេងស្រីម្នាក់ដែលមិនដឹងអ្វីត្រូវតួប្រុសយកមកសងសឹកជំនួសឪពុករបស់នាង ដែលបានសម្លាប់គ្រួសារគេកាលពី20 ឆ្នាំមុនយ៉ាងឃោឃៅ ហើយថែមទាំងរំលោពម...