ថ្ងៃបន្ទាប់ណាមរីនមករៀនជាមួយទឹកមុខស្រស់ស្រាយ ក្នុងដៃកាន់ប្រអប់នំដូចរាល់ដង នាងដើរចូលថ្នាក់ក្រោមក្រសែរភ្នែកមនុស្សគ្រប់គ្នាដែលតែងតែសម្លឹងមើលមកនាង តែនាងមិនខ្វល់ទេ ចរឹកក្លាហានរបស់នាងនៅថ្ងៃនេះធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល
«នៅមានមុខមកទៀត» មីណា
«មុខក្រាស់គ្រាន់បើ បើជាយើងមិនមករៀនឲ្យខ្មាស់គេទេ» បូរ៉ា និយាយគ្នាថែមទាំងសម្លក់សម្លឹងទៅណាមរីន ប្រហែលមួយសន្ទុះអេននីក៏មកដល់
«អេននី!» មីណានិងបូរ៉ាស្រែកហៅនាងតូចដោយការរាក់ទាក់
«ថ្ងៃនេះយើងអារម្មណ៍មិនល្អទេកុំមករញ៉េរញ៉ៃ» អេននីតបទាំងមុខក្រញ៉ូវ
«អ្នកណាហានធ្វើឲ្យឯងខឹង?» បូរ៉ា
«នាងណាមរីននោះហេ?» មីណា
«គឺបងជីនយ៉ុងនឹងណា... រវល់ៗមិនដឹងជាការងារស្អីទេ មិនត្រឹមតែប៉ុណ្ណឹងមកធ្វើឲ្យខកការណាត់ទៀត» អេននី
«ចិត្តត្រជាក់ៗទៅ លឺថាសិស្សច្បងត្រូវចុះកម្មសិក្សាគាត់អាចនឹង...»
«នឹងមានពេលនៅឆ្ងាយពីយើង គាត់នឹងបានទៅញ៉ែស្រីថ្មីនឹងមែន អូយ! ធុញណាស់ ហ៊ានទុកខ្ញុំចោលហេ... ចាំមើលតាមកវិញណា» អេននីនិយាយចប់អ្នកគ្រូក៏មកដល់ ម៉ោងសិក្សាក៏ចាប់ផ្ដើម
ការបង្រៀនបន្ដរហូតដល់បាយថ្ងៃត្រង់ ណាមរីនកាន់ប្រអប់នំបំណងយកទៅញាំជាមួយហូស៊ុកតែនាងធ្វើខ្លួនលឹបលរបែបភ័យៗ ព្រោះខ្លាចថាបងស្រីនាងឃើញ ពេលប្រាកដថាអេននីទៅកុងទីនជាមួយមីណានិងបូរ៉ាហើយទើងនាងទាញទូរស័ព្ទផ្ញើរសាទៅប្រាប់ហូស៊ុក
«សិស្សច្បងហូស៊ុក!» ណាមរីនរត់មករករាងក្រាស់នៅសួរច្បារដោយស្នាមញញឹមរីករាយ
«មកហើយ... ញញឹមបែបនេះទើបស្អាត កុំឲ្យបងឃើញឯងយំរាល់ពេលដែលជួបបងអី»
«ចឹងចាំណាមញញឹមឲ្យបានច្រើន»
«ប្រាកដហើយ បានអីនឹងកាន់នៅក្នុងដៃ»
«នំគុកគី ណាមធ្វើផ្ទាល់ដៃសាកញាំមើល» នាងតូចចាប់នំមួយដាក់ចូលមាត់របស់រាងក្រាស់
«ឆ្ងាញ់ណាស់»
«ពិតឬ....»
«ជាការពិត» លឺចឹងណាមក៏យកនំមួយមកញាំរកតែហូស៊ុកឃាត់មិនទាន់
«ហេ!»
«ហុឹម! ល្វីងណាស់ មិនឆ្ងាញ់ទេបងស៊ុកកុហកណាម» នាងតូចធ្វើទឹកមុខពិបាកមើលណាស់ពេលខាំនំបានមួយម៉ាត់
«បង...»
«មិនខុសដែលបងជីនយ៉ុងតែងតែបោះចោលនំរបស់ណាម» នាងតូចផ្ដើមធ្វើទឹកមុខស្រពោនពេលនឹកដល់រឿងចាស់
«អត់ទេ! សម្រាប់បងរបស់ដែលណាមធ្វើគឺសុទ្ធតែឆ្ងាញ់ទាំងអស់នឹង» នាយចាប់ស្មានាងតូចហើយនិយាយលើកទឹកចិត្ត
«ណាមអត់បានការ»
«កុំធ្វើមុខចឹងអីទុកតែសន្យាជាមួយបងមិញសោះឡូវធ្វើមុខចឹងទៀតហើយ ឡូវចេះពួកយើងទៅញាំអីខាងក្រៅទៅយ៉ាងមិចដែរទុកថាបងសុំទោសណាមចុះ»
«តែ...»
«ហាមប្រកែកប្រយ័ត្នបងងរហើយឥ្យណាមលួងវិញបងពិបាកលួងណាស់ណា» សំដីមួយឃ្លានេះធ្វើឲ្យនាងតូចសើចចេញមក
«ត្រូវហើយគឺសើចបែបនេះ តោះ... ឆាប់ទៅឆាប់មកវិញ» មិនចាំឲ្យនាងតូចតបទាន់នាយក៏ចាប់កាន់ដៃរបស់ណាមរីនចាកចេញបាត់ទៅ សកម្មភាពរបស់ពួកគេធ្វើឲ្យជីនយ៉ុងប្រទះឃើញចៃដន្យ
«ក្រែងនោះជាហូស៊ុកហេ? នេះគេដឹកដៃអ្នកណា?»
«មិនដែលឃើញគេរញ៉េរញ៉ៃជាមួយស្រីណាទេ តាំងពីប្ដូរមកសាលាយើង» ជីហ៊ូន
«តាមតែគេទៅ» ជេវ៉ាននិយាយឡើងគ្រប់គ្នាក៏បន្ដដំណើរទៅមុខទៀត
====
ហូស៊ុកនាំណាមរីនមកញាំអាហារតាមផ្លូវនៅម៉្យនដុន ដែលមានលក់អាហារប្លែកៗជាច្រើន ទាំងពីរនាក់ទិញអាហារហើយបញ្ចុកគ្នាទៅវិញទៅមក ពួកគេសើចសប្បាយយ៉ាងរីករាយ សកម្មភាពសិ្នតស្នាលដ៏ផ្អែមល្ហែមរបស់ពួកគេត្រូវបានញេឃ្លាំមើលជាសំងាត់ មានមនុស្សលួចថតរូបរបស់ពួកគេហើយមិនយូរប៉ុន្មានរូបទាំងនោះក៏ទៅដល់ដៃរបស់បុរសអាថ៌កំបាំងម្នាក់
«វាពិតជានៅកូរ៉េខាងត្បូងមែន តែថាស្រីម្នាក់នោះជាអ្នកណា?» បុរសដែលឈរបែរខ្នងដាក់កូនចៅនៅទីងងឹតសួរទៅកាន់កូនចៅខ្លួន
«ខ្ញុំក៏មិនដឹងដែរ»
«ទៅស៊ើបមក យើងស្គាល់មនុស្សដូចជាវាច្បាស់ គ្មានស្រីណានៅក្បែរវាបានទេ ក្រៅពីមនុស្សស្រីដ៏សំខាន់បំផុតក្នយងជីវិតរបស់វានោះ»
«បាទចៅហ្វាយ» អ្នកជាកូនចៅចាកចេញទៅធ្វើតាមបញ្ជារ បុរសអាថ៌កំបាំងដើរចេញពីកន្លែងងងឹត ហើយធ្វើឲ្យយើងដឹងថាគេជាម៉ាហ្វៀរលំដាប់ទីបីនៅជប៉ុនឈ្មោះថា ខេនតា ណាកាមូរ៉ា
«ហូស៊ុក ថាកាសុីរ៉ា គិតថាយើងរកឯងមិនឃើញហេ... យើងអាចបំផ្លាញឯងឲ្យបាត់ឈ្មោះនៅជប៉ុនបាន រឿងអីយើងចាត់ការឯងឲ្យបាត់ពីលើលោកនេះជាលើកទីពីមិនបាននោះ យើងនឹងចាត់ការមនុស្សស្រីរបស់ឯងដូចដែលយើងចាត់ការគ្រួសារម៉ាហ្វៀត្រកូល សាគូរ៉ា ដែលជាគូរដណ្ដឹងរបស់ឯងដូចគ្នា សុំទោសណានាងតូច» ស្នាមញញឹមពពេញដោយគំនុំញ៉ោចឡើងលើផ្ទៃមុខរបស់នាយ
ក្រោយពីដើរលេងអស់ចិត្តហើយហូស៊ុកក៏នាំណាមរីនត្រលប់មកសាលាវិញ
«អរគុណសម្រាប់ថ្ងៃនេះ»
«មិនអីទេ... សន្យាណាត្រូវតែញញឹម»
«ចាសដឹងហើយ»
«ល្ងាចចាំបងជូនទៅផ្ទះ»
«ចាស» ក្រោយពីនិយាយគ្នារួចណាមរីនក៏ចាកចេញត្រលប់ទៅថ្នាក់វិញ មកដល់ក៏ត្រូវឈឺក្បាលជាមួយទឹកមុខរបស់អេននីនិងមិត្តរបស់នាងតែណាមរីនធ្វើមើលមិនឃើញស្ដាប់មិនលឺ នាងព្យាយាមគិតពីពេលវេលាល្អៗ ដែលមានជាមួយហូស៊ុក ពេលវេលាបន្ដដើរទៅមុខជារឿយៗរហូតដល់ម៉ោងចេញទៅផ្ទះ ណាមរីនប្រមូលឥវ៉ាន់ដាក់កាបូបរៀបនឹងចេញទៅតែក៏ត្រូវអេននីស្រែកហៅ
«ណាមរីន!»
«ចាស...ចាស!» នាងតូចងាកមកមើលមុខអ្នកជាបងទាំងងើយឆ្ងល់
«ថ្ងៃនេះជិះឡានទៅជាមួយយើង»
«ហេ...ហេតុអី?» ណាមរីនភ័យបែកញញើសបេះដូងលោតឌុកដាក់
(តិចបងអេននីចាប់បានទៅ?)
«លោកតាចាំ... ឆាប់ទៅនៅមើលស្អីទៀត» លឺចឹងណាមរីនធូរចិត្តតិច
«ហ៎...ចាស... ចាស!» នាងតូចតបរួចក៏ដលរទៅតាមអេននី តែក៏មិនភ្លេចយកទូរស័ព្ទមកផ្ញើរសារទៅប្រាប់ហូស៊ុកដែរ
(សិស្សច្បងសុំទោសណាមអត់បានទៅជាមួយបងទេ លោកតាមកណាមត្រូវទៅផ្ទះជាមួយនឹងបងអេននី)
ហូស៊ុកអានសាររបស់ណាមរីនហើយញ៉ោចស្នាមញញឹមបន្ដិចមុននឹងឡើងឡានបើកចាកចេញទៅបាត់ទៅ
ភូមិគ្រឹះត្រកូល ផាក
មកដល់ផ្ទះវិញអេននីរត់ទៅឱបលោកផាកមុនគេ ណាមរីនដើរតាមពីក្រោយជាមួយទឹកមុខះញឹមតិចៗ
«លោកតា! អេននីនឹកលោកតាណាស់»
«តាក៏នឹកចៅដូចគ្នា... ណាមរីនមករកតាមកចៅ» លោកផាកប្រលែងអេននីហើយក៏ដើរមកឱបចៅស្រីណាមរីន
«ណាមនឹកលោកតាណាស់ ហេតុអីលើកនេះទៅយូរម្ល៉េះឡើងមួយឆ្នាំ» ណាមរីន
«មុខជំនួញរវល់ច្រើន ណាមរីនចៅតាធំច្រើនណាស់នៀក៎»
«អរគុណលោកតា»
«ហេ! គ្រប់គ្នាចាប់អារម្មណ៍តែលោកតាចុះខ្ញុំនោះ» កំលោះសង្ហាររាងខ្ពស់ស្រឡះបង្ហើរវាចាមក នាងតូចអេននីលឺហើយក៏ប្រញាប់ងាកទៅមើល
«បងមីនហ្យុក នេះមិចក៏បងមកជាមួយលោកតាក្រែងថាបីខែទៀត?» អេននី
«បងបញ្ជប់ការសិក្សាមុនកំណត់ណា» មីនហ្យុកលើកសញ្ញាប័ត្របង្ហាញគ្រប់គ្នា
«អូ! ព្រះអើយសញ្ញាប័ត្រផ្នែកច្បាប់នៅអង់គ្លេស បងមីនហ្យុកពូកែរមែន» អេននីធ្វើទឹកមុខភ្ញាក់ផ្អើល
«វាត្រូវតែចឹង ហេ! ឈប់នេះជាណាមរីនហេ!» មីនហ្យុកដើរទៅជិតនាងតូច ណាមរីនប្រញាប់រកលេសគេច
«សុំទោសគ្រប់គ្នាខ្ញុំមិនសូវស្រួលខ្លួនសុំទៅសម្រាកមុនហើយ» មិនចាំឲ្យមានអ្នកតបណាមរីនក៏រត់ឡើងទៅបន្ទប់បាត់
«នាងក្មេងនេះអត់សុជីវធម៌មែន» លោកស្រីសេរ៉ា
«កុំហៅណាមរីនចឹង យ៉ាងណាគេក៏ជាក្មួយពួកយើងដែរ» លោកស៊ុងជេ
«យ៉ាងមិចដែរ?» អេននីដលរមកនិយាយខ្សឹបដាក់មីនហ្យុក
«មិនអន់ទេ»
«ចឹងប្រគល់ឲ្យបងហើយណា»
«ទុកចិត្តចុះ...» មីនហ្យុកតបដោយទឹកមុខព្រាន