ងាប់យ៉ារស់ន

By LeeMochi

2.2K 79 19

«បងជាមនុស្សដំបូងដែលមើលឃើញពីតម្លៃពិតប្រាកដរបស់អូន បងធ្លាប់សន្យាថានឹងនៅក្បែរអូនចុះហេតុអីពេលនេះបងទៅចោលអូន ហេតុអ... More

ើរង
ភាគទី ០១
ភាគទី ០២
ភាគទី ០៣
ភាគទី ០៤
ភាគទី ០៥
ភាគទី ០៦
ភាគទី ០៧
ភាគទី ០៨
ភាគទី ០៩
ភាគទី ១១
ភាគទី ១២
ភាគទី ១៣
ភាគទី ១៤
ភាគទី ១៥
ភាគទី ១៦
ភាគទី ១៧
ភាគទី ១៨
ភាគទី ១៩
ភាគទី ២០
ភាគទី ២១
ភាគទី ២២
ភាគទី ២៣
ភាគទី ២៤

ភាគទី ១០

66 3 1
By LeeMochi

ហូស៊ុកបាននាំអេននីមកមន្ទីពេទ្យដែលនៅជិតកន្លែងធ្វើពិធីរៀបការ អេននីមមើលហៅឈ្មោះជីងយ៉ុងមិនឈប់
«ជីងយ៉ុងកុំទៅអី អូនដឹងខុសហើយ កុំចាកចេញពីអូនអី ជីងយ៉ុង...» អេននីស្រែកមួយវ៉ាស់ចុងក្រោយហើយក៏ភ្ញាក់ពេលនោះនាងភ្ញាក់ផ្អើលខ្លាំងពេលដឹងថាមិនមែនជាជីងយ៉ុង
«សុំទោសដែលខ្ញុំមិនមែនសង្សារនាង»
«លោកឃើញអស់ហើយឬ?» អេននីនិយាយទាំងទំលាក់ទៅមុខចុះ ហូស៊ុកមិនតបនាងក៏និយាយបន្ដ
«ខ្ញុំជាមនុស្សអាក្រក់សមហើយដែលជួបរឿងបែបនេះ ណាមជាមនុស្សល្អតែខ្ញុំបែរជាធ្វើបាបនាង នៅនិយាយអាក្រក់ពីនាងធ្វើឲ្យគ្រប់គ្នាស្អប់នាងទៀត ខ្ញុំមិនសមរស់លើផែនដីនេះទេ» និយាយចប់នាងក៏យកកាំបិតចិតផ្លែឈើមកប្រុងចាក់សម្លាប់ខ្លួនឯងតែត្រូវហូស៊ុកស្ទុះមកចាប់ទាន់ហើយបោះទៅម្ខាង
«នាងឆ្គួតឬយ៉ាងមិចនឹង ដោយសារប្រុសម្នាក់នាងសុខចិត្តសម្លាប់ខ្លួន»
«គិតយ៉ាងមិចទៅគេស្អប់ខ្ញុំហើយតើខ្ញុំគួរធ្វើយ៉ាងមិចទៅ» អេននីអង្គុយយំយ៉ាងខ្លាំង ហូស៊ុកឃើញចឹងក៏រៀងអាណិតតិចៗ ចឹងហើយគេក៏ដើរមកឱបលួងលោមអេននីឲ្យស្ងប់អារម្មណ៍
«មិចក៏ថាអត់ នាងនៅមានមនុស្សជាច្រើនដែលស្រលាញ់នាងនោះគឺម៉ាក់ប៉ារបស់នាង លោកតា និងបងប្រុសនាងដែរ»
«ចុះលោកនោះតើបេះដូងរបស់លោកមានកន្លែងសម្រាប់ខ្ញុំទេ» សំនួរមួយនេះធ្វើឲ្យគេរៀងច្របូកច្របល់បន្ដិចដែរនាយគិតបន្ដិចមុននឹងតប
«សុំទោសបេះដូងរបស់ខ្ញុំបានដាក់មនុស្សម្នាក់រួចហើយ» និយាយរួចនាយក៏ប្រលែងការឱបពីអេននី
«ជាណាមរីនមែនទេ... តែមើលទៅនាងអត់សូវចាប់អារម្មណ៍លោកឡើយ»
«ស្រលាញ់មិនស្រលាញ់ជារឿងរបស់ខ្ញុំនាងគ្មានសិទ្ធិមកសួរនាំទេ» ចប់សំដីហូស៊ុកក៏ចាកចេញដោយមិនលា ក្រោយហូស៊ុកចាកចេញបានមួយសន្ទុះធំលោកស្រីសេរ៉ាក៏មកដល់
«ម៉ាក់! បានផលអត់នឹង?» អេននីឃើញម្ដាយភ្លាមក៏សួរនាំភ្លាម
«ប្រាកដជាបានអ្វីដែលសំខាន់កូនត្រូវធ្វើខ្លួនជាមនុស្សទន់ខ្សោយ ជាមនុស្សដែលចូលចិត្តបន្ទោសខ្លួនឯងជាពិសេសកូនប្រហែលជាត្រូវប្ដូរការតុបតែងខ្លួន» លោកស្រីសម្លឹងមើលមុខកូនស្រីហើយញញឹមបង្កប់ដោយល្បិច

ហូស៊ុកត្រលប់មកផ្ទះរបស់ខ្លួនវិញ គេផឹកៗរបស់ដបស្រាគរលើគ្នាកែវភ្នែកសុភាពបុរសប្រែក្លាយជាបិសាចសាតានមួយរំពេច
«ឯងមិនគួរសង្ស័យលើណាមឡើយ ទ្រាំបន្ដិចទៅពេលដែលណាមមានការចងចាំវិញអ្វីៗនឹងប្រសើរឡើង» និយាយចប់គេក៏លើកស្រាអកអស់

===
ថ្ងៃបន្ទាប់ណាមរីនមករៀនតាមធម្មតាតែថាថ្ងៃនេះពេលនាងដើរមកដល់ថ្នាក់ក៏ស្រាប់តែឃើញថាថ្នាក់របស់ខ្លួន មានមនុស្សអ៊ូរអរមកព័ទ្ធជុំវិញ នាងក៏រត់ទៅមើល
«មានរឿងអីនឹង?» ពេលមកដល់ថ្នាក់ក៏ឃើញថាអេននីតែងខ្លួនប្លែកៗ ធ្វើចរឹកដូចត្រូវគេធ្វើបាប
«ឲ្យខ្ញុំសុំទោសចំពោះរឿងកន្លងមក ខ្ញុំដឹងថាខ្ញុំមិនល្អខ្ញុំនិយាយអាក្រក់ដែរមិនមែនជាការពិត» ខណៈនោះអេននីក៏ងាកទៅឃើញណាមរីននាងក៏ដើរទៅជិតនាង
«ណាម! ឲ្យបងសុំទោសចំពោះរឿងកន្លងមក សូមឯងអភ័យទោសឲ្យបងផងបានអត់» អេននីចាប់ដៃរបស់ណាមរីនហើយនិយាយយ៉ាងកំសត់
«បងមានល្បិចអីទៀតហើយ»
«ណាម! នេះអូននៅខឹងនឹងបងទៀតហ៎!»
«អត់ទេខ្ញុំមិនដែលខឹងបង» ណាមីនតបរួចអេននីក៏ឱបប្អូនគ្រប់គ្នាឃើញចឹងក៏មិនបន្ទោសអេននីដែរពួកគេព្រមលើកលែងឲ្យអេននីដូចគ្នា

ដល់ម៉ោងបាយថ្ងៃត្រង់ណាមរីនកាន់ប្រអប់បាយមកចាំហូស៊ុកដើម្បីញាំបាយជាមួយគ្នាតែចាំយូរទៅកាន់តែយូរទៅមិនឃើញអ្នកណាមកឡើយ នាងតូចក៏សាកតេទៅរករាងក្រាស់វិញតែក៏មិនលើកដោយអស់សង្ឃឹមនាងក៏ដើរត្រលប់មកថ្នាក់វិញ ប៉ុន្ដែចៃដន្យក៏ឃើញហូស៊ុកនៅជាមួយអេននី
«នេះមានរឿងអីមិចក៏ពួកគាត់នៅជាមួយគ្នា បងស៊ុកហ្គី... ឬមួយបងក៏ដូចជាគ្រប់គ្នាដែរ ជឿសំដីបងអេននីយល់ថាអូនមិនល្អ» ខណៈពេលនោះទឹកភ្នែករបស់ណាមរីនក៏រមៀលស្រក់ចុះមកដោយមិនដឹងខ្លួនទ្រូងខាងឆ្វេងរបស់នាងពិតជាឈឺចាប់ខ្លាំងណាស់
«អត់ទេ អូនអាចបាត់បង់អ្នកណាក៏បានតែអូនគ្មានថ្ងៃបាត់បង់បងឡើយ» កែវភ្នែកទន់ភ្លន់ប្រែជាមានអំណាច នាងសម្លឹងមើលឡានដែលបើកចេញទៅដោយសេចក្ដីខឹង

ងាកមកមើលហូស៊ុកនិងអេននីដែលនៅក្នុងឡានវិញ អេននីព្យាយាមនិយាយរៀបរាប់ពីទុកលំបាកនឹងការឈឺចាប់របស់នាង តែថាហូស៊ុកហាក់បីជាមិនចាប់អារម្មណ៍ឡើយ
«សុំទោសដែលខ្ញុំនិយាយច្រើន តែថាខ្ញុំសួររឿងមួយបានអត់»
«និយាយមក» នាយតបដោយមិនមើលមុខរបស់អេននី
«បងនិងណាមរីនកំពុងទាក់ទងគ្នាឬ?» មួយម៉ាត់នេះធ្វើឲ្យហូស៊ុកបង្ខំចិត្តបើកឡានទៅម្ខាងហើយងាកមកនិយាយជាមួយអេននី
«ពួកយើងមិនទាន់ទាក់ទងគ្នាទេ គ្រាន់តែជាមិត្តយល់ចិត្ត ត្រូវការសួរអីទៀតអត់»
«តែណាមស្រលាញ់បងជីនយ៉ុងណាស់ ជាកំហុសខ្ញុំបើខ្ញុំមិនបំបែកពួកគេទេលោកក៏មិនបាច់មកឈឺចាប់ម្នាក់ឯងដែរ ឲ្យខ្ញុំសុំទោសលោកដែរណា»
«មិនបាច់ទេ មិនថាណាមជ្រើសរើសយកអ្នកណា គឺខ្ញុំគាំទ្ររាល់ការសម្រេចចិត្តរបស់នាង ដល់ហើយនាងអាចចុះបាន» ពេលងាកទៅក៏ឃើញថាមកដល់ផ្ទះបាត់ទៅហើយ នាងក៏ចាកចេញពីឡានទាំងមានអារម្មណ៍ថាខ្មាស់តិចៗដែរ ឡានរបស់ហូស៊ុកបើកចេញទៅ ណាមរីនមើលមកពីលើទាំងមានអារម្មណ៍ថាខឹងតែនាងក៏មិនធ្វើអ្វីដែលរហូតមួយសន្ទុះសំលេងគោះទ្វារក៏បន្លឺឡើងណាមរីនក៏ដើរទៅបើក

«បងអេននី?»
«មិនទាន់គេងទេហ៎»
«បងមានការអី» អេននីដើរចូលមកក្នុងបន្ទប់របស់ណាមរីនទាំងម្ចាស់គេមិនអញ្ជើញ
«គ្មានអីទេគ្រាន់តែចង់បង្ហាញរបស់ឲ្យឯងមើល» និយាយចប់នាងក៏ដកទូរស័ព្ទបង្ហាញរូបថតរបស់ហូស៊ុកដែលនាងលួចថតពេលគេកំពុងញាំអី ណាមរីនឃើញហើយនាងខំប្រឹងទប់អារម្មណ៍
«ឯងឃើញហើយមែនទេ... យ៉ាងណាយើងនៅតែមានតម្លៃជាងឯង មើលចុះបងហូស៊ុកសប្បាយចិត្តណាស់ពេលនៅជាមួយយើង មិនមែនមានតែឯងទេដែលអាចធ្វើឲ្យគាត់រីករាយ មើលទៅបងហូស៊ុកក៏មិនខុសពីសង្សារបស់ឯងមុនៗដែលអ្វីដែលឯងឲ្យគេមិនបានតែយើងអាចឲ្យគេបានវាមិនចម្លែកដែលឯងតែងតែជាអ្នកដែលត្រូវគេទាន់ចោល»

ប្រាវ!
«ហ្អាយ! នាងណាម... នេះនាង... នាងទូរស័ព្ទយើង» ណាមរីនដែលខឹងពេកក៏ឆក់ទូរស័ព្ទពីដៃរបស់អេននីបោកចោល អេននីខឹងណាស់ប្រុសស្ទុះមកវាយណាមរីនតែត្រូវនាងតូចទះតបវិញបានមុន
ផ្លាច់!

«នាងណាមនាងហ៊ានវាយយើងផងចង់ស្លាប់ឬ?»
«ឈប់ភ្លាមណាបងអេននី! អូ... ព្រឹកមិញឃើញតែងខ្លួនត្រឹមត្រូវមកនិយាយសុំទោសស្មានថាកែរចរឹកហើយតើ តែមានណា... ចរឹកហាចរកប្រុសនៅដដែល កុំយកបងហូស៊ុកទៅប្រៀបធៀបជាមួយបងជីងយ៉ុងជាពិសេសមនុស្សក្បត់ទាំងនោះ បងហូស៊ុកមិនមែនមនុស្សចឹងទេ ហើយចាំទុកលើកនេះខ្ញុំគ្មានថ្ងៃឲ្យបងមកដណ្ដើមគាត់ពីខ្ញុំឡើយ គិតថាខ្ញុំបន្ដនៅស្ងៀមឲ្យបងធ្វើតាមអំពើរចិត្តចឹងទៀតឬ អត់ទេខ្ញុំមិនឲ្យរឿងដដែលៗកើតឡើងទៀតឡើយ»
«ឯងវាយយើងចាំមើលយើងប្រាប់លោកតា»
«ប្រាប់ទៅបើបងប្រាប់ខ្ញុំក៏នឹងប្រាប់លោកតាដូចគ្នាថាបងធ្វើបាបខ្ញុំហើយថតរូបអាក្រាតខ្ញុំចាំមើលលោកតានៅខាងបងឬខាងខ្ញុំ» អេននីដោយគ្មានអ្វីតបតនាងក៏ងើបរើទូរស័ព្ទហើយចាកចេញតែក៏មិនភ្លេចងាកមកផ្ដាំណាមរីនដែរ
«ឯងចាំទុករឿងថ្ងៃនេះមិនចប់ត្រឹមនឹងឡើយ» អ្នកជាបងចាកចេញទៅបាត់ទៅ គ្រាន់តែអេននីចេញទៅបាត់ទៅ ណាមរីនដកដង្ហើមធូរចិត្តប្រញាប់រត់ទៅបិទទ្វារជើងក៏ចាប់ផ្ដើមទន់ជង្គង់ហើយខ្លួនប្រាណប្រែជាញ័របង្ហាញថានាងខ្លាច
«នេះ... នេះឯងធ្វើបានដោយរបៀបណាណាម វាជាអារម្មណ៍អី... ហេតុអីមុននេះឯងក្លាហានម្ល៉េះ? វាមិនដូចជាឯងទាល់តែសោះ... ទេ! ឯងធ្វើបានល្អហើយ វាត្រូវតែបែបនេះឯងមិនត្រូវខ្លាចទេ មិនចឹងឯងនឹងបាត់បង់វាជាលើកទីពីរ» ណាមរីននិយាយតែឯងហើយសម្លឹងមើលទៅក្នុងកញ្ចក់....

Continue Reading

You'll Also Like

166K 10.8K 117
Rowen transmigrates into the world of One Piece, gaining the Strongest Trait System-capable of plundering the Traits of others! Spotting the golden-s...
457K 12.2K 64
"i was perfectly content before you came along." "sure, that's why you lost control after every minor inconvenience." "yeah, including you." paul lah...
639K 7.5K 80
This story is inspired by Ang Mutya ng Section E, written by Lara Flores.This is my own interpretation and continuation of the story, starting after...
1M 38.7K 80
❝The way you're looking at me right now makes me wonder where you want me.❞ stolen glances, hushed whispers, teasing breaths, ...