ถถา๕ษ็ว๘

แžšแžฟแž„ ๐Ÿฅ€!!แž–แž“แŸ’แž›แžบแžŸแŸ’แž“แŸแž แŸแž”แŸ’แžšแž›แŸ„แž˜แž›แŸ„แž€แž‘...

By Haw_kimyung

72.2K 4.8K 621

แžšแžฟแž„ ๐Ÿฅ€!!แž–แž“แŸ’แž›แžบแžŸแŸ’แž“แŸแž แŸแž”แŸ’แžšแž›แŸ„แž˜แž›แŸ„แž€แž‘แŸ’แžœแŸแž—แž–!!๐Ÿฅ€ แž˜แžถแž“แžšแžฟแž„แžšแŸ‰แžถแžœแž€แžพแžแžกแžพแž„แžŠแŸ„แž™แž“แžนแž€แžŸแŸ’แž˜แžถแž“แž˜แžทแž“แžŠแž›แŸ‹แžšแž”แžŸแŸ‹แž€แŸ’แž˜แŸแž„แž”แŸ’แžšแžปแžŸแžŸแžทแžŸแŸ’แžŸแž“แžทแžŸแŸ’แžŸแžทแžแž˜แŸ’แž“แžถแž€แŸ‹ แžŠแŸ„แž™แž‚... More

(ต๖ศศž„แŸ’แžแŸแž”ต๖แžฝต๖ขแž„แŸ’แž‚)
แž—แžถแž‚แž‘แžธแŸก ; แž•แŸ’แžŠแžพแž˜แžšแžฟแž„!
แž—แžถแž‚แž‘แžธแŸข ; แž‘แŸ’แžœแŸแž—แž–!
แž—แžถแž‚แž‘แžธแŸฃ ; แžแŸ’แž‰แžปแŸ†แž‚แžบ แž•แžถแž€ แž‡แžธแž˜แžธแž“!
แž—แžถแž‚แž‘แžธแŸค ; แž˜แžปแžแž‚แŸแž–แžทแžแž‡แžถแžŠแžผแž…แžแŸ’แž‰แžปแŸ†แžŽแžถแžŸแŸ‹!
แž—แžถแž‚แž‘แžธแŸฅ ; แž–แžผแžขแŸŠแžธแž…แžนแž„แž แŸ’แž แŸ‚แžŸแŸŽ?
แž—แžถแž‚แž‘แžธแŸฆ ; แž…แž„แŸ‹แž”แŸ’แžšแžŠแŸ…แž€แŸ’แž˜แžฝแž™แžแŸ’แž›แŸ‡แž“แŸ„แŸ‡แžขแžธ!
แž—แžถแž‚แž‘แžธแŸง ; แž‡แžฝแž™? แž‡แžฝแž™แžขแŸ’แž“แž€แžŽแžถ?
แž—แžถแž‚แž‘แžธแŸจ ; แž‡แžธแž˜แžธแž“ แžขแžถแž“แŸ‹แž แŸ’แžœแžถแžŠแŸแž“แžธ!
แž—แžถแž‚แž‘แžธแŸฉ ; แž“แžทแž™แžถแž™แž–แžธแžแžถแžแŸ’แž˜แžพแžแžŽแžถแžŸแŸ‹แžŽแŸŽ!
แž—แžถแž‚แž‘แžธแŸกแŸ  ; แžขแŸ’แž“แž€แž”แŸ’แžšแžปแžŸแžแžผแž…!
แž—แžถแž‚แž‘แžธแŸกแŸก ; แž แŸ’แž‚แŸแž˜แž“แžนแž„แž…แžถแž”แŸ‹แž•แŸ’แžŠแžพแž˜!
แž—แžถแž‚แž‘แžธแŸกแŸข ; แž™แžพแž„แž™แŸ†แž แŸแžŸแŸŽ?
แž—แžถแž‚แž‘แžธแŸกแŸฃ ; แž–แŸ’แžšแŸ‡แž‡แžฝแž™?
แž—แžถแž‚แž‘แžธแŸกแŸค ; แžแŸ’แž‰แžปแŸ†แžŸแžปแŸ†แž‘แŸ„แžŸ!
แž—แžถแž‚แž‘แžธแŸกแŸฅ ; แž–แžฝแž€แžขแž‰แž˜แžทแž“แž˜แŸ‚แž“แž†แŸ’แž€แŸ‚แž‘แŸแžขแžถแž‚แžปแž€!
แž—แžถแž‚แž‘แžธแŸกแŸฆ ; แžŠแŸ„แŸ‡แž›แŸ‚แž„แž‚แŸแž‘แŸ…!
แž—แžถแž‚แž‘แžธแŸกแŸง ; แž‚แžบแžšแžฟแž„แžแŸ’แž„แŸƒแž˜แžทแž‰แž“แŸแŸ‡!
แž—แžถแž‚แž‘แžธแŸกแŸจ ; แž˜แžถแž“แž“แŸแž™แžแžถแž˜แŸ‰แŸแž…?
แž—แžถแž‚แž‘แžธแŸกแŸฉ ; แž”แžถแž‘! แž”แž„แžŠแžนแž„แž แžพแž™!
แž—แžถแž‚แž‘แžธแŸขแŸ  ; แž›แžปแž™แž…แŸ’แžšแžพแž“แž™แŸ‰แžถแž„แž“แŸแŸ‡แžฌ?
แž—แžถแž‚แž‘แžธแŸขแŸก ; แž˜แžธแž“แžŠแž›แŸ‹แž€แŸ’แžšแžปแž˜แž แŸŠแžปแž“แž แžพแž™!
แž—แžถแž‚แž‘แžธแŸขแŸข ; แŸฃแž˜แŸ‰แžบแž“แžŠแžปแž›แŸ’แž›แžถแžš?
แž—แžถแž‚แž‘แžธแŸขแŸฃ ; แž…แžปแž˜แž™แž€แŸ’แžŸ! แžแŸ’แž–แžŸแŸ‹แž˜แŸ’แž›แŸ‰แŸแŸ‡?
แž—แžถแž‚แž‘แžธแŸขแŸค ; แž™แŸ‰แžปแž“แžœแŸ‰แžปแž“!
แž—แžถแž‚แž‘แžธแŸขแŸฅ ; แž‘แžทแž‰แžแŸ’แž˜แžธแž‘แŸ…แž‚แžบแž…แž”แŸ‹!
แž—แžถแž‚แž‘แžธแŸขแŸฆ ; แžแŸ’แž‰แžปแŸ†แž™แŸ‰แžปแž„แž‡แŸแžŸแŸŠแžปแž“ แž˜แŸ‰แžถแžแžผแž‚แžธ!
แž—แžถแž‚แž‘แžธแŸขแŸง ; แž˜แžทแž“แž…แžถแŸ†แž”แžถแž…แŸ‹! แž™แžพแž„แž˜แžทแž“แž”แŸ’แžšแžพ!
แž—แžถแž‚แž‘แžธแŸขแŸจ ; แž แŸแžแžปแžขแžธแž“แžถแž„แž…แž„แŸ‹แžŸแž˜แŸ’แž›แžถแž”แŸ‹แžแŸ’แž›แžฝแž“?
แž—แžถแž‚แž‘แžธแŸขแŸฉ ; แž™แžพแž„แž˜แžทแž“แž”แžถแž“แžŠแŸแž‰!
แž—แžถแž‚แž‘แžธแŸฃแŸ  ; แž•แžนแž€แžขแŸ„แž™แžขแžŸแŸ‹แž˜แžฝแž™แž€แŸ‚แžœแž แŸ’แž“แžนแž„!
แž—แžถแž‚แž‘แžธแŸฃแŸก ; แžขแžถแž˜แž“แžปแžŸแŸ’แžŸแžกแž”แŸ‹!
แž—แžถแž‚แž‘แžธแŸฃแŸข ; แžšแžœแž›แŸ‹แžแžถแŸ†แž€แžผแž“แž€แž‰แŸ’แž‡แŸ’แžšแŸ„แž„แžแžผแž…!
แž—แžถแž‚แž‘แžธแŸฃแŸฃ ; แž‡แžทแŸ‡แžกแžถแž“แž‘แŸ…แž‡แžถแž˜แžฝแž™แž”แž„แžขแžแŸ‹?
แž—แžถแž‚แž‘แžธแŸฃแŸค ; แž€แŸ’แž˜แŸแž„แžˆแŸ’แž›แžพแž™!
แž—แžถแž‚แž‘แžธแŸฃแŸฅ ; แžขแŸŠแžธแž…แžนแž„! แžแžปแžŸแžขแžถแž”แžธแž“?
(ต๖ศศžถต๖šแž–ต๖ธแžแŸ’แž‰ต๖ปแŸ†)
แž—แžถแž‚แž‘แžธแŸฃแŸฆ ; แž›แŸแž„แžŸแžพแž…แž–แŸแž€แž‘แŸแžŠแžนแž„?
แž—แžถแž‚แž‘แžธแŸฃแŸง ; แž›แŸ„แž€แž แŸ’แž“แžนแž„แž”แŸ‰แžถแžแŸ’แž‰แžปแŸ†?
แž—แžถแž‚แž‘แžธแŸฃแŸจ ; แž‚แŸแžแŸ’แž˜แŸ„แž…แžแžถแž„แžŽแžถแž…แžผแž›แžแŸ’แž›แžฝแž“แžšแžบ?
(ต๖”แมถต๖šแž‡ต๖ปแŸ†ต๖แžฝต๖ขแž„แŸ’แž‚ต๖ถฤแŸ’แž“ต๖ปแž„ต๖šแžฟต๖„)
แž—แžถแž‚แž‘แžธแŸฃแŸฉ ; แžขแžถแž›แŸ’แžขแžทแžแž…แžทแžแŸ’แžแžฏแž„แž’แŸ’แžœแžพแž˜แž€แž–แžธแžšแž“แŸ’แž‘แŸ‡แžฌ?
แž—แžถแž‚แž‘แžธแŸคแŸ  ; แž”แž„แž”แŸ’แžšแžปแžŸ?
แž—แžถแž‚แž‘แžธแŸคแŸก ; แžแŸ’แž‰แžปแŸ†แž แŸ’แž“แžนแž„แž แŸ’แž แŸ‚แžŸแŸŽ?
แž—แžถแž‚แž‘แžธแŸคแŸข ; แž‚แŸแž€แŸ†แž–แžปแž„แžŠแžถแž€แŸ‹แž”แž‰แŸ’แž‡แžถแž™แžพแž„?
แž—แžถแž‚แž‘แžธแŸคแŸฃ ; แžŸแŸ†แžŽแžถแž„?
แž—แžถแž‚แž‘แžธแŸคแŸค ; แž€แŸ†แž–แžปแž„แž›แžฝแž…แž‡แŸแžšแž™แžพแž„แž€แŸ’แž“แžปแž„แž…แžทแžแŸ’แžแžฌ?
แž—แžถแž‚แž‘แžธแŸคแŸฅ ; แž‡แŸ†แž“แžฝแž™แž€แžถแžš?
แž—แžถแž‚แž‘แžธแŸคแŸฆ ; แžฏแž„แž€แŸ†แž–แžปแž„แž“แžทแž™แžถแž™แž–แžธแžขแžธ?
แž—แžถแž‚แž‘แžธแŸคแŸง ; แž‡แžถแž€แžทแž…แŸ’แž…แžŸแž“แŸ’แž™แžถ!
แž—แžถแž‚แž‘แžธแŸคแŸจ ; แž€แž˜แŸ’แžŸแžถแž“แŸ’แžŠแž•แŸ’แž‘แŸ‡แžแŸ’แž˜แŸ„แž…!
แž—แžถแž‚แž‘แžธแŸคแŸฉ ; แž…แŸ‚แžฏแž„แž˜แž“แžปแžŸแŸ’แžŸแžฌแž€แŸแžแŸ’แž˜แŸ„แž…?
แž—แžถแž‚แž‘แžธแŸฅแŸ  ; แž”แŸ‰แžถแžขแŸ„แž™แž€แžผแž“แžŸแžปแŸ†แž‘แŸ„แžŸ!
แž—แžถแž‚แž‘แžธแŸฅแŸก ; แž แŸ…แž™แžพแž„แžแžถแžขแŸ’แž“แž€แž”แŸ’แžšแžปแžŸ!
แž—แžถแž‚แž‘แžธแŸฅแŸข ; แžŸแŸ’แž‚แžถแž›แŸ‹แž˜แžปแž“ แžŸแŸ’แž‚แžถแž›แŸ‹แž€แŸ’แžšแŸ„แž™ แžœแžถแž˜แžทแž“แžŸแŸ†แžแžถแž“แŸ‹!
แž—แžถแž‚แž‘แžธแŸฅแŸฃ ; แž˜แžธแž“แž“แžธ! แž”แž„แžŸแžปแŸ†แž‘แŸ„แžŸ!
แž—แžถแž‚แž‘แžธแŸฅแŸฅ ; แž†แžถแž”แŸ‹แžˆแž”แŸ‹แž™แŸ†แž—แŸ’แž›แŸแž˜!
แž—แžถแž‚แž‘แžธแŸฅแŸฆ ; แž‘แžทแž“แŸ’แž“แž“แŸแž™แž€แŸ’แžšแžปแž˜แž แŸŠแžปแž“P.K!
แž—แžถแž‚แž‘แžธแŸฅแŸง ; แž”แžพแžŸแžทแž“แž˜แžถแž“แž–แŸ’แžšแžทแž›แž’แŸ’แž›แžถแž€แŸ‹แž˜แž€แž‘แŸ€แž แžœแžถแžšแžนแžแžแŸ‚แžŸแŸ’แžขแžถแž!
แž—แžถแž‚แž‘แžธแŸฅแŸจ ; แž…แž„แŸ‹แž‰แŸ‰แžถแŸ†แž€แžถแžšแŸ‰แŸแž˜!
แž—แžถแž‚แž‘แžธแŸฅแŸฉ ; แžแžพแž“แžšแžŽแžถแž‡แžถแžšแž›แžปแž€แž€แŸ’แž“แžปแž„??
แž—แžถแž‚แž‘แžธแŸฆแŸ  ; แž–แŸ’แžšแžนแž€แž˜แžทแž‰! แž’แŸ’แžœแžพแžŸแŸ’แžขแžธแžแŸ’แž›แŸ‡แžŠแžนแž„แžแŸ’แž›แžฝแž“แžฏแž„แž แžพแž™!
แž—แžถแž‚แž‘แžธแŸฆแŸก ; แž˜แžทแž“แž”แžถแž“แžŸแŸ’แžšแžกแžถแž‰แŸ‹!!
แž—แžถแž‚แž‘แžธแŸฆแŸข ; แž‚แžทแžแžแžถแž”แž„แž…แž„แŸ‹แž’แŸ’แžœแžพแžŸแŸ’แžขแžธแžฏแž„!?
แž—แžถแž‚แž‘แžธแŸฆแŸฃ ; Hack แž”แŸ’แžšแž–แŸแž“แŸ’แž’แž€แžถแŸ†แž˜แŸแžšแŸ‰แžถ!!
แž—แžถแž‚แž‘แžธแŸฆแŸค ; Videoแž”แŸ‚แž”แž‚แžปแžŽแž—แžถแž–!!
แž—แžถแž‚แž‘แžธแŸฆแŸฅ ; Symbol pj!!
แž—แžถแž‚แž‘แžธแŸฆแŸฆ ; แžขแžแŸ‹แž‘แŸ แž”แŸ‰แžถแžŸแž“แŸ’แž™แžถแž‡แžถแž˜แžฝแž™แž€แžผแž“แžŸแžทแž“แž˜แž€!
แž—แžถแž‚แž‘แžธแŸฆแŸง ; แž แŸแžแžปแžขแžธแžแžถแž˜แžทแž“แžขแžถแž…??
แž—แžถแž‚แž‘แžธแŸฆแŸจ ; แžแžพแžฏแž„แž“แŸ…แžŸแŸ’แžšแžกแžถแž‰แŸ‹แž™แžพแž„แžŠแžผแž…แž˜แžปแž“แž‘แŸ??
แž—แžถแž‚แž‘แžธแŸฆแŸฉ ; แžขแŸ’แž“แž€แž˜แŸ‰แžถแž€แŸ‹!
แž—แžถแž‚แž‘แžธแŸงแŸ  ; แžฏแž„แž”แž“แŸ’แž›แŸ†แž‡แŸแžšแž™แžพแž„??
แž—แžถแž‚แž‘แžธแŸงแŸก ; แžŸแŸ’แžšแžธแž–แžทแžŸแž–แžปแž›!!?
แž—แžถแž‚แž‘แžธแŸงแŸข ; แžŠแŸ€แž„แž˜แžพแž›แžŸแŸ’แžขแžธ!?
แž—แžถแž‚แž‘แžธแŸงแŸฃ ; แžŸแž„แžŸแžนแž€!?
แž—แžถแž‚แž‘แžธแŸงแŸค ; แž™แŸ‰แžถแž„แž˜แžทแž…แž–แŸ’แžšแž˜แž‘แŸแžขแžผแž“แž–แŸแž‘แŸ’แž™!?
แž—แžถแž‚แž‘แžธแŸงแŸฅ ; แž–แžฝแž€แž‚แŸแž‡แžถแž‚แžผแžšแžŸแŸ’แž“แŸแž แŸแž—แŸแž‘แžŠแžผแž…แž‚แŸ’แž“แžถ?!!
แž—แžถแž‚แž‘แžธแŸงแŸฆ ; แž แŸแžแžปแžขแŸ’แžœแžธแž€แŸแžขแŸ’แž“แž€แž”แŸ’แžšแžปแžŸแž’แŸ†แž’แŸ’แžœแžพแž›แŸ’แžขแž…แŸ†แž–แŸ„แŸ‡แžแŸ’แž‰แžปแŸ†?
แž—แžถแž‚แž‘แžธแŸงแŸง ; แžœแžถแž‚แžฝแžšแžแŸ‚แžŠแž›แŸ‹แž–แŸแž›แž แžพแž™!
แž—แžถแž‚แž‘แžธแŸงแŸจ ; แžšแžฟแž„แžŠแŸ‚แž›แžแŸ’แž‰แžปแŸ†แž–แžนแž„แž”แž„แž“แŸ„แŸ‡!?
แž—แžถแž‚แž‘แžธแŸงแŸฉ ; แžแžพแž™แžพแž„แž‚แžฝแžšแž’แŸ’แžœแžพแžขแŸ’แžœแžธแž”แž“แŸ’แžŠ!?
แž—แžถแž‚แž‘แžธแŸจแŸ  ; แž™แžพแž„แžŸแž„แŸ’แžƒแžนแž˜แžแžถแžฏแž„แž›แŸแž„แž˜แžทแž“แžŠแž›แŸ‹แžแŸ’แž“แžถแž€แŸ‹แžŸแž˜แŸ’แž›แžถแž”แŸ‹แž˜แž“แžปแžŸแŸ’แžŸแž˜แŸ’แžŠแž„แž‘แŸ€แžแž“แŸ„แŸ‡แž‘แŸ!
แž—แžถแž‚แž‘แžธแŸจแŸก ; แž แŸ‰แžนแžŸ! แž”แžพแž™แžพแž„แž”แŸ’แžšแžถแž”แŸ‹แžแžถแž™แžพแž„แžแŸ’แžšแžผแžœแž€แžถแžšแž‡แžธแžœแžทแžแžšแž”แžŸแŸ‹แžฏแž„!
แž—แžถแž‚แž‘แžธแŸจแŸข ; แž€แžปแŸ†แž˜แž€แž”แŸ’แžšแžพแžŸแž˜แŸ’แžŠแžธแž‘แžถแŸ†แž„แž“แŸแŸ‡แž‡แžถแž˜แžฝแž™แž™แžพแž„!
แž—แžถแž‚แž‘แžธแŸจแŸฃ ; แž’แžถแž“แžถแžšแžแžถแžขแŸ’แž“แž€แž“แžถแž„แž“แžนแž„แž–แŸแž‰แž…แžทแžแŸ’แž!
แž—แžถแž‚แž‘แžธแŸจแŸค ; แžแžพแž‚แŸแž˜แžทแž“แžขแžธแž‘แŸแž˜แŸ‚แž“แž‘แŸ?!
แž—แžถแž‚แž‘แžธแŸจแŸฅ ; แž‡แžธแžœแžทแžแžแŸ’แžšแžผแžœแžŸแž„แžŠแŸ„แž™แž‡แžธแžœแžทแž!
แž—แžถแž‚แž‘แžธแŸจแŸฆ ; แžแŸ’แž‰แžปแŸ†แž…แž„แŸ‹แžŸแž˜แŸ’แž›แžถแž”แŸ‹แž“แžถแž„!
แž—แžถแž‚แž‘แžธแŸจแŸง ; แžŸแŸ†แžกแŸแž„แž“แŸแŸ‡แž˜แž€แž–แžธแžแžถแž„แžŽแžถ?
แž—แžถแž‚แž‘แžธแŸจแŸจ ; แž‘แŸ„แŸ‡แžแŸ’แžšแžผแžœแž…แžถแž”แŸ‹แž˜แžทแžแŸ’แžแž“แžถแž„แžŠแžถแž€แŸ‹แž‚แžปแž€แž˜แŸ‚แž“แž‘แŸ?
แž—แžถแž‚แž‘แžธแŸจแŸฉ ; แžฏแž„แž…แž„แŸ‹แžŸแž˜แŸ’แž›แžถแž”แŸ‹แžขแŸแžšแŸ€แž›แž”แŸ†แž”แžทแž‘แž˜แžถแžแŸ‹!?
แž—แžถแž‚แž‘แžธแŸฉแŸ  ; แž”แžธแžแŸ’แž„แŸƒแž‘แŸ€แžแž…แžถแŸ†แž…แžถแžแŸ‹แž€แžถแžš!
แž—แžถแž‚แž‘แžธแŸฉแŸก ; แž…แŸ’แžšแžŽแŸ‚แž“แž˜แžทแž“แžŸแŸ’แž“แŸ†!

แž—แžถแž‚แž‘แžธแŸฅแŸค ; แž‡แžฝแž”แžงแž”แž‘แŸ’แž‘แžœแž แŸแžแžป!

724 56 0
By Haw_kimyung

ភាគនេះដែរខ្ញុំរៀបរាប់ការប្រកួតអត់បានលម្អិតនោះទេ ខុសឆ្គងត្រង់ណាជួយអាធ្យាស្រ័យផង ពីព្រោះខ្ញុំប្រញាប់បញ្ចប់សាច់រឿងអត់ចង់អូសបន្លាយពេលទៀតទេ។ ហិហិ! សូមរីករាយក្នុងការអាន ជុប៎ៗ♡...÷

ពីរមួយវិនាទីទៅមួយនាទី ការរប្រកួតមួយគូរនេះពិតជាស្វិតស្វាយមែនទែន ធ្វើអោយអ្នកទស្សនាទទួលអារម្មណ៍អន្ទះសារមិនស្ទើរ តែថាខាងខៀវមានប្រៀបពិន្ទុច្រើនជាងខាងក្រហម។

“អាជុង! ប្អូនឯងកើតអី?” ស៊ូបីន បន្លឺសួរល្បងមិត្ត ដោយសាររគេមើលទៅអាល្អិតនោះប្រកួតព្រលឹងដូចមិននៅក្នុងខ្លួនទាល់តែសោះ។

“មិនដឹង!” ពីរម៉ាត់យ៉ាងខ្លីខ្ជាក់ចេញពីបបូរមាត់ក្រាស់នាយកម្លោះសង្ហារជុងគុកទាំងគ្មានជាតិ។

“យីហៃ......មើលសម្ដីវា!” ស៊ូបីន ឯណេះលឹងហួសចិត្តអត់មិនបានសឹងតែយកដបទឹកក្នុងដៃដាក់កណ្ដាលក្បាលល្បងមិត្តនេះទេ។ ដែលថានិយាយអីចេញមកអោយចេះផ្អែមមិចអត់។

“ទៅប្រកាន់ស្អីវា សម្ដីខ្ជាក់មាសតែប៉ុណ្ណឹង!” ហូស៊ុក អង្គុយកៅអីនៅចន្លោះកណ្ដាលបន្លឺសំឡេងទាំងក្រសែរភ្នែកផ្ដោតទៅលើការប្រកួតគួរអោយចាប់អារម្មណ៍នោះ ជាជាងគូររជម្លោះរវាងកំពូលល្បងមិត្តទាំងពីរនេះឥតសូម្បីព្រិចភ្នែក។

ឌឹប!!

មួយជើងកណ្ដាលពោះ! អាល្អិតជីមីនមួយទំហឹងតាមកម្លាំងរបស់មមនុស្សប្រុស។ ទោះបីមិនដួលអស់ជំហរតែក៏ឈឺខ្លាំងណាស់ដែរ និយាយលេងអី សំណាងហើយជីមីនជាសិស្សតៃខ្វាន់ដូដ៏ឆ្នើមម្នាក់ម្ល៉េះនឹងត្រូវមួយជើងៗរបស់គូរប្រកួតគេបានចាញ់តាំងពីការចាប់ផ្ដើមមុនបាត់ទៅហើយ។

“មីន! ~បងជីនគិតធ្វើយ៉ាងម៉េចទៅ បើគេនៅតែបែបនេះ?” ថេយ៉ុង ងាកមកសួររស៊ុកជីនជាមួយទឹកមុខស្លន់ស្លោរទាំងអារម្មណ៍ភ័យព្រួយ។

“ជេយ៉ុង មែនហើយគឺជេយ៉ុង! ~គីមលី តើពេលនេះជេយ៉ុង នាងនៅឯណាហ្ហឹ.?” ជីន គ្រវីក្បាលន័យបញ្ជាក់ថាមិនដឹងគួរធ្វើអ្វីដូចគ្នា ធ្មឹងបន្ដិចគេស្រាប់តែនឹកឃើញដល់មនុស្សម្នាក់ ដែលអ្នកជាប្អូនបានសួររក ទើបរហ័សបែរមកសួរគីមលី។

“ចាស៎! បងស្រីជេយ៉ុងគឺគាត់កំពុងធ្វើដំណើរនៅតាមផ្លូវ! ប្រហែលជិតមកដល់សាលាហើយ!” គីមលី ប្រាប់តាមអ្វីដែលនាងបានដឹងហើយនាងក៏មិនបានឆ្ងល់ដែរពេលជីនសួររកជេយ៉ុងដូច្នេះ។

“ហ្ហឹមម...បើជេយ៉ុងឈរនៅត្រង់នេះជាមួយពួកយើងដែរ មីនច្បាស់ជាសប្បាយចិត្ត! ហ្ហើយ..តើពេលណាបានជេយ៉ុងមកដល់ទៅ?” ជីន ពោលឡើងទាំងដកដង្ហើមធំ។ ពិតណាស់អារម្មណ៍គេអត់មូលក៏មកពីជេយ៉ុងមិនខានទេ ប្រសិនបើគេបានឃើញនាងនោះប្រហែលអាចនឹងល្អ។

វឹប!!

ជើងរន្ទះដូចទៅនឹងភ្នែកបន្ទោរតម្រង់ទាត់ទៅលើចំហៀងស្មារខាងស្ដាំដៃគូរប្រកួត តែយ៉ាងណាជីមីនគឺរហ័សជាងដោយគេបានបង្វិលខ្លួនគេចទៅជ្រុងម្ខាងទាន់ ប៉ុន្តែក៏សំណាងអាក្រក់ដែលព្រោះគេត្រូវដួលខ្ពោកកនៅនឹងកន្លែងទាំងដង្ហក់ខ្យល់រកដង្ហើមដកស្ទើរមិនបាន បើជ្រុលជាអញ្ចឹងទៅហើយគេក៏ផ្ដួលខ្លួនដេកតែម្ដងទៅ។

បើនិយាយអំពីអ្នកគ្រប់គ្នាវិញ កំពុងបើកភ្នែកធំៗដោយការនឹកស្មានមិនដល់ពេលឃើញជីមីនមកដេកធ្វើបែបនឹង។ សំខាន់ម្នាក់ប្រុសដែររជាដៃគូររប្រកួតនិងជីមីនពេលនេះទម្លាក់ខ្លួនអង្គុយអោបក្បាលជង្គង់ដកដង្ហើមហត់ឃខូសស្អាត សាងជាភាពភ្ញាក់ផ្អើលឱ្យគ្រប់គ្នាទ្វេគុណ។

ប៉ុន្តែវាក៏ចំណេញដែរ ពីព្រោះបានរឿងអោយអ្នកមកអង្គុយទស្សនាបានវែកញែកកំដរបរិយាកាសមួយនេះអោយបានវិលក្បង់÷

“ពួកគេកើតអីនឹង ម៉េចក៏ចឹងទៅវិញហ្ន៎? ធ្វើចឹងម៉េចដឹងថាអ្នកណាឈ្នះ??” ការរវែកជែករបស់មនុស្សគ្រប់គ្នាឆ្លើយឆ្លងទៅវិញទៅមកមិនដាច់សូរសព្ទ! ប្រសិនអោយអាជ្ញារកណ្ដាលទៅរាប់អ្នកដេកនោះស្វែងរកអ្នកឈ្នះក៏មិនកើត។

“ហេតុអ្វីនៅសុខៗក៏ឈប់ប្រកួតអញ្ចឹង?” ឆ្ងល់ដឹងតែឆ្ងល់ហើយ? តែថាការប្រកួតតៃខ្វាន់ដូគេមើលទៅលើល្បឿននិងកម្លាំងនៃការវាយ ចាញ់ឈ្នះស្ថិតនៅលើសមត្ថភាពបុគ្គលរៀងខ្លួន ប៉ុន្តែនេះលេងងមកឈប់សម្រាកទាំងពីរនាក់ភ្លេមៗអញ្ចឹងសម្រេចថាខាងណាអស់លទ្ធិភាពប្រកួតឬក៏សម្រេចការចាញ់ឈ្នះបានទៅ។

“អឹក....ហ្ហឹម!” ជីមីន លេបទឹកមាត់បន្ដិចបន្សើមក្នុងបំពង់ក ទាំងភ្នែកសំឡឹងមើលដំបូលខ្លឹបនៃពិដានខាងលើ។ គេដកដង្ហើមសម្រួលអារម្មណ៍ឱ្យមូលមកវិញ មុននឹងបិទភ្នែកបន្ដិចបណ្ដេញភាពអវិជ្ជមានក្នុងគំនិតចោល ហើយស្របជាមួយគ្នានេះដែរសំឡេងស្រទន់មួយក៏បានបន្លឺឡើង÷

“មីននី!” សំឡេងចេញពីបបូរមាត់ពណ៌ស៉ីជម្ពូរនារីម្នាក់ទាំងញញឹមយ៉ាងស្រស់ស្អាតទៅកាន់អ្នកដែលនាងដង្ហើយហៅ។

“បងស្រីជេយ៉ុង!” ជីមីន ងាករេមើលតាមប្រភពសំឡេងឃើញថាអ្នកហៅនោះជាបងស្រីដែលគេកំពុងគិតបារម្ភក៏ចាប់ញញឹមទាំងសប្បាយចិត្ត។

“ត្រូវហើយគឺបងៗមកហើយ! ស៊ូៗឡើង..ត្រូវតែយកឈ្នះអោយបានឮទេ? បងឈររនៅត្រង់នេះចាំអបអរជ័យជម្នះរបស់ឯងណាមីននី!” ជេយ៉ុង ពោលពាក្យទាំងញញឹមផ្អែម។ តែ!ចម្លែកត្រង់ថានាងមកទីនេះយ៉ាងម៉េចនឹងបាន! ក្រែងនាងជួបគ្រោះថ្នាក់ចរាចរណ៍ឬ?

“បាទ...ហិហិ!” ជីមីន ញញឹមងក់ក្បាលឆ្ងក់ៗដោយមានជេយ៉ុងឈរមើលទាំងទឹកមុខភ្លឺស្រទាន់ ខណៈគេមិនដឹងឡើយថានេះជាភាពស្រមើរស្រមៃឬវាជាការពិត។ ដោយគេដឹងត្រឹមតែម្យ៉ាងគឺសប្បាយចិត្តពេលឃើញជេយ៉ុង។

“តើអ្នកទាំងពីរ--!” MC ផ្ដើមបន្លឺសំឡេងសួរតែក៏ត្រូវកាត់ផ្ដាត់ដោយ÷

“សួស្តី! តើសិស្សច្បងអាចប្រកួតបានឬនៅ?” ជីមីន ងើបអង្គុយពក់ឧទានសួរទៅអ្នកម្ខាងជាមួយស្នាមញញឹមខុសប្លែកពីធម្មតា។ ធ្វើអោយសិស្សច្បងនោះ រួមទាំងអ្នកនៅទីនេះចម្លែកចិត្តភ្លេម។

“ហ្ហ៊ឺម...យើងចាំតែអាល្អិតឯងទេ!” សិស្សច្បងនោះឆ្លើយត្បកមកវិញទាំងញញឹមស្រាលព្រោះនាយជាមនុស្សល្បីថាមុខងាប់មិនរាប់ញាតិ។

“បើអ៊ីចឹង ពួកយើងមកចាប់ផ្ដើមប្រកួតបន្ដទៅ!” ស្របនឹងសម្ដីជីមីនក៏ក្រោកឈរបបួលអោយអ្នកម្ខាងទៀតក៏ងើបឈរដូចគ្នា។

“ហ្ហឹសស..អាល្អិតឯងខ្លាំងគ្រាន់បើអាចទប់ទល់នឹងរន្ទះជើងររបស់យើងបាន ឯងនេះមិនធម្មតាមែន! បាន....យើងរីករាយ!” បញ្ចប់ការសន្ទនាវគ្គប្រកួតប្រជែងគ្នាក៏ចាប់ផ្ដើមបើកឆាកប្រយុទ្ធត្រឹមតែមួយរំពេច÷

ឌឹប!! / វឹប!!

ម្នាក់ធាក់ ឯម្នាក់ទៀតទាត់រង វាប្រៀបដូចផ្លែដាវពីររដើមកំពុងប្រយុទ្ធប្រឆាំងគ្នាចឹង។ សមត្ថភាពមិនចាញ់គ្នាប៉ុន្មានទេ លើកនឹងចាំមើលខាងណានឹងឈ្នះ? ពីព្រោះម្ដងនេះមិនមែនជីមីនគិតតែពីរងដូចមុនឯណា។

“ហ្ហឹសស.....ម្ដងនេះខ្ញុំលេងមែនទែនហើយណាសិស្សច្បង!” ពោលទាំងទឹកមុខញញឹមកំណាចបែបប្រាកដប្រជាយកជាការ។ រីឯអ្នកម្ខាងទៀតមានតែញញឹមទទួលបន្ទាប់មកក៏÷

ឌឹបៗ!!

ទាត់មួយជើង ហើយមិនអោយផុតមួយនាទីទាន់ទេ ជីមីនក៏ដាក់ថែមមួយជើងទៀតផ្ទួនៗទៅតាមកម្លាំងជើងគេ។ ម្យ៉ាងមួយជើងៗអាល្អិតនេះណាក៏មិនទៅស្រាលអី ធ្ងន់ម៉ារអាចអោយសិស្សច្បងនោះត្រូវខ្ទាតឈានជើងពីរបីជំហានថយក្រោយដែរ។ ពិសេសគ្រាន់តែទាត់ពីររជើងមិញសោះជីមីនយកបានន៥ពិន្ទុរមិនគួរអោយជឿ។ សំខាន់ខ្វះតែ២ពិន្ទុររទៀតទេ ច្បាស់ជាបានស្មើរគ្នានឹងពិន្ទុរជាមួយខាងខៀវមិនខាន។

“Woww.......៥ពិន្ទុរ!” គ្រប់គ្នាលាន់មាត់ឡើងទាំងភ្ញាក់ផ្អើល ជាមួយសមត្ថភាពអាល្អិតមនុស្សដែលពួកគេតែងតែគិតថាគេគ្មានប្រយោជន៍គ្មានបានការមករហូតឮសូរតែវ៉ោវៗខ្ទរពេញខ្លឹប។

“រន្ទះជើងគេធ្ងន់ដល់ម្ល៉ឹងឬ? Ohhh...គេអស្ចារ្យណាស់!!” ពេលនេះក្នុងគំនិតអ្នកគ្រប់គ្នាមានតែពាក្យថាអស្ចារ្យៗប៉ុណ្ណោះ។ ពីព្រោះជីមីនពិតជាពូកែមែនដែលអាចធ្វើបានសូម្បីតែសិស្សតៃខ្វាន់ដូឆ្នើមលំដាប់Top1ប្រចាំសាលាក៏មិនអាចចធ្វើបានដូចគេផង។ យ៉ាងហោចណាស់ពីរជើងផ្ទួនចឹងអស់ហើយត្រឹម២ពិន្ទុរ។

“យើងគិតថាអាល្អិតនេះប្រាកដជាឈ្នះ! តែថាត្រឹមរយៈពេលមួយឆ្នាំគេអភិវឌ្ឍខ្លួនបានលឿងយ៉ាងនេះ?” ហូស៊ុក គិតសប់ៗទៅ! ក៏ចេញជាសញ្ញាឆ្ងល់?លោតចូលខួរក្បាល។ តែវាមានអីចម្លែកមួយឆ្នាំយូរដែរតើ អោយតែខំហ្វឹកហាត់រាល់ថ្ងៃនឹងក្លាយជាសិស្សតៃខ្វាន់ដូពូកែហៃ។

“ហ្ហឹសសៗ.....!” យ៉ូនហ្គី ឈរស្ដាប់ហូស៊ុកទាំងសើចនូវដើមកកបែបគេបានដឹងរឿងអីម្យ៉ាងមកចឹង! ទាស់តែមិនព្រមចែករំលែកអោយមិត្តជួយដឹង ការសម្ងាត់ទាល់យូរហក៎បានប្រាប់។

ឌឹប!!

លោតលើលំហរ១ម៉ែត្រ ជីមីនក៏ធាក់ចំដើមទ្រូងដៃគូរប្រកួតពេញទំហឹង! បន្ទាប់មកគេក៏ត្រឡប់ខ្លួនបកក្រោយរបៀបដូចបកចេកនឹងដោយមិនអោយខ្លួនរបស់គេមានឱកាសធ្លាក់ចុះមកក្រោមវិញទាន់ឡើយ÷

ឌឹប!!

លើកនេះចំហៀងក្បាលខខាងស្ដាំ តែដោយសារសិស្សច្បងនោះដឹងចិត្តទាន់ក៏បានយកដៃមករងទាំងខ្ទាតខ្លួននថយក្រោយម្ដងទៀត។ ប៉ុន្តែវាមិនងាយស្រួលដល់ម្ល៉ឹងនោះទេ÷

ឌឹប!!

ទោះរងខាងស្ដាំតែមិនថ្វី ជីមីនក៏បណ្ដែតក្រឡាប់ខ្លួនជាលើកទីពីររ ដោយក្រវាសជើងទៅចំហៀងក្បាលខាងឆ្វេង មួយទំហឹងតាមកម្លាំងជើងរបស់គេមុននឹងទម្លាក់ខ្លួនចុះក្រោមវិញជាមួយការដកដង្ហើមញាប់ៗសំឡឹងមើលមនុស្សចំពោះមុខគេ។

“?? រន្ទះជើងបីដង!” ស៊ូជេហ៊ុន អង្គុយកៅអីនៅលើវេទិកាឧទានឡើង ជាមួយនិងទឹកមុខបង្ហាញយ៉ាងច្បាស់ថា កំពុងភ្ញាក់ផ្អើលនឹងក្មេងម្នាក់នេះជាខ្លាំង លេងសើចមិចបានផាកជីមីនណាពូ។

“ហ្ហឹសៗ....អាល្អិតនេះសត្ថភាពមិនធម្មតាឡើយ ប៉ាបានប្រាប់ឯងមុនរួចហើយ! ឥឡូវឃើញទេ?” លោកម្ចាស់អាន់តូនី ហាស្រដី ទៅកាន់កូនប្រុសទាំងញញឹម បិទមាត់មិនជិត។ លេងសើចអីគាត់ជាមនុស្សចាស់ធ្លាប់ឆ្លងកាត់រួចមកកហើយ ក្មេងដូចជីមីនសមត្ថភាពរបស់គេយ៉ាងណាគាត់មើលដឹងច្បាស់ណាស់។

+ព្រូស!!

ត្រូវមួយជើងម្ដងនេះលើកនឹង ដូចធ្ងន់ខុសប្លែកពីធម្មតា ទ្រទ្រង់លេងបាននសិស្សច្បងមុខងាប់របស់យើងក៏ដួលខ្ពោកនឹងកម្រាលដែលជាដែនកំណត់នៃការប្រកួតផឹង។ ស្របពេលនោះអាជ្ញាកណ្តាលប្រុសម្នាក់រត់មករាប់ចាប់ពីលេខ១ដល់លេខ១០ឃើញថាខាងខៀវមិនក្រោក។

ដូច្នេះលទ្ធផលអ្នកឈ្នះច្បាស់ណាស់ថា ជីមីនជាអ្នកឈ្នះៗទាំងពិន្ទុរ៩ទល់៧ ឈ្នះទាំងវាយមនុស្សអោយសន្លប់ អស្ចារ្យមែន។

អោយក្រោកមិចរួច បើកាលបើកឆាកដំបូងវាយជីមីនលឹងញាប់ដូចម៉ាស៉ីនដេររកតែបនដកឃ្លាមិនឃើញ។ រីឯជីមីនគេចហើយនឹងរងប៉ុណ្ណោះ ប្រហែលពេលនឹងចាំសង្កេតមើលការវាយរបស់ដៃគូរទុកចាប់ចំណុចខ្សោយ ឆ្លាតមីនៗឆ្លាត។

“ជីមីន អាន់ហ្វាដេនី! គេពិតអស្ចារ្យខ្លាំងណាស់ ហ្ហឹសសៗ......ពួកយើងឈ្នះហើយ!” ចង់ប្រាប់ថាទោះបីជាមនុស្សធ្លាប់ស្អប់! តែដល់មកឃើញសមត្ថភាពគេពេញៗភ្នែកអញ្ចឹងង។ តើអ្នកណាអាចទ្រាំមិនចូលរួមអបអរសាទរបានទៅហើយម្យ៉ាង ឈ្នះជាមុខមាត់របស់សាលាណា ត្បិតអីថាពួកគេគ្រប់គ្នាមិនអរនោះ។

“អស្ចារ្យ!” ស៊ូបីន សំឡឹងមើលជីមីនចាប់ពោលឡើងបានតែមួយឃ្លានឹងព្រោះមិនដឹងគួរសរសើរអាល្អិតនឹងបែបណាបានសម។

“យ៉េៗ....ឈ្នះហើយៗ.....ជីមីន! ឯងពូកែខ្លាំងណាស់ ដែលឯងអាចធ្វើបានហើយ...យ៉េៗ..!” ថេយ៉ុង និងគីមលីរត់មកឱបក្រសោបជីមីនជាប់ទាំងហក់លោតសប្បាយចិត្តជាមួយជ័យជម្នះ។

“ហ្ហឹហិ.....បងគីមលីបានហើយខ្ញុំថប់ដណ្ហើម” ថាថេយ៉ុងទៅអោបរឹតគេខ្លាំងតែគីមលីអោបគេណែនស្ទើរខ្លាចជាចេកសំប៉ែតទៅហើយ។

“សុំទោស..មិញនេះបងរំភើបពេក ហ្ហិហិ..!” គីមលី ក៏ព្រមប្រលែងជីមីនចេញពីការអោបទាំងសើចចេញទឹកភ្នែករលីងរលោងនោះក៏មកពីការរំភើបចិត្តពេក ចេញពីចិត្តស្មោះ។

“មីនៗរបស់បងពូកែណាស់ហិ..មិញនេះអស្ចារ្យមែនទែន?” ស៊ុកជីន ហាស្ដីព្រមទាំងញញឹមនិងលើកមេដៃពីរអោយអ្នកជាប្អូនមនុស្សពូកែ។

“ចូលរួមអបអរផងអាល្អិតកូនទា” យ៉ុងជេស៊ុន ញញឹមពោលពាក្យសាទរជាមួយប្អូនប្រុសម្នាក់នេះ នាងមិននឹកស្មានថាគេពូកែថ្នាក់នេះសោះពូកែជាងនាងទៅទៀត។

“ហិហិ..បាទ! ~ហើយចុះឯណាបងស្រីជេយ៉ុង? ក្រែងគាត់ឈរក្បែរជាមួយពួកបងតើ?? ម្ដេចក៏មិនឃើញគាត់អញ្ចឹង?” ជីមីន ងាកឆ្វេងស្ដាំរកមើលជេយ៉ុង ព្រោះថាពេលដែលគេដេកនោះគេបានសំឡឹងមកពួកគាត់ហើយក៏ឃើញបងស្រីជេយ៉ុងដែរ តែហេតុអីពេលនេះមិនឃើញគាត់? ក្រែងគាត់ប្រាប់គេថាចាំអបអរជ័យជម្នះគេនោះ ម្ដេចក៏ពេលនេះមិនឃើញគាត់ចឹង។

“ជេយ៉ុង?? នាងមកដល់តាំងពីកាល ហេតុអីពួកបងមិនឃើញ?” ស៊ុកជីន ងាកសំឡឹងមុខគីមលីបន្ដិចរួចបែរមើលមកជីមីនវិញទាំងសួរត្បក។

“គឺ...មែនហើយបងស្រីជេយ៉ុងមិនទាន់មកដល់ឯណា មីននី!” ថេយ៉ុង បន្ថែមសំណួរទាំងជ្រួញចិញ្ចើមឆ្ងល់។ បើសិនជេយ៉ុងមកពិតមែន ម្ដេចក៏គេមិនឃើញឬក៏គាត់មកដល់ហើយតែដើរមករកពួកគេមិនបានដោយសារមនុស្សច្រើនពេក?

“មីននី! ច្រឡំមនុស្សទេដឹង បើនាងមកដល់ពួកបងច្បាស់ជាឃើញនាងមិនខាន?” ជីន និយាយបែបនេះ ដោយសាររគេគិតថាក្មេងម្នាក់នេះអាចនិងគិតពីជេយ៉ុងច្រើនពេក ទើបបណ្ដាលអោយគេស្រវាំងភ្នែកអីបែបនឹង។

“អត់ទេ! គឺខ្ញុំពិតជាបានឃើញគាត់ឈរជាមួយពួកបងមែនណា!” ជីមីន ប្រញាប់ប្រកែកយ៉ាងលឿនថាមិនដូចអ្វីដែលអ្នកជាបងបាននិយាយ ខណៈនោះលោកគ្រូនាយក ក៏បានហៅគេកាត់ការសន្ទនារវាងអ្នកទាំងពីរ÷

“ហ្ហេម...ជីមីន--!” លោកគ្រូនាយកដើរមករកជីមីនជាមួយទឹកមុខញញឹម។ តែសុខៗទូរស័ព្ទដៃគាត់ក៏រោទ៍ឡើងទើបបង្អាក់ដំណើរដកយកទូរស័ព្ទមកនិយាយសិន។

“អាឡូ!” គាត់លើកទូរស័ព្ទផ្អឹមនិងត្រចៀកចាប់ហើបបបូរមាត់និយាយទៅកាន់រយៈខ្សែម្ខាង។

“បាទត្រូវហើយ?? ខ្ញុំគឺជានាយកសាលា High School international Anorein ហ្ហឹម!” ចិញ្ចើមក្រាស់បែបផែននបុរសវ័យពាក់កណ្ដាលផ្ដើមជ្រួញចូលគ្នា។

“ថា...ថាម៉េច? ជួបឧបទ្ទវហេតុ! ណា ជេយ៉ុង!” ត្រង់ចំណុចឈ្មោះ! ជីមីនងាកមកសំឡឹងមើលមុខលោកគ្រូនាយករួមទាំងគ្រប់គ្នាត្រូវជាមិត្តគេផងដែរ គឺមើលមុខលោកគ្រូនាយកទាំងឆ្ងល់។

“បាទៗបន្ដិចទៀតខ្ញុំនឹងទៅដល់!” គាត់និយាយទាំងកាយវិការបែបប្រញាប់ប្រញាលមុននឹងដាក់ទូរស័ព្ទចុះជាមួយទឹកមុខពិបាកពណ៌នា! បម្រុងដើរចេញតែត្រូវជីមីនរត់ទៅស្ទះពីមុខសួរគាត់÷

“លោកគ្រូនាយក បង...បងស្រីជេយ៉ុងកើតអ្វី?” ជីមីន សួរគាត់ទាំងកលទឹកភ្នែកដោយមិនដឹងខ្លួន។ ពីព្រោះអារម្មណ៍គេពេលនេះយ៉ាងមិចក៏មិនដឹងបរិយាយថាមិនត្រូវ។

“ហ្ហឹម....មកតាមគ្រូមក!”


To be Continued ✍️💯

Continue Reading

You'll Also Like

46K 2.5K 28
"แž‘แŸ’แžšแž„แŸ‹แž˜แžทแž“แž…แŸแŸ‡แžŸแŸ’แžšแž›แžถแž‰แŸ‹ แž˜แžทแž“แž…แŸแŸ‡แž‰แž‰แžนแž˜แž”แŸ‰แžปแž“แŸ’แžแŸ‚แžแŸ’แž‰แžปแŸ†แž“แžนแž„แž•แŸ’แž›แžถแžŸแŸ‹แž”แŸ’แžแžผแžšแž‘แŸ’แžšแž„แŸ‹แžŠแŸ„แž™แžŸแŸ’แž“แžถแž˜แž‰แž‰แžนแž˜แžšแž”แžŸแŸ‹แžแŸ’แž‰แžปแŸ†"แž•แžถแž€ แž‡แžธแž˜แžธแž“ By : Jack 29/10/23
105K 2.5K 100
Prince Alexander, born an hour before Prince William, is second in line to the throne and the future King. He met his wife, Eleanor Maxwell, at St An...
16.4K 1.7K 13
ต๖‡แžถต๖šแžฟต๖„แžšแŸ‰แžถต๖œแžŸแŸ’แž“แŸแž ต๖ถแž†แŸ’แž›ต๖„แž‡ต๖ถแžต๖ทแžŠแŸ‚แž›ต๖ถฤต๖ถแž›ต๖–แžธต๖‡แžถต๖แžทต๖˜แžปต๖ธงž–ต๖ฝแž€ต๖‚แŸต๖”แžถต๖ธงž–แŸ’แžšต๖ถแžแŸ‹แž‚แŸ’แž“ต๖ถแž˜แŸ’แžต๖„แภฝแŸ…แž ต๖พแž™ต๖แŸ‚ต๖ถฤแŸแžแŸ’แžšต๖ผแžœต๖–แมถต๖šแž แŸ’แž˜ต๖›แžทต๖แžทต๖แž…ต๖ถแžšต๖ขแŸ„ต๖™แž˜ต๖ถฤต๖‡แžฝต๖”แž‚แŸ’แž“ต๖ถแž‡ต๖ถแžแŸ’แž˜ต๖ธแž€แŸ’แž“ต๖ปแž„ต๖‡แžถต๖แžทต๖แมถต๖˜แžธแŸ”แžต๖พแž‡ต๖ถแžต๖ทแž“แŸแŸ‡ต๖ศศมถต๖ธงŸต๖ แžถต๖–แžฝต๖ถฤต๖‚แŸต๖ธงžนต๖„แžŸต๖˜แž”แŸย๐žŽต๖„...
253K 10.4K 43
แž€แž˜แŸ’แž›แŸ„แŸ‡แž˜แŸ‰แžถแž แŸ’แžœแŸ€ แž–แŸ’แžšแžถแž“แž“แžถแžšแžธแž”แŸ’แžŠแžผแžšแžŸแŸ’แžšแžธแžŠแžผแž…แž‡แžถแž”แŸ’แžŠแžผแžแŸ„แžขแžถแžœ แžแŸ‚แž€แŸแžแŸ’แžšแžผแžœแž˜แž€แž‡แžฝแž”แž‡แžถแž˜แžฝแž™แž“แžนแž„แž€แž˜แŸ’แž›แŸ„แŸ‡แžแžผแž…แž‚แžธแž˜ แžแŸแž แŸ’แž™แžปแž„ แž€แŸแž’แŸ’แžœแžพแžขแŸ„แž™แž“แžถแž™แž”แŸ’แžšแŸ‚แž‡แžถแž‡แžถแž”แŸ‹แžŸแŸ’แž“แŸแž แŸแž‚แŸแžŠแž€แž…แžทแžแŸ’แžแž˜แžทแž“แžšแžฝแž…แžแŸ’แžšแžนแž˜แž˜แžฝแž™แžšแžถแžแŸ’แžšแžธ...