ถถา๕ษ็ว๘

แžšแžฟแž„ ๐Ÿฅ€!!แž–แž“แŸ’แž›แžบแžŸแŸ’แž“แŸแž แŸแž”แŸ’แžšแž›แŸ„แž˜แž›แŸ„แž€แž‘...

By Haw_kimyung

72.3K 4.8K 621

แžšแžฟแž„ ๐Ÿฅ€!!แž–แž“แŸ’แž›แžบแžŸแŸ’แž“แŸแž แŸแž”แŸ’แžšแž›แŸ„แž˜แž›แŸ„แž€แž‘แŸ’แžœแŸแž—แž–!!๐Ÿฅ€ แž˜แžถแž“แžšแžฟแž„แžšแŸ‰แžถแžœแž€แžพแžแžกแžพแž„แžŠแŸ„แž™แž“แžนแž€แžŸแŸ’แž˜แžถแž“แž˜แžทแž“แžŠแž›แŸ‹แžšแž”แžŸแŸ‹แž€แŸ’แž˜แŸแž„แž”แŸ’แžšแžปแžŸแžŸแžทแžŸแŸ’แžŸแž“แžทแžŸแŸ’แžŸแžทแžแž˜แŸ’แž“แžถแž€แŸ‹ แžŠแŸ„แž™แž‚... More

(ต๖ศศž„แŸ’แžแŸแž”ต๖แžฝต๖ขแž„แŸ’แž‚)
แž—แžถแž‚แž‘แžธแŸก ; แž•แŸ’แžŠแžพแž˜แžšแžฟแž„!
แž—แžถแž‚แž‘แžธแŸข ; แž‘แŸ’แžœแŸแž—แž–!
แž—แžถแž‚แž‘แžธแŸฃ ; แžแŸ’แž‰แžปแŸ†แž‚แžบ แž•แžถแž€ แž‡แžธแž˜แžธแž“!
แž—แžถแž‚แž‘แžธแŸค ; แž˜แžปแžแž‚แŸแž–แžทแžแž‡แžถแžŠแžผแž…แžแŸ’แž‰แžปแŸ†แžŽแžถแžŸแŸ‹!
แž—แžถแž‚แž‘แžธแŸฅ ; แž–แžผแžขแŸŠแžธแž…แžนแž„แž แŸ’แž แŸ‚แžŸแŸŽ?
แž—แžถแž‚แž‘แžธแŸฆ ; แž…แž„แŸ‹แž”แŸ’แžšแžŠแŸ…แž€แŸ’แž˜แžฝแž™แžแŸ’แž›แŸ‡แž“แŸ„แŸ‡แžขแžธ!
แž—แžถแž‚แž‘แžธแŸง ; แž‡แžฝแž™? แž‡แžฝแž™แžขแŸ’แž“แž€แžŽแžถ?
แž—แžถแž‚แž‘แžธแŸจ ; แž‡แžธแž˜แžธแž“ แžขแžถแž“แŸ‹แž แŸ’แžœแžถแžŠแŸแž“แžธ!
แž—แžถแž‚แž‘แžธแŸฉ ; แž“แžทแž™แžถแž™แž–แžธแžแžถแžแŸ’แž˜แžพแžแžŽแžถแžŸแŸ‹แžŽแŸŽ!
แž—แžถแž‚แž‘แžธแŸกแŸ  ; แžขแŸ’แž“แž€แž”แŸ’แžšแžปแžŸแžแžผแž…!
แž—แžถแž‚แž‘แžธแŸกแŸก ; แž แŸ’แž‚แŸแž˜แž“แžนแž„แž…แžถแž”แŸ‹แž•แŸ’แžŠแžพแž˜!
แž—แžถแž‚แž‘แžธแŸกแŸข ; แž™แžพแž„แž™แŸ†แž แŸแžŸแŸŽ?
แž—แžถแž‚แž‘แžธแŸกแŸฃ ; แž–แŸ’แžšแŸ‡แž‡แžฝแž™?
แž—แžถแž‚แž‘แžธแŸกแŸค ; แžแŸ’แž‰แžปแŸ†แžŸแžปแŸ†แž‘แŸ„แžŸ!
แž—แžถแž‚แž‘แžธแŸกแŸฅ ; แž–แžฝแž€แžขแž‰แž˜แžทแž“แž˜แŸ‚แž“แž†แŸ’แž€แŸ‚แž‘แŸแžขแžถแž‚แžปแž€!
แž—แžถแž‚แž‘แžธแŸกแŸฆ ; แžŠแŸ„แŸ‡แž›แŸ‚แž„แž‚แŸแž‘แŸ…!
แž—แžถแž‚แž‘แžธแŸกแŸง ; แž‚แžบแžšแžฟแž„แžแŸ’แž„แŸƒแž˜แžทแž‰แž“แŸแŸ‡!
แž—แžถแž‚แž‘แžธแŸกแŸจ ; แž˜แžถแž“แž“แŸแž™แžแžถแž˜แŸ‰แŸแž…?
แž—แžถแž‚แž‘แžธแŸกแŸฉ ; แž”แžถแž‘! แž”แž„แžŠแžนแž„แž แžพแž™!
แž—แžถแž‚แž‘แžธแŸขแŸ  ; แž›แžปแž™แž…แŸ’แžšแžพแž“แž™แŸ‰แžถแž„แž“แŸแŸ‡แžฌ?
แž—แžถแž‚แž‘แžธแŸขแŸก ; แž˜แžธแž“แžŠแž›แŸ‹แž€แŸ’แžšแžปแž˜แž แŸŠแžปแž“แž แžพแž™!
แž—แžถแž‚แž‘แžธแŸขแŸข ; แŸฃแž˜แŸ‰แžบแž“แžŠแžปแž›แŸ’แž›แžถแžš?
แž—แžถแž‚แž‘แžธแŸขแŸฃ ; แž…แžปแž˜แž™แž€แŸ’แžŸ! แžแŸ’แž–แžŸแŸ‹แž˜แŸ’แž›แŸ‰แŸแŸ‡?
แž—แžถแž‚แž‘แžธแŸขแŸค ; แž™แŸ‰แžปแž“แžœแŸ‰แžปแž“!
แž—แžถแž‚แž‘แžธแŸขแŸฅ ; แž‘แžทแž‰แžแŸ’แž˜แžธแž‘แŸ…แž‚แžบแž…แž”แŸ‹!
แž—แžถแž‚แž‘แžธแŸขแŸฆ ; แžแŸ’แž‰แžปแŸ†แž™แŸ‰แžปแž„แž‡แŸแžŸแŸŠแžปแž“ แž˜แŸ‰แžถแžแžผแž‚แžธ!
แž—แžถแž‚แž‘แžธแŸขแŸง ; แž˜แžทแž“แž…แžถแŸ†แž”แžถแž…แŸ‹! แž™แžพแž„แž˜แžทแž“แž”แŸ’แžšแžพ!
แž—แžถแž‚แž‘แžธแŸขแŸจ ; แž แŸแžแžปแžขแžธแž“แžถแž„แž…แž„แŸ‹แžŸแž˜แŸ’แž›แžถแž”แŸ‹แžแŸ’แž›แžฝแž“?
แž—แžถแž‚แž‘แžธแŸขแŸฉ ; แž™แžพแž„แž˜แžทแž“แž”แžถแž“แžŠแŸแž‰!
แž—แžถแž‚แž‘แžธแŸฃแŸ  ; แž•แžนแž€แžขแŸ„แž™แžขแžŸแŸ‹แž˜แžฝแž™แž€แŸ‚แžœแž แŸ’แž“แžนแž„!
แž—แžถแž‚แž‘แžธแŸฃแŸก ; แžขแžถแž˜แž“แžปแžŸแŸ’แžŸแžกแž”แŸ‹!
แž—แžถแž‚แž‘แžธแŸฃแŸข ; แžšแžœแž›แŸ‹แžแžถแŸ†แž€แžผแž“แž€แž‰แŸ’แž‡แŸ’แžšแŸ„แž„แžแžผแž…!
แž—แžถแž‚แž‘แžธแŸฃแŸฃ ; แž‡แžทแŸ‡แžกแžถแž“แž‘แŸ…แž‡แžถแž˜แžฝแž™แž”แž„แžขแžแŸ‹?
แž—แžถแž‚แž‘แžธแŸฃแŸค ; แž€แŸ’แž˜แŸแž„แžˆแŸ’แž›แžพแž™!
แž—แžถแž‚แž‘แžธแŸฃแŸฅ ; แžขแŸŠแžธแž…แžนแž„! แžแžปแžŸแžขแžถแž”แžธแž“?
(ต๖ศศžถต๖šแž–ต๖ธแžแŸ’แž‰ต๖ปแŸ†)
แž—แžถแž‚แž‘แžธแŸฃแŸฆ ; แž›แŸแž„แžŸแžพแž…แž–แŸแž€แž‘แŸแžŠแžนแž„?
แž—แžถแž‚แž‘แžธแŸฃแŸง ; แž›แŸ„แž€แž แŸ’แž“แžนแž„แž”แŸ‰แžถแžแŸ’แž‰แžปแŸ†?
แž—แžถแž‚แž‘แžธแŸฃแŸจ ; แž‚แŸแžแŸ’แž˜แŸ„แž…แžแžถแž„แžŽแžถแž…แžผแž›แžแŸ’แž›แžฝแž“แžšแžบ?
(ต๖”แมถต๖šแž‡ต๖ปแŸ†ต๖แžฝต๖ขแž„แŸ’แž‚ต๖ถฤแŸ’แž“ต๖ปแž„ต๖šแžฟต๖„)
แž—แžถแž‚แž‘แžธแŸฃแŸฉ ; แžขแžถแž›แŸ’แžขแžทแžแž…แžทแžแŸ’แžแžฏแž„แž’แŸ’แžœแžพแž˜แž€แž–แžธแžšแž“แŸ’แž‘แŸ‡แžฌ?
แž—แžถแž‚แž‘แžธแŸคแŸ  ; แž”แž„แž”แŸ’แžšแžปแžŸ?
แž—แžถแž‚แž‘แžธแŸคแŸก ; แžแŸ’แž‰แžปแŸ†แž แŸ’แž“แžนแž„แž แŸ’แž แŸ‚แžŸแŸŽ?
แž—แžถแž‚แž‘แžธแŸคแŸข ; แž‚แŸแž€แŸ†แž–แžปแž„แžŠแžถแž€แŸ‹แž”แž‰แŸ’แž‡แžถแž™แžพแž„?
แž—แžถแž‚แž‘แžธแŸคแŸฃ ; แžŸแŸ†แžŽแžถแž„?
แž—แžถแž‚แž‘แžธแŸคแŸค ; แž€แŸ†แž–แžปแž„แž›แžฝแž…แž‡แŸแžšแž™แžพแž„แž€แŸ’แž“แžปแž„แž…แžทแžแŸ’แžแžฌ?
แž—แžถแž‚แž‘แžธแŸคแŸฅ ; แž‡แŸ†แž“แžฝแž™แž€แžถแžš?
แž—แžถแž‚แž‘แžธแŸคแŸฆ ; แžฏแž„แž€แŸ†แž–แžปแž„แž“แžทแž™แžถแž™แž–แžธแžขแžธ?
แž—แžถแž‚แž‘แžธแŸคแŸง ; แž‡แžถแž€แžทแž…แŸ’แž…แžŸแž“แŸ’แž™แžถ!
แž—แžถแž‚แž‘แžธแŸคแŸจ ; แž€แž˜แŸ’แžŸแžถแž“แŸ’แžŠแž•แŸ’แž‘แŸ‡แžแŸ’แž˜แŸ„แž…!
แž—แžถแž‚แž‘แžธแŸคแŸฉ ; แž…แŸ‚แžฏแž„แž˜แž“แžปแžŸแŸ’แžŸแžฌแž€แŸแžแŸ’แž˜แŸ„แž…?
แž—แžถแž‚แž‘แžธแŸฅแŸ  ; แž”แŸ‰แžถแžขแŸ„แž™แž€แžผแž“แžŸแžปแŸ†แž‘แŸ„แžŸ!
แž—แžถแž‚แž‘แžธแŸฅแŸก ; แž แŸ…แž™แžพแž„แžแžถแžขแŸ’แž“แž€แž”แŸ’แžšแžปแžŸ!
แž—แžถแž‚แž‘แžธแŸฅแŸข ; แžŸแŸ’แž‚แžถแž›แŸ‹แž˜แžปแž“ แžŸแŸ’แž‚แžถแž›แŸ‹แž€แŸ’แžšแŸ„แž™ แžœแžถแž˜แžทแž“แžŸแŸ†แžแžถแž“แŸ‹!
แž—แžถแž‚แž‘แžธแŸฅแŸฃ ; แž˜แžธแž“แž“แžธ! แž”แž„แžŸแžปแŸ†แž‘แŸ„แžŸ!
แž—แžถแž‚แž‘แžธแŸฅแŸค ; แž‡แžฝแž”แžงแž”แž‘แŸ’แž‘แžœแž แŸแžแžป!
แž—แžถแž‚แž‘แžธแŸฅแŸฅ ; แž†แžถแž”แŸ‹แžˆแž”แŸ‹แž™แŸ†แž—แŸ’แž›แŸแž˜!
แž—แžถแž‚แž‘แžธแŸฅแŸฆ ; แž‘แžทแž“แŸ’แž“แž“แŸแž™แž€แŸ’แžšแžปแž˜แž แŸŠแžปแž“P.K!
แž—แžถแž‚แž‘แžธแŸฅแŸง ; แž”แžพแžŸแžทแž“แž˜แžถแž“แž–แŸ’แžšแžทแž›แž’แŸ’แž›แžถแž€แŸ‹แž˜แž€แž‘แŸ€แž แžœแžถแžšแžนแžแžแŸ‚แžŸแŸ’แžขแžถแž!
แž—แžถแž‚แž‘แžธแŸฅแŸจ ; แž…แž„แŸ‹แž‰แŸ‰แžถแŸ†แž€แžถแžšแŸ‰แŸแž˜!
แž—แžถแž‚แž‘แžธแŸฅแŸฉ ; แžแžพแž“แžšแžŽแžถแž‡แžถแžšแž›แžปแž€แž€แŸ’แž“แžปแž„??
แž—แžถแž‚แž‘แžธแŸฆแŸ  ; แž–แŸ’แžšแžนแž€แž˜แžทแž‰! แž’แŸ’แžœแžพแžŸแŸ’แžขแžธแžแŸ’แž›แŸ‡แžŠแžนแž„แžแŸ’แž›แžฝแž“แžฏแž„แž แžพแž™!
แž—แžถแž‚แž‘แžธแŸฆแŸก ; แž˜แžทแž“แž”แžถแž“แžŸแŸ’แžšแžกแžถแž‰แŸ‹!!
แž—แžถแž‚แž‘แžธแŸฆแŸข ; แž‚แžทแžแžแžถแž”แž„แž…แž„แŸ‹แž’แŸ’แžœแžพแžŸแŸ’แžขแžธแžฏแž„!?
แž—แžถแž‚แž‘แžธแŸฆแŸฃ ; Hack แž”แŸ’แžšแž–แŸแž“แŸ’แž’แž€แžถแŸ†แž˜แŸแžšแŸ‰แžถ!!
แž—แžถแž‚แž‘แžธแŸฆแŸค ; Videoแž”แŸ‚แž”แž‚แžปแžŽแž—แžถแž–!!
แž—แžถแž‚แž‘แžธแŸฆแŸฅ ; Symbol pj!!
แž—แžถแž‚แž‘แžธแŸฆแŸฆ ; แžขแžแŸ‹แž‘แŸ แž”แŸ‰แžถแžŸแž“แŸ’แž™แžถแž‡แžถแž˜แžฝแž™แž€แžผแž“แžŸแžทแž“แž˜แž€!
แž—แžถแž‚แž‘แžธแŸฆแŸง ; แž แŸแžแžปแžขแžธแžแžถแž˜แžทแž“แžขแžถแž…??
แž—แžถแž‚แž‘แžธแŸฆแŸจ ; แžแžพแžฏแž„แž“แŸ…แžŸแŸ’แžšแžกแžถแž‰แŸ‹แž™แžพแž„แžŠแžผแž…แž˜แžปแž“แž‘แŸ??
แž—แžถแž‚แž‘แžธแŸฆแŸฉ ; แžขแŸ’แž“แž€แž˜แŸ‰แžถแž€แŸ‹!
แž—แžถแž‚แž‘แžธแŸงแŸ  ; แžฏแž„แž”แž“แŸ’แž›แŸ†แž‡แŸแžšแž™แžพแž„??
แž—แžถแž‚แž‘แžธแŸงแŸก ; แžŸแŸ’แžšแžธแž–แžทแžŸแž–แžปแž›!!?
แž—แžถแž‚แž‘แžธแŸงแŸข ; แžŠแŸ€แž„แž˜แžพแž›แžŸแŸ’แžขแžธ!?
แž—แžถแž‚แž‘แžธแŸงแŸค ; แž™แŸ‰แžถแž„แž˜แžทแž…แž–แŸ’แžšแž˜แž‘แŸแžขแžผแž“แž–แŸแž‘แŸ’แž™!?
แž—แžถแž‚แž‘แžธแŸงแŸฅ ; แž–แžฝแž€แž‚แŸแž‡แžถแž‚แžผแžšแžŸแŸ’แž“แŸแž แŸแž—แŸแž‘แžŠแžผแž…แž‚แŸ’แž“แžถ?!!
แž—แžถแž‚แž‘แžธแŸงแŸฆ ; แž แŸแžแžปแžขแŸ’แžœแžธแž€แŸแžขแŸ’แž“แž€แž”แŸ’แžšแžปแžŸแž’แŸ†แž’แŸ’แžœแžพแž›แŸ’แžขแž…แŸ†แž–แŸ„แŸ‡แžแŸ’แž‰แžปแŸ†?
แž—แžถแž‚แž‘แžธแŸงแŸง ; แžœแžถแž‚แžฝแžšแžแŸ‚แžŠแž›แŸ‹แž–แŸแž›แž แžพแž™!
แž—แžถแž‚แž‘แžธแŸงแŸจ ; แžšแžฟแž„แžŠแŸ‚แž›แžแŸ’แž‰แžปแŸ†แž–แžนแž„แž”แž„แž“แŸ„แŸ‡!?
แž—แžถแž‚แž‘แžธแŸงแŸฉ ; แžแžพแž™แžพแž„แž‚แžฝแžšแž’แŸ’แžœแžพแžขแŸ’แžœแžธแž”แž“แŸ’แžŠ!?
แž—แžถแž‚แž‘แžธแŸจแŸ  ; แž™แžพแž„แžŸแž„แŸ’แžƒแžนแž˜แžแžถแžฏแž„แž›แŸแž„แž˜แžทแž“แžŠแž›แŸ‹แžแŸ’แž“แžถแž€แŸ‹แžŸแž˜แŸ’แž›แžถแž”แŸ‹แž˜แž“แžปแžŸแŸ’แžŸแž˜แŸ’แžŠแž„แž‘แŸ€แžแž“แŸ„แŸ‡แž‘แŸ!
แž—แžถแž‚แž‘แžธแŸจแŸก ; แž แŸ‰แžนแžŸ! แž”แžพแž™แžพแž„แž”แŸ’แžšแžถแž”แŸ‹แžแžถแž™แžพแž„แžแŸ’แžšแžผแžœแž€แžถแžšแž‡แžธแžœแžทแžแžšแž”แžŸแŸ‹แžฏแž„!
แž—แžถแž‚แž‘แžธแŸจแŸข ; แž€แžปแŸ†แž˜แž€แž”แŸ’แžšแžพแžŸแž˜แŸ’แžŠแžธแž‘แžถแŸ†แž„แž“แŸแŸ‡แž‡แžถแž˜แžฝแž™แž™แžพแž„!
แž—แžถแž‚แž‘แžธแŸจแŸฃ ; แž’แžถแž“แžถแžšแžแžถแžขแŸ’แž“แž€แž“แžถแž„แž“แžนแž„แž–แŸแž‰แž…แžทแžแŸ’แž!
แž—แžถแž‚แž‘แžธแŸจแŸค ; แžแžพแž‚แŸแž˜แžทแž“แžขแžธแž‘แŸแž˜แŸ‚แž“แž‘แŸ?!
แž—แžถแž‚แž‘แžธแŸจแŸฅ ; แž‡แžธแžœแžทแžแžแŸ’แžšแžผแžœแžŸแž„แžŠแŸ„แž™แž‡แžธแžœแžทแž!
แž—แžถแž‚แž‘แžธแŸจแŸฆ ; แžแŸ’แž‰แžปแŸ†แž…แž„แŸ‹แžŸแž˜แŸ’แž›แžถแž”แŸ‹แž“แžถแž„!
แž—แžถแž‚แž‘แžธแŸจแŸง ; แžŸแŸ†แžกแŸแž„แž“แŸแŸ‡แž˜แž€แž–แžธแžแžถแž„แžŽแžถ?
แž—แžถแž‚แž‘แžธแŸจแŸจ ; แž‘แŸ„แŸ‡แžแŸ’แžšแžผแžœแž…แžถแž”แŸ‹แž˜แžทแžแŸ’แžแž“แžถแž„แžŠแžถแž€แŸ‹แž‚แžปแž€แž˜แŸ‚แž“แž‘แŸ?
แž—แžถแž‚แž‘แžธแŸจแŸฉ ; แžฏแž„แž…แž„แŸ‹แžŸแž˜แŸ’แž›แžถแž”แŸ‹แžขแŸแžšแŸ€แž›แž”แŸ†แž”แžทแž‘แž˜แžถแžแŸ‹!?
แž—แžถแž‚แž‘แžธแŸฉแŸ  ; แž”แžธแžแŸ’แž„แŸƒแž‘แŸ€แžแž…แžถแŸ†แž…แžถแžแŸ‹แž€แžถแžš!
แž—แžถแž‚แž‘แžธแŸฉแŸก ; แž…แŸ’แžšแžŽแŸ‚แž“แž˜แžทแž“แžŸแŸ’แž“แŸ†!

แž—แžถแž‚แž‘แžธแŸงแŸฃ ; แžŸแž„แžŸแžนแž€!?

606 56 10
By Haw_kimyung

+ស្អែកឡើង!!

វេលានៅម៉ោង៩ព្រឹកជាង ព្រះអាទិត្យបានចាប់រះត្រដែតបញ្ចេញចោលចំហាយក្ដៅតែបន្ដិចបន្ដួចប៉ុណ្ណោះ ដែលអាចអោយសត្វលោកទទួលយកនូវពន្លឺបានដោយពុំសូវជាមានបញ្ហាឡើយ។

អ្នកប្រុសធំនៃត្រកូលអាន់ហ្វាដេនីដែលគ្រប់គ្នាស្គាល់ថាជាបុរសទឹកកក។ ក្រោយពីរៀបចំខ្លួនរួចរាល់ក្នុងការចេញទៅខាងក្រៅ ពេលនេះដែរដំណើរស្វាហាប់ដើរបោះជំហានចេញពីបន្ទប់ធំទូលាយទាំងមុខមាំ។

“អ្នកប្រុសធំ!”

“មានអ្វីឬអត់?”

“អ្នកគ្រប់គ្រង Callមកសួរអំពីការណាត់ភ្ញៀវពិសេស គេចង់ជួបនិយាយជាមួយអ្នកប្រុសធំដោយផ្ទាល់!”

“ហេតុអី??” បង្អាក់ដំណើរដោយងាកមុខមកសួរកូនចៅទាំងលើកចិញ្ចើម។

“អតិថិជនម្នាក់នោះត្រូវការៗណែនាំពីអ្នកប្រុសធំអំពីសេរីរថយន្ដដែលទើបនឹងចេញថ្មី!”

“ហ្ហឹម!!” គ្រាន់តែក្រហឹមបន្ដិចទាំងដំណើរដើរបោះជំហានវែងងៗ ឆ្ពោះទៅកាំជណ្ដើរចុះមកជាន់ផ្ទាល់ដី មានដោយមនុស្សជំនិត ដើរតាមពីក្រោយកៀកប្រកិត។

“តើអ្នកប្រុសធំ--!?”

“ការណាត់នឹងធ្វើនៅម៉ោង២រសៀល!”

“បាទ..!!” បានចម្លើយនាយស៊ុន ដែលដើរតាមសួរមុខរីកដូចគ្រប់ជី ស្មានថាចៅហ្វាយមិនព្រមជាមួយហើយតើ។

“ណាមជូន!”

“បាទ!?” បែរទៅរកប្រភពសំឡេងមុនដើរទៅរក ខណៈអ្នកហៅក៏ឆ្ពោះមករកនាយដូចគ្នា។

“ម៉ាក់ផ្ញើរនំអោយប្អូនផង!”

“ជុងគុក ឬ ជីមីន?”

“អាពៅ!”

“បាទ! អាពៅ??”

“អ្ហឹម...! ម៉ាក់ត្រូវទៅហើយ ម៉ាក់មានណាត់!” ស្រដីទាំងដើរទៅយកកាបូបមុនដើរចាកចេញពីភូមិគ្រឹះដែលមានហ៊ូជីកំពុងបើកទ្វារឡានចាំជាស្រេច ដើម្បីធ្វើដំណើរចេញទៅខាងក្រៅ។

“អាពៅអ៉ីចឹងឬ?! ហឺស! ក្មេងឡាក់ឡក់នោះក្លាយជាកូនណព្វម៉ាក់តាំងពីពេលណា!?!”

“នំនេះ....ឯងគិតថាម៉ាក់យើង គាត់លម្អៀងដែរទេ? ធ្វើនំតែមួយប្រអប់ផ្ញើរតែកូនម្នាក់!”

“គឺ--!” ឈរអេះក្បាលអេះអុយៗទាំងសើចមិនសម ព្រោះមិនដឹងគួរឆ្លើយថាម៉េច។

“នំCookie អាទន្សាយសាច់ដុំ(ជុងគុក)ឃើញច្រណែនទៀតមិនខាន! ណ្ហើយ...អាស៊ុនតស់”

“ហឹសហឹ! ~ម៉ែដោះខ្ញុំទៅហើយ!” នាយស៊ុន ឮរហស្សនាមថ្មីរបស់អ្នកប្រុសទី២ហើយចាប់អស់សំណើច តែមិនបាននៅសើចយូរ ព្រោះប្រញាប់រត់ទៅតាមចៅហ្វាយ។

“ចាស៎!”

“គ្រួសារចៅហ្វាយកាន់តែប្លែក!”

“តែឃើញចឹងពិតជាក្ដីសុខណាស៎ បងណាស៉ី!” អ្នកបម្រីឈរជិតនោះជួយបន្ថែមទាំងញញឹម។

“ចង់អោយបែបនេះយូរៗ ហិហិ!”

“នែ៎! យើងគិតថា ភូមិគ្រឹះនេះប្រសិនជាមានម្ចាស់ស្រីម្នាក់ទៀត ប្រហែលជាល្អហ្ន៎?!”

“ឯងចង់អោយមានម្ចាស់ស្រី ព្រោះចង់អោយទីនេះមានក្មេងមែនទេ?”

“ត្រូវហើយ ពេលនោះច្បាស់ជាមានក្មេងតូចៗរត់លេង សើចសប្បាយកំដរអផ្សុកក្នុងភូមិគ្រឹះមិនខាន ត្រឹមគិតក៏រំភើបដែរ ប៉ុន្តែថា....!”

“អ្នកប្រុសធំ តើគាត់កាលយកប្រពន្ធ?” សំណួរឆ្ងល់ទាំងហ្វូង នាំអោយអ្នកបម្រើស្រីមកឈរផ្ដុំគ្នាដើម្បីស៉ីត្រាវចៅហ្វាយមើលមុខគ្នាព្រាត។

“ចៅហ្វាយចេញផុតមិនទាន់! នាំគ្នាមកផ្ដុំក្បាលគ្នានិយាយដើមចៅហ្វាយលឹងឆ្ងុយហ្ន៎! ពួកនាងបែបចង់អត់ប្រាក់ខែហើយមើលទៅ!”

“ម៉ែដោះ!”

“ទៅធ្វើការ!”

“ហឹកក! ចាស៎!” ណាស៉ី ឆ្លើយទាំងធ្វើមុខស្អុយ ទាន់បានយាយអីផង ដេញអោយទៅធ្វើការបាត់ រកតែស៉ីត្រាវចៅហ្វាយតិចមិនបាន! យ៉ាប់ហាស់ម៉ែដោះធ្វើបាបក្មេងតូច។

+សាលា!!

តាមផ្លូវដើរកាត់តាមសួនច្បារធំៗ ក្នុងនោះក៏មានក្មេងប្រុសពីរនាក់កំពុងដើរជជែកគ្នាយ៉ាងរីករាយ ព្រោះមើលតែតាមទឹកមុខក៏ដឹងច្បាស់។

បន្ទាប់ពីរៀនអស់រយៈពេល២ម៉ោងរួចមកនោះក៏ដល់ពេលចេញលេង បើនិយាយពីថ្នាក់ផ្សេងវិញ ថ្នាក់ខ្លះចេញ ថ្នាក់ខ្លះទៀតនៅមិនទាន់ចេញ។

“គិតយ៉ាងមិចទៅ បងមិនចេះលំហាត់ហ្នឹងសោះ ឃើញតែប្រធានលំហាត់ ខួរងងឹតឈឹង!”

“ហិហិ! បងកុំភ័យចាំខ្ញុំជួយធ្វើលំហាត់!”

“អាចទុកចិត្តបានទេ!?? បើម៉ោងរៀនឯងលួចដេកតែរហូត!”

“ជឿចិត្តខ្ញុំបាន ចាំខ្ញុំជួយបង្រៀនបង ធានារថាបងច្បាស់ជាបានពិន្ទុគណិតពេញ!”

“ក្មេងអួត!”

ញញឹមស្ញេញដាក់ស៊ុកជីនលឹបភ្នែកអស់ ដោយនាំគ្នាបន្ដដើរទៅមុខ!! តែចៃដន្យជីមីនត្រូវធ្វើខ្លួនភ្ញាក់ផ្អើលដូចឃើញយក្សយ៉ាងចឹង។

“យ៉ុងវ៉ុន ជាអាប៉ិនឹងទៀតហើយ! ~បងជីនពួកយើងទៅខាងណោះវិញ!”

“ហេ៎! ចង់គេចទៅណា!”

“ទៅណា រឿងខ្ញុំ!” ជីមីន បែរទៅប្រឈមមុខជាមួយអាប៉ិយ៉ុងវ៉ុនទាំងក្រវាសដៃនាយចេញ ដែលមកចាប់កអាវគេ។

“ឈប់សិន ពួកយើងមានរឿងត្រូវនិយាយគ្នា!”

“អត់ទេ! Video ខ្ញុំបានអោយលោកហើយតើ លោកមករវីរវល់អីនឹងខ្ញុំទៀត!”

“សុំខ្ចីគេបន្ដិច សង្ឃឹមថាជីនមិនថាអ្វីទេណា!” មិនខ្វល់ឆ្លើយ ដោយជំនួសមកនិយាយជាមួយជីនវិញ។ អាប៉ិនេះ មកសុំខ្ចីមនុស្សស្រួលៗនឹង ចាត់ទុកជីមីនជាស្អី☹️!!?

“បា-បាទ!”

“ពួកឯងនៅត្រង់នេះសិនហើយ មិនចាំបាច់មកតាមទេ!” ងាកមកនិយាយជាមួយកូនចៅ រួចក៏ទាញដៃជីមីនអូសនាំទៅបាត់។

“យើងឃ្លានហា៎! តស់ទៅរកអីស៉ី!”

“អើ! ~តើឯងត្រូវការអ្វីឬអត់? ចាំយើងទិញយកមកអោយ!?” សួរមកជីន ព្រោះគិតថាគេចង់ញ៉ាំអ្វី ពីរនាក់នេះល្អដែរតើ មានទៅអាក្រក់អី។

“មិន-មិនត្រូវការទេ អរគុណ!”

“អ៉ីចឹងពួកយើងទៅហើយ បើល្បងយើងមកវិញសួររក ប្រាប់គាត់ចែកផង!”

__________________________________

កាត់មកខាងពីរនាក់ឯណេះវិញ!! នាយយ៉ុងវ៉ុនបន្ទាប់ពីអូសកូនកម្លោះគេមកដល់ក្រោមដើមឈើមួយរាំងឆ្ងាយពីគេឯងបន្ដិច។

នាយក៏ប្រញាប់ចោទជាសំណួរភ្លាម ធ្វើអោយជីមីនសំឡឹងមើលនាយលឹងមួយសន្ទុះ ទើបព្រមហើបមាត់និយាយ។

“តើខ្ញុំធ្វើទៅ ដើម្បីបានអីមកវិញ!?”

“ឯងកំពុងតែនិយាយស្អី? រឺឯងមិនចង់សងសឹកអោយជេយ៉ុង?”

“សងសឹក!? ខ្ញុំគ្មានគំនិតបែបនោះទេ!”

“ក្រែងឯងជាមិត្តភក្ដិរបស់នាង មានភស្តុតាងហើយ ហេតុអីមិនចាត់ការពួកគេ?”

“ហ៉ឹស!! មើលទៅប្រហែលជាលោកចង់ជាប់គុកខ្លាំងហើយមើលទៅ បានជាមកសួរខ្ញុំ..បែបនេះ! តែលោកដូចជាភ្លេចអ្វីម៉្យាងហើយ” បោះជំហានទៅជិតយ៉ុងវ៉ុនមួយជំហាន មុននឹងពោលបន្ថែមទាំងញញឹមចុងមាត់÷

“កុំភ្លេចថាក្នុងនោះក៏មានលោកដែរ! Bullyគេពេកដល់ថ្នាក់ភ្លេចឬ?”

“យើង--!”

“គាត់វិសតែនឹងសម្លាប់ខ្លួន ដោយសារតែលោក ហ៉ឹស! ទោះលោកមិនបានធ្វើដាក់បងស្រីជេយ៉ុង ដូចលោកបានBullyដាក់អ្នកដទៃ ប៉ុន្តែចំណែកលោកចូលរួមក៏មិនតិចដែរ!”

ទឹកមុខយ៉ុងវ៉ុន ចាប់ប្រែជាស្រពាប់ស្រពោនដូចអ្នកឈឺមកប្រាំពីរថ្ងៃ។ ពីព្រោះខួរក្បាលកំពុងតែសារើរឿងចាស់ៗដែលធ្លាប់ធ្វើកន្លងមក។ ជីមីនឃើញនាយដូច្នេះ ឈរដង្ហើមធំមួយហឿក សឹមពោលមួយឃ្លាចោល÷

“តែបើលោកចង់សងសឹកអោយបងស្រីជេយ៉ុងមែន អូហ៌ទេ..ចាត់ទុកថាកែប្រែខ្លួនទៅចុះ! ពួកយើងមករួមដៃគ្នាទៅ បើជ្រុលជាជិះទូកតែមួយទៅហើយនោះ!”

យ៉ុងវ៉ុន!! រហ័សងើបមុខមកសម្លឹងមើលជីមីនចំៗក្រោយពេលឮសម្ដីនាយតូចហើយ។

++++

នៅក្នុងអគារជាមួយនឹងថ្នាក់ទី10 នៅជាន់ទី3 នៃបន្ទាប់ថ្នាក់ទី11A!! សិស្សគ្រប់គ្នាពេលគ្រូតែងតែមិននៅ ជឿទេថានៅក្នុងថ្នាក់ស្ងាត់?!

ប្រាកដជាអត់នឹងហើយ! ក្នុងពេលនេះក៏ដូចគ្នាដែរ ឮមាត់ក៏ឮមាត់ សិស្សខ្លះផ្ដុំគ្នាជជែកពីរឿងផ្សេងៗ សិស្សខ្លះទៀតក៏ប្រលែងគ្នាសើចយ៉ាងសប្បាយ។ ប៉ុន្តែខុសអីតែកញ្ញាអេរៀល អង្គុយអោបខ្លួនយ៉ាងស្ងប់ស្ងាត់តែម្នាក់ឯងទៅវិញ។

តើនាងកើតអ្វី?? នេះមិនមែនជាទម្លាប់របស់នាងនោះទេ! តែនេះនាងពិតជាចម្លែកណាស់??

“ពួកឯង គាត់សង្ហារណាស់! អួយ៎....ខ្ញុំលង់គាត់ហើយនៀក!”

“គាត់ជាទេវបុត្រដ៏សង្ហារបំផុត ហិហិ!”

“ឆ្ងល់ណាស់ តើគាត់ញ៉ាំអ្វីទៅហ្ន៎? ហេតុអីក៏សង្ហារយ៉ាងនេះ?”

“បេះដូងរបស់ខ្ញុំស្ទើរតែរលាយដោយសារគាត់ហើយ! អួយ៎....សែនសង្ហារ ហិហិ!”

សិស្សប៉ុន្មាននាក់ ដែលអង្គុយតុក្បែរមាត់បង្អួចនាំគ្នាអើតមើលទៅខាងក្រៅទាំងឧទាននូវពាក្យយ៉ាងម៉ីមើ ព្រោះបានឃើញCEOសង្ហារ។

“យ៉ានី! ជាអ្នកប្រុសធំអាន់ហ្វាដេនីតើ!” ណាជី អង្គុយជាប់តុមិត្តរបស់នាងៗក៏ឧទានឡើង។

“ជាគាត់មែន!”

“អេរៀល! មកណេះ លឿនៗ..! ឯងមកមើលថាអ្នកណាគេមកហ្ហ៎!!” បក់ដៃហៅមិត្តទាំងញញឹមស្រស់។ អេរៀល ងាកទៅសម្លឹងមិត្តបន្ដិច ទើបសម្រេចក្រោកចេញពីតុដើរទៅរក។

“ថីឯង??”

“មើលនោះទៅ!” ក្រោកចេញដោយអោយអេរៀលចូលមកជំនួសកន្លែងអង្គុយ ដើម្បីអោយមិត្តមើលក្រាស់។

“គេជាអ្នកណា?!”

“ជាក្រាស់របស់ឯងនឹងហើយ សួរអីចឹង!”

“យើងសំដៅទៅលើម្នាក់នោះ!”

“ម្នាក់ណា! ជាអា-អាក្មេង...!”

“អ្នក-ប្រុស-ណាមជូន!” ជីន ឧទានខ្សាវៗស្ដាប់សឹងមិនឮ ពន្លឺកែវភ្នែកថ្លាយ៉ង់សម្លឹងអ្នកដើរឆ្ពោះមករកខ្លួន រួមជាមួយកូនចៅរបស់គេពីរនាក់ឥតព្រិច!! បេះដូងលោតញាប់ៗពេលគេកាន់តែមកជិត ទឹកមុខភ្លាមៗប្រែជាភ័យ។

“ជីន!”

“អត់ទេ! ខ្ញុំមិនគួរជួបគាត់ឡើយ!” រអ៊ូតិចៗម្នាក់ឯងហើយរៀបថានឹងដើរចេញ តែក៏ត្រូវបាតដៃក្រាស់ចាប់ជាប់។

“អេ៎! ហេតុអ្វីចាំបាច់គេចមុខពីយើង?”

“អ្នកប្រុសលែងដៃខ្ញុំទៅ!”

“សុំទោស! ឯងសុខសប្បាយឬទេ យើងខានជួបគ្នាយូរហើយ?” សម្លឹងមើលដៃដែលបានកាន់ដៃជីនបន្ដិច! ទើបព្រមប្រលែងស្របនឹងសំណួរសួរទៅជីន។

“បាទ! អឺគឺ-គឺ ខ្ញុំសុខធម្មតាទេ! ខ្ញុំត្រូវដល់ម៉ោងចូលរៀនហើយអ្នកប្រុស បើគ្មានការអ្វីជាមួយខ្ញុំទេ ខ្ញុំសុំលារ!”

“កុំទាន់អាលទៅ ចាំបន្ដិច!”

“តើជីនរៀនថ្នាក់ជាមួយជីមីនត្រូវទេ?” ពេលគេព្រមបញ្ឈប់ដំណើរ នាយក៏បោះជំហានជើងទៅជិតជីនសារជាថ្មីមុននឹងសួរទាំងញញឹមបន្ដិច។

“បាទ!”

“អ៉ីចឹងល្អណាស់! យើងពឹងជីនជួយយកនំនេះអោយគេផង ប្រាប់ថាអ្នកម៉ាក់ផ្ញើរមកឱ្យគេ!”

“បាទ!”

“យើងមានការបន្ដិច! លើកក្រោយពេលបានជួបយើងទៀត កុំគេចមុខអីក្មេងល្ងើរ! យើងទៅសិនហើយ ខំរៀនឮទេ?” ញីញក់សក់ក្បាលស៊ុកជីនថ្នមៗទាំងញញឹមស្រស់បញ្ចេញផ្ទាល់ខួចអោយនាយតូចភ្លឹកនឹងសម្រស់របស់នាយ។

“ក្មេងល្អ! សង្ឃឹមថាជួបគ្នាម្ដងទៀត ឯងនឹងមិនគេចមុខពីយើងទេណា!” បង្ហើបមួយឃ្លាហើយនាយក៏ដើរចេញពីជីនទាំងមានស្នាមញញឹមលើផ្ទៃមុខ ធ្វើអោយកូនចៅតាមពីក្រោយនាំគ្នាឆ្ងល់មិនស្ទើរទេជាមួយអាកប្បកិរិយាចៅហ្វាយចឹង។

+Skip!!

ពន្ធនាគារដែលជាទីកន្លែងឃុំឃាំងនៃអ្នកទោស ក្រឡែកទៅខាងរោងបាយអាហារ។

“ឯងចង់ស៉ីហ្អេះ? នេះស៉ីទៅ!”

“ម៉េចមិនស៉ី ក្រែងឯងឃ្លានខ្លាំងហៃ?!”

“ឆ្វើយ! យើងមិនស៉ី!” កាងអ៉ី សភាពស្ថិតក្នុងការលុតជង្គង់!! ខណៈកំពុងត្រូវបានគេចាប់ដៃទាំងសងខាងជាប់ ឯផ្ទៃមុខបែកជាំដាមឈាម ស្ដោះទឹកមាត់ដាក់អាម្នាក់អង្គុយលើកៅអីកាន់ចានបាយសទល់មុខមិនសូម្បីខ្លាចរអា។

“ផាច់!! អាចង្រៃយ៍ ឯងថ្លើបធំហ៊ានប្រហើនដាក់យើងផងអ្ហេះ ឌឹប!!”

“ពួកឯង! បញ្ចុកបាយវា បន្ដិចវ៉ើយ!” អ្នកទោសស្ដាប់បង្អាប់ទាំងប៉ុន្មាន ចូលមកចោមរោមលោកកាងអ៉ីរូដូចទឹកបាក់ទំនប់។ មិនមែនថាមកបញ្ចុកបាយធម្មតាទេ គឺមានទាត់ផង ធាក់ផង ល្មមអ្នកត្រូវមួយជើងៗដកដង្ហើមចង្រិត។

“ហាស! ហាស! ពួកឯងធ្វើបាបវាប៉ុណ្ណឹងសិនបានហើយ!”

“ឌឹប!! លើកក្រោយកុំចេះតែខ្លាំង ប្រយ័ត្នរស់នៅមិនស្រួល ហ៉ឺស!”

“ល្បងមានអ្នកយាម!”

“ធ្វើខ្លួនធម្មតាទៅ!”

“អ្នកទោស លេខ០៣៥មានគេចង់ជួបលោក!” ប៉ូលិសត្រូវជាអ្នកយាមល្បាតអ្នកទោសដើរចូលមកទាំងកែវភ្នែកសង្កេតមើលជុំវិញ!! តែទោះបីឃើញមានអ្វីខុសប្លែកក៏សុខចិត្តមិនអើពើរ។

“ហឹក! ជាកូនស្រីរបស់ខ្ញុំមែនទេ?”

“មិនមែនទេ! ឆាប់លឿនឡើងទៅ!”

៥នាទីប៉ូលិសក៏បាននាំអ្នកទោស មានអត្តលេខសម្គាល់០៣៥ ក៏បានដើរមកដល់បន្ទាប់សម្ងាត់មួយ។ ក្រាក!!! ទ្វារបន្ទាប់ត្រូវបានបើកដោយដៃប៉ូលិសមុននេះ បណ្ដាលអោយអ្នកខាងក្នុងងាកទៅមើលភ្លាម។

“ចូលទៅ!” គ្រឹប!! ទ្វារត្រូវបានបិទប៉ូលិសម្នាក់នោះក៏ចេញទៅវិញ! លោកកាងអ៉ីចូលមកដល់ខាងក្នុងនៃបន្ទប់ ដៃជើងជាប់ដោយចង្វាក់។

“លោកមេធាវី - នាង??!”

“លោ-លោកម្ចាស់!”

“សួស្ដី! បងសម្លាញ់ សុខសប្បាយទេ!?” លោកស្រីអ៉ីលីអង្គុយលើកៅអីបង្វិលយ៉ាងមានអំណាចបានចោទសួរទៅស្វាមីទាំងស្នាមញញឹម។

“នាងម៉ាឡា នាងស្រីពុតត្បុត!”

“ជុប៎ៗ! មុនមកថាអោយខ្ញុំ! សូមបងមើលរបស់នេះសិនទៅ បើមិនចង់ស្ដាយក្រោយ!”

ផ្ទាំងស្លាយដ៏ធំនៅលើជញ្ជាំងខាងក្រោយលោកស្រីអ៉ីលី ត្រូវបានបង្ហាញចេញជាវីដេអូ បន្ទាប់ពីប៊ូតង់ត្រូវបានចុចបញ្ជា។

«ហ៉ឹកៗ! ម៉ាក់កូនសុំទោស ម៉ាក់កុំធ្វើបាបកូនអីណា ហ៉ឹក អ្ហាយ...ពួកឯងឈប់ទៅ!»

“យើងនឹងសម្លាប់នាង!” កាងអ៉ីកញ្ជ្រោលទៅរកលោកស្រីអ៉ីលី តែដោយសារចង្វាក់ជាប់នឹងខ្លួនទើបមិនអាចទៅរួចតាមចិត្តចង់។

“ចិត្តត្រជាក់ៗមើលវាអោយចប់សិនទៅ!”

«ម៉ាក់! កុំអោយពួកគេវាយកូនអី កូនសូមអង្វរ សូមបញ្ឈប់ពួកគេទៅម៉ាក់ ហ៉ឹកៗ! អួយ៎....ហ៉ឹកៗ ប៉ាជួយកូនផង!»

«ឆ្វាប់!! អ្ហាយ៎...ហ្ហឹកៗៗ បានហើយឈប់ទៅយើងសូមអង្វរ យើងឈឺ ហ៉ឺៗហ៉ឹក!»

“នាងត្រូវការអ្វី!?”

“មើលឃើញក្រដាសនៅលើតុនឹងមុខនោះទេ ខ្ញុំត្រូវការអោយលោកសញ្ញេ”

“នេះគឺជា...!”

“លោកម្ចាស់ ខ្ញុំសុំទោស ហ៉ឹក! គ្រួសារ-របស់ខ្ញុំពិតជាសំខាន់សម្រាប់ខ្ញុំណាស់ ខ្ញុំចាំបាច់ត្រូវតែធ្វើតាមលោកស្រីម្ចាស់!”

វាជាក្រដាស មរតកទាំងអស់រួមទាំងដីធ្លាដែលមានឈ្មោះអេរៀលជាម្ចាស់កម្មសិទ្ធិ។ ព្រោះជាទ្រព្យដែលលោកកាងអ៉ីបានទិញទុកមួយឡែកសម្រាប់កូនស្រីតែម្នាក់របស់លោក។

ចំពោះរឿងនេះ មានតែមនុស្សពីរនាក់ប៉ុណ្ណោះដែរដឹង គឺមេធាវីនិងលោក។ តែគ្រប់យ៉ាង..÷

“តើភ្ញាក់ផ្អើលណាស់មែនទេ? ហ៉ឹសៗ! មើលមុខលោកទៅពិតជាគួរអោយអាណិតមែន!”

“តើលោករងចាំអីទៀត រឺមួយលោកចង់អោយកូនស្រីរបស់លោកស្លាប់!!?”

“បើយើងព្រមសញ្ញេ នាងលែងកូនយើងទេ?”

“ប្រាកដណាស់!”

“យើងសញ្ញេហើយ ដោះលែងកូនស្រីយើងទៅ កុំភ្លេចសម្ដីរបស់នាង!” ទ្រឹងគិតបន្ដិចលោកកាងអ៉ីក៏ព្រមសញ្ញេលើក្រដាសផ្ទេរមរតកទៅអោយលោកស្រីអ៉ីលីទាំងទឹកមុខប្រកបក្ដីឈឺចាប់។

“ស្មើនេះ...កូនស្រីបង ប្រហែលកំពុងនៅសាលា វីដេអូនេះ ខ្ញុំថតកាលពីយប់ ពន្លឺរាំងច្បាស់បន្ដិច! ដូច្នេះបងឈប់បារម្ភទៀតទៅ នាងមិនអីទេ!”

“នាង!!”

“ហ៉ឹស! អ្វីគ្រប់យ៉ាងជារបស់លោកវាក៏ក្លាយជារបស់ខ្ញុំនៅពេលនេះ ហាសហាៗៗ! នៅក្នុងគុកអោយស្រួលចិត្តចុះណាបងសម្លាញ់!”

“ហឹក! កូនស្រីប៉ា អោយប៉ាសុំទោស គ្រប់យ៉ាងមកពីប៉ាម្នាក់ ទើបកូនក្លាយទៅជាបែបនេះ!”

លោកស្រីអ៉ីលីបើកទ្វារចេញពីបន្ទប់សម្ងាត់ទាំងញញឹមក្នុងនាមជាអ្នកឈ្នះ។ សូម្បីមេធាវីប្រចាំត្រកូលគ្រីស៍វ៉ាឃូក៏សុខចិត្តក្បត់ចៅហ្វាយចាស់ ព្រោះតែភាពភ័យខ្លាចចំពោះនាងដែរ។

“លោកស្រីម្ចាស់!” ដើរមកដល់ក្នុងបន្ទប់មួយដែលមានការរៀបចំ យ៉ាងស្អាតបាតសមតាមឋានៈជាអ្នកធំ ពាក្យដំបូង ដែលទទួលបានគឺការគោរពពីលោកមេបញ្ជាការ។

“ធ្វើទារុណកម្មគេអោយរស់ដូចស្លាប់ ហើយក៏សម្លេះចេញទៅ! បើលោកធ្វើបានល្អ ដំណែងរបស់លោកអាចនឹងឡើងធំជាងនេះក៏ថាបាន!”

“ហ៉ឹសៗ!! ខ្ញុំមិនធ្វើអោយលោកស្រីខកបំណងនោះទេ ឆាប់ៗលោកស្រីត្រៀមស្ដាប់ដំណឹងល្អចុះបាទ ធានារថាលោកស្រីនឹងពេញចិត្ត!”

“ល្អ! តែប្រសិនបើការងារបរាជ័យ លោកនឹងឯងច្បាស់ជាអ្នកចុះទៅឋាននរកមុនគេ”


To be Continued ✍️💯


Continue Reading

You'll Also Like

69.9K 4.3K 41
แž€แž˜แŸ’แž˜แžŸแžทแž‘แŸ’แž’แžšแž”แžŸแŸ‹แž“แžถแž™แž“แžšแžŽแžถแž€แŸแž‚แŸ’แž˜แžถแž“แžŸแžทแž‘แŸ’แž’แž”แŸ‰แŸ‡!! Yoonmin BL Yoongi Top By:Jack 20/12/23
135K 3.6K 31
ต๖ถฤต๖ถแžšต๖™แž›แŸ‹แž…แŸ’แžšต๖กแŸ†ต๖”แžถต๖ธงž”ต๖Žแมถต๖Šแžถต๖›แศ๗แŸ„แž™ต๖ถฤแŸ’แž˜แŸแž„ต๖”แมถต๖šแžปต๖ศศžŸแŸ’แž›ต๖ผแžต๖แมถต๖šแž„แŸ‹แžแŸ’แžšต๖ผแžœต๖šแž„ต๖ธงŸ…ต๖ถฤต๖ถแžšต๖ˆแžบต๖…แžถต๖”แŸ‹ต๖ศศมถต๖‘แžพต๖šแžŸแŸ’แž›ต๖ถแž”แŸ‹แžŸแŸ’แภฝต๖พแžšต๖šแžŸแŸ‹
87.1K 5.2K 65
แž€แžถแž›แž–แžธแžขแžแžทแžแž’แŸ’แž›แžถแž”แŸ‹แžŠแžพแžšแžแžปแžŸแž‡แŸ†แž แžถแž“แž“แŸ…แž€แŸ’แž“แžปแž„แž‡แžธแžœแžทแžแž’แŸ’แžœแžพแžขแŸ„แž™แž‡แžธแžœแžทแžแž‡แžฝแž”แžแŸ‚แžšแžฟแž„แž”แŸ„แž€แž”แŸ’แžšแžถแžŸแŸ‹ แž€แžถแžšแžˆแžบแž…แžถแž”แŸ‹ แž€แžถแžšแž”แžถแžแŸ‹แž”แž„แŸ‹แž‚แŸ’แžšแž”แŸ‹แž”แŸ‚แž”แž™แŸ‰แžถแž„แž”แžพแž˜แžถแž“แžฑแž€แžถแžŸแž€แŸ’แž“แžปแž„แž€แžถแžšแžแŸ’แžšแžกแž”แŸ‹แž˜แž€แžŸแžถแž‡แžถแžแŸ’แž˜แžธแž แžพแž™แž”แžพแž˜แžทแž“แž•แŸ’แž›แžถแžŸแŸ‹แž”แŸ’...
50.3K 2.5K 7
แž”แŸ’แžšแž›แŸ„แž˜แž›แŸ„แž€แž—แžถแž‚แžแŸ’แž›แžธแŸ—... Jungkook Top / Taehyung btt 07.10.20