បើគ្រាន់តែ ស្រលាញ់?

By minsa99

148K 6.7K 28

ទោះអ្នកប្រុសស្អប់ខ្ញុំប៉ុណ្ណា ក៏ខ្ញុំនៅតែស្រលាញ់ More

ផ្តើមរឿង៖គិតថាយើងចង់អង្គុយផឹកស្រា ជាមួយបុគ្គលិកសំរាមៗដូចជាឯងណាស់អ៊ីចឹងទៅអ្ហេស?
ភាគ០១៖ចង់ឱ្យខ្ញុំធ្វើអ្វី សូមនិយាយវាមក
ភាគ០៣៖ភ្លាត់ល្បិច (18+)
ា០៤៖ុ្វឱ្យុȞន្តសខេ?
ា០៥៖ុȞ្បេ?
ា០៦៖ុȞ់ើឆ្មខ្ញំេ?
ា០៧៖ុ𞓵ងើា្វដែលេង់បន!
ា០៨៖ȟាĵពសេស
ា០៩៖ើចេញៃណ្ណករ
ា១០៖ច
ា១១៖ោះខ្ញំលញ់្នĵុ
ា១២៖ុេលា្ញំ?
ភាគ១៣៖ហេតុអ្វីគេមិនស្រលាញ់ខ្ញុំ ជាខ្ញុំបាន?
ា១៤៖ីិចង្រោយ
ា១៥៖ើចះឿក្មេងែត្រវិឹ?
ភាគ១៦៖ជុងហ្គុក ឯងកើតអី?
ា១៧៖ោĵិថវងយួណស់មែនេ?
ា១៨៖ូដឹ?
ភាគ១៩៖ Dinner ដ៏ពិសេស
ា២០៖េបប់វ
ា២១៖្មេងម្កត
ភាគ២២៖Gentleman របស់អូន
ា២៣៖ងីិក្រ់
ា២៤៖ȟĵេដែលាត់
ា២៥៖ម្លយង្វង
ា២៦៖ៀករ
ា២៧៖ូែនេ?
ា២៨៖ងាȟេ
ា២៩៖ងិនិដច្នោះេ
ា៣០៖ងា់ើរល់!!
ា៣១៖ីĵក់
ា៣២៖ងកា
ា៣៣៖ូក
ា៣៤៖Ȟ្យរស់លោកាាា្យាែល
ា៣៥៖ិិលែងះ
ា៣៦៖ĵន?
ា៣៧៖ងĵូ!
ា៣៨៖ល់ពេលេាូបĵា
ា៣៩៖ះជចើ
ភាគ៤០៖អត់ទេ ខ្ញុំលែងលះលោកដាច់ស្រេចហើយ
ា៤១៖ĵន𞠵ច
ា៤២៖ល់ៅិខ្ញំបើុȞ្យាេញិ
ា៤៣៖នស្សវី៍ាȟៗ
ា៤៤៖ពស្ត
ា៤៥៖ូៅច់ិឹប៶ĵេ?
ា៤៦៖េ៍ញមាជងា់ៃ
ា៤៧៖ĵនីី
ា៤៨៖ងិ់េេ៍?
ា៤៩៖េ៍ៀករាួបម្ត៶ĵណ?
ភាគបញ្ចប់៖សន្យាថានិងស្រលាញ់អូន គ្មានថ្ងៃប្រួលប្រែឡើយ គីម ថេយ៉ុង

ា០២៖ិច់កិីេឱ្យȞ្បយេ?

3K 163 2
By minsa99

     “អរគុណហ្សិនហ៊ី!” ម្តងនេះជុងហ្គុកអាចមានសុខភាពផ្លូវចិត្តរឹងមាំជាងមុន លែងអស់កម្លាំងពិបាកក្នុងខ្លួនទៀតហើយ។ ហ្សិនហ៊ី មិនថាអ្វីបានត្រឹមញញិមនិយាយលើកទឹកចិត្តគេបន្ត ហើយសន្យាថានឹងជួយបង្រៀនគេឱ្យរៀនពូកែដូចជាសិស្សដទៃទៀត ឥតកំណាញ់ចិត្តឡើយ ឱ្យតែគេ ចង់ចេះ ចង់រៀន នាងជួយដោយមិនខ្លាចថាគេអាចដណ្តើមតំណែងលេខមួយរបស់នាងបានទេ។
    
     “ឯងទៅផ្ទះចុះកុំភ្លេចសម្រាកឱ្យបានច្រើនៗណា ស្អែកនេះមករៀនកុំខានឱ្យសោះ!”
    
     “អ្ហឹម!!” ជុងហ្គុក ងក់ក្បាលសន្យានិងនាងរួច ទើបបំបែកផ្លូវគ្នាដើរចេញទៅផ្ទះរៀងៗខ្លួន។
    
     ង៉ឺត~
    
     “ឈប់!” ជើងមាំទច់ជាប់នៅនឹងទ្រឹងមួយកន្លែង ខណៈម្ចាស់ឡានស្ពតទំនើបសេរីថ្មី ស្រាប់តែដើរចុះចេញមកជាមួយនឹងទឹកមុខមាំទាំរួចញញិមយ៉ាងមានល្បិចលូកដៃទៅប៉ះស្មារីកក្រអាញដែលឈរបង្ហាញសភាពញញីញញ័រដៃជើងពុំហ៊ានកម្រើកនោះ។
    
     “ផ្ទះឯងនៅណា ឱ្យយើងជូនទៅទេ?”
    
     “មិនអីទេ ខ្ញុំដើរទៅខ្លួនឯងបានអរគុណច្រើនណាស់!” ខ្លួនគេធំក្លិនស្អុយយ៉ាងនេះ ច្បាស់ជាមិនហ៊ានតោងកាលីបកូនអ្នកមានដើម្បីឡើងជិះឡានថ្លៃៗនោះទេ សូម្បីតែការស្រមើរស្រម៉ៃក៏មិនហ៊ាននឹងគិតផង។ ដេណាំ ខាំមាត់ តាមពិតចិត្តគេមិនចង់មកឈរសន្ទនាជាមួយអាមនុស្សស្មោគគ្រោកមុខគគ្រិចៗ រូបរាងអន់ៗក្ររហាមដូចជុងហ្គុកអ្វីប៉ុន្មានឡើយ តែដោយសាររឿងសំខាន់ ទើបគេជម្នះធ្វើទៅទាំងបង្ខំចិត្ត។
    
     “អាចង្រៃ..យើងថាឱ្យឡើងឡានទៅ..ឬមួយឯងចង់ឱ្យយើងបើកឡានបុកបំបាក់ឆ្អឹងឯងស្លាប់?” ទឹកមុខគេមានសភាពចងកំហឹងឡើងខុសប្លែកពីសារមុន លើកនេះគេសម្លក់សម្លឹងពេញប្រៀបដោយការខឹងយ៉ាងខ្លាំង ហាក់គ្មានភាពប្រែប្រួល ទាំងកាយវិការ ទង្វើគួបផ្សំនិងពាក្យសម្តី អាកប្បកិរិយាទំនើងហួសវិស័យ សម្តីគ្រោតគ្រាត គំហកទ្រគោះបោះបោកសម្បើមណាស់។
    
     “ខ្ញុំ...” ជុងហ្គុក ងាកទៅមើលឡាននោះហើយ អេះអុញៗ មិនហ៊ានផ្ញើខ្លួនប្រាណលើឡានទំនើបមួយគ្រឿងនោះទេ។
    
     “យ៉ាងម៉េច?” ដេណាំ សង្កៀតធ្មេញចាប់ផ្តើម មួម៉ៅខ្លាំងទៅៗវាវេទនាអ្វីដល់ថ្នាក់នេះគ្រាន់តែឡើងជិះឡានថ្លៃៗ អ្នកដទៃគ្មានសំណាងអាចបានប៉ះពាល់ឡាននេះដូចជាគេផង។
    
     “ខ្ញុំខ្លាចប្រឡាក់ឡានខ្លួនខ្ញុំស្អុយណាស់ខ្ញុំខ្លាចធ្វើឱ្យគ្រប់គ្នាពិបាក!”បន្ទាប់ពីបានស្តាប់ឮនូវពាក្យគេនិយាយរួច ទឹកមុខដែលចងកំហឹងស្រាប់តែប្តូរផ្លាស់ត្រឹមមួយប៉ប្រិចភ្នែក មែនហើយនៅលើខ្លួនគេ ពិតជាធំក្លិនស្អុយឆ្អេះហួង ចុះបើចូលទៅអង្គុយខាងក្នុងឡានទៀតនោះ ក្លិនវាប្រាកដជាស្អុយខ្លាំងដល់កម្រិតណាទៀតទៅ?
    
     “គិតយ៉ាងម៉េច?” ដេណាំ ស្ទុះស្ទាដើរមកសួរនាំ ថេយ៉ុង ដែលអង្គុយឱបដៃក្នុងឡាននោះ។
    
     “ឱ្យវាដើរទៅ ហើយគ្រាន់តែបើកឡានបុកវាឱ្យវាបាក់ដៃបាក់ជើង ធ្វើឱ្យវាលែងមករៀនកើតក៏ល្អដែរ!” អ្នកដែលត្រូវគេបញ្ជាឈរស្ងៀមទ្រឹង មធ្យោបាយនេះធ្ងន់ធ្ងរខ្លាំងពេកហើយទេដឹង? ដេណាំចំហមាត់ស្តាប់យ៉ាងរអារចិត្ត គំនិតនេះព្រៃផ្សៃណាស់ចុះបើមានគ្រោះថ្នាក់ដល់ជីវិតនោះគេមិនស្លាប់ទៅហើយទេអី?។
    
     “គិតរកវិធីផ្សេងទៅ វិធីនេះធ្ងន់ធ្ងរខ្លាំងណាស់ ថាមិនត្រូវអាចមានបញ្ហាធំនាំទុក្ខដល់យើងទៅថ្ងៃក្រោយទៀត!” ថេយ៉ុង ងាកមកតាមខ្សែភ្នែកចងកំហឹងពុះពោសម្លឹងមុខ ដេណាំ ឥតធ្មេចមួយប៉ប្រិចណាសោះ ព្រោះចិត្តដែលខឹងវាកញ្ជ្រោលរោលរែកពេញក្នុងអំណាចចិត្ត ទោះជាចង់និយាយយ៉ាងណាក៏ដោយ ក៏គេមិនបានកែប្រែចិត្តគំនិតបានដែរ។
    
     “អាកំសាក ថយចេញទៅ!” សម្តីគ្រោតគ្រាតតម្រូវឱ្យអ្នកម្ខាងនោះប្រញាប់ដកថយគេចខ្លួនទៅម្ខាង ខណៈកាយតូចច្រឡឹងស្ទុះស្ទាឡើងទៅអង្គុយខាងចង្កូតឡាន ហើយបញ្ឆេះម៉ាស៊ីនបញ្ជាល្បឿន បើកតម្រង់ទៅរកវ័យជំទង់ដែលដើរទាំងដំណើរស៊ើកមមើក ដូចមនុស្សអត់កម្លាំងកំហែង មិនបានហូប មិនបានដេក អស់រយៈពេលជាច្រើនថ្ងៃមកអ៊ីចឹង។
    
     ង៉ោង!!!!
    
     “ថេយ៉ុង!!!!”
    
     “ហ៊ើយ!!!!”
    
     ង៉ឺុត!!
    
     “ចង្រៃយ៍អើយ!” បបូរមាត់ញ័រតតាត់បង្ហើបស្រែកលាន់ឮសំឡេងកងរំពងទ្រហឹងអឺងកង កាលបើឃើញមានអ្នកជួយសង្គ្រោះកំលោះស៊ើកមមើក ស្រាប់តែស្ទុះចូលមកចាប់អូសកាយមួយនោះគ្រវែងទៅឆ្ងាយយ៉ាងត្រដាបត្រដួស។
    
     “យើស..អាក្មេងទំនើងនេះបើកឡានប្រហើនណាស់!” បុរសចំណាស់ដែលជាអ្នករកស៊ីទិញអេតចាយ ស្រាប់តែស្រែកជេរប្រទេចទាំងខឹងសម្បារ មានឡានទំនើបជិះ ថ្លៃថ្នូរ ហ៊ឺហារ តែចរឹកអាកូនអ្នកមានម្នាក់នោះអត់ថ្លៃថ្នូរតាមសម្ភារៈនិយមសោះ។
    
     គាត់ប្តូរទឹកមុខពីខឹង មកជាធម្មតាវិញ ហើយជួយគ្រាហ៍អ្នកកំលោះឡើងដោយសេចក្តីអាណិតអាសូរ។
    
     “មុខមាត់ឯងបែកជ្រាំឈាមរាល់ថ្ងៃ ទៅសាលារៀនគេធ្វើបាបណាស់ណាទៅអ្ហេស? មើលចុះវិះតែត្រូវគេបុកស្លាប់ទៅហើយទៀត!”
    
     “ខ្ញុំមិនអីទេ អរគុណលោកពូច្រើនណាស់!” ជុងហ្គុក ក្រោកឈរបោសសម្អាតលម្អងធូលីដីលើខ្លួន ហើយញញិមស្ងួតដាក់គាត់ តាមដោយខ្សែភ្នែករលីងរលោង ផ្សើមសំណើមហូរជ្រាបចេញមកតក់ៗ។
    
     “ចុះអាល្អិតឯងស្នាក់នៅឯណាសព្វថ្ងៃ​នេះ?” ដោយឃើញថាគេយ៉ាប់យឺនរាល់ថ្ងៃខ្លាំងពេក ទើបគាត់រពឹសមាត់សួរ ជីកឫស ជីកគល់ ទៅ ណាមួយបីដូចជាមាននិស្ស័យជាមួយនាយដែរ ម្យ៉ាងវិញទៀត តាមគាត់សង្កេតមើល ក្មេងនេះត្រូវគេតាមធ្វើបាបសឹងតែរាល់ថ្ងៃគ្មានលុះពេលឡើយ។
    
     “ខ្ញុំស្នាក់នៅផ្ទះជួលក្បែរនេះ ដើរបន្តិចក៏ដល់ហើយ អរគុណលោកពូម្តងទៀត!”
    
     “អា-អា!!” គាត់ងក់ក្បាលញាប់ស្អេក ចំណែកឯអ្នកដែលឱនក្បាលគោរពអរគុណគាត់ ក៏ប្រញាប់ម្នីម្នាដើរចេញទៅទាំងអារម្មណ៍ឥតស្រណុកក្នុងចិត្តបន្តិចណានោះសោះ។
    
     បន្ទប់ជួល
    
     ទីបំផុតគេក៏បានវិលត្រលប់មកកាន់បន្ទប់ដោយសុវត្ថិភាពម្តងទៀត។ ខាងក្នុងបន្ទប់មានសភាពងងឹតដូចជាសព្វមួយដង គ្មានអ្វីចម្លែកឡើយ ជាពិសេសនោះគឺក្លិនដែលមានចំហាយផ្អួរស្អុយគគ្រុកនិងសម្លៀកបំពាក់រប៉ាត់រប៉ាយ កញ្ចប់មីរួមជាមួយសំរាមខ្ជៈខ្ជាយ កន្លែកគេងក៏កខ្វក់ ស្មោគគ្រោកដដែល។
    
     ទឺត~
    
     “ហេឡូម៉ាក់!”
    
     (ជុងហ្គុក ហ្អា៎!!)
    
     “ខ្ញុំកំពុងរង់ចាំស្តាប់!”
    
     (ពេលឆ្លងឆ្នាំ កូនត្រូវឡើងមកស្រុកកំណើតណា ម៉ាក់និងប៉ារបស់ឯងបានរៀបចំពិធីជប់លៀងឆ្លងឆ្នាំដ៏អស្ចារ្យមួយ កុំភ្លេចឮទេ ម៉ាក់ស្រលាញ់កូន!)
    
     “បាទ!!” ជុងហ្គុក ដាក់ទូរស័ព្ទចុះ ហើយឈរដង្ហើមធំៗសម្លឹងមើលខ្លួនឯងទៅក្នុងកញ្ចក់ មួយរយៈនេះគេរៀងស្រកគីឡូបានច្រើនណាស់ ព្រោះមិនសូវបានញាំ មិនសូវបានគេង ហើយត្រូវទៅរៀននិងធ្វើការបន្ថែមទៀតរហូត។
    
     “ខ្ញុំរកប្រាក់មិនទាន់បង់ថ្លៃផ្ទះជួលគេផង ឆ្លងឆ្នាំនេះមានការងារត្រូវធ្វើច្រើនទៀត ខ្ញុំមិនដឹងត្រូវគិតទៅផ្លូវមួយណាល្អទេ!” សំងំនិយាយម្នាក់ឯងអស់ពេលជាងមួយសន្ទុះ ទូរស័ព្ទស្រាប់តែលាន់ឮសំឡេងរន្ទឺឡើងមកម្តងទៀត។
    
     “សួស្តី!”
    
     (យើងមានការងារថ្មីមួយឱ្យឯងធ្វើ យប់នេះមកបារហាមលើសពីម៉ោង ៨ យប់!)
     
     “ប៉ុន្តែ...!” ទូរស័ព្ទស្រាប់តែកាត់ផ្តាច់ខ្សែទាក់ទងភ្លាមៗដោយមិនខ្ចីរង់ចាំស្តាប់ការបកស្រាយអ្វីទាំងអស់ពីអ្នកម្ខាងទៀត។
    
     ជុងហ្គុក ទម្លាក់ទូរស័ព្ទចុះ យឺតៗហើយបែរខ្លួនទៅមើលនាឡិការដែលព្យួរជាប់ជញ្ជាំងត្រឹមម៉ោង ៦ ល្ងាចទៅហើយនោះ ទើបគេរូតរះប្រញាប់ប្រញាល់ងូតទឹកផ្លាស់ឈុត ហើយមិនភ្លេចដាក់ត្រាំសម្លៀកបំពាក់រៀនដូចជាទម្លាប់រាល់ដងដដែល។
    
     បារកម្សាន្ត
    
     មកដល់ទីនេះភ្លាម ជំហ៊ានប្រអប់ជើងវែងៗក៏បានបោះពួយចូលទៅខាងក្នុងបន្ទប់ពណ៌ក្រហមមួយ។
    
     ជុងហ្គុក ចូលទៅឈរចំកណ្តាលបន្ទប់តាមតួនាទីងាកទៅសម្លឹងមើលនារីរ៉ូបក្រហមដែលអង្គុយញញិម បបូរមាត់លាបក្រែមពណ៌ក្រហមឆិល សក់រួញម៉ូតពោះវៀនជ្រូក វ័យប្រហែលជាសាមក្រាស់ ចាស់ជាងគេឡើងមិនចេះតិចឆ្នាំ។ តែក៏ជាថៅកែស្រី ដែលហៅកាត់ថាម៉ែយែម កាន់កាប់ផ្នែកបញ្ចុកបន្ស៊ីពួកស្រីសំផឹងឱ្យភ្ញៀវប្រុសៗគ្រប់ស្រទាប់វ័យនោះដែរ។
    
     “មកដល់ហើយអ្ហេសប្រុសសង្ហា?” ជុងហ្គុក ងាកសម្លឹងមើលមុខស្ត្រី អាយុចំណាស់មីងខ្លួន ទាំងខ្សែភ្នែកឡិងឡង់ៗ ហើយបែរទៅសម្លឹងមេការរបស់ខ្លួនយ៉ាងងឿងឆ្ងល់។

     “តើនេះជាអ្វីទៅថៅកែ?”
    
     “ការងារថ្មីរបស់ឯង ឯងមិនចង់បន្ថែមការងារក្រៅម៉ោងដែលអាចរកកម្រៃបានច្រើនទេឬ?” ឮដូច្នេះភ្លាម គេក៏ញោចស្មាយ៉ាងហួសចិត្តហើយថែមទាំងគ្រវីក្បាលញាប់ស្អេក។
    
     “ខ្ញុំបានប្រាប់ទៅកាន់ថៅកាយជាច្រើនដងហើយ រឿងបម្រើសេវាកម្មដល់ភ្ញៀវ រឿងលក់ខ្លួន ដូរខ្លួន ដើម្បីលុយនេះខ្ញុំមិនព្រមធ្វើដាច់ខាត ទោះបីជាកម្រៃនេះរកបានច្រើនយ៉ាងណា ខ្ញុំនៅតែរក្សាពាក្យសម្តីដូចដើម ខ្ញុំមិនលក់ខ្លួន មិនរកស៊ីផ្លូវភេទ ចៅហ្វាយប្រើឱ្យខ្ញុំ លីសែង ជូតឥដ្ឋ លើកស្រាឱ្យភ្ញៀវ ខ្ញុំព្រមធ្វើទាំងអស់ តែរឿងនេះមួយខ្ញុំសុំជំទាស់យ៉ាងដាច់ខាត!”
    
     “តែបើឯងមិនធ្វើ..”
    
     “បញ្ឈប់ខ្ញុំចុះ!” សម្តីមួយម៉ាត់នេះ ធ្វើឱ្យមេការបារអង្គុយទល់ភ្នែកឡើងសស្គូស ម្តងនេះគេលែងខ្លាចរអារនឹងពាក្យថាអត់ស៊ីឃ្លានទៀតហើយ ទោះត្រូវដាច់ពោះស្លាប់ទៀត ក៏គេមិនព្រមឱនក្បាលធ្វើការបម្រើសេវាកម្មផ្លូវភេទដែរ។ មិននៅស៊ាំញ៉ាំច្រើន ជុងហ្គុក រហ័សរហួនចាកចេញពីបន្ទប់នោះ កែវភ្នែកក៏ប្រទះទៅឃើញបុរសមាឌធំបីបួនប្រាំនាក់ដែលឈរស្កាត់ផ្លូវរបស់គេជាប់។
    
     “ឯងត្រូវតែទទួលការងារមួយនេះធ្វើ បើឯងចង់រស់បន្ត!” កូនកាំបិតបានបង្ហាញឡើង ស្នាមញញិមកំណាចបានធ្វើឱ្យគេយល់ព្រមដកថយជំហ៊ានយ៉ាងស្វ័យប្រវត្តិ។
    
     “ទៅធ្វើការងាររបស់ឯងឱ្យបានល្អភ្លាមទៅ..” បុរសនោះនិយាយយ៉ាងម៉ឺងម៉ាត់ហើយអ្នកដែលស្តាប់ឮមុននេះក៏ឈ្ងោកមុខចុះព្រោះភាពទ័លច្រកដែលគ្មានអ្វីតបតសោះ។
    
     ក្រាក!!
     ខាងក្នុងបន្ទប់
    
     បន្ទាប់ពីបានរង់ចាំអស់ពេលជាង ១០ នាទីរួចមកហើយ វត្តមានភ្ញៀវពិសេសស្រាប់តែបង្ហាញខ្លួនឡើងមកជាមួយនឹងទឹកមុខស្រស់ញញិម។ ជុងហ្គុក ឈ្ងោកមុខមិនព្រមងើប មានអារម្មណ៍ធុញថប់ ហើយសែនស្អប់ខ្ពើមបរិយាកាសនៅពេលនេះខ្លាំងណាស់។ ព្រោះមនុស្សដែលគេជួបនៅទីនេះ វាគួរឱ្យធុញទ្រាន់ ធ្វើឱ្យគេស្មុគស្មាញអារម្មណ៍ណាស់ ជាពិសេសនោះគឺការប្រកបមុខរបរ បម្រើសេវាកម្មក្រោមតួនាទីជាប្រុសពេស្យាដូចពេលឥឡូវនេះ។
    
     “ប្រុសសង្ហា..” នារីក្នុងឈុតរាត្រីពណ៌ខ្មៅវ័យខ្ចីម្នាក់ បានដើរចូលមកតាមដោយស្នាមញញិមពេញចិត្ត ព្រមទាំងដាក់គូទអង្គុយចុះលើភ្លៅមាំទាំខណៈ ជុងហ្គុក ខាងណោះវិញប្រឹងតស៊ូជាមួយនាងសឹងតែមិនចង់ដកដង្ហើមឱ្យស្លាប់ទៅហើយ។
    
     “បាទ!”
    
     “សូមទោសណាដែលខ្ញុំមកយឺត..អ្នកកំលោះរង់ចាំខ្ញុំបន្តិចណា ខ្ញុំសុំពេលទៅងូតទឹកសម្អាតខ្លួនបន្តិចសិន!” ជុងហ្គុក ងក់ក្បាលមិនតបតទៅនឹងប្រយោគនាងឡើយ ហើយឱនមុខចុះទន្ទឹមនិងមនុស្សស្រីដែលចាប់បោះជំហ៊ានដើរចេញទៅល្មម។
    
     “ខ្ពើមណាស់!” នាងម្នាក់នោះនិយាយដោយអារម្មណ៍ឆ្អើមមិនដែលឃើញប្រុសស្អីស្មោគគ្រោក ខ្លួនស្អុយគគ្រុកដល់ម្លឹងទេ? ជុងហ្គុក ក៏ដឹងខ្លួនច្បាស់ថាគេ ច្បាស់ជាមិនអាចនាំនាងទៅរកឋានសួគ៌បានឡើយ យ៉ាងណាក៏គេមិនចេះទិកនិចខាងផ្លូវភេទស្អីបន្តិចណាដែរ ព្រោះបើសូម្បីតែស្នេហាគេល្ងង់មិនទាន់ស្គាល់ច្បាស់ផង។ 
    
     “យកលុយនេះទុកទិញខោអាវថ្មីស្លៀកទៅ ជួយងូតទឹកឱ្យបានស្អាតបាតផង ស្អុយក្លិនខ្លួនកខ្វក់ណាស់!” នាងក្រមុំគប់លុយដាក់កំលោះវ័យស្តើងទាំងជ្រួញចិញ្ចើមខូចអារម្មណ៍មិនស្ទើរ នាយក៏មិនបានប្រកែកតបត ដ្បិតមិនអាចប្រកែកចំពោះការពិតបាន ណាមួយគេក៏មិនចង់ធ្វើការបែបនេះស្រាប់ដែរ។
    
     “អរគុណ..” ជុងហ្គុក ទទួលយកលុយមកកាន់ ហើយក្រោកដើរចេញទាំងអារម្មណ៍ល្វើយ អារម្មណ៍បែបនេះគេជួបសឹងតែរាល់ថ្ងៃ វាអាចនិងស៊ាំហើយមានសម្ពាធដល់ផ្លូវចិត្តណាស់ដែរ តែមិនថ្វីទេព្រោះគេពុំដែលបាក់ទឹកចិត្តរហូតដល់គិតចង់សម្លាប់ខ្លួនឡើយ។
    
     ថេយ៍!!
    
     សំឡេងស្អកស្អារបន្លឺហៅសព្វនាមម្ចាស់វត្តមានខាងក្នុងឡានសេរីទំនើប។ ថេយ៉ុង ងាកទៅរកប្រភពសំឡេងមួយនោះរួចងាកទៅសម្លឹងមើលដំណើរស៊ើកមមើកដដែលម្តងទៀត។
    
     “ចន ជុងហ្គុក អាមនុស្សសំរាម!” គ្រាន់តែឃើញភ្លាម មាត់រពឹសដៀលត្មិះគេភ្លែត ខ្សែភ្នែកតាមសម្លឹងពេញដោយកំហឹង នៅខឹងចំពោះរឿងកាលពីព្រឹកមិញ ក្តៅទ្រូងក្រហាយយកតែម្តង។
    
     “គិតចង់រកវិធីលេងឱ្យសប្បាយទេ?” ដេណាំ ជាអ្នកផ្តើមគំនិតម្តងទៀតហើយ ថេយ៉ុង ឯណោះញញិមចុងមាត់ ពីព្រឹកគេថ្លោះធ្លោយបណ្តោយឱ្យនាយម្នាក់នោះរួចខ្លួនទៅបាន ប៉ុន្តែលើកនេះគេចលែងផុតហើយ។
    
     “វិធីអី?”
    
     “ល្បួងវាឱ្យបានសិនទៅ..យើងនៅសល់ថ្នាំមួយកញ្ចប់ ធានាថាវាព្រមឱនក្បាលដាក់ឯងជាក់ជាមិនខានឡើយ!” ឮអ៊ីចឹងភ្លាម ថេយ៉ុង ញញិមយ៉ាងពេញចិត្ត ហើយងក់ក្បាលយល់ព្រមតាមទៅដោយអារម្មណ៍ល្អមួយរំពេច។















Continue Reading

You'll Also Like

849K 27.7K 73
Sylvia Quincy Diaz Gomez, from a powerful and wealthy family, was a captivating beauty known for her playful nature and string of admirers. Smart an...
313K 14.2K 65
Selena Monroe. A sheltered, spoiled, shy outgoing girl who also has autism she's oblivious to the world and how dangerous it is and what certain thin...
1.1M 88.3K 72
𝐄𝐪𝐮𝐚𝐭𝐢𝐨𝐧𝐬 𝐎𝐟 𝐋𝐨𝐯𝐞 ~𝑨 𝑯𝒊𝒈𝒉𝒔𝒄𝒉𝒐𝒐𝒍 𝑹𝒐𝒎𝒂𝒏𝒄𝒆 𝑺𝒕𝒐𝒓𝒚 •⋆°.☾⋆.ೃ࿔*:⋆𐙚 𝐕𝐈𝐇𝐀𝐀𝐍 ♡ 𝐑𝐔𝐇𝐀𝐍𝐈𝐊𝐀 Ruhanika, a quiet...
448K 47.6K 48
𝘏𝘢𝘶𝘭𝘦 𝘏𝘢𝘶𝘭𝘦 𝘏𝘰𝘫𝘢𝘺𝘦𝘨𝘢 𝘗𝘺𝘢𝘢𝘳 -𝐁𝐎𝐎𝐊 𝐓𝐖𝐎 𝐎𝐅 𝐋𝐎𝐕𝐄 𝐂𝐇𝐑𝐎𝐍𝐈𝐂𝐋𝐄𝐒- "This was just an arrangement" I stared into o...