សប្បាយពេលនេះអោយហើយទាន់មានឱកាស ដូចពាក្យចាស់បានពោលថាទុក្ខមុនចាំស្រណុកក្រោយ តែនេះសប្បាយមុនចាំទុក្ខពេលក្រោយទៅហ្ន៎។ ហិហិ! ដល់ខែប្រឡងហើយ មួយភាគនេះខ្ញុំគ្មានអីមកបន្ថែមនោះទេ។ ព្រោះប្រញាប់សរសេរបញ្ចប់នឹងអាលមើលមេរៀនត្រៀមយកលេខល្អតាមគោលដៅរបស់ខ្ញុំ។
តស់ចូលទៅសាច់រឿងយើងវិញតែម្ដងទៅ÷
កាត់មកខាងបងប្អូនពីរនាក់ដែលត្រូវជាកូនប្រុសច្បងត្រកូលអាន់ហ្វាដេនីឯណេះវិញម្ដង ក្រោយចេញពីភូមិគ្រឹះមក ពួកគេក៏បានមកដល់ហាងនំដ៏ល្បីមួយកន្លែងដោយណាមជូនឈរធ្វើទឹកមុខលឹងស្លើរបែបមិនទាន់យល់។
“ឯងនាំបងមកកន្លែងណានឹង? ហើយនេះជាស្អី?” ណាមជូន ហាស្ដីសួរប្អូនប្រុសទាំងជ្រួញចិញ្ចើមមុខមាំបែបលក្ខណៈមិនរាប់ញាតិ។
“ចុះបងប្រុសធំមិនមើលផ្លាក គេដាក់ថាម៉េច! ម្ដេចក៏ចាំតែសួរខ្ញុំ ភ្នែកមានមិនមើលទៅ!” ជុងគុក មិនអោយអ្នកជាបងប្រុសនៅឆ្ងល់បានយូរ នាយក៏ឆ្លើយតបផាំងៗរហូតដល់ថ្នាក់ណាមជូនងាកមកសម្លក់មុខនាយខ្វាច់។
“អាគុក! យើងបងឯងណាវើយ! និយាយអោយស្រួលបួលជាមួយយើងបន្ដិច!” ណាមជូន ចាប់ក្ដៅឆេវសម្លក់មុខប្អូនប្រុសចង់លែនគ្រាប់ភ្នែក។ ព្រោះតែនាយគ្រឺតនឹងសម្ដីអាប្អូនប្រុសមួយនេះខ្លាំងណាស់។ នាំនាយមកកន្លែងណាក៏មិនដឹង អាសួរហើយក៏មិនប្រាប់ទៀត កុំអាងថាជាប្អូនទេខំអីវាយខ្ចប់នៅនឹងហ្មង។
“ស្អីគេ? មិញនេះខ្ញុំស្រែកដាក់បងឬ? ទើបបានជាខ្ញុំនិយាយប៉ុណ្ណឹងហើយមិនស្រួលទៀត” ជុងគុក ចិញ្ចើមចាប់ចងចូលគ្នាជាប់បន្ទាប់ពីបានឮបងប្រុសនិយាយសម្ដីបែបនឹងមកកាន់នាយ។
“កុំមកឌឺយើងយល់! យើងមិនចង់ឈ្លោះជាមួយឯងទេអាគុក!” គ្មានពាក្យនឹងតបក៏ប្ដូរជាមិនចង់ឆ្លើយ ព្រោះនាយខ្ជិលចង់ឈ្លោះជាមួយណាស់នាំបានវាយគ្នាផ្អើលពេញទីនេះមិនខាន។
ដឹងស្រាប់ហើយបងប្អូនពួកគេដែលថានិយាយត្រូវគ្នាតាំងពីអង្កាល់ណា បើនិយាយរកគ្នាលើកណាមើលតែសត្វតោឃើញសត្វខ្លាជាគូរសត្រូវស៉ីសាច់ហុចឈាមគ្នាទៅហើយ។
“ហៅឈ្មោះខ្ញុំជាអក្សរកាត់ហើយ! បងចាំបាច់អីថែមពាក្យ'អា'មកជាមួយដែរ?” ជុងគុក សួរទាំងមុខមាំគ្មានភាពជាអ្នកលេងសើចក្នុងខ្លួន។ នាយឆ្ងល់ណាស់គ្រាន់តែហៅឈ្មោះសោះអីក៏ចាំបាច់យកពាក្យអាមកបន្ថែមនៅពីមុខទៀត?
“ថី? យើងបងឯងយើងហៅបែបនឹងមិនបាន?” ណាមជូន សម្លក់មុខប្អូនយកងាប់យករស់ ចិត្តចង់តែលោតម៉ាត់មួយដៃកណ្ដាលមុខទេ។ នៅសួរចាក់ឬសតាប៉ែរតែស្ករស្អីច្រើនម្ល៉េះ គ្រាន់តែរឿងតិចតួចប៉ុណ្ណឹងសោះ។
“គ្មានទេស៎! បងអាចហៅបាន តែប្រសិនជាអ្នកម៉ាក់បានដឹង ខ្ញុំមិនច្បាស់ដែរថាបង--!” ជុងគុក មិនទាំងបានបញ្ចប់ឃ្លានៃប្រយោគផងណាមជូនស្រាប់តែនិយាយកាត់យ៉ាងលឿន÷
“ឯងហ៊ានយកទៅប្រាប់អ្នកម៉ាក់សាកល៎មើល! ឯងច្បាស់ជាបានដឹងគ្នាជាមួយយើងមិនខាន!” ណាមជូន និយាយបែបគំរាមទាំងសង្គ្រើតជើងធ្មេញគ្រឺតៗដាក់អ្នកជាប្អូនឈរទល់មុខ។
ណាមជូនចង់ប្រាប់ថា បើសិនជាអាប្អូនមួយនេះហ៊ានយកទៅប្ដឹងឮដល់អ្នកម៉ាក់សាកមើល គេប្រាកដជាបានដឹងគ្នាជាមួយនឹងនាយមិនខានឡើយ។ តែនាយគិតឬថាជុងគុកចេះខ្លាចនាយតាំងពីពេលណាមកមានតែឌឺថែមត្រូវជាង÷
“បងនិយាយបែបនេះគិតថាខ្ញុំខ្លាចបងឬ? បងគិតខុសហើយ តែបងកុំភ័យអី ខ្ញុំប្រាកដជាមិនប្រាប់អ្នកម៉ាក់អោយដឹងឡើយ ពីព្រោះខ្ញុំបារម្ភបងខ្លាចម៉ាក់ស្ដីបន្ទោសហើយដាក់ទោសអោយលន់ជង្គង់មួយយប់ទល់ភ្លឺដូចកាលពីលើកមុន” ជុងគុក ស្របនឹងសម្ដីនាយធ្វើឬកលឹងអឿបែបអ្នកមានប្រៀបជាង មានឆ្ងល់អត់ថាហេតុអីជុងគុកនិយាយបែបនឹងដាក់ណាមជូន?
ហិហិ! តស់មកដឹងទាំងអស់គ្នា មានពេលមួយនោះណាមជូនក៏ធ្លាប់បានហៅជុងគុកប្រើពាក្យអាដាច់សាច់យ៉ាងនេះម្ដងដែរ។ ប៉ុន្តែកាលនឹងពួកគេឈ្លោះគ្នាហើយចំពេលអ្នកស្រីសូណាជីបានមកស្ដាប់ឮ គាត់ក៏ស្ដីបន្ទោសអោយណាមជូនខ្លាំងៗថែមទាំងដាក់ទោសអោយណាមជូនលន់ជង្គង់ចុះនៅខាងក្រៅមុខភូមិគ្រឹះពេញមួយយប់ក្រោមទឹកសន្សើម។ រឿងហេតុគឺវាបែបនឹង ទើបបានជាជុងគុកបានដៃលើកយកមកធ្វើជារបាំងការពារខ្លួនយ៉ាងដូច្នេះ។
“ឯងនាំយើងមកហាងCakeធ្វើស្អី? បើថាអត់លុយនាំយើងមកចេញលុយអោយ ដេកស្រមៃទាំងកណ្ដាលថ្ងៃនឹងទៅហើយកុំមករំពឹងអោយសោះ...ថាយើងព្រមចេញលុយជួសឯងនោះ!” ហេតុតែមិនអាចប្រកែកតវ៉ាអ្វីបាន ណាមជូនក៏ចាប់បង្វែរប្រធានបទនិយាយដោយប្ដូរមកសួរហើយក៏គិតអឺអើតែម្នាក់ឯង។ ឯជុងគុកស្ដាប់ឮហើយលឹងហួសចិត្តមិនស្ទើរ ឆ្ងល់គាត់ប្រសប់ចេះរកនឹកឃើញ÷
“បងប្រុសធំមើលមកខ្ញុំសមជាអ្នកអត់លុយចាយដែរឬទេ? ខ្ញុំក៏មានការងារផ្ទាល់ខ្លួនដែរ មិនមែនដេកតែរៀនមួយមុខឯណា!” ជុងគុក ចង់ឈរសើចតិចអីតិច របៀបថាហួសចិត្តរកអ្វីមួយមកប្រៀបមិនបាននឹងណា។ បងប្រុសធំនេះប្រសប់និយាយចេញមករួច គាត់ក្នុងខ្លួនគិតថានាយនឹងនៅផ្ទះមិនធ្វើស្អីទាល់តែសោះម៉ងឬក៏អី?
“អើ...យើងដឹងតើ!” ចម្លើយមួយឃ្លាយ៉ាងខ្លីចេញពីក្រអូមមាត់បុរសសង្ហារថ្ពាល់ខួច។ ហៃលឹងអញ្ចឹងណ៎? បើដឹងហើយចាំបាច់សួរ?
“អូ៎..! សួស្ដី! អ្នកប្រុសធំ អ្នកប្រុសទី២ មកដល់ហាងនាងខ្ញុំមកដោយផ្ទាល់បែបនេះ តើត្រូវការអ្វីជាពិសេសដែរចាស៎? សូមអញ្ចើញចូលខាងក្នុងសិនមក!” កំពុងឈរមុខហាងគេឈ្លោះប្រកែកគ្នាសុខៗស្រាប់តែម្ចាស់ហាងចេញមកស្វាគមន៍ពួកនាយទាំងពីរយ៉ាងគន្លើនអមដំណើរបញ្ចេញស្នាមញញឹមជាប់មាត់។ តែទាស់ត្រង់ថា ណាមជូននិងជុងគុកឈ្លោះគ្នាចង់ចូលបានកន្លះថ្ងៃទៅហើយ គាត់យូរហើយទើបនឹងចេញមក:-D។
“ហ្ហឹម...ៗ!” ជំនួសអោយការនិយាយតបកម្លោះសង្ហារទាំងពីររូប គ្រាន់តែងក់ក្បាលបញ្ជាក់បន្ដិចទាំងទឹកមុខមាំ មុននឹងដើរបោះជំហានចូលទៅខាងក្នុងហាងដោយមានម្ចាស់ហាងបើកទ្វារចាំទទួលរួចជាស្រេចនោះ។ នេះហើយចរិតបងប្អូនពួកគេពេលនៅមុខមនុស្សរាល់គ្នា ប៉ុន្តែកុំមើលពេលនៅតែពីរនាក់វិញដូចឆ្មារនិងកណ្ដុរ។
++++
លោកម្ចាស់ហានជីគូក្រោយពីត្រូវចាប់បង្ខំកំពូលលោកកូនផងដាក់កំហិតផង ទម្រាំអោយគេបានញ៉ាំបាយ ពេលថ្ងៃត្រង់រួច គាត់ស្ទើរតែចង់ចេញក្អួតក្រពុលមុខម្ដងៗទេ កូនគាត់នេះអាយុ១៦ឆ្នាំដូចចង់យ៉ាប់ជាងក្មេង២ឆ្នាំទៅទៀត។
ដូចឥឡូវនេះយ៉ាងចឹងចេញតែពីភោជនីយដ្ឋានមិនទាន់ទេ ជីមីនរទួចរំអុកអោយប៉ាគេជូនមកកន្លែងសួនកម្សាន្ដអោយទាល់តែបាន។
មកដល់មិនទាន់ឡើយ ចុះតែពីលើឡានមិនទាំងអោយបានស្រួលបួលល្មិចទេ លោកម្ចាស់ហានជីគូក៏ត្រូវកូនប្រុសចាប់អូសមកដល់កន្លែងលេងកម្សាន្ដកណ្ដាលហ្វូងមនុស្សម្នាយ៉ាងលឿនស្ទើរគាត់ទប់ខ្លួនឈានជើងដើរតាមមិនចង់ទាន់÷
“ប៉ាជិះរថភ្លើងហោះនោះអត់? វាមើលទៅទំនងគួរអោយសប្បាយចង់ជិះណាស់ប៉ា..!” អាល្អិតស្រដីប្រាប់លោកប៉ារបស់គេទាំងលើកដៃចង្អុលទៅរថភ្លើងដែលកំពុងរត់វិលខ្ញាល់ចុះឡើងតាមការបញ្ជានោះទាំងការសប្បាយចិត្ត។
“អ្នកប្រុសតូចបាទ! សួរបានហាមចង់ជិះតែបើចង់ជិះសុំកុំនាំអានូលីនេះជិះដែលអី អារថភ្លើងនឹងវាខ្ពស់ហើយវិលខ្ញាល់សំខាន់រត់លឿនទៀត មើលក៏ដឹងថាបានជិះហើយធានារថានឹងបានបែកក្អួតមិនខាន” នូលី ពេលឮជីមីនពោលថាចង់ជិះរថភ្លើងហោះនាយប្រញាប់លូកមាត់មកនិយាយស្កាត់យ៉ាងលឿន។ ប៉ុន្តែសុំទោសផងប្រហែលការខំប្រឹងរបស់នាយមិនបានសម្រេចដូចចិត្តនាយនោះឡើយ ព្រោះថាអាល្អិតជីមីនមិនមែនមនុស្សដែលធ្វើអីមួយតម្រូវតាមចិត្តគេឯណា មានតែផ្គើនលើសនោះទើបត្រូវ÷
“ហិហិ! បាទ..តែខ្ញុំចង់ជិះយ៉ាងម៉េច? ប៉ាតោះ!” ជីមីន សើចញញឹមយ៉ាងស្រស់លក្ខណៈឌឺដាក់នាយនូលី បញ្ចប់តែឃ្លាប្រយោគគេក៏រត់ទៅរករថភ្លើងហោះដែលកំពុងឈប់រងចាំមនុស្សមកជិះបន្ដនោះមុនលោកម្ចាស់ហានជីគូបាត់យ៉ាងលឿន ឯអ្នកដែលឈរធ្មឹងគ្មានជម្រើសមានតែដើរទៅតាមកូនប្រុសប៉ុណ្ណោះ។
“ហួយ៎...! អ្នកប្រុសតូច...!” នូលី បង្អូសសម្លេងបន្លឺឡើងយ៉ាងវែងបែបតឹងទ្រូងដកដង្ហើមយ៉ាងឮដោយងាកមុខមកពេបមាត់ដាក់នាយជេប៊ុមទាំងធ្វើទឹកមុខស្អុយប៉ែរ។ ចំណែកឯជេប៊ុមបានត្រឹមគ្រវីក្បាលញាក់ស្មារតបបែបហីៗ រួចក៏ដើរចេញទៅតាមចៅហ្វាយទាំងពីរធ្វើប្រងើយ បែបថាមិនគិតហើយក៏ខ្ជិលចង់ខ្វល់ច្រើន។
+៣០នាទីក្រោយមក!!
“អ៊ួកៗ..ខឹះៗ..ហ្ហឹម..!” នាយកម្លោះសង្ហារនូលីគ្រាន់តែរថភ្លើងបញ្ឈប់ការរត់ភ្លាមមិនបង្អង់យូរនាយរត់ចុះយ៉ាងលឿនមកក្អួតចង្អោរនៅក្រោមដើមឈើទាំងដកដង្ហើមញាប់ៗស្ទើរមិនដល់គ្នា កុំថាឡើយតែនូលីដែរប្រញាប់ចុះពីរថភ្លើងមកក្អួតចង្អោរ សូម្បីតែលោកម្ចាស់ហានជីគូនិងកម្លោះចាស់ជេប៊ុមក៏ដូចគ្នា÷
“ហ្ហឹម...!” ហានជីគូ បន្ទាប់ពីក្អួតបញ្ចេញភាពចង្អោរដែលច្រាលចេញពីក្នុងខ្លួនស្ទើរខ្សោះជាតិអស់កម្លាំងពីកាយ គាត់ក៏ទម្លាក់ខ្លួនអង្គុយមួយជំហរទៅលើបង់កៅអីក្បែរនោះភ្លេម។
“ខឹះៗ...អ៊ួកៗ...ហ្ហឹម..ហ្ហើយ..!” ជេប៊ុម ក្អួតចង់ខ្សោះជាតិទឹកអស់រលីងពីខ្លួនដោយមិនអាចទប់លំនឹងខ្លួនឈរបន្ដបាននាយក៏ដាក់គូទអង្គុយលើបង់ជិតលោកម្ចាស់ហានជីគូ ដោយមិនខ្ចីខ្វល់ពីតួនាទីរវាងចៅហ្វាយនិងកូនចៅ។
“បងប្រុសនូលី លោកពូជេប៊ុម! នេះទឹកសុទ្ធញ៉ាំវាសិនទៅដើម្បីអោយវាស្រឡះបំពង់ក!” ជីមីន ដែលទើបនឹងរត់មកពីទិញទឹកបានគេក៏ប្រញាប់រត់បកមកវិញ ពេលមកដល់ភ្លេមក៏ប្រញាប់ហុចទឹកអោយទៅមនុស្សមាឌធំទាំងពីរដោយទឹកមុខគេលឹងស្លេកបបូរមាត់លឹងស្លាំង។
“អរគុណអ្នកប្រុសតូច...ៗ!” នាយកម្លោះសង្ហារទោះគ្មានកម្លាំងនិងនិយាយតែពួកនាយក៏ត្រូវតែពោលពាក្យមួយជាការទទួលដោយចេញពីចិត្តទាំងបង្ហាញស្នាមញញឹម។ ព្រោះមិនចង់អោយអ្នកប្រុសតូចគិតច្រើន គ្រាន់តែមើលតាមទឹកមុខក៏ដឹងថាពេលនេះក្មេងចំពោះមុខភ័យស្លន់ចង់យំចេញមកប៉ុណ្ណា។
“ប៉ានេះទឹក!...ប៉ាយ៉ាងមិចទៅហើយ?” ជីមីន ងាកមកហុចទឹកសុទ្ធមួយដបអោយលោកម្ចាស់ហានជីគូព្រមទាំងបន្លឺសម្លេងខ្សាវៗពោលសួរ។ ដោយគេលន់ជង្គង់ចុះផ្ទាល់ដីនៅមុខប៉ារបស់គេទាំងទឹកមុខព្រួយបារម្ភចំពោះអ្នកមានគុណនឹងគិតបន្ទោសខ្លួនឯងក្នុងចិត្ត។
“ប៉ាមិនអីទេ! កូនកុំបារម្ភអី!” ហានជីគូ ញញឹមស្រាលទៅកាន់កូនប្រុសទាំងទទួលយកទឹកមកអកផឹកដើម្បីបន្សើមបំពង់ក។
“ប៉ាអោយកូនសុំទោស! លើកក្រោយកូនឈប់ធ្វើអ៊ីចឹងទៀតហើយ! កូនសន្យា!” គេសម្លឹងមើលប៉ារបស់គេទាំងទឹកមុខសោកសៅដោយការដឹងខុស ព្រោះតែគេទើបប៉ាគេទៅជាបែបនេះ។ បើគេមិននាំគាត់ទៅជិះរថភ្លើងហោះភ្លើងវិលស្អីនឹងទេ ប៉ាគេនិងបងប្រុសនូលី លោកពូជេប៊ុមក៏មិនមកត្រូវលំបាកដូចអ្នកចេញកូនចឹងដែរ។
“ហ៉ឹសៗ...! កូនកំហូចមានរឿងអីដែរត្រូវមកសុំទោសប៉ាដូច្នេះ កូនមានបានធ្វើស្អីខុសឯណា!” ហានជីគូ ឮហើយចាប់អស់សំណើចនឹងទឹកមុខស្លន់របស់អាល្អិតនៅចំពោះមុខដែលធ្វើទឹកមុខកំសត់ដឹងកំហុសទាំងដែលគេមិនបានធ្វើខុសអ្វីសោះ ចេះមកពោលពាក្យសុំទោសដាក់គាត់ទៅកើត យ៉ាប់មែនក្មេងនេះ។
“យ៉ាងណាកូនត្រូវតែសុំទោសប៉ា ថ្ងៃនេះកូនធ្វើអោយប៉ាហត់ពេញមួយថ្ងៃហើយ! នេះមេឃក៏ក្ដៅខ្លាំង មិនអ៊ីចឹងទេពួកយើងត្រឡប់ទៅវិញ! តើល្អទេប៉ា?” ជីមីន គ្រវីក្បាលមិនស្របតាមដែលប៉ាគេថាគេមិនបានខុស ទើបគេងាកទៅមើលមេឃបន្ដិចរួចបែរមកសួរប៉ាគេវិញទាំងញញឹម។
“កូនដើរលេងឆ្អែតហើយឬ ទើបបានចង់ទៅវិញដូច្នេះ? កុំព្រោះតែប៉ា ធ្វើអោយកូនចង់ទៅវិញទាំងមិនដាច់ចិត្តអីណា៎” គាត់លើកចិញ្ចើមសួរកូនប្រុសខណៈស្ដាប់ឮគេនិយាយបែបនេះទាំងដែលមើលតាមទឹកមុខដូចខុសស្រឡះពីមាត់។
“ប្រាកដណាស់ប៉ា! កូនប៉ាថ្ងៃនេះដើរលេងលឹងច្រើនហើយហត់ទៀតទើបចង់ទៅវិញ ម្យ៉ាងកូនត្រូវទៅហាត់សមទុកសម្រាប់ការប្រកួតថ្ងៃស្អែកផង!” ជីមីន ឃើញថាប៉ាដូចមិនចង់ជឿគេចាប់ញញឹមយ៉ាងស្រស់បង្ហាញប៉ាគេអោយដឹងថាគេពិតជាបានដើរលេងឆ្អែតចិត្តមែន ទើបពេលនេះបន្លប់បង្វែរប្រធានបទ លើកយកមូលហេតុមកនិយាយដោយមិនអោយប៉ាគេគិតថាគេចង់ទៅវិញព្រោះតែគាត់ឡើយ។
“ហ្អា.! កូនប៉ាហាត់តៃខ្វាន់ដូរាល់ថ្ងៃទៅហើយ ខានហាត់មួយថ្ងៃសោះ កូនប៉ាក៏មិនលើកលែងដែរឬ? ចំមែនកូននេះ! បើបែបនឹងទៅហើយចឹងពួកយើងត្រឡប់ទៅវិញក៏បាន ប៉ាស្របតាមកូនជានិច្ច!” គាត់ញញឹមយកដៃទៅញីសក់ក្បាលកូនប្រុសលេងបែបខ្នាញ់។
មើលគេចុះហាត់តៃខាន់ដូរាល់ថ្ងៃស្ទើរមួយថ្ងៃហាត់ជាងដប់ដងក្នុងខ្លឹបកីឡា គ្រាន់តែមកដើរលេងអោយបានសប្បាយម្ដងសោះក៏ចង់ត្រឡប់ទៅភូមិគ្រឹះទៅហាត់តៃខ្វាន់ដូវិញទៅហើយ ចឹងៗអីស្អែកនេះដៃគូរប្រកួតអាចវាយឈ្នះគេអត់។
បញ្ជាក់ : ត្រង់នេះ បានន័យថាជីមីនអាន់ហ្វាដេនីជាអ្នកហាត់តៃខ្វាន់ដូកាលគេនៅ មិនមែនជាផាកជីមីនទេ។
“ហិហិ..! អ៊ីចឹងតស់ប៉ា បងនូលី ពូជេប៊ុម ពួកយើងត្រឡប់ទៅភូមិគ្រឹះវិញ!!” ទើបនឹងដើរតួកំសត់មិញសោះឥឡូវញញឹស្ញេញសប្បាយចិត្តលឿនជាងរន្ទះបាញ់រដូវខែវស្សាទៅទៀត នេះបានចំជាផាកជីមីនពិត។
“ហ៉ឺ...! ពូជេប៊ុមហ្ហា៎..តើគាត់ជាអ្នកប្រុសតូចពួកយើងពិតឬក៏អត់ហ្ន៎?”
To be Continued ✍️💯